Posts

Showing posts with the label Khmer

បង​ធំ​កំពុង​តែ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់

Tuesday, 19 November 2013 Roger Mitton   អាមេរិក បាន​លួច​ស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ និង​លួច​មើល​សារ​អេឡិច​ត្រូនិក​របស់​មនុស្ស​គ្រប់ៗ​គ្នា​ក្នុង​តំបន់​។​មិន មាន​នរណា​ម្នាក់​អាច​រួច​ផុត​ទេ។ មិន​ថា​អ្នក មិន​ថា​ខ្ញុំ មិន​ថា​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ឬ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ទេ។ យើង ដឹង​វា ក៏​ដោយ​សារ​ការ​លាត​ត្រដាង​ដោយ​អតីត​អ្នក​ម៉ៅការ​ភ្នាក់ងារ​សន្តិសុខ ជាតិ (NSA) លោក Edward Snowden ដែល​ពេល​នេះ បាន​រស់​នៅ​និរទេស​នៅ​ក្រុង ម៉ូស្គូ។ កាសែត ញូវយ៉ក ថែម បាន​កត់​សម្គាល់​នៅ​ខែ​នេះ​ថា៖ «NSA បាន​ប្រតិបត្តិ​លើ​គោល​ការណ៍​ដែល​ថា ការ​លួច​ស្តាប់​អាច​កំណត់​លើ​គោលដៅ​បរទេស​នៃ​ប្រយោជន៍​ដែល​គេ​អាច​គិត​ទៅ​ ដល់​ពេល​នេះ ឬ​នៅ​ពេល​ខាង​មុខ ដែល​គេ​គួរ​តែ​ធ្វើ»។ កាសែត​នេះ​បាន​ហៅ NSA ថា​ជា​ការ​ចាប់​យក​ព័ត៌មាន​ដែល​ឥត​រើស​មុខ តាម​រយៈ​ការ​លួច​យក​ឯកសារ​របស់​រដ្ឋាភិបាល​និង​ការ​កំណត់​គោល​ដៅ​ផ្សេង​ទៀត នៃ​រឿង​សម្ងាត់​របស់​ពួក​គេ»។ ក្នុង​របៀប​នេះ ក្រុង វ៉ាស៊ីនតោន បាន​តាម​ដាន​មិន​ត្រឹម​តែ​លើ​ប្រព័ន្ធ​គមនាគមន៍​នៃ​របប​ដែល​មាន​ល្បិចកល​ ដូចជា ភូមា និង វៀតណាម ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថ

ក្រសួង​អប់រំ​​ទទួល​បាន​ថវិកា​បន្ថែម​ជិត​២០ភាគ​រយ​ពី​គម្រោង​ថវិកាជាតិ​ឆ្នាំ​២០១៤

ដោយ Zsombor Peter and Hul Reaksmey - October 29, 2013 ក្រសួង​អប់រំ​បាន​ឲ្យដឹង​កាល​ពី​ម្សិលមិញ​ថា ខ្លួន​នឹង​ទទួល​បាន​ ថវិកាបន្ថែម​ជិត​២០​ភាគរយ​ពី​គម្រោង​​ថវិកា​​​ ៣,៥២​ពាន់​លាន​​របស់​រដ្ឋាភិបាល​​សម្រាប់​ឆ្នាំ២០១៤។​ សេចក្ដី​​ព្រាង​​​ ថវិកា​នេះ​ត្រូវ​បាន​​ខុទ្ទ​កាល័យ​លោក​​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន​  បានអនុម័ត​កាល​ពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​សេចក្ដី​លម្អិត​ផ្សេង​ៗទៀត​ពាក់​ ព័ន្ធ​នឹង​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​បាន​លៃ​ទុក​​សម្រាប់​ក្រសួង​​នីមួយ​ៗ ​គឺ​នៅ​មិន​ទាន់​ច្បាស់នៅឡើយ​​ទេ​។​​ លោក​ ហង្ស ជួន​ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ទើប​តែ​ង​តាំង​ថ្មី​  បាន​ឲ្យ​ដឹង​ថា ក្រសួង​​របស់​លោក​​​​នេះ​​​នឹង​ត្រូវ​បាន​ផ្ដល់​ថវិកា​​ ចំនួន​៣៣៥​លាន​ដុល្លារ​​សម្រាប់​ឆ្នាំ​ក្រោយ​ គឺ​កើន​​ពី​ចំនួន​២៨០​លាន​ ដុល្លារ​​ ក្នុង​ឆ្នាំ​២០១៣​។ លោក​បាន​មានប្រសាសន៍​ថា “យើង​បាន​ឮ​ថា​ នឹង​​មាន​​​ការ​​បង្កើន​ថវិកា​ សម្រាប់​​វិស័យ​អប់​រំ​។ ថវិកា​សម្រាប់​ឆ្នាំ២០១៤​គឺ​នឹង​កើន​ដល់​​៣៥៥​លាន​ ដុល្លារ​”។ ប្រសិន​បើ​​ត្រូវ​បាន​រដ្ឋសភា​ជាតិ​អនុម័ត​​នៅ​ចុង​ឆ្នាំ​នេះ​​ដូច​​ការ​ រំពឹង​​ទុក​មែន​នោះ​ វា​នឹង​ស្មើ​នឹ​ងការ​ប

