Posts

The National University of Battambang participates in the project management meeting and the third study visit of the 21st Century Teaching Skills Project

Image
(Phnom Penh): Dr. Sam Rany, Vice-Rector, a representative of His Excellency Sok Khorn, Rector of the National University of Battambang, led a delegation of five leaders, including Mr. Yoeng Hak, Dean of the Faculty of Arts, Humanities, and Education; Mr. Tieng Morin, Dean of the Faculty of Business Management and Tourism, Mr. Im Kuoy, Vice-Dean of Faculty of Arts, Humanities, and Education, Mr. Hour Ry, Vice-Dean of the Faculty of Arts, Humanities, and Education, and Mr. Em Dara, Head of Foundation Year Department have attended the third project management meeting and study visit from March 6 to 11, 2023 at the Sunway Hotel and Royal University of Phnom Penh, Phnom Penh, Cambodia.  The third study visit aims to learn about the education and culture systems as well as share the best practices and experiences related to the teaching methods and educational programs of partner universities in the project. Some 21st Century Learning and Teaching Materials, such as Collaborative Problem Sol

សាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមកិច្ចប្រជុំគ្រប់គ្រងគម្រោង និងទស្សនកិច្ចសិក្សា របស់គម្រោងជំនាញបង្រៀននៅសតវត្សរ៍ទី២១

សាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមកិច្ចប្រជុំគ្រប់គ្រងគម្រោង និងទស្សនកិច្ចសិក្សា របស់គម្រោងជំនាញបង្រៀននៅសតវត្សរ៍ទី២១ (freshnewsasia.com) (ភ្នំពេញ)៖   លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង តំណាងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំចំនួន ០៥រូបរួមមាន៖ លោកយឹង ហាក់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ លោកទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោកហួ រី ព្រឹទ្ធបុរសរងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោក អ៊ឹម គួយ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ និងលោក ឯម ដារ៉ា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានចូលរួមកិច្ចប្រជុំគ្រប់គ្រងគម្រោង និងទស្សនកិច្ចសិក្សាលើកទី៣ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វេ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទស្សនកិច្ចសិក្សាលើកទី៣នេះ មានគោលបំណងស្វែងយល់ពីប្រព័ន្ធអប់រំ និងវប្បធម៌ ក៏ដូចជាការចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធន៍ទាក់ទងនឹងវិធីសាស្រ្តបង្រៀន និងការរៀបចំកម្មវិធីអប់រំរបស់សាកលវិទ្យាល័យជាដៃគូនៅក្នុងគម្រោ

សាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមសន្និសីទអន្តរជាតិនៅសាកលវិទ្យាល័យហាណូយ

Image
 Source: https://freshnewsasia.com/index.php/en/localnews/261367-2022-10-17-05-02-32.html?fbclid=IwAR2wlwvlJQaJ3Ak8wvQbWf6W-8HSaUN6P_MPN6-nGAUmNs9S0k93KTVAx-s (ហាណូយ)៖   សាកលវិទ្យាល័យជាតិបាត់ដំបង បានចាត់បញ្ជូនមន្រ្តីគ្រប់គ្រងចំនួនពីររូប គឺលោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង និងលោកទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ទៅចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិស្តីពី៖   «ការពង្រឹងសមត្ថភាពស្ថាប័នដើម្បីធ្វើអន្តរជាតូបនីយកម្ម នៃគ្រឹះស្ថានឧត្តមសិក្សា នៅក្នុងវិស័យការទទួលស្គាល់គុណវុឌ្ឍិ នៅតាមបណ្តាប្រទេសអាស៊ី និងអឺរ៉ុប (Strengthening Capacity for Internationalization of Higher Education in the Erea of Credential Recognition Among EU and Asian Countries)»   របស់គម្រោងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ក្នុងវិស័យទទួលស្គាល់ ក្នុងចំណោមបណ្តាប្រទេសអាស៊ី (Reco-ASIA Project) ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ នៅសាកលវិទ្យាល័យហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។ គម្រោងនេះ មានគោលបំណងសំខាន់ៗចំនួន៤រួមមាន៖ ១៖  ផ្តល់អនុគ្រោះ និងបង្កើនគុណភាពនៃការបើកចំហរឱកាសផ្លាស់ប្តូរគ្នា (ច

សាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមទស្សនកិច្ចសិក្សាលើកទី២ របស់គម្រោងសហគមន៍អឺរ៉ុប នៅប្រទេសឥណ្ឌា

Image
  Source: https://freshnewsasia.com/index.php/en/localnews/261602-2022-10-17-15-17-53.html?fbclid=IwAR3Qq3p_fKb1x2J429MMr1ITs8re7AF80xn7-L9UIXkQn27OwcNnoXu2t6g (ទីក្រុងពូនេ)៖  លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង តំណាងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំចំនួន០៥រូប រួមមាន៖ លោកយឹង ហាក់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ លោកទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោកហួ រី ព្រឹទ្ធបុរសរងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោកឡា សុផា ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ និងលោកឯម ដារ៉ា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ទៅចូលរួមកិច្ចប្រជុំគម្រោង និងទស្សនកិច្ចសិក្សាលើកទី២ ចាប់ពីថ្ងៃទី១០ ដល់១៧ ខែតុលា ឆ្នាំ២០២២នៅមហាវិទ្យាល័យនីតិសាស្រ្តស៊ីមបៃអូស៊ីសនៃសាកលវិទ្យាល័យ DEEMED ទីក្រុងពូនេ រដ្ឋមហារាស្រ្ត ប្រទេសឥណ្ឌា។ ទស្សនកិច្ចសិក្សារបស់គម្រោងសហគមន៍អឺរ៉ុបដែលមានឈ្មោះថា «គម្រោងជំនាញបង្រៀននៅសតវត្សរ៍ទី២១(21st Teach Skills)» មានគោលបំណងស្វែងយល់ និងចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធន៍ទាក់ទង

ប្រវត្តិសាកលវិទ្យាល័យជាតិបាត់ដំបង ពីឆ្នាំ១៩៦៨ ដល់បច្ចុប្បន្ន (History of the National University of Battambang from 1969 till present)

Image
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៦៨ និងបានសម្ពោធជាផ្លូវការក្រោមព្រះរាជធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេចនរោត្តម សីហនុ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩៦៨ ។ ​ ជាអកុសល សាកលវិទ្យាល័យនេះបានបិទទ្វារទៅវិញ ដោយសារតែសង្រ្គាមស៊ីវិល នៅឆ្នាំ១៩៧០។​  ក្រោយការបញ្ចប់សង្រ្គាមស៊ីវិល សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្រ្តី ​ និងរដ្ឋម​ន្រ្តីក្រសួងមហាផ្ទៃ បានផ្តួចផ្តើមគំនិតបង្កើតសាកលវិទ្យាល័យនេះឡើងវិញដែលមានឈ្មោះថា « សាកលវិទ្យាល័យបាត់ដំបង » តាមរយៈ អនុក្រឹត្យលេខ ២៧ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៧ ។ ​ សាកលវិទ្យាល័យបាត់ដំបងបានសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០១០ ។ សាកលវិទ្យាល័យបាត់ដំបងត្រូវបានប្តូរឈ្មោះទៅជា « សាកលវិទ្យាល័យជាតិបាត់ដំបង » តាមរយៈ អនុក្រឹត្យលេខ ២០៦ អនក្រ.បក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។​ សាកលវិទ្យាល័យជាតិបាត់ដំបងត្រូវបានបង្កើតជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈ អនុក្រឹត្យលេខ២៨៨ អនក្រ.បក ចុះថ្ង