Monday 31 July 2023

ប្រវត្តិរូបលោក អ៊ុង ក្រពុំផ្កា ស្ថាបត្យករនៃសាកលវិទ្យាល័យភូមិន្ទបាត់ដំបង

 - លោក អ៊ុង ក្រពុំផ្កា កើតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩២៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

- ឪពុកនាម : អ៊ុង កែវ
- ម្តាយនាម : គឹម ស៊ុម

- លោកបានទទួលសញ្ញាប័ត្រ ផ្នែកវិស្វករជំនាញសាធារណៈការ នៅទីក្រុងហាណូយ ក្នុងសម័យអាណានិគមបារាំង។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ កញ្ញា ផ្លែក សូណារ៉េត ដែលត្រូវជាប្អូនស្រីបង្កើត របស់លោកស្រី ផ្លែក ភិរុណ ប្រធានកាកបាទក្រហមកម្ពុជា ។ ជាមួយនឹង នាង ផ្លែក សូណារ៉េត លោកអ៊ុង ក្រពុំផ្កា មានបុត្រ ៦នាក់ ក្នុងនោះរួមមានប្រុស ៣នាក់ និងស្រី៣នាក់ ដែលសព្វថ្ងៃ រស់នៅប្រទេសបារាំង។

លោក អ៊ុង ក្រពុំផ្កា បានត្រូវតែងតាំងជា នាយរងផ្នែកកម្មន្ត និង អាគារស៊ីវិល នៅឆ្នាំ១៩៥៥ ដែលមានតួនាទីពិនិត្យលើគម្រោងសាធារណៈការសំខាន់ៗ នៅទីក្រុងភ្នំពេញ ក្រៅពីជំនាញវិស្វករសំណង់ស៊ីវិលលោកក៏ជាស្ថាបត្យករមួយរូបផងដែរ។

ក្នុងសម័យសង្គមរាស្រ្តនិយមលោក អ៊ុង ក្រពុំផ្កា មានមុខងារជាអនុរដ្ឋលេខាធិការ សាធារណៈការ និង ទូរគមនាគមន៍។ បន្ទាប់មកក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ សាធារណៈការ និងទូរគមនាគមន៍ ( ១៩៦០ ដល់ ១៩៦១)។ចាប់ពីឆ្នាំ១៩៦១ -១៩៦៥ លោកបានក្លាយជារដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម, សាធារណៈការ និង ទូរគមនាគមន៍។
ចាប់ពីឆ្នាំ១៩៦៩ -១៩៧០ លោកត្រូវបានតែងតាំងជា រដ្ឋមន្រ្តី សាធារណៈការ និង សិល្បៈស្ថាបនាជនបទ ។
ពីឆ្នាំ ១៩៧២ ដល់ ១៩៧៥ លោកត្រូវបានតែងតាំងជា ប្រធានអគ្គនាយក ក្រុមហ៊ុន អាកាសចរ AIR CAMBODGE ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយ AIR FRANCE និង UTA។

លោក អ៊ុង ក្រពុំផ្កា បានទុកសមិទ្ធផលជាច្រើនរួមមានដូចជា ៖

-បង្កើតទីភ្នាក់ងារប្រៃសណីយ៍ ៧កន្លែង នៅភ្នំពេញ
-បង្កើតសម្ព័ន្ធវិទ្យុ ទូរស័ព្ទផ្ទាល់ រវាងកម្ពុជា-បារាំង (១៩៦១)
-ចាប់ផ្តើមការដ្ឋានសាងសង់ ស្ពាន លើដៃទន្លេសាប ជួសជួលផ្លូវពី ភ្នំក្រវ៉ាញ ទៅឆ្លូងលើ
-រៀបចំធ្វើផ្លូវរទេះភ្លើង ភ្នំពេញ-ព្រះសីហនុ 

ចំណែកឯស្នាដៃសំណង់របស់លោក មានដូចជា៖
-ផ្ទះសំណាក់រដ្ឋនៅបាត់ដំបង
-សាកលវិទ្យាល័យ​ភូមិន្ទបាត់ដំបង
-ស្ថានីយ​រថភ្លើងកំពត
-ភូមិគ្រឹះគន្ធបុប្ផា(ព្រឹទ្ធសភា​សព្វថ្ងៃ) 

លោក អ៊ុង ក្រពុំផ្កា បានបាត់ខ្លួននៅក្នុងរបបខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៥ ។

(ប្រភព Colorise & Old Photos of Cambodia ) 



China's Confucius Institutes flourish in ASEAN after West's freeze-out (西方冷落后中国孔子学院在东盟蓬勃发展)

  Geopolitical baggage less of a factor, while learning Chinese is seen as a smart move 地缘政治包袱影响较小,学习中文被视为明智之举 https://asia.nikkei.com/P...