បែកធ្លាយបញ្ជី ឈ្មោះក្រៅផ្លូវការ គណៈរដ្ឋមន្ដ្រី សម្រាប់ អាណត្ដិទី៥

សូមចុចត្រង់នេះដើម្បីមើលព៌តមានដើមពី គេហទំព័រ  ប្រភព ដើមអម្ពិល ភ្នំពេញ  ៖ បញ្ជីឈ្មោះក្រៅផ្លូវការ សម្រាប់ គណៈរដ្ឋមន្ដ្រី អាណត្ដិទី៥ ដែលគេដឹងថា ពិតភាគច្រើន ត្រូវបានបែកធ្លាយជាសាធារណៈ នៅលើបណ្ដាញទំនាក់ទំនង ហ្វេសប៊ុក នៅព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣នេះ ។ យោងតាមបញ្ជីឈ្មោះក្រៅផ្លូវការ នៃសមាជិក គណៈរដ្ឋមន្រ្តីអាណត្តិទី៥ខាងមុខនេះ តំណែង​ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងរដ្ឋលេខាធិការ  បានបង្ហាញឱ្យឃើញថា មានការផ្លាស់ប្ដូរ រដ្ឋមន្ដ្រីមួយចំនួនតូច ខណៈដែលរដ្ឋលេខាធិការ ក៏ត្រូវបានតែងតាំងបន្ថែម និងកាត់បន្ថយ នៅតាមក្រសួង ទាំងនោះផងដែរ ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាបញ្ជី ឈ្មោះក្រៅផ្លូវការប៉ុណ្ណោះ សម្រាប់ អាណត្ដិទី៥ ប៉ុន្ដែវាអាចជាការពិតភាគច្រើន។ យោងតាមបញ្ជី ឈ្មោះទាំងនេះ ឧបនាយក រដ្ឋមន្ដ្រី មានចំនួន៩រូប ដូចអាណត្ដិទី៤ ដែរ រួមមានលោក ស ខេង លោកសុខ អាន លោកទៀ បាញ់ លោកគាត ឈន់ លោក ហោ ណាំហុង លោកស្រី ម៉ែន សំអន លោក ប៊ិន ឈិន លោកយឹម ឆៃលី និងលោកកែ គឹមយ៉ាន ។ ដោយឡែកទេសរដ្ឋមន្ដ្រី ទទួល បន្ទុកបេសកកម្មពិសេស មានចំនួន១១រូប រួមមាន លោកញឹម វណ្ណដា លោកឃុន ហាំង លោកលី ធុជ លោកច័ន្ទ សារុន លោកឱម យ៉ិនទៀង ល

យុវសិស្ស​នាំ​គ្នា​ចាប់​យក​មុខវិជ្ជា​សិក្សា​ពេញ​និយម​តែ​មើល​រំលង​ពី​ទីផ្សារ​ដ៏​តូច​ចង្អៀត

