Monday 2 July 2012

ឆ្នាំ២០១៥ កម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់

 Monday, 02 July 2012 10:59 ដោយៈ អេង គឹមជាង-Posted: ID-010

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងឧស្សាកម្ម នថ្លែងថា នៅក្នុងឆ្នាំ២០១៥ខាងមុខនេះ កម្ពុជាមិន ខ្វះថាមពលអគ្គិសនីប្រើប្រាស់នោះទេ ប៉ុន្តែទោះបីជាយ៉ាងណាការ តភ្ជាប់ បណ្តេញអគ្គិសនីមក ពីប្រទេសជិតខាងនៅតែបន្តដដែល។

លោក ទុន លាន អគ្គនាយកថាមពល នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅអង្គប្រជុំថ្នាក់ឧត្តមមន្រ្តីថាមពល អាស៊ាន លើកទី៣០ នា សណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ថា ការវិវត្តន៍ដំណើរការ ជាបន្តបន្ទាប់ របស់ថាមពលអគ្គិសនី គឺមានជាហូរហែ ហើយឆ្នាំ២០១៥នោះ កម្ពុជាពិតជាមិនខ្វះ នូវថាមពលអគ្គិសនីប្រើប្រាស់ទៀតឡើយ។

ប៉ុន្តែបញ្ហាការតភ្ជាប់បណ្តាញអគ្គិសនីពីប្រទេសក្បែរខាងនៅតែមាន។ លោក បន្តថា «កម្ពុជាយើង នៅឆ្នាំ២០១៥ មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ហើយ រួចប្រទេសដែលជាសមាជិកអាស៊ាន នៅថ្ងៃអនាគត ទោះជាប្រទេសខ្លះមានអគ្គិសនី គ្រប់គ្រាន់ ឬខ្វះ ឬលើសនោះ គឺត្រូវតែទាមទារ ការតភ្ជាប់រវាងគ្នានឹងគ្នាដដែរ»។

លោក ទុន លាន បន្ថែមទៀតថា កាលពីឆ្នាំ២០១១ កន្លងមកនេះ កម្ពុជាចំណេញពីថាម ពលអគ្គិសនី បានជាង៣០លានដុល្លារ។ នៅឆ្នាំ២០១២នេះ ប្រេងសាំងមានការឡើងថ្លៃ ដែលធ្វើឲ្យចំណូលរបស់អគ្គិសនីមិនសមតាមបំណងប្រាថ្នាដូចឆ្នាំកន្លងមក ដោយសារមិន ទាន់បានដំឡើងថ្លៃអគ្គិសនី ហើយតម្លៃអគ្គិសនីនឹងអាចដំឡើង នាពេលដ៏ឆាប់ ខាងមុខនេះ ជាមិនខាន។

អគ្គនាយកថាមពល នៃក្រសួងឧស្សាហកម្មរ៉ែ រូបនេះបន្តថា នៅឆ្នាំ២០១៥ខាងមុខនេះ ដើម្បី បំពេញតម្រូវការប្រើប្រាស់អគ្គិសនីឲ្យបានគ្រប់គ្រាន់នោះ កម្ពុជា ត្រូវការថាមពលអគ្គិសនី ជាង ១០០០ (មួយពាន់)មេហ្កាវ៉ាត់ទៀត។

នៅក្នុងរាជធានីភ្នំពេញការប្រើប្រាស់អគ្គិសនីជាង៣០០មេហ្កាវ៉ាត់ ហើយប្រភពថាមពល អគ្គិសនីបច្ចុប្បន្ននេះ បានមកពីប្រទេសវៀតណាម មួយចំនួន ហើយបានមកពីការ ផលិតវារី អគ្គិសនី និងមួយចំនួនទៀត បានមកពីរោងចក្រផលិតប្រេង។  ការនាំចូល ថាមពល អគ្គិសនី ពីវៀតណាម មានចំនួន ១៣៥មេហ្កាវ៉ាត់, វារីអគ្គិសនីគិរីរម្យ១មាន១២មេហ្កាវ៉ាត់, វារីអគ្គិសនីគិរីរម្យ៣ មាន១៨មេហ្កាវ៉ាត់ ហើយវារីអគ្គិសនីកំចាយ ដែលមានអនុភាព ១៩៣មេហ្កាវ៉ាត់ តែកម្លាំងដើររបស់វាមិនទាន់គ្រប់ដោយសារពុំមានទឹកគ្រប់គ្រាន់។ ការផ្គត់ផ្គង់តម្រូវការក្នុងស្រុកដែលនាំចូលពីប្រទេសថៃ វៀតណាម និងឡាវ សរុបប្រហែលជា៤៥ភាគរយ

No comments:

The 2024 Workshops for Foreign Confucius Institute Directors on June 13-21, 2024 at Sichuan Province, China

My sincere thanks and gratitude go to my respectful Rector, H.E. Sok Khorn , and the Chinese Confucius Institute Director, Prof. Yi Yongzhon...