Saturday 5 November 2011

មន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សាត្រូវបានបណ្តុះបណ្តាល



AKP ភ្នំពេញថ្ងៃទី ២៨ តុលា ២០១១

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា បានរៀបចំសិក្ខា សាលា បណ្តុះ បណ្តាលមន្ត្រីវាយតម្លែគុណភាពអប់រំឧត្តមសិក្សា ស្តីពីដំណើរការនៃការទទួលស្គាល់គុណភាពអប់ រំលើគ្រឹះស្ថានឧត្តមសិក្សាវគ្គទី២ ឧបត្ថម្ភដោយ ធនាគារពិភពលោក ត្រូវបានប្រារឰធ្វើនៅ សណ្ឋាគារ ឆ្មេរថ្មី ក្រុងព្រះសីហនុ មានរយពេល ៣ថ្ងៃ គឺពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១១
ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ តិច សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជាតំណាងដខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានគណៈកម្មាធិការទទួល ស្គាល់គុណភាពអប់រំនៃកម្ពុជា។ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១០៤នាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យ តិច សំណាង មានប្រសាសន៍បើកសិក្ខាសាលាដោយគូសបញ្ជាក់ថា យន្តការ នៃការធានាគុណភាពអប់រំដែលគណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជាកំពុងអនុ វត្ត ស្រប តាមបរិបទនៅក្នុងតំបន់ និងពិភពលោក និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំដ៏ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ផ្តល់អាទិភាពខ្ពស់ដល់ ការអភិវឌ្ឍន៍វិស័យ អប់រំគ្រប់ កម្រិត និងយកចិត្ត ទុកដាក់ក្នុង ការពង្រឹង និងធានាគុណភាព អប់រំឧត្តមសិក្សា ដើម្បីផលិតចេញនូវធនធានមនុស្សប្រកប ដោយគុណភាព និងលក្ខណ សម្បត្តិ គ្រប់គ្រាន់សម្រាប់ កម្លាំងចលករ ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ លើ គ្រប់វិស័យ ដូច្នេះ វិស័យ អប់រំ ជាវិស័យអាទិភាពក្នុងចំណោម វិស័យអាទិភាពទាំងឡាយ។ 
ការបណ្តុះបណ្តាលគ្នានទីបញ្ចប់សម្រាប់ការផលិតធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថ ភាពស្របតាម ទស្សនៈថា ការអប់រំល្អគឺជាកូនសោសម្រាប់ ដោះ ស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍បញ្ជាក់ទៀតថា ការបណ្តុះបណ្តាលដល់មន្ត្រីវាយតម្លៃ គុណភាពអប់រំឧត្តម សិក្សារបស់ គ.. ឲ្យយល់ដឹងពីគោលការណ៍នីតិវិធី និងវិធី សាស្ត្រក្នុងការវាយតម្លៃគុណភាពអប់រំលើ គ្រឹះស្ថានឧត្តមសិក្សា ដែលជាគោល ដៅធានាគុណភាពអប់រំរបស់យើង ។ 
មន្ត្រីវាយតម្លៃគុណភាព អប់រំ ជាចលករមួយក្នុងចំណោមចលករដទៃទៀត ក្នុងការធានា និងលើកកំពស់ គុណភាពអប់រំឧត្តម សិក្សាអោយកាន់តែប្រសើរឡើង ។ 
តួនាទីនៃការផ្តល់ការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា មាន សារៈសំខាន់ណាស់ ក្នុងដំណើរការ ផ្តល់ការទទួលស្គាល់គុណភាពអប់រំ គឺអ្នកពិនិត្យ និងផ្ទៀងផ្ទាត់របាយ ការណ៍ស្វ័យវាយតម្លៃ និងចុះពិនិត្យ ផ្ទៀងផ្ទាត់ភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ ដើម្បីរកអោយឃើញ នូវចំណុចខ្លាំង ចំណុចខ្សោយ និង ផ្តល់អនុសាសន៍កែលម្អ ហើយជាអ្នកធ្វើរបាយការណ៍ និងលើកអនុសាសន៍ គ..ក ពិនិត្យ និងសម្រេច ក្នុងការផ្តល់ការទទួលស្គាល់គុណភាពអប់រំក្នុងកម្រិតបណ្តោះអាសន្ន ពេញសិទ្ធិ រឺមិនផ្តល់ការទទួល ស្គាល់ គុណភាពអប់រំ ។ 
មន្ត្រីវាយតម្លៃ ជាតួអង្គសំខាន់មួយទៀតដែល បង្ហាញឲ្យមជ្ឍដ្ឋានខាងក្រៅ មើល ឃើញអំពីអព្យាក្រឹត្យភាព និងសុក្រឹត្យភាពរបស់ ..ក នៅពេលចុះ វាយតម្លៃ និងពេលលទ្ធផលរបស់ខ្លួនត្រូវបានផ្សព្វផ្សាយ ជា សាធារណៈ និងមានការទទួល ស្គាល់ជា សាកល ។ ដើម្បីសំរេចជោគជ័យ មន្ត្រីវាយតម្លៃត្រូវវាយតម្លៃប្រកបដោយ តម្លា ភាពគណនេយ្យភាព សុច្ចរិតភាព និងពិនិត្យផ្ទៀងផ្ទាត់អោយបានហ្មត់ចត់ ដោយផ្អែកលើ ទឡិករណ៍ និងភស្តុតាងច្បាស់លាស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ យុត្តិធម៌ អព្យាក្រឹត្យ វិន័យ សេចក្តី ថ្លៃថ្នូរ និងមានមនសិការវិជ្ជាជីវៈ ពិសេស ត្រូវយល់ដឹងអោយច្បាស់លាស់នូវស្តង់ដារគុណ ភាពអប្បបរមា ទាំងប្រាំបួន និងសូចនាករ នីមួយៗយកមកធ្វើជាមូលដ្ឋានសម្រាប់ការវាយតម្លៃ និងគោរពគោលការណ៍ បទដ្ឋាន នឹងនិតិវិធីដែលបាន កំណត់ដោយ គ..ក ៕
ដោយលោក ងូ សុមុនី

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...