Wednesday, 21 August 2013 ជ័យ​ ភារុន និង ហង់ សុគន្ធា នៅ​ស្រុក​ខ្មែរ មុខ​វិជ្ជា​ចិត្តវិទ្យា មាន​ទីផ្សារ​ការងារ​ទូលំ​ទូលាយ ដែល​សិស្ស​មាន​ឱកាស​ការងារ​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន ព្រម​ទាំង​អង្គការ​នានា។ ពេល​ដែល​សិស្ស​កំពុង​ធ្វើ​សារណា មាន​អង្គការ​មក​មើល​ផ្ទាល់ ហើយ​យក​សិស្ស​ទៅ​ធ្វើ​ការ​តែ​ម្តង» នេះ​ជា​ប្រសាសន៍​របស់​លោក​សាស្ដ្រាចារ្យ សោម ច័ន្ទ សុវណ្ណតារា ដែល​ជា​អនុ​ប្រធាន​ដេប៉ាតឺម៉ង់​ចិត្តវិទ្យា​នៅ​សាកល​វិទ្យាល័យ ភូមិន្ទ ភ្នំពេញ។ ប្រាកដ​ណាស់ ក្រោយ​ពេល​ដែល​សិស្សា​នុ​សិស្ស​បញ្ចប់​ការ​សិក្សា​ទុតិយភូមិ ពួក​គេ​ភាគ​ច្រើន​នាំ​គ្នា​សម្រុក​ទៅ​សិក្សា​ផ្នែក​គណនេយ្យ គ្រប់​គ្រង​ពាណិជ្ជកម្ម ឬ​ហិរញ្ញវត្ថុ​ជាដើម។ បើ​យោង​តាម​ស្ថិតិ និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​តាម​មុខ​ជំនាញ នាយកដ្ឋាន​ឧត្តមសិក្សា​នៃ​ក្រសួង អប់រំ យុវជន និង កីឡា បាន​ឲ្យ​ដឹង​ថា មុខ​ជំនាញ​ដែល​និស្សិត​អាហារូបករណ៍ និង​បង់​ថ្លៃ​ឆ្នាំ​សិក្សា ២០១០-២០១១ មាន​ច្រើន​ជាង​គេ​បង្អស់ គឺ​បរិញ្ញាបត្រ​ភាសា អង់គ្លេស ដែល​មាន​សិស្ស​សរុប ២២,២៣៥ នាក់ ហើយ​ចំណាត់​ថ្នាក់​លេខ ២ គឺ​គណនេយ្យ​ដែល​មាន​សិស្ស​រហូត​ដល់ ២០,២៨៩ នាក់ និង​លេខ​រៀង​

សមាគម​គ្រូ​បង្រៀន​រិះគន់​ក្រសួង​អប់រំ​ពី​ការ​បែក​ធ្លាយ​វិញ្ញាសា​បាក់​ឌុប

ដោយ ដែន អយុធ្យា 2013-08-09    លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​សុក្រ ទី៩ ខែ​សីហា បាន​ទាត់​ចោល​លទ្ធផល​ប្រឡង​ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​បាក់​ឌុបឆ្នាំ​នេះ ព្រោះ​វិញ្ញាសា​ប្រឡង​បាន​បែក​ធ្លាយ​ស្ទើរ​គ្រប់​មុខ​វិជ្ជា។ ជាង​នេះ លោក​រិះគន់​ការ​កោះ​ប្រជុំ​គណៈ​មេ​ប្រយោគ ឬ​ប្រធាន​មណ្ឌល​ប្រឡង​នៅ​ទូទាំង​ប្រទេស​កម្ពុជា របស់ លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ក្រោយ​សម័យ​ប្រឡង​បាន​បញ្ចប់ មិន​អាច​លុប​លាង​ភាព​អាម៉ាស់​របស់​វិស័យ​អប់រំ​ទេ។ លោក រ៉ុង ឈុន និយាយ​ថា ធនធាន​យុវជន​ប្រទេស​កម្ពុជា នឹង​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត​នា​ថ្ងៃ​អនាគត បើ​សូម្បី​វិញ្ញាសា​ប្រឡង​ក៏​ក្រសួង​អប់រំ មិន​អាច​ទប់ស្កាត់​មិន​ឲ្យ​បែក​ធ្លាយ​បាន​នោះ៖ «ថ្នាក់​ដឹក​នាំ​ក្រសួង ដែល​មិន​មាន​សេចក្តី​ក្លាហាន​មិន​ហ៊ាន​និយាយ​ការ​ពិត។ ហើយ​ខំ​និយាយ​តាម​សារព័ត៌មាន​វិទ្យុ ទូរទស្សន៍ ដើម្បី​លាក់​បាំង​នូវ​អ្វី​ដែល​ជា​ការ​ពិត។ ហើយ​អ្វី​ដែល​យើង​រក​ឃើញ​នេះ ការ​ដែល​យើង​រក​ឃើញ អ្វី​ដែល​បែក​ធ្លាយ ការ​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នេះ គឺ​ជា​ប្រព័ន្ធ​តាំង​ពី​ថ្នាក់​ដឹក​ន

