Wednesday 18 July 2012

ទៀ បាញ់ៈ ការកែសម្រួលកងទ័ពកម្ពុជាគឺជាសមាជិកដ៏ល្អរបស់ UN

Wednesday, 18 July 2012 10:27 ដោយៈ ស៊ន សុភក្រ្ត-Posted: ID-009 

 
ព្រះវិហារៈ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានគូសបញ្ជាក់ ថា ការសម្រេចកែសម្រួលកងទ័ពរបស់កម្ពុជា នៅតំបន់គ្មានកងទ័ពបណ្តោះអាសន្ននេះ គឺកម្ពុជាបានបំពេញកា តព្វកិច្ចជាសមាជិកដ៏ល្អរបស់អង្គការសហប្រជាជាតិ ប្រៀបដូចជាសិស្សដ៏ល្អម្នាក់នៅក្នុងសាលា ដែលគោរព និង បំពេញករណីយកិច្ច ទៅតាមការបង្គាប់បញ្ជា របស់តុលាការយុតិ្តធម៌អន្តរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១។
នៅចំពោះមុខកងទ័ពជិត៥០០នាក់ និងកម្លាំងនគរបាល ព្រមទាំងកម្លាំងអាជ្ញាធរជាតិព្រះវិហារ ដែលនឹងត្រូវមក ជំនួសឈរជើងនៅតំបន់គ្មានកងទ័ពបណ្តោះអាសន្ន នាព្រឹកថ្ងៃទី១៨ ខែកក្កដា ក្នុងទីបញ្ជាការសន្តិភាព៥មករា នាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា ការកែសម្រួលកងទ័ពនៅថ្ងៃនេះ គឺផ្តើមចេញពីជំនួបពិ ភាក្សាទ្វេភាគី ដែលទទួលបានលទ្ធ ផលដ៏ល្អប្រសើររវាងមេដឹកនាំកម្ពុជា-ថៃ នៅសៀមរាប កាលពីថ្ងៃសុក្រ ទី១៣ ខែកក្កដា។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានរំលឹក ហើយបញ្ជាក់យ៉ាងច្បាស់ថា ការឈ្លានពានរបស់ទាហានថៃ គឺផ្តើម ឡើង ដោយការគូសផែនទី ឯកតោភាគីរំលោភផែនទី ដែលសម្រេចដោយ តុលាការយុតិ្តធម៌អន្តរជាតិទីក្រុងឡាអេ កាលពីឆ្នាំ១៩៦២ ហើយការឈ្លានពