Tuesday, 25 October 2022

សាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមសន្និសីទអន្តរជាតិនៅសាកលវិទ្យាល័យហាណូយ

(ហាណូយ)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានចាត់បញ្ជូនមន្រ្តីគ្រប់គ្រងចំនួនពីររូប គឺលោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង និងលោកទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ទៅចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិស្តីពី៖ «ការពង្រឹងសមត្ថភាពស្ថាប័នដើម្បីធ្វើអន្តរជាតូបនីយកម្ម នៃគ្រឹះស្ថានឧត្តមសិក្សា នៅក្នុងវិស័យការទទួលស្គាល់គុណវុឌ្ឍិ នៅតាមបណ្តាប្រទេសអាស៊ី និងអឺរ៉ុប (Strengthening Capacity for Internationalization of Higher Education in the Erea of Credential Recognition Among EU and Asian Countries)» របស់គម្រោងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ក្នុងវិស័យទទួលស្គាល់ ក្នុងចំណោមបណ្តាប្រទេសអាស៊ី (Reco-ASIA Project) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ នៅសាកលវិទ្យាល័យហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។

គម្រោងនេះ មានគោលបំណងសំខាន់ៗចំនួន៤រួមមាន៖
១៖ ផ្តល់អនុគ្រោះ និងបង្កើនគុណភាពនៃការបើកចំហរឱកាសផ្លាស់ប្តូរគ្នា (ចល័ត) នៅក្នុងប្រព័ន្ធឧត្តមសិក្សាអាស៊ី និងអឺរ៉ុប តាមរយៈការបង្កើនការទទួលស្គាល់គុណវុឌ្ឍិអប់រំនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប
២៖ បង្កើតសមត្ថភាព និងជំនាញរបស់ខ្លួនក្នុងឋានៈជាអ្នកវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអប់រំដោយកំណត់ពីការអនុវត្តរួមគ្នា និងបង្កើតឧបករណ៍រួមគ្នានៅក្នុងចំណោមប្រទេសអាស៊ី និងអឺរ៉ុបដែលបានចូលរួម ស្ថាប័នជាតិ និងគ្រឹះស្ថានឧត្តមសិក្សា
៣៖ កសាងមូលដ្ឋានគ្រឹះដើម្បីពង្រឹង និងបង្កើនកិច្ចសហការរវាងតំបន់អាស៊ី និងអឺរ៉ុបតាមរយៈបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការដែលទទួលបាននៅក្នុងដំណើរការបូឡូញ៉ា (Bologna Process) លើជំនាញឯកទេសនៃគ្រឹះស្ថានឧត្តមសិក្សាដែលបានចូលរួម និងឧត្តមានុវត្តន៍ដែលបានអនុម័តដោយបណ្តាញមជ្ឈមណ្ឌលព័ត៌មានអឺរ៉ុប (ENIC-NARIC)
៤៖ អភិវឌ្ឍកិច្ចសហប្រតិបត្តិការ ឲ្យបានរឹងមាំក្នុងចំណោមដៃគូគោល និងដៃគូរង ពីបណ្តាប្រទេសអាស៊ី លើកកម្ពស់បទពិសោធន៍របស់ដៃគូចូលរួមនីមួយៗ ទាក់ទងនឹងការទទួលស្គាល់ ដើម្បីសម្របសម្រួលការផ្លាស់ប្តូរអ្នកជំនាញ និងនិស្សិតអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា គម្រោង Reco-ASIA ស្ថិតក្រោមគម្រោងកសាងសមត្ថភាពនៅគ្រឹះស្ថានឧត្តមសិក្សាដែលផ្តល់មូលនិធិដោយសហគមន៍អឺរ៉ុប(Erasmus+ CBHE) ដែលមានដៃគូសរុបចំនួន២០ និងដៃគូរងចំនួន៤។ ដៃគូទាំងនោះ មកពីប្រទេសអ៊ីតាលី កម្ពុជា អេស្តូនី ម៉ុងហ្គោលី ស្រីលង្កា ថៃ ម៉ុងហ្គោលី និងវៀតណាម។ ដោយឡែកនៅប្រទេសកម្ពុជា មានក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិជា ស៊ីម កំចាយមារ។ ចំពោះព័ត៌មានលម្អិតសូមចូលទៅទស្សនាគេហទំព័រ៖ http://www.recoasia.eu/
































Source: https://freshnewsasia.com/index.php/en/localnews/261367-2022-10-17-05-02-32.html?fbclid=IwAR2wlwvlJQaJ3Ak8wvQbWf6W-8HSaUN6P_MPN6-nGAUmNs9S0k93KTVAx-s

សាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមទស្សនកិច្ចសិក្សាលើកទី២ របស់គម្រោងសហគមន៍អឺរ៉ុប នៅប្រទេសឥណ្ឌា


