ខេត្តបាត់ដំបង គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ដែលមានទីតាំងស្ថិតនៅភូមិភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ៥ និងមានចម្ងាយ ២៩១ គម ពីរាជធានីភ្នំពេញ។ ខេត្តមានព្រំប្រទល់ខាងលិចទល់នឹងខេត្តប៉ៃលិន និងព្រះរាជាណាចក្រថៃឡង់ដ៍(ជាប់ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ ប្រវែង ១៤៤,៨០គម), ខាងកើតទល់នឹងខេត្តពោធិ៍សាត់និងបឹងទន្លេសាប, ខាងជើងទល់នឹងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប, ខាងត្បូងទល់នឹងខេត្តពោធិ៍សាត់។ ខេត្តបាត់ដំបងមានច្រកទ្វារព្រំដែនចំនួន ៥ ក្នុងនោះមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ២ គឺច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅឃុំបឹងរាំង ស្រុកកំរៀង និងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី(គីឡូ១៣) ស្ថិតនៅឃុំសន្តិភាព ស្រុកសំពៅលូន) និងច្រកទ្វារតំបន់ចំនួន ៣ គឺច្រកទ្វារតំបន់អូរអន្លក់(សួនស៊ុ)ស្ថិតនៅឃុំតាសែន ស្រុកកំរៀង, ច្រកទ្វារតំបន់អូររំដួល ស្ថិតនៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក និងច្រកទ្វារតំបន់៤០០ ស្ថិតនៅឃុំសំឡូត ស្រុកសំឡូត។
Battambang Province is one of the 25 provinces in the Kingdom of Cambodia, located in the northwest region along National Road No. 5 and is 291 km away from the capital Phnom Penh. The province borders Pailin Province and the Kingdom of Thailand (adjacent to Trat Province, Chanthaburi Province, and Sa Kaeo Province, with a length of 144.80 km) to the west; to the east, it borders Pursat Province and Tonle Sap Lake; to the north, it borders Banteay Meanchey Province and Siem Reap Province; and to the south, it borders Pursat Province. Battambang Province has five border gates, including two international border gates: the Dong International Border Gate located in Boeung Reang Commune, Kamrieng District, and the Phnum Dei International Border Gate (Kilo 13) located in Santepheap Commune, Sampov Lun District. There are also three local border gates: Ou Anlok (Suon Suom) located in Ta Saen Commune, Kamrieng District; Ou Romduol located in Pech Chenda Commune, Phnum Proek District; and the 400 Local Border Gate located in Samlot Commune, Samlot District.
បណ្តាច្រកទ្វារទាំងនេះ បានជួយសម្រួល និងបម្រើឱ្យវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទាំងនាំចេញ-នាំចូលបានល្អប្រសើរ។ ទីប្រជុំជនរបស់ខេត្តស្ថិតនៅក្នុងក្រុងបាត់ដំបង ដែលជាចំណុច ប្រសព្វ រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៧ ព្រមទាំងមានផ្លូវរថភ្លើងឆ្លងកាត់ និងមាន ស្ទឹងសង្កែហូរកាត់ដែលជាប្រភពផ្គត់ផ្គង់ទឹកដ៏សំខាន់។ ខេត្តបាត់ដំបងមានសណ្ឋាន ដីចែកជាបីតំបន់សំខាន់ គឺទី១ តំបន់ខ្ពង់រាប និងតំបន់ព្រៃភ្នំ ដែលជាតំបន់ចំការឈើហូបផ្លែ និងដំណាំកសិ-ឧស្សាហកម្ម មានស្រុករតនមណ្ឌល គាស់ក្រឡ បាណន់ សំឡូត កំរៀង សំពៅលូន ភ្នំព្រឹក បវេល និងស្រុករុក្ខគិរី, ទី២ តំបន់វាលរាប(តំបន់ស្រែ) មានក្រុងបាត់ដំបង និងមួយផ្នែកនៃស្រុកមោងឫស្សី ស្រុកសង្កែ និងស្រុកថ្មគោល និងទី៣ តំបន់ទំនាប ជាប់បឹងទន្លេសាប មានស្រុកឯកភ្នំ និងមួយផ្នែកនៃស្រុកមោងឫស្សី ស្រុកថ្មគោល និងស្រុកសង្កែ។
All these gate checkpoints have facilitated and served the economic and commercial sectors, both export and import, more effectively. The provincial population center is located in Battambang city, which is a junction point between National Road No. 5 and National Road No. 57, as well as having a railway passing through and the Sangke River, which is an important water source. Battambang province's terrain is divided into three main zones: first, the lowland and mountainous forest area, which is a zone for fruit orchards and agro-industrial crops, including the districts of Ratan Mondol, Koas Krala, Banan, Samlot, Kamrieng, Sampov Loun, Phnum Preuk, Bavel, and Rukh Kiri; second, the flat field area (rice field zone), which includes Battambang city and part of Moung Russey district, Sangke district, and Thma Koul district; and third, the floodplain area adjacent to the Tonle Sap lake, including Ek Phnom district and part of Moung Russey district, Thma Koul district, and Sangke district.
ខេត្តបាត់ដំបងមានផ្ទៃដីសរុប ១១.៦៣១,២១ គីឡូម៉ែត្រការ៉េ ចែកចេញជាក្រុងចំនួន ១ និងស្រុកចំនួន ១៣ ដែលមានឃុំ-សង្កាត់ចំនួន ១០៣ និងភូមិចំនួន ៨៤២ ។ ប្រជាពលរដ្ឋសរុបមានចំនួន ១.៣០៨.៤២៤ នាក់ ស្រី ៦៦៣.៦១៥ នាក់ ដែលមាន ២៩៧.២៥៥ គ្រួសារ និងមានដង់ស៊ីតេប្រជាជន ១១២ នាក់/គម២។ ប្រជាជនប្រកបមុខរបរចម្បងផ្នែកកសិកម្មមាន ៦៨,៦០% និងផ្នែកផលិតកម្ម-សេវាកម្មមាន ៣៤,៨០%។ កំណើនសេដ្ឋកិច្ចរបស់ខេត្តមាន ៧% នៃទំហំសេដ្ឋកិច្ចជាតិ ៨,៨% ។ ផលិតផលសរុបឆ្នាំ២០២៤ មានប្រមាណ ១១.១០៨.១០១ លានរៀល ស្មើនឹង ២.៧០៣ លានដុល្លារ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗមាន ១.៩៦៤ ដុល្លារ។
Battambang province has a total land area of 11,631.21 square kilometers, divided into 1 city and 13 districts, which include 103 communes/sangkats and 842 villages. The total population is 1,308,424 people, with 663,615 females, comprising 297,255 households and a population density of 112 people per square kilometer. The main occupations of the population are 68.60% in agriculture and 34.80% in manufacturing and services. The province's economic growth accounts for 7% of the national economy's size of 8.8%. The total production in 2024 is approximately 11,108,101 million riels, equivalent to 2,703 million dollars. The average income per person is 1,964 dollars.
No comments:
Post a Comment