Wednesday 4 July 2012

ជប៉ុន​ផ្តល់​ត្រី​ពី​តំបន់​វិទ្យុ​សកម្ម​ឲ្យ​កុមារ​កម្ពុជា


04 July 2012, David Boyle

ភ្នំពេញៈ រដ្ឋា​ភិបាល​ជប៉ុន និង​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​(FAO)នៃ​អង្គ​ការ​សហ​ប្រជាជាតិ មាន​ផែន​ការ​ផ្គត់​ផ្គង់​ត្រី​ដល់​សិស្ស​នៅ​កម្ពុជា ដែល​យក​ពី​តំបន់​ដែល​ទទួល​រង​ដោយ​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស ស៊ូណាមិ​កាល​ពី​ឆ្នាំ​មុន ​ដែល​បណ្តាល​ឲ្យ​មាន​វិបតិ្ត​នុយក្លេ​អ៊ែរ ហ៊្វូគូស៊ីម៉ា។
មន្ត្រី​កម្មវិ​ធី​ស្បៀង​អាហារ​ពិភព​លោក បាន​ឲ្យ​ដឹង​ថា ក្តី​បារម្ភ​ទាក់​ទង​នឹង​ការ​បំពុល​ដែល​អាច​កើត​មាន​ពី​វិបត្តិ​នោះ​ពុំ មាន​មូល​ដ្ឋាន​ពេញ​លេញ ហើយ​ថា ការ​ធ្វើ​តេស្ត​ឯក​រាជ្យ​យ៉ាង​តឹង​រ៉ឹង​បាន​បង្ហាញ​ថា ត្រី​ពុំ​មាន​សារធាតុ​វិទ្យុ​សកម្ម​នោះទេ​។

ជំនួយ​ស្បៀង ដែល​ផ្គត់​ផ្គង់​ដោយ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​របស់​ក្រសួង​ការ បរទេស​ជប៉ុន ផ្តល់​ត្រី​ពី​តំបន់​រង​គ្រោះ​រលក​យក្ស​ស៊ូណាមិ​ដល់​សិស្ស​ក្នុង​ប្រទេស កម្ពុជា ហ្គាណា កង់ហ្គោ សេនេហ្គាល់ និង​ស្រី​លង្កា បាន​ប្រកាស​ហើយកាល​ពី​ខែ​មីនា។

លោក​ Jean-Pierre de Mar​gerie នាយក​ប្រចាំ​ប្រទេស​នៃ FAO បាន​ថ្លែង​ថា ​ត្រី​១២៤ តោន​ដែល​មក​ដល់​កម្ពុជា កាល​ពី​ខែ​មីនា បាន​ធ្វើ​តេស្ត​ដោយ​ជប៉ុន​និង​អ្នក​ត្រួត​ពិនិត្យ​ឯក​រាជ្យ​ពីរ​ក្រុម មុន​នឹង​អនុម័ត បន្ទាប់​ពី​មាន​លទ្ធផល​សារ​ធាតុ​វិទ្យុ​សកម្ម​អវិជ្ជ​មាន​។

លោក ​បន្ត​ថា៖ «​បើ​មាន​គ្រោះ​ថ្នាក់​ទាក់​ទង​ស្បៀង​អាហារ​ដែល​ជា​ជំនួយ​ផ្តល់​ឲ្យ កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​នោះ យើង​មិន​ទទួល​យក​ជំនួយ​នោះ​ទេ ហើយ​យើង​មិន​ចែក​ចាយ​ឡើយ។ រាល់​ពេល​ខ្ញុំ​ចុះ​មូលដ្ឋាន ខ្ញុំ​ហូប​ជាមួយ​គ្នា​នឹង​អ្នក​ទទួល ហើយ​ខ្ញុំ​ហូប​ត្រី​ជប៉ុន​ដូច​គ្នា វា​មាន​រសជាតិ​ឆ្ងាញ់ ដូច្នេះ គឺ​គ្មាន​បញ្ហា​ទេ»។

