Monday, 6 November 2023

គណៈប្រតិភូនៃសាកលវិទ្យាល័យកម្ពុជាពីរបានទៅទស្សនកិច្ចក្រុមហ៊ុនហុងជូហ៊្រូដ








(ឆុងឆីង)៖ គណៈ​ប្រតិភូនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានទៅទស្សនកិច្ចសិក្សានៅទីស្នាក់កណ្តាលរបស់ក្រុមហ៊ុនហុងជូហ៊្រូដ (Hongjiu Fruit) នៅទីក្រុងឆុង   ឈីងនៃសាធារណៈរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣។ ទស្សនកិច្ចសិក្សានេះមានគោល បំណង ស្វែងយល់ពីភាពជាអ្នកដឹកនាំ វប្បធម៌អង្គភាព ការគ្រប់គ្រងធនធានមនុស្ស គម្រូអាជីវកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ការងារលទ្ធកម្ម ការដឹកជញ្ជូន និងការចែកចាយផលិតផលរបស់ក្រុមហ៊ុន។ លោកដឹង ហុងជូ (Deng Hungjui) អគ្គនាយកក្រុមហ៊ុន ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូនៃសាកលវិទ្យាល័យទាំងយើងទាំងពីរ។​

ក្រុមហ៊ុននេះបាននឹងកំពុងសិក្សាទីផ្សារ និងលទ្ធភាពក្នុងធ្វើវិនិយោគទន់លើវិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបងដើម្បីដាំដុះ និងនាំចេញផ្លែឈើសំខាន់ៗចំនួន៦ មុខរួមមាន៖ ធូរ៉េន ម្ឃុត មៀន ស្រកានាគ ឆែរី និងទំពាំងបាយជូ។ ក្រុមហ៊ុនហុងជូហ៊្រូដបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិ​   បត្តិការយុទ្ធសាស្រ្តសាកលជាមួយមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពនៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន  Advance Digital World Trade ដើម្បីលើកម្ពស់ឌីជីថលូបនីយកម្មនៃការគ្រប់គ្រងសង្វាក់ផ្តត់ផ្គង់ផលិតផលកសិកម្មនៅកម្ពុជា នៅក្នុងកម្មវិធីពិពរណ៍ពាណិជ្ជកម្មចិន- អាស៊ានលើកទី២០ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។ សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងនឹងធ្វើកិច្ចសហប្រតិការលើការអភិវឌ្ឍន៍ធន ធានមនុស្ស ការស្រាវជ្រាវកសិកម្ម និងកសិកមុ្មនាពេលអានាគត។

សូមរំលឹកដែរថា ក្រុមហ៊ុនហុងជូហ៊្រូដជាក្រុមហ៊ុនកសិកម្មចិនឈានមុខគេមួយដែលបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដោយផ្តោតលើការធ្វើប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ផ្លែឈើដែលមានគុណភាពខ្ពស់នៅបរទេស និងនៅប្រទេសចិន។ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងចែកចាយផលិតផលផ្លែឈើដោយផ្ទាល់ពីកសិដ្ឋានជុំវិញពិភព លោកទៅកាន់អ្នកលក់រាយនៅទូទាំងប្រទេសចិន។


No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...