ប្រវត្តិរូបលោក អ៊ុង ក្រពុំផ្កា ស្ថាបត្យករនៃសាកលវិទ្យាល័យភូមិន្ទបាត់ដំបង

- លោក អ៊ុង ក្រពុំផ្កា កើតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩២៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ - ឪពុកនាម : អ៊ុង កែវ - ម្តាយនាម : គឹម ស៊ុម - លោកបានទទួលសញ្ញាប័ត្រ ផ្នែកវិស្វករជំនាញសាធារណៈការ នៅទីក្រុងហាណូយ ក្នុងសម័យអាណានិគមបារាំង។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ កញ្ញា ផ្លែក សូណារ៉េត ដែលត្រូវជាប្អូនស្រីបង្កើត របស់លោកស្រី ផ្លែក ភិរុណ ប្រធានកាកបាទក្រហមកម្ពុជា ។ ជាមួយនឹង នាង ផ្លែក សូណារ៉េត លោកអ៊ុង ក្រពុំផ្កា មានបុត្រ ៦នាក់ ក្នុងនោះរួមមានប្រុស ៣នាក់ និងស្រី៣នាក់ ដែលសព្វថ្ងៃ រស់នៅប្រទេសបារាំង។ លោក អ៊ុង ក្រពុំផ្កា បានត្រូវតែងតាំងជា នាយរងផ្នែកកម្មន្ត និង អាគារស៊ីវិល នៅឆ្នាំ១៩៥៥ ដែលមានតួនាទីពិនិត្យលើគម្រោងសាធារណៈការសំខាន់ៗ នៅទីក្រុងភ្នំពេញ ក្រៅពីជំនាញវិស្វករសំណង់ស៊ីវិលលោកក៏ជាស្ថាបត្យករមួយរូបផងដែរ។ ក្នុងសម័យសង្គមរាស្រ្តនិយមលោក អ៊ុង ក្រពុំផ្កា មានមុខងារជាអនុរដ្ឋលេខាធិការ សាធារណៈការ និង ទូរគមនាគមន៍។ បន្ទាប់មកក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ សាធារណៈការ និងទូរគមនាគមន៍ ( ១៩៦០ ដល់ ១៩៦១)។ចាប់ពីឆ្នាំ១៩៦១ -១៩៦៥ លោកបានក្លាយជារដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម, សាធារណៈការ និង ទូរគមនាគមន៍។ ចាប់ពីឆ្នាំ១៩៦៩ -១៩៧០ លោកត្រូវបានតែងតាំ