Source: https://freshnewsasia.com/index.php/en/localnews/261602-2022-10-17-15-17-53.html?fbclid=IwAR3Qq3p_fKb1x2J429MMr1ITs8re7AF80xn7-L9UIXkQn27OwcNnoXu2t6g

(ទីក្រុងពូនេ)៖ លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង តំណាងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំចំនួន០៥រូប រួមមាន៖ លោកយឹង ហាក់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ លោកទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោកហួ រី ព្រឹទ្ធបុរសរងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោកឡា សុផា ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ និងលោកឯម ដារ៉ា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ទៅចូលរួមកិច្ចប្រជុំគម្រោង និងទស្សនកិច្ចសិក្សាលើកទី២ ចាប់ពីថ្ងៃទី១០ ដល់១៧ ខែតុលា ឆ្នាំ២០២២នៅមហាវិទ្យាល័យនីតិសាស្រ្តស៊ីមបៃអូស៊ីសនៃសាកលវិទ្យាល័យ DEEMED ទីក្រុងពូនេ រដ្ឋមហារាស្រ្ត ប្រទេសឥណ្ឌា។

ទស្សនកិច្ចសិក្សារបស់គម្រោងសហគមន៍អឺរ៉ុបដែលមានឈ្មោះថា «គម្រោងជំនាញបង្រៀននៅសតវត្សរ៍ទី២១(21st Teach Skills)» មានគោលបំណងស្វែងយល់ និងចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធន៍ទាក់ទងនឹងវិធីសាស្រ្តបង្រៀន និងការរៀបចំកម្មវិធីសិក្សារបស់សាកលវិទ្យាល័យដៃគូនៅក្នុងគម្រោង ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាឥណ្ឌា។ ជំនាញសតវត្សរ៍ទី២១ នេះមានជំនាញសំខាន់ៗដូចជា ជំនាញដោះស្រាយបញ្ហាប្រកបដោយកិច្ចសហការ ជំនាញរិៈគិតស៊ីជម្រៅ ជំនាញបរិវត្តកម្មឌីជីថល និងជំនាញវាយតម្លៃការរៀន និងបង្រៀននៅសតវត្សរ៍ទី២១ ជា  ដើម។ សាកលវិទ្យាល័យជាតិបាត់ដំបងបានបញ្ជូលជំនាញទាំងនេះទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពអប់រំរបស់និស្សិត ស្របតាមផែនការយុទ្ធសាស្រ្តជាតិរ បស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងជំនាញបង្រៀនសតវត្សរ៍ទី២១នេះ មានគោលបំណងសំខាន់ៗចំនួន៦រួមមាន៖
* កែលម្អគុណភាពឧត្តមសិក្សា និងការរៀនសូត្រពេញមួយជីវិត
* លើកកម្ពស់គុណភាពអប់រំសម្រាប់ឱកាសទីផ្សារការងារ
* កែលម្អកម្រិតសមត្ថភាព និងជំនាញនៅគ្រឹះស្ថានឧត្តមសិក្សា
* លើកកម្ពស់សមត្ថភាពនវានុវត្តន៍ និងអន្តរជាតូបនីយកម្មនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា
* ជំរុញកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យអឺរ៉ុបដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សាក្នុងប្រព័ន្ធអប់រំឧត្តមសិក្សា
* លើកស្ទួយទំនាក់ទំនងអន្តរបុគ្គល និងការយល់ដឹងពីអន្តរវប្បធម៌។

សូមបញ្ជាក់ថា គម្រោងនេះជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការដើម្បីនវានុវត្តន៍ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍នៃការកសាងសមត្ថភាពនៅក្នុងវិស័យឧត្តមសិក្សា ដោយបានទទួលការការគាំទ្រហិរញ្ញវត្ថុពីសហគមន៍អ៊ឺរ៉ុប ដែលមានដៃគូចំនួន៦ប្រទេសរួមមានប្រទេសក្រិក (សាកលវិទ្យាល័យអៃអូនីណា) ប្រទេសលីទុយអានី (សាកលវិទ្យាល័យក្លៃប៉េដា) ប្រទេសលុចសំបួរ (ក្រុមហ៊ុនណូវិនគ្រុប) ប្រទេសកម្ពុជា (សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ប្រទេសចិន (សាកលវិទ្យាល័យសៅវិស និងសាកលវិទ្យាល័យសិនហ្សិន) និងប្រទេសឥណ្ឌា(សាកលវិទ្យាល័យអន្តរជាតិស៊ីមប៊ីស៊ីស និងសាកលវិទ្យាល័យបាណាសថាលីវិទ្យាពិត)៕








Acknowledgement Letter to Duksung Women's University (Republic of Korea)

We sincerely thank Prof. Sang Man Kim, professor at Duksung Women's University (Republic of Korea) and attorney-at-law (New York, USA), ...