Tuesday 19 June 2012

ស្ថានភាព​វិវឌ្ឍន៍​នៃ​វិស័យ​បច្ចេក​វិទ្យា​នៅ​កម្ពុជា

ភ្នំពេញៈ លោក Jazz Gill មាន​អាជីព​យូរ​អង្វែង​ក្នុង​វិស័យ​បច្ចេក​វិទ្យា ទូរគមនាគមន៍។
លោក​បាន​បង្កើត​មជ្ឈ​មណ្ឌល​ហាត់​ប្រាណ​មួយ​កន្លែង និង​បាន​ប្រកប​អាជីវកម្ម​ចែក​ចាយ​ទំនិញ នៅ​ពេល​លោក​មាន​វ័យ​១៨​ឆ្នាំ។ ក្រោយ​មក អាជីវកម្ម​របស់​លោក បាន​ក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​ផលិត software។​  លោក​បាន​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម (MBA) ពី​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​វេជ្ជ​សាស្ត្រ Imperial នៅ​ទីក្រុង​ឡុងដ៍។
លោក ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​បង្កើត​បច្ចេក​វិទ្យា​ថ្មី​ៗ​សម្រាប់​ក្រុម​ហ៊ុន​ មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ផង​ដែរ ដូច​ជា Global Crossing និង​ម៉ូតូ​រ៉ូឡា​ជា​ដើម។ ៣​ឆ្នាំ​មុន លោក Gill បាន​ធ្វើ​ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​ទូរគមនាគមន៍ និង​បច្ចេក​វិទ្យា នៅ​កម្ពុជា និង​ជា​ដៃ​គូ​វិនិយោគ​រួម​គ្នា​ជាមួយ​មូល​និធិ​ Leopard Capital។

លោក​បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ ទាក់​ទង​នឹង​អនាគត​ទូរគមនាគមន៍ និង​បច្ចេក​វិទ្យា​កំពុង​រីក​ចម្រើន នៅ​កម្ពុជា​។

លោក​មក​ទី​នេះ បី​ឆ្នាំ​ហើយ។ តើ​លោក​សង្កេត​ឃើញ​ថា ​វិស័យ​ទូរគមនាគមន៍​នៅ​ទី​នេះ មាន​ការ​រីក​ចម្រើន​យ៉ាង​ដូច​ម្តេច?