សហភាពអឺរ៉ុប ផ្តល់អាហារូបករណ៍ ដល់និស្សិតខ្មែរ ៤៦ រូប

Image
ភ្នំពេញ: ​និស្សិត និង​បុគ្គលិក​បង្រៀន​របស់​កម្ពុ​ជា​ចំនួន ៤៦ រូប នឹង​ទទួលបាន​ប្រយោជន៍​ពី​កម្មវិធី​អាហារូបករណ៍​អ៊ី​រ៉ា​ស​មុ​ស​មុន​ឌុ​ស ( Erasmus Mundus) របស់​សហភាព​អឺរ៉ុប ដើម្បី​ទៅ​សិក្សា និង​ធ្វើ​បាឋកថា​នៅ​អឺរ៉ុប សម្រាប់​ឆ្នាំ​សិក្សា​២០១៣-២០១៤​។​ និស្សិត និង​បុគ្គលិក​ដែល​បាន​អាហារូបករណ៍​នេះ​បាន​ជួបជុំគ្នា​មុនពេល​ចេញដំណើរ​ទៅ​ សិក្សា គឺ​បាន​ធ្វើឡើង​នៅ​ស្ថានទូត​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១​ខែសីហា ឆ្នាំ​២០១៣​។​ លោក ហ្ស ង់ ហ្វង់ ស័ រ កូ តាំង (Jean-Francois Cautain ) ឯកអគ្គរាជទូត នៃ សហភាព អឺរ៉ុប ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា បាន មានប្រសាសន៍ថា “ ខ្ញុំ មាន សេចក្តី រីករាយ ជា ពន្លឹក ដែល បានឃើញ និស្សិត និង បុគ្គលិក បង្រៀន របស់ កម្ពុ ជា ទាំងអស់ ទទួលបាន ប្រយោជន៍ ពី កម្មវិធី អាហារ រូបករណ៍ អ៊ី រ៉ា ស មុ ស មុន ឌុ ស របស់ សហភាព អឺរ៉ុប ” ។ លោក ហ្ស ង់ ហ្វង់ ស័ រ កូ តាំង (Jean-Francois Cautain ) ឯកអគ្គរាជទូត នៃ សហភាព អឺរ៉ុប ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា ​លោក ហ្ស​ង់​ហ្វង់​ស័​រ កូ​តាំង បាន​មានប្រសាសន៍​បន្តទៀតថា “​ដោយ​ទទួលបាន​នូវ​ឱកាស​ដ៏​មាន​សារៈសំខាន់ ដើម្បី​ទៅ​សិក្

កម្ពុជា​នឹង​មាន​បក្ស​ប្រឆាំង​១​ខ្លាំង

Image
Friday, 26 July 2013 វណ្ណ វិរ័ន្ត        ខណៈ​ដែល​ថ្ងៃ​បោះឆ្នោត ជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី៥ កាន់​តែ​ខិត​ជិត​មក​ដល់​គណបក្ស​ធំ​ពីរ គឺ​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង កំពុង​ខិតខំ​ឃោសនា​យ៉ាង​ខ្លាំង​ក្លា​តាម​គ្រប់​រូបភាព​ដើម្បី​ស្វែង​រក​ការ​ គាំទ្រ​ពី​ម្ចាស់​ឆ្នោត។ អ្នក​វិភាគ​ជា​ទូទៅ​ជឿ​ជាក់​ថា​គណបក្ស ប្រជាជន​នឹង​ឈ្នះ​ឆ្នោត​សម្រាប់​អាណត្តិ​នេះ​ទៀត ដោយ​ទទួល​បាន​អាសនៈ​ច្រើន​ជាង​គណបក្ស​ផ្សេងៗ​ទៀត នៅ​ក្នុង​រដ្ឋសភា។ នៅ​ក្នុង​ការ​បោះឆ្នោត ៤ លើក​កន្លង​មក​គឺ​នៅ​ឆ្នាំ ១៩៩៣ ឆ្នាំ ១៩៩៨ ឆ្នាំ ២០០៣ និង​នៅ​ឆ្នាំ ២០០៨ គណបក្ស​ប្រជាជន​ធ្លាប់​បាន​ចាញ់​ឆ្នោត​តែ​ម្តង​គត់ គឺ​នៅ​ឆ្នាំ ១៩៩៣។ ក្រៅ​ពី​នេះ​សុទ្ធ​តែ​បាន​ឈ្នះ​ឆ្នោត ហើយ​ភាគរយ​នៃ​សំឡេង​ឆ្នោត​ទទួល​បាន មាន​ការ​កើន​ឡើង​ពី​អាណត្តិ​មួយ ទៅ​អាណត្តិ​មួយ។ តួ​យ៉ាង​នៅ​ឆ្នាំ ១៩៩៣ ទទួល​បាន ៣៨% ស្មើ​នឹង ៥១ អាសនៈ នៅ​ឆ្នាំ ១៩៩៨ ទទួល​បាន ៤១,៤% ស្មើ​នឹង ៦៤ អាសនៈ នៅ​ឆ្នាំ ២០០៣ ទទួល​បាន ៤៧,៣% ស្មើ​នឹង ៧៣ អាសនៈ និង​នៅ​ឆ្នាំ ២០០៨ ទទួល​បាន ៥៨,១% ស្មើ​នឹង ៩០ អាសនៈ។ ការ​កើន​ឡើង​ភាគ

