Tuesday, 26 June 2012

ប្រសាសន៍​សំខាន់​ៗ​របស់​សម្ដេច​តេជោ​​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​​បេសកកម្ម​វាស់​វែង​ដីធ្លី​ផ្ដល់​កម្ម​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​


ភ្នំពេញ ៖ សម្ដេច​តេជោ​ហ៊ុន សែន​ បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​យុវជន​ស្ម័គ្រចិត្ត ​ចូល​រួម​បេសកកម្ម​វាស់វែង​ដីធ្លី ផ្ដល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ នៅ​សាល​សន្និសីទ​កោះ​ពេជ្រ។

សម្ដេច ​តេជោ​ថ្លែង​ទៀត​ថា ក្មួយ​ៗស្លៀក​ពាក់​ខោ​អាវ​យោធា​​ដោយ​មាន​ស្លាក​សំគាល់​ក្រសួង​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់​នា​ពេល​នេះ មិន​មែន​ក្រោម​បញ្ជា​របស់​​អគ្គ​បញ្ជាការ​កង​ទាហាន​នោះ​ទេ តែ​ជា​ការ​ស្ដាប់​តាម​បញ្ជា​របស់​​​សម្ដេច​តេជោ និង​ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​អ៊ឹម ឈុន​លឹម។
សម្ដេច​តេជោ​បាន​ ថ្លែង​ទៀត​ថា រាជ​រដ្ឋាភិ​បាល​នឹង​ធ្វើ​បេសកកម្ម​នេះ​ឲ្យ​ចប់​សព្វ​គ្រប់ ហើយ​យើង​នឹង​ប្រគល់​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ស្រប​ច្បាប់។ សម្ដេច​តេជោ​បន្ត​ទៀត​ថា នៅ​ពេល​ដែល​យើង​រៀប​ចំ​រួច​រាល់​ហើយ​យើង​នឹង​រង់​ចាំ​មើល​ប្រជាពលរដ្ឋ​​​សង់ ​ផ្ទះ​ធំ​ៗ ដាំ​ដុះ​ ​ដំណាំ​ និង​ធ្វើ​ស្រែ​ចំការ ដែល​យើង​មិន​ចាំ​បាច់​ផ្ដល់​អង្ករ​ ឬ​ចាំ​បាច់​ជួយ​ពួក​គាត់​ជា​ប្រចាំ​នោះ​ទេ។ សម្ដេច​តេជោ​បន្ត​ទៀត​ថា រាជ​រដ្ឋាភិបាល​នឹង​​រៀប​ចំ​ប័ណ្ណ​កម្ម​សិទ្ធិ​ដែល​​​ធនាគារ​ក៏​អាច​ទទួល​ ស្គាល់​​ទៀត​ផង។ ព្រោះ​ប្រជាពល​រដ្ឋ​ត្រូវ​ការ​​ថវិកា​ប្រើ​ប្រាស់​​ធ្វើ​​​​ស្រែ​ចំការ ហើយ​ត្រូវ​ការថវិកា​ទាំង​នោះ​។សម្ដេច ​តេជោ​បាន​​ថ្លែង​​អំណរ​គុណ​ដល់​យុវជន​ស្ម័គ្រ​ចិត្ត​ដែល​បាន​ចូល​រួម​ក្នុង ​យុទ្ធ​នាការ វាស់វែង​ដីធ្លី​តាម​ការ​អនុវត្តន៍​​នយោ​បាយ​​​ចាស់​ សកម្ម​ភាព​ថ្មី​​ លើ​បញ្ហា​ដីធ្លី ដែល​យុវជន​ស្ម័គ្រ​ចិត្ត​​​​​ចូល​រួម​ក្នុង​យុទ្ធ​នាការ​នោះ​មាន​​ចំនួន​​ ១១០០​នាក់ មក​ពី​តាម​បណ្ដា​គ្រឹះ​ស្ថាន​សិក្សា​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​។

សម្ដេច ​តេជោ​ថ្លែង​ថា មាន​អ្នក​​ខ្លះ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ ហើយ​​បាន​បោះ​បង្គោល​ថ្មី​ៗ​ដែល​មិន​ទទួល​ស្គាល់​ពី​មន្រ្តី​សុរិយោដី។ ចំពោះ​បញ្ហា​នេះ​រាជ​រដ្ឋាភិបាល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ មាន​អ្នក​ខ្លះ​​​​ភ័ន្ត​ច្រឡំ លក់​ដី​ឲ្យ​គេ​ហើយ ចង់​វិល​ត្រឡប់​មក​យក​ដី​នោះ​វិញ។ បើ​ចង់​បាន​ដី​វិញ​ត្រូវ​យក​លុយ​ទៅ​ទិញ​វិញ​តាម​ទី​ផ្សារ។ ដូច្នេះ​មិន​អាច​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​បាន​នោះ​ទេ។

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...