លោក De Mangerie បាន​បន្ត​ថា ត្រី​បាន​មក​ដល់​ក្នុង​ខែ​មីនា នឹង​ចែក​ចាយ​នៅ​ខែ​តុលា តាម​រយៈ​កម្មវិធី​ជាង​មួយ​ទសវត្សរ៍ ជា​ការ​លើក​ទឹក​ចិត្ត​ឪពុក​ម្តាយ​ក្នុង​តំបន់​ក្រីក្រ​នៃ​ប្រទេស​កម្ពុជា ឲ្យ​បញ្ជូន​កូន​ទៅ​សាលា​រៀន តាម​រយៈ​ការ​ផ្តល់​អាហារូបត្ថម្ភ​ពេល​ព្រឹក ជា​ការ​លើក​ទឹក​ចិត្ត។
លោក​បន្ថែម​ថា អាហារ​មាន​ប្រភព​ពី​តំបន់ ហុកកៃដូ និង​ អាអុម៉ុរី មាន​ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ​ពី​រោង​ចក្រ​ថាមពល​នុយ​ក្លេអ៊ែរ ហ៊្វូគូស៊ីម ដៃជីអី​ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​ជប៉ុន​មិន​បាន​ពន្យល់​ពី​មូល​ហេតុ​អ្វី​ត្រី​នោះ​មក​ពី​តំបន់​រង គ្រោះ​រលក​យក្ស ស៊ូណាមិ​ទេ​។

តាម​របាយ​ការណ៍​ព័ត៌​មាន​ជប៉ុន​បាន​ឲ្យ​ ដឹង​ថា ត្រី​សម្រាប់​កម្មវិធី​នេះ​មាន​ប្រភព​ពី​តំបន់​ដូច​ជា អ៊ីបារ៉ាគី ដែល​នៅ​ជិត​ព្រំ​ប្រទល់​បំផុត​គឺ​ជាង​៥០​គីឡូ​ម៉ែត្រ​ពី​រោង​ចក្រ បើ​ទោះ​ពុំ​មាន​ព័ត៌មាន​បង្ហាញ​ថា ត្រី​តំបន់​នេះ​គឺ​មាន​ទិស​ដៅ​បញ្ជូន​មក​កម្ពុជា​ក៏​ដោយ​។

អ្នកស្រី Yukie Tokura មក​ពី Stop! Hamaoka Nuclear Power Plant ជា​យុទ្ធនា​ការ​បិទ​រោង​ចក្រ​ក្នុង​តំបន់​រង​គ្រោះ​រញ្ជួយ​ដី ៨ រ៉ិច​ទ័រ ​ដែល​អាច​កើត​មាន​៨៧​ភាគរយ ក្នុង​៣០​ឆ្នាំ​ទៀត​នោះ បាន​តវ៉ា​នឹង​កម្ម​វិធី​ ODA/WFP ហើយ​ថា អ្នក​ស្រី​ខ្មាស​អៀន​នឹង​ស្តង់​ដារ​ទ្វេ​ដង​គ្មាន​ក្រម​សីល​ធម៌​របស់ រដ្ឋាភិបាល​ជប៉ុន។

តាម​អ៊ីមែល​អ្នក​ស្រី​ថា៖ «​វា​ហាក់​ដូចជា រដ្ឋាភិបាល​ជប៉ុន​យក​ត្រី​ដែល​ប្រជា​ជន​ជប៉ុន​មិន​ចង់​ទិញ បង្ខំ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទទួល​ក្រោម​ជំនួយ​អន្តរ​ជាតិ»។ ស្ថាន ទូត​ជប៉ុន​នៅ​ភ្នំពេញ​មិន​បាន​ឆ្លើយ​តប​នឹង​ភ្នំពេញ ប៉ុស្តិ៍​ ទេ ហើយ​មន្រ្តី​អប់រំ​កម្ពុជា និង លោក ម៉ម ប៊ុន​ហេង ​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល ថ្លែង​ថា មិន​បាន​ដឹង​ពី​កម្មវិធី​នោះ​ទេ។ មន្ត្រី ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ បាន​ឲ្យ​ដឹង​ថា លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​លើ​ត្រី​មិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ដោយ​សារ​គោល​ការណ៍​ផ្ទៃ​ក្នុង។​