ផែនទី​បោះឆ្នោត​ខេត្ត​ជា​សមរភូមិ​ចាញ់ ឈ្នះ

Image
    Friday, 26 July 2013 ភ្នំពេញ ប៉ុស្តិ៍ ភ្នំពេញៈ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ។ ក្នុង​រយៈ​ពេល​មួយ​ខែ​នៃ​យុទ្ធនាការ​ឃោសនា​នេះ គេ​សង្កេត​ឃើញ​គូ​ប្រជែង​នយោបាយ កំណត់​យក​ខេត្ត​ធំៗ​ចំនួន ៦ ជា​ផែនទី​ប្រជែង​គ្នា​ដណ្តើម​សំឡេង​គាំទ្រ ដើម្បី​ឆ្ពោះ​ទៅ​រក​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ ២០១៣ នេះ។ ខេត្ត កំពង់ចាម ជា​ខេត្ត​ដែល​មាន​ប្រជាប្រិយ បំផុត​មាន​អាសនៈ ១៨ និង​ជា​តំបន់​សម្បូរ​ដោយ​ខ្មែរ​អ៊ិស្លាម​ច្រើន​គួរសម។ កំពង់ចាម គឺជា​ខេត្ត​ក្នុង​ចំណោម​ខេត្ត​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្លា បំផុត កាល​ពី​ការ​បោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ ២០១២ (ជា​កន្លែង​ដែល​គណបក្ស​ក្រៅ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ឈ្នះ ៤០ ភាគរយ​នៃ​អាសនៈ​សរុប)។ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ចំនួន ១១ អាសនៈ នៅ​មណ្ឌល​នេះ កាល​ពី​ឆ្នាំ ២០០៨ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​រំពឹង​ថា គណបក្ស​ប្រឆាំង​នឹង​ដណ្តើម​បាន​ច្រើន​ជាង​មុន ក្នុង​ការ​បោះឆ្នោត​លើក​នេះ​។ ជា​សញ្ញា​កម្លាំង​ខ្លាំង​នៃ​ខេត្ត​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ប្រធាន​សភា​/ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន

តុលាការ​កំពូល​ជំនុំ​ជម្រះ​សំណុំ​រឿង ឈឿន ចាន់ថន

Image
Thursday, 25 July 2013 គឹម សារុំ    សមត្ថកិច្ច​នាំជន​ជាប់​ចោទ​ ឈឿន ចាន់​ថន អតីត​ប្រ​ធានអង្គរក្ស​លោក ជា​ ស៊ីម ឡើង​តុលាការ​កំពូល។ រូបថត ផា ​លីណា   ភ្នំពេញៈ តុលាការ​កំពូល​បាន​បើក​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​អតីត​ប្រធាន​កង​អង្គរក្ស​ ប្រធាន​ព្រឹទ្ធសភា​លោក ជា ស៊ីម គឺ​លោក ឈឿន ចាន់ថន កាល​ពី​ម្សិលមិញ​បន្ទាប់​ពី​លោក​បាន​ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់ ​តុលាការ​ថ្នាក់​ក្រោម​ដែល​ដាក់​ទោស​លោក​រហូត​ដល់ ៣៦ឆ្នាំ​និង​បង្គាប់​ឲ្យ​បង់​សំណង​ជាច្រើន​លាន​ដុល្លារ​អាមេរិក។ សវនាការ​រយៈ​ពេល​ប្រមាណ ៤ ម៉ោង​ពី​ម្សិលមិញ មាន​ការ​សួរ​ដេញ​ដោល​ជន​ជាប់​ចោទ មេធាវី​គូ​ក្តី និង​ការ​សន្និដ្ឋាន​ពី​តំណាង​មហាអយ្យការ ជុំវិញ​អង្គហេតុ​ចោទ​ប្រកាន់​លោក ឈឿន ចាន់ថន ប៉ុន្តែ​អង្គ​សវនាការ​បាន​ផ្តោត​ទៅ​លើ​ការ​សម្រេច​ផ្តន្ទាទោស​ជន ជាប់​ចោទ​ដោយ​តុលាការ​យោធា​និង​តុលាការ​ស៊ីវិល (សាលា​ដំបូង​និង ឧទ្ធរណ៍)។ តាម​អង្គ​ហេតុ អតីត​មេកង​អង្គរក្ស​ពាក់​ផ្កាយ ៣ លោក ឈឿន ចាន់ថន អាយុ ៤១ឆ្នាំ​ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ សរុប ៣៦ ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ប្រាក់​គូ​ក្តី ៣,៥ លាន​ដុល្លារ​ន

