Showing posts with label Cambodia. Show all posts
Showing posts with label Cambodia. Show all posts

Sunday 10 December 2023

Monday 31 July 2023

ប្រវត្តិរូបលោក អ៊ុង ក្រពុំផ្កា ស្ថាបត្យករនៃសាកលវិទ្យាល័យភូមិន្ទបាត់ដំបង

 - លោក អ៊ុង ក្រពុំផ្កា កើតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩២៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

- ឪពុកនាម : អ៊ុង កែវ
- ម្តាយនាម : គឹម ស៊ុម

- លោកបានទទួលសញ្ញាប័ត្រ ផ្នែកវិស្វករជំនាញសាធារណៈការ នៅទីក្រុងហាណូយ ក្នុងសម័យអាណានិគមបារាំង។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ កញ្ញា ផ្លែក សូណារ៉េត ដែលត្រូវជាប្អូនស្រីបង្កើត របស់លោកស្រី ផ្លែក ភិរុណ ប្រធានកាកបាទក្រហមកម្ពុជា ។ ជាមួយនឹង នាង ផ្លែក សូណារ៉េត លោកអ៊ុង ក្រពុំផ្កា មានបុត្រ ៦នាក់ ក្នុងនោះរួមមានប្រុស ៣នាក់ និងស្រី៣នាក់ ដែលសព្វថ្ងៃ រស់នៅប្រទេសបារាំង។

លោក អ៊ុង ក្រពុំផ្កា បានត្រូវតែងតាំងជា នាយរងផ្នែកកម្មន្ត និង អាគារស៊ីវិល នៅឆ្នាំ១៩៥៥ ដែលមានតួនាទីពិនិត្យលើគម្រោងសាធារណៈការសំខាន់ៗ នៅទីក្រុងភ្នំពេញ ក្រៅពីជំនាញវិស្វករសំណង់ស៊ីវិលលោកក៏ជាស្ថាបត្យករមួយរូបផងដែរ។

ក្នុងសម័យសង្គមរាស្រ្តនិយមលោក អ៊ុង ក្រពុំផ្កា មានមុខងារជាអនុរដ្ឋលេខាធិការ សាធារណៈការ និង ទូរគមនាគមន៍។ បន្ទាប់មកក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ សាធារណៈការ និងទូរគមនាគមន៍ ( ១៩៦០ ដល់ ១៩៦១)។ចាប់ពីឆ្នាំ១៩៦១ -១៩៦៥ លោកបានក្លាយជារដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម, សាធារណៈការ និង ទូរគមនាគមន៍។
ចាប់ពីឆ្នាំ១៩៦៩ -១៩៧០ លោកត្រូវបានតែងតាំងជា រដ្ឋមន្រ្តី សាធារណៈការ និង សិល្បៈស្ថាបនាជនបទ ។
ពីឆ្នាំ ១៩៧២ ដល់ ១៩៧៥ លោកត្រូវបានតែងតាំងជា ប្រធានអគ្គនាយក ក្រុមហ៊ុន អាកាសចរ AIR CAMBODGE ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយ AIR FRANCE និង UTA។

លោក អ៊ុង ក្រពុំផ្កា បានទុកសមិទ្ធផលជាច្រើនរួមមានដូចជា ៖

-បង្កើតទីភ្នាក់ងារប្រៃសណីយ៍ ៧កន្លែង នៅភ្នំពេញ
-បង្កើតសម្ព័ន្ធវិទ្យុ ទូរស័ព្ទផ្ទាល់ រវាងកម្ពុជា-បារាំង (១៩៦១)
-ចាប់ផ្តើមការដ្ឋានសាងសង់ ស្ពាន លើដៃទន្លេសាប ជួសជួលផ្លូវពី ភ្នំក្រវ៉ាញ ទៅឆ្លូងលើ
-រៀបចំធ្វើផ្លូវរទេះភ្លើង ភ្នំពេញ-ព្រះសីហនុ 

ចំណែកឯស្នាដៃសំណង់របស់លោក មានដូចជា៖
-ផ្ទះសំណាក់រដ្ឋនៅបាត់ដំបង
-សាកលវិទ្យាល័យ​ភូមិន្ទបាត់ដំបង
-ស្ថានីយ​រថភ្លើងកំពត
-ភូមិគ្រឹះគន្ធបុប្ផា(ព្រឹទ្ធសភា​សព្វថ្ងៃ) 

លោក អ៊ុង ក្រពុំផ្កា បានបាត់ខ្លួននៅក្នុងរបបខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៥ ។

(ប្រភព Colorise & Old Photos of Cambodia ) 