ទី​នេះ មាន​ប្រជាជន​ប្រមាណ​១៤,៥​លាន​នាក់ ហើយ​មាន​ក្រុម​ហ៊ុន​ទូរស័ព្ទ ៨ ឬ ៩​ប៉ុណ្ណោះ ព្រម​ទាំង​ក្រុម​ហ៊ុន​​ផ្តល់​សេវា​អ៊ីនធឺណិត​ជា​ច្រើន​ផង​ដែរ។ អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​នេះ គឺ​នៅ​ទី​នេះ មាន​ការ​ប្រកួត​ប្រជែង​តម្លៃ​យ៉ាង​ខ្លាំង ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទាំង​នោះ។ អ្វី​ដែល​ខ្ញុំ​មិន​បាន​សង្កេត​ឃើញ​នោះ​គឺ​ថា ពួក​គេ​មិន​មាន​គំនិត​ច្នៃ​ប្រឌិត និង​ការ​បង្កើត​ថ្មី​ឡើយ។ កត្តា​សំខាន់​តែ​មួយ​គត់​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ ឬ​ឧស្សាហកម្ម​ផ្តល់​សេវា​អ៊ីនធឺណិត ទទួល​បាន​ជោគ​ជ័យ គឺ​ការ​បង្កើន ARPU (ប្រាក់​ចំណូល​ជា​មធ្យម​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ម្នាក់) និង​ការ​កាត់​បន្ថយ អ្នក​ប្រើ​ប្រាស់​ដែល​ផ្លាស់​ប្តូរ​អ្នក​ផ្តល់​សេវា​ពី​មួយ​ទៅ​មួយ។ អ្នក​ត្រូវ​ឲ្យ​អតិថិជន​ទាំង​នេះ ប្រើ​សេវា​របស់​អ្នក​តែ​មួយ​គត់​។ នៅ​ពេល​អ្នក​មាន​ក្រុម​ហ៊ុន​ទូរស័ព្ទ ៨ ទៅ ៩ នៅ​លើ​ទី​ផ្សារ​ដែល​មាន​ប្រជា​ជន​តែ​១៤,៥​លាន​នាក់​​នោះ គឺ​អ្នក​មាន​មនុស្ស​ជា​ច្រើន ដែល​អ្នក​ត្រូវ​ផ្តល់​សេវា​ជូន។ ដូច្នេះ​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ផ្តល់​សេវា គឺ​ជា​ការ​ចាំបាច់។ ក្រុម​ហ៊ុន​ទូរស័ព្ទ​ជា​ច្រើន ចូល​មក​កាន់​ទីផ្សារ​នេះ ដោយ​សារ​វា​ជា​ទី​ផ្សារ​ដ៏​សំខាន់ ហើយ​ពួក​គេ​ចង់​ចាប់​យក​ទីផ្សារ​មួយ​នេះ​ឲ្យ​ជាប់។ ថ្វី​បើ​យ៉ាង​នេះ​ក្តី ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​រួម​បញ្ចូល​គ្នា​តែ​មួយ ហើយ​ក៏​មាន​ក្រុម​ហ៊ុន​ខ្លះ​ទៀត បោះ​បង់​អាជីវកម្ម​របស់​ខ្លួន​ចោល ឬ​ត្រូវ​ផ្លាស់​ប្តូរ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​។ ពួក​គេ​ត្រូវ​ផ្លាស់​ទៅ​វិនិយោគ​ក្នុង​បច្ចេក​វិទ្យា​ផ្សេង​ ដូច​ជា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ការ​​ផ្សព្វ​ផ្សាយ​តាម​ឌីជីថល ឬ​សេវា​ផ្សេង​ទៀត។ ពួក​គេ​ត្រូវ​វិនិយោគ​ក្នុង​វិស័យ​ចម្រុះ ដើម្បី​ផ្តល់​សេវា​ថ្មី។

ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ុន​ទាំង​នេះ បន្ត​នៅ​កម្ពុជា​ត​ទៅ​ទៀត?

ក្រុម​ហ៊ុន​ជា​ច្រើន អាច​ស្រោច​ស្រង់​អាជីវកម្ម​ខ្លួន​បាន ដោយ​សារ​ពួក​គេ​ទទួល​ប្រយោជន៍​ពី​ក្រៅ​ប្រទេស ដែល​បាន​ផ្តល់​ទុន​ជា​ច្រើន​ដល់​ពួក​គេ។ ​បើ​ពួក​គេ​បើក​អាជីវកម្ម​ទាំង​នោះ​ខ្លួន​ឯង ដោយ​មិន​មាន​ការ​គាំ​ទ្រ​ពី​ក្រៅ​ទេ នោះ​ការ​វិនិយោគ​ទាំង​នោះ​នឹង​ត្រូវ​ក្ស័យ​ធន​ជា​មិន​ខាន មក​ដល់​ពេល​នេះ។ បញ្ហា​នេះ​គឺ​ថា​អ្នក​មិន​អាច​បើក​អាជីវកម្ម​ ដែល​មិន​អាច​រក​ប្រាក់​បាន​ឡើយ។ ខ្ញុំ​គិត​ថា​គ្មាន​ក្រុម​ហ៊ុន​ច្រើន​ទេ ដែល​មាន​លំហូរ​សាច់​ប្រាក់​។ ទោះ​យ៉ាង​នេះ​ក្តី ពួក​គេ នៅ​តែ​បន្ត​ធ្វើ​អាជីវកម្ម​នោះ​ដដែល​ដោយ​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ ក្រុម​ហ៊ុន​ទាំង​នោះ នឹង​ក្លាយ​ទៅ​ជា​អ្នក​ឈ្នះ​។
តើ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​នៅ​កម្ពុជា នឹង​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​របៀប​ណា?
ប្រជាជន​កំពុង​ប្រើ​ទូរស័ព្ទ​ទំនើប​ៗ​កាន់​តែ​ច្រើន​ឡើង​ៗ។ គ្រប់​ៗ​គ្នា មាន​ទូរស័ព្ទ​ HTC និង iPhone គ្រប់​ៗ​គ្នា។ ពី​មុន ទូរស័ព្ទ​ទាំង​នេះ ប្រើ​សម្រាប់​តែ​និយាយ​ និង​ផ្ញើ​សារ ប៉ុន្តែ​បច្ចុប្បន្ន​គេ​ប្រើ​សម្រាប់​អ៊ីនធឺណិត​ បង្ហោះ​ព័ត៌​មាន ថត​វីដេអូ និង​ថត​រូប។