បញ្ជី​អ្នក​បោះឆ្នោត​មាន​លើស​ពី​ចំនួន​មនុស្ស​ពិត​ប្រាកដ

Thursday, 25 July 2013 David Boyle ភ្នំពេញៈ សង្កាត់​ស្ទើរ​តែ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ មាន​អត្រា​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​លើស​ពី ១០០ ភាគរយ​ដែល​ស្មើ​នឹង​ឈ្មោះ​បន្ថែម​ជាង ១៤៥ ០០០ នាក់ ដោយ​សង្កាត់​មួយ មាន​ចំនួន​លើស​ពី ២០០ ភាគរយ។ នេះ​បើ​យោង​តាម​ការ​វិភាគ​លើ​ទិន្នន័យ​ប្រជាជន ដែល​មិន​ដែល​បាន​ឃើញ​កន្លង​មក​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង។ ការ​វិភាគ​បន្ថែម​ទៀត​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​មាន​ជា​សាធារណៈ​រួច​ហើយ បាន​បង្ហាញ​ថា មាន​ឈ្មោះ​ជាន់​គ្នា​ជាង ២៥ ០០០ នាក់ ក្នុង​រាជធានី​ភ្នំពេញ បើ​ទោះ​បី​ជា គ.ជ.ប បាន​ធានា​កន្លង​មក​ថា ឈ្មោះ​ជាន់​គ្នា​នោះ បាន​លុប​ចោល​រួច​ហើយ​ក៏​ដោយ។ ទិន្នន័យ​នោះ ព្រម​ជាមួយ​នឹង​តួលេខ​ថ្នាក់​ឃុំ ដែល​លេច​ចេញ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន បាន​គូស​ផែនទី​លម្អិត អំពី​ការ​ចុះ​ឈ្មោះ​ហួស​កម្រិត។ តួ​លេខ​ចុះ​ឈ្មោះ​បោះឆ្នោត​បំប៉ោង​ទាំង​នេះ បាន​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ថា ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត អាច​ធ្វើ​ទៅ​បាន​ក្នុង​តំបន់​ជាក់​លាក់​តាម​រយៈ​វិធីសាស្រ្ត​ជា​ច្រើន​គឺ ការ​ប្រើ​ឯកសារ​អត្តសញ្ញាណ​អ្នក​បោះឆ្នោត​បែប​ទំនើប​