លោក James Sutherland អ្នក​សម្រប​សម្រួល​ទំនាក់​ទំនង​អន្តរ​ជាតិ​នៅ​អង្គ​ការ Friends International បាន​ថ្លែង​ថា ប្រសិន​បើ FAO ផ្តល់​ការ​ធានា​ពី​សុវត្ថិភាព​នៃ​ស្បៀង​អាហារ លោក​គិត​ថា ពួកគេ​ប្រាកដ​ប្រជា ប៉ុន្តែ​វា​នឹង​ជួយ​ថែម​ទៀត​ បើ​លទ្ធផល​តេស្ត ធានា​ដល់​សាធារណ​ជន ។ លោក​ Sutherland បាន​បន្ត​ថា ប្រជា​ជន​នឹង​សួរ​ថា៖ «​ហេតុអី​មិន​ផ្តល់​ឲ្យ​ប្រទេស​ឯ​ទៀត ហេតុ​អ្វី​ឲ្យ​តែ​ប្រទេស​កំពុង​អភិវឌ្ឍន៍?​»

អ្នក ​ផ្គត់​ផ្គង់​អាហារ​សមុទ្រ​ជប៉ុន​នៅ​តំបន់​ដែល​រង​គ្រោះ​រលក​យក្ស បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ចាប់​តាំង​ពី​មាន​គ្រោះ​ថ្នាក់​មក ដោយ​សារ​ការ​ខូច​ខាត​លើ​នាវា​និង​ការ​ភ័យ​ខ្លាច​ពី​អ្នក​បរិភោគ​ត្រី​ដែល​ អាច​រង​ការ​បំពុល។ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​មុន គ្រោះ​រញ្ជួយ​ដី​កម្លាំង​៩ រ៉ិច​ទ័រ កើត​ឡើង​នៅ​ឈូង​សមុទ្រ​ឦសាន​នៃ​ប្រទេស​ជប៉ុន ធ្វើ​ឲ្យ​ម៉ាស៊ីន​រ៉េ​អាក់​ទ័រ ក្នុង​រោង​ចក្រ​ថាម​ពល​នុយ​ក្លេអ៊ែរ ហ៊្វូគូ​ជីម៉ា ដៃ​អីជី ទាំង ៣ បិទ​ដោយ​ស្វ័យ​ប្រវតិ្ត​។

ប៉ុន្តែ​កម្លាំង​រញ្ជួយ​ដី​បាន​បង្កើត​រលក​ យក្ស កម្ពស់​១៥​ម៉ែត្រ ដែល​បក់​បោក​លើ​រោងចក្រ​ថាមពល និង​ប្រទេស​ជប៉ុន ធ្វើ​ឲ្យ​ប្រព័ន្ធ​ធ្វើ​ឲ្យ​ត្រជាក់​ដ៏​សំខាន់​ក្នុង​រោងចក្រ​ឈប់ ដំណើរ​ការ បើ​ទោះ​ជា​ការ​បំបែក​នុយ​ក្លេអ៊ែរ​បិទ​ក៏​ដោយ។ ឧស្ម័ន​អ៊ី ដ្រូសែន​បាន​ផ្ទុះ​របើក​ដំបូល និង​ជញ្ជាំង​ពី​ម៉ាស៊ីន​រ៉េអាក់​ទ័រ បញ្ចេញ​សារធាតុ​វិទ្យុ​សកម្ម​ទៅ​ក្នុង​បរិយាកាស។

ចាប់ ​ពី​នោះមក ទឹក​ជា​ច្រើន​ត្រូវ​យក​ទៅ​ចាក់​លើ​ម៉ាស៊ីន​រ៉េអាក់ទ័រ ដើម្បី​កុំ​ឲ្យ​វា​ឡើង​កម្តៅ រលាយ ជាហេតុ​ធ្វើ​ឲ្យ​ទឹក​មាន​សារ​ធាតុ​បំពុល​ដែល​ខ្លះ​អាច​ស្ថិត ក្នុង​មហា​សមុទ្រ​។ សារ​ធាតុ​នុយ​ក្លេអ៊ែរ​ដែល​បញ្ចេញ​ដោយ​វិបតិ្ត​គ្រោះ​ធម្មជាតិ​នោះ ដែល​ជា​ក្តី​បារម្ភ​ខ្លាំង គឺ Iodine -131, Caesium-134 និង Caesium-137។