បញ្ហា​អ្វី​ខ្លះ ដែល​ប្រជាជន​កម្ពុជា​កំពុង​ប្រឈម ខណៈ​ពួក​គេ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗ?

ពេល​អ្នក​ចូល​ហាង​កាហ្វេ​ក្នុង​រាជ​ធានី​ភ្នំពេញ អ្នក​មាន WiFi។ ពេល​អ្នក​ភ្ជាប់​ទូរស័ព្ទ​ទៅ WiFi អ្នក​នឹង​ទទួល​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន ដោយ​មិន​មាន​ការ​រំខាន​ឡើយ ពេល​ដែល​បណ្តាញ​នោះ​ខ្លាំង។ អ្នក​នឹង​សប្បាយ​រីក​រាយ​នឹង​អ្វី​ដែល​អ្នក​កំពុង​តែ​ទាញ​យក​ទំព័រ​ណា​មួយ និង​បញ្ជូន​ព័ត៌មាន​តាម​អ៊ីនធឺណិត​។ ប៉ុន្តែ នៅ​ពេល​អ្នក​កំពុង​ប្រើ​ប្រាស់​សេវា 3G នៅ​ខាង​ក្រៅ ដែល​ខ្ញុំ​ធ្លាប់​ប្រើ​ពី​មុន​មក​ អ្នក​នឹង​ជួប​ការ​រំខាន​ជា​ច្រើន​។ អ្នក​នឹង​ព្យាយាម​ទាញ​យក​ទំព័រ​ដែល​អ្នក​ចង់​បាន ប៉ុន្តែ​បែរ​ជា​ជាប់​គាំង​ទៅ​វិញ​។ បន្ទាប់​ពី​អ្នក​ព្យាយាម ២ ទៅ ៣​ដង អ្នក​នឹង​លែង​ចង់​លេង​វា​ទៀត។

តើ​បញ្ហា​ទាំង​នេះ អាច​ដោះ​ស្រាយ​បាន​ដោយ​របៀប​ណា?

អ្វី​ដែល​យើង​ត្រូវ​ការ​ពេល​នេះ គឺ​ការ​អភិវឌ្ឍ​បណ្តាញ​អ៊ីនធឺណិត ទៅ​កម្រិត​បន្ទាប់ ពី​ព្រោះ​បើ​យើង​កំពុង​ប្រើ​ប្រាស់​ឧបករណ៍​ដែល​ត្រូវ​ការ​អ៊ីនធឺណិត មាន​ល្បឿន​លឿន យើង​ត្រូវ​មាន​បណ្តាញ​មាន​ស្ថិរភាព និង​ល្បឿន​លឿន​ផង​ដែរ ដែល​អាច​ឲ្យ​យើង​ប្រើ​កម្ម​វិធី​ទាំង​នេះ ​ដោយ​ងាយ​ស្រួល។ យើង​មាន​4G ហើយ​វា​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់ បង្ហោះ​ព័ត៌​មាន​តាម​អ៊ីនធឺណិត និង​ទាញ​យក​ព័ត៌​មាន​ពី​អ៊ីនធឺណិត​៕ CS

No comments:

Official Resume of H.E. Dr. SAR Sokha, Deputy Prime Minister and Minister (April 2024)

    CURRICULUM VITAE   1.            Surname - Given Name :    SAR SOKHA   7.            FAMILY STATUS: a.        Spouse: KE SOUNSO...