បទវិភាគ៖ ល្បិច​សាមកុក​របស់​លោក​ ហ៊ុន​ សែន​ បរាជ័យ

ដោយ តាំង សារ៉ាដា (Radio Free Asia/22/07/2013) លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ធ្លាប់​មាន​ប្រសាសន៍​ថា​ លោក​ប្រើ​លិ្បច​យុទ្ធសាស្រ្ត​ តាម​បែប​សាម​កុក​របស់​ចិន​ ក្នុង​ការ​បំបែកបំបាក់​គូ​ប្រកួត​។ លោក​អួតអាង​ថា​ ដោយ​ប្រើ​ល្បិច​ចិន​នេះ​ លោក​បាន​ទទួល​ជោគជ័យ​ ក្នុង​ការ​បំផ្លាញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ (Funcinpec) អោយ​ខ្ទេចខ្ទី​។  ចំណែក​លោក​ សម រង្ស៊ី​ ដែល​ជា​មេ​បក្ស​ប្រឆាំង​ដ៏​ធំ​នា​ពេល​នេះ​វិញ​ ក៏​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ប្រកាស​ថា ​លោក​បាន​ខ្ចី​ដៃ​ប្រើ​​ដើម្បី​បន្ថយ​អំណាច​ត​ថ្លៃ​របស់​គណបក្ស​ ហ៊្វុនស៊ិនប៉ិច​ និង​ដើម្បី​ជួយ​លោក​ និង​គណបក្ស​លោក​ អោយ​អាច​ជិះ​សេះ​លែង​ដៃ​បាន​​ក្នុង​កិច្ច​ការ​សភា​ និង​កិច្ចការ​ដឹក​នាំ​រដ្ឋាភិបាល​ដែរ​។​ តើ​យុទ្ធសាស្ត្រ​សាមកុក​ចិន​នេះ​ អាច​ជួយ​អោយ​លោក​ ហ៊ុន​ សែន​ បំផ្លាញ​អ្នក​នយោបាយ​ខ្មែរ​បាន​ដោយ​ជោគជ័យ​ជានិច្ច​ ឬ​ក៏​តម្រិះ​នេះ​ អាច​ជិះ​ក​ឯង​វិញ​នៅ​ថ្ងៃ​ណា​មួយ​?​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មិន​គ្រាន់​តែ​ទទួល​រង​ឥទ្ធិពល​របស់​ចិន​នា​សម័យ​បច្ចុប្បន្ន​នេះ​ទេ​ លោក​សារភាព​ថា ​លោក​ក៏​បាន​ប្រើ​ល្បិច​យុទ្ធសាស្រ្ត​ពី​បុរុម​បុរាណ​របស់

កម្ពុជា: និស្សិត​កម្ពុជា​បាន​អាហារូបករណ៍ ​Fulbright ត្រៀមខ្លួន​​ទៅ​រៀន​នៅ​អាមេរិក

Image
សាយ មុន្នី 03 កក្កដា 2013    ភ្នំពេញ — និស្សិត​ខ្មែរ​ចំនួន​៨នាក់ ដែល​បាន​ទទួល​អាហារូបករណ៍ Fulbright ដើម្បី​ទៅបន្ត​ការ​សិក្សា​នៅ​សហ​រដ្ឋ​អាមេរិក និយាយ​ថា ពួកគេ​ សង្ឃឹម​ថា ​នឹង​អាច​ជួយ​អភិវឌ្ឍប្រទេស​ជាតិ​របស់​ខ្លួន​ឲ្យ​រីកចម្រើន​ជាង​ នេះ​ ក្រោយពីពួក​គេ​បាន​បញ្ចប់​ការសិក្សា​និងវិល​ត្រឡប់​មក​មាតុភូមិ​របស់​ខ្លួន​ វិញ​នោះ។​ អ្នកនាង ប៉ិល ដាឡែន ស្ថិត​ក្នុង​ចំណោមអ្នក​ទទួល​បាន​អាហារូបករណ៍​ចំនួន​៨​ នាក់​នៅ​ឆ្នាំ​នេះ។ នាង​នឹង​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ខាង​អប់រំ នៅ ​សាកល​វិទ្យា​ល័យ​ ​Columbia University។ ​នាង​បាន​និយាយ​នៅ​ក្នុង​ពិធី​បង្ហាញ​ខ្លួន​(ឧទ្ទេសនាម)​មុនពេល​ចេញ​ដំណើរ​ មួយ​នៅក្នុង​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ​មុន។ នាង​និយាយថា៖​ «នៅពេល​ខ្ញុំ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ខ្ញុំ​ចង់​ចូល​បម្រើ​ការ​ ងារ​នៅក្នុង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ពីព្រោះ​ខ្ញុំ​ចង់​ក្លាយ​ជា​ចំណែក​មួយ​ជួយ​ជ្រុំ​ជ្រែង​ក្នុង​ការ​ អភិវឌ្ឍ​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា  ពីព្រោះ​ខ្ញុំ​ជឿ​ថា​ វិស័យអប់រំ​គឺ​ជា​វិស័យ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ប្រទេស