ខណៈ ​ដែល e Iodine-131 ​មាន​អាយុ​ប្រហែល​តែ​៨ថ្ងៃ ហើយ​ផុយ​រលួយ​ក្នុង​បរិយាកាស​ធម្មជាតិ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ Caesium -134 ​មាន​អាយុ​ដល់​ទៅ ២ ឆ្នាំ ហើយ Caesium-137 មាន​អាយុ​ដល់​ទៅ​៣០ ឆ្នាំ ហើយ​អាច​បន្ត​មាន​ជា​ច្រើន​ទសវត្ស​រ៍។ កម្រិត​គ្មាន​សុវតិ្ថ​ ភាព​ក្នុង​អាហារ សារ​ធាតុ​ទាំង​នេះ​អាច​បង្កគ្រោះ​កើតជំងឺ​មហា​រីក​ដែល​ប្រមូល​ផ្តុំ​នៅ​ ក្រពេញ​ទីរ៉ូអ៊ីដ បំពង់​ក ដែល​គ្រប់​គ្រង​អត្រា​រីក​លូត​លាស់​តាម​ការ​បង្កើត​អ័រម៉ូន​ដ៏​សំខាន់ សម្រាប់​ការ​រីក​លូត​លាស់​របស់​កុមារ។

កម្រិត​សារ​ធាតុ​វិទ្យុ​សកម្ម​ ក្នុង​អាហារ​របស់​ជប៉ុន​មាន​កម្រិត​តឹង​រ៉ឹងឬ តឹង​រ៉ឹង​ជាង​កម្រិត​របស់​សហគមន៍​អឺរ៉ុប និង​ប្រទេស​ដទៃ​ទៀត ដូច​ជា សហរដ្ឋ​អាមេរិក។ ការ​ធ្វើ​តេស្ត​របស់​ក្រសួង​សុខា​ភិបាល ការ​ងារ និង​សុខុមាល​ភាព​ជប៉ុន ក៏​ដូច​ជា​របាយ​ការណ៍​ពី​ទី​ភ្នាក់​ងារ​ការ​ពារ​បរិស្ថាន​អាមេរិក និង​អ្នក​ឯក​ទេស​សារ​ធាតុ​វិទ្យុ​សកម្ម​បង្ហាញ​ថា​កម្រិត​បំពុល​ក្នុង ត្រី​មាន​ទាប​ជាង​ទូទៅ ឬ ក៏​គ្មាន។ កាល​ពី​ថ្ងៃ​ចន្ទ សប្តាហ៍​មុន ​ជា​លើក​ទី១ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី ជប៉ុន​អនុញ្ញាត​ឲ្យ​លក់​ត្រី​ដែល​ចាប់​ពី​ឈូង​សមុទ្រ​ ហ៊្វូគូសីម៉ា​ផ្ទាល់ បន្ទាប់​ពី​សហករណ៍​ត្រី​ក្នុង​តំបន់​ថា​រក​មិន​ឃើញ​សារធាតុ​វិទ្យុ សកម្ម។ នេះ​បើ​តាម BBC។

ប៉ុន្តែ គេ​នៅ​តែ​មាន​មន្ទិល​ចំពោះ​សុវត្ថិភាព​ម្ហូប​អាហារ បន្ទាប់​ពី​មាន​ការ​បញ្ចេញ​ព័ត៌មាន​មិន​ច្បាស់​លាស់​ពី​រដ្ឋាភិបាល ជប៉ុន និង​ក្រុម​ហ៊ុន Tokyo Electric Power Company អំពី​កម្រិត​ធ្ងន់ធ្ងរ​នៃ​វិបតិ្ត។ ​ការ​សិក្សា​ដោយ Meteorological Research Institute នៅខែ​កុម្ភៈ​បាន​បង្ហាញ​សារធាតុ​ caesium ទ្វេ​ដង​ជាង​ការ​រំពឹង​ទុក ដែល​ហូរ​ពី​ម៉ា​ស៊ីន​រ៉េអាក់​ទ័រ​លេខ​១ ហ៊្វូគូស៊ីម៉ា ដៃអី​ជី បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី ហើយ​ប្រមាណ​៧០​ភាគរយ​បាន​ហូរ​ទៅ​សមុទ្រ៕ TK រាយ​ការណ៍​បន្ថែមៈ ផាក់ ស៊ាងលី

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...