Posts

Showing posts from October, 2022

សាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមសន្និសីទអន្តរជាតិនៅសាកលវិទ្យាល័យហាណូយ

Image
 Source: https://freshnewsasia.com/index.php/en/localnews/261367-2022-10-17-05-02-32.html?fbclid=IwAR2wlwvlJQaJ3Ak8wvQbWf6W-8HSaUN6P_MPN6-nGAUmNs9S0k93KTVAx-s (ហាណូយ)៖   សាកលវិទ្យាល័យជាតិបាត់ដំបង បានចាត់បញ្ជូនមន្រ្តីគ្រប់គ្រងចំនួនពីររូប គឺលោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង និងលោកទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ទៅចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិស្តីពី៖   «ការពង្រឹងសមត្ថភាពស្ថាប័នដើម្បីធ្វើអន្តរជាតូបនីយកម្ម នៃគ្រឹះស្ថានឧត្តមសិក្សា នៅក្នុងវិស័យការទទួលស្គាល់គុណវុឌ្ឍិ នៅតាមបណ្តាប្រទេសអាស៊ី និងអឺរ៉ុប (Strengthening Capacity for Internationalization of Higher Education in the Erea of Credential Recognition Among EU and Asian Countries)»   របស់គម្រោងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ក្នុងវិស័យទទួលស្គាល់ ក្នុងចំណោមបណ្តាប្រទេសអាស៊ី (Reco-ASIA Project) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ នៅសាកលវិទ្យាល័យហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។ គម្រោងនេះ មានគោលបំណងសំខាន់ៗចំនួន៤រួមមាន៖ ១៖  ផ្តល់អនុគ្រោះ និងបង្កើនគុណភាពនៃការបើកចំហរឱកាសផ្លាស់ប្តូរគ្នា (ច

សាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមទស្សនកិច្ចសិក្សាលើកទី២ របស់គម្រោងសហគមន៍អឺរ៉ុប នៅប្រទេសឥណ្ឌា

Image
  Source: https://freshnewsasia.com/index.php/en/localnews/261602-2022-10-17-15-17-53.html?fbclid=IwAR3Qq3p_fKb1x2J429MMr1ITs8re7AF80xn7-L9UIXkQn27OwcNnoXu2t6g (ទីក្រុងពូនេ)៖  លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង តំណាងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំចំនួន០៥រូប រួមមាន៖ លោកយឹង ហាក់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ លោកទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោកហួ រី ព្រឹទ្ធបុរសរងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោកឡា សុផា ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ និងលោកឯម ដារ៉ា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ទៅចូលរួមកិច្ចប្រជុំគម្រោង និងទស្សនកិច្ចសិក្សាលើកទី២ ចាប់ពីថ្ងៃទី១០ ដល់១៧ ខែតុលា ឆ្នាំ២០២២នៅមហាវិទ្យាល័យនីតិសាស្រ្តស៊ីមបៃអូស៊ីសនៃសាកលវិទ្យាល័យ DEEMED ទីក្រុងពូនេ រដ្ឋមហារាស្រ្ត ប្រទេសឥណ្ឌា។ ទស្សនកិច្ចសិក្សារបស់គម្រោងសហគមន៍អឺរ៉ុបដែលមានឈ្មោះថា «គម្រោងជំនាញបង្រៀននៅសតវត្សរ៍ទី២១(21st Teach Skills)» មានគោលបំណងស្វែងយល់ និងចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធន៍ទាក់ទង