កម្ពុជា​បង្កើត​សមាគម​អ្នក​ប្រវត្តិសាស្ត្រ

ដោយ សូត្រ សុខប្រាថ្នា 2013-07-07   ទី​បំផុត​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ហើយ នៅ​ល្ងាច​ថ្ងៃ​៥ កក្កដា ឆ្នាំ​២០១៣។ សម្រាប់​ប្រវត្តិសាស្រ្ត គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សង្គម។ ទីប្រឹក្សា ​រដ្ឋាភិបាល ​​លោក​បណ្ឌិត ស៊ន សំណាង​ ដែល​ជា​ប្រធាន​សមាគម​​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ឱ្យ​ដឹង​ថា ការ​បង្កើត​សមាគម​អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា មាន​គោល​បំណង​ក្នុង​ការ​បណ្តុះបណ្តាល​​កា​រស្រាវ​ជ្រាវ ការ​ផ្សព្វផ្សាយ​ផ្នែក​ប្រវត្តិសាស្ត្រ​ឱ្យ​កាន់​តែ​មាន​ភាព​ទូលំ​ទូលាយ​ពី​ ថ្នាក់​ឧត្ដមសិក្សា​រហូត​ដល់​វិទ្យាល័យ ដើម្បី​បង្កើន​ស្នាដៃ​ក្នុង​ការ​សរសេរ​ប្រវត្តិសាស្រ្ត​ប្រកប​ដោយ​ភាព​ ត្រឹមត្រូវ និង​ដើម្បី​រួម​ចំណែក​​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម។ លោក ស៊ន សំណាង៖ «ដើម្បី​នឹង​ផ្សព្វផ្សាយ បង្កើន​ការ​យល់​ដឹង​ដល់​សាធារណជន​យើង ដល់​យុវជន​ជំនាន់​ក្រោយ​របស់​យើង។ គេ​តែង​តែ​និយាយ​ថា ប្រជាជាតិ​មួយ​ដែល​មិន​ស្គាល់​អតីតកាល​របស់​ខ្លួន​នោះ មិន​ស្គាល់​បច្ចុប្បន្នកាល នឹង​មិន​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​អ្វី?ដូច្នេះ​អ្វី​

បទ​វិភាគ៖ តើ​បក្ស​កាន់​អំណាច​អាច​រក្សា​អាសនៈ​សភា​៩០​កៅអី​បាន​ឬ​ទេ?

  ដោយ វណ្ណ វិចារ ចាប់​ពី​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូល​រួម​ដឹក​នាំ​រដ្ឋាភិបាល​អស់ ៤​អាណត្តិ​ទៅ​ហើយ ​បើ​ទោះ​បី​បក្ស​នេះ​ចាញ់​ឆ្នោត​កាល​ពី​ការ​បោះ​ឆ្នោត​លើក​ដំបូង​ក្ដី។ គណបក្ស​ប្រជាជន​កម្ពុជា កើន​​អាសនៈ​ជា​លំដាប់​ពី ៦៦ នៅ​ឆ្នាំ​១៩៩៨ បន្ទាប់​មក ៧២ នៅ​ឆ្នាំ​២០០៣ និង​រហូត​ដល់ ៩០​អាសនៈ នៅ​ឆ្នាំ​២០០៨។ តើ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣ នេះ​គណបក្ស​កាន់​អំណាច​អាច​បង្កើន​ចំនួន​អាសនៈ​ជា​បន្ត​ទៀត ឬ​យ៉ាង​ណា? ធាតុ​ពិត​ការ​កើន​ឡើង​នៃ​ចំនួន​អាសនៈ​សភា​របស់​គណបក្ស​កាន់​អំណាច មិន​មែន​បាន​មក​ដោយ​ការ​ប្រជែង​ផ្នែក​ផ្សព្វផ្សាយ​គោលនយោបាយ​ឡើយ ​តែ​ជា​លទ្ធផល​ដែល​បាន​មក​ពី​ការ​ប៉ែង​ជើង​គូប្រជែង ឬ​ដៃគូ​រដ្ឋាភិបាល​ចម្រុះ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប៉ុណ្ណោះ។ គណបក្ស​កាន់​អំណាច មិន​អាច​ទាញ​សំឡេង​ឆ្នោត​ពី​បក្ស​ប្រឆាំង​បាន​ទេ ដោយសារ​តែ​បក្ស​ប្រឆាំង​ក៏​កើន​សំឡេង​គាំទ្រ​ដែរ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ។ គេ​នៅ​ចាំ​បាន​ថា ​កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ គណបក្ស​ប្រជាជន​កម្ពុជា យក​ឈ្នះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន ដោយសារ​ហ្វ៊ុនស៊ិនប៉