Saturday 13 November 2021

ប្រវត្តិសាកលវិទ្យាល័យជាតិបាត់ដំបង ពីឆ្នាំ១៩៦៨ ដល់បច្ចុប្បន្ន (History of the National University of Battambang from 1969 till present)


ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៦៨ និងបានសម្ពោធជាផ្លូវការក្រោមព្រះរាជធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេចនរោត្តម សីហនុ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩៦៨។ ​ ជាអកុសល សាកលវិទ្យាល័យនេះបានបិទទ្វារទៅវិញ ដោយសារតែសង្រ្គាមស៊ីវិល នៅឆ្នាំ១៩៧០។​

 ក្រោយការបញ្ចប់សង្រ្គាមស៊ីវិល សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្រ្តី ​ និងរដ្ឋម​ន្រ្តីក្រសួងមហាផ្ទៃបានផ្តួចផ្តើមគំនិតបង្កើតសាកលវិទ្យាល័យនេះឡើងវិញដែលមានឈ្មោះថា«សាកលវិទ្យាល័យបាត់ដំបង»តាមរយៈអនុក្រឹត្យលេខ ២៧ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៧​ សាកលវិទ្យាល័យបាត់ដំបងបានសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០១០។ សាកលវិទ្យាល័យបាត់ដំបងត្រូវបានប្តូរឈ្មោះទៅជា «សាកលវិទ្យាល័យជាតិបាត់ដំបង» តាមរយៈ អនុក្រឹត្យលេខ ២០៦ អនក្រ.បក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។​

សាកលវិទ្យាល័យជាតិបាត់ដំបងត្រូវបានបង្កើតជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈ អនុក្រឹត្យលេខ២៨៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ 

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង 

១. ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ (២០០៨-២០១៣)
២. លោកជំទាវបណ្ឌិត សៀង ឯមទទឹម (២០១៣-២០២០)
៣. ឯកឧត្តម សុខ ឃន (២០២០-បច្ចុប្បន្ន)

His Majesty King Norodom Sihanouk established the Royal University of Battambang by Royal Decree No. 34/68, dated April 30, 1968. It was officially inaugurated on October 31, 1968, under the highest presidency of Prince Norodom Sihanouk. Unfortunately, the university was closed because of the civil war in 1970.

After the civil war, Samdech Krolahom Sar Kheng, Deputy Prime Minister and Minister of Interior initiated the idea of re-establishing this university, called "the University of Battambang", through sub-decree No. 27 of the ANKr. B.K. Dated March 21, 2007. On December 9, 2010, the University of Battambang was officially opened by Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia. 

By Sub-Decree No. 206 from December 15, 2020, the name of the University of Battambang was changed to the "National University of Battambang."

The National University of Battambang (NUBB) was established as the Public Administrative Institution by Sub-Decree No. 288 of the ANKr. B.K. Dated December 31, 2021. 

Rectors of the National University of Battambang (NUBB)

1. H.E. Dr. Touch Visalsok (2008-2013)

2. H.E. Dr. Sieng Emtotim (2013-2020)

3. H.E. Sok Khorn (2020- Now)



សិក្សាធិការក្នុងសម័យសង្គមរាស្រ្តនិយម (១៩៥៥-១៩៦៩)



សាកលវិទ្យាល័យភូមិន្ទបាត់ដំបង




ព្រះរាក្រឹត្យលេខ ៣៤/៦៨ ប.រ. ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៦៨ ស្តីពីការរៀបចំ
 និងដំណើរប្រព្រឹត្តទៅនៃសាកលវិទ្យាល័យភូមិន្ទបាត់ដំបង














សេចក្តីរាយការណ៍របស់គណៈកម្មការសិក្សាធិការ ធម្មការ និងបញ្ហាវប្បធម៌ 
លេខ៥ រ.ស.ឃ. ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៦៧ អំពីសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតសកលវិទ្យាល័យនៅបាត់ដំបង






















ព្រះរាជក្រមលេខ ៣១៦ ប.រ. ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៦៧ ស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតសាកលវិទ្យាល័យភូមិន្ទបាត់ដំបង 






អនុក្រឹត្យលេខ ២៦ អនក្រ. បក ចុះថៃ្ងទី២១ ខែមីនា ឆ្នាំ២០០៧ 
ស្តីពីការបង្កើតសាកលវិទ្យាល័យបាត់ដំបង









អនុក្រឹត្យ លេខ ២០៦ អនក្រ. បក ចុះថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២០ ស្តីពីការប្តូរឈ្មោះ«សាកលវិទ្យាល័យបាត់ដំបង» ទៅជា«សាកលវិទ្យាល័យជាតិបាត់ដំបង»






សាកលវិទ្យាល័យជាតិបាត់ដំបងត្រូវបានបង្កើតជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈ អនុក្រឹត្យលេខ២៨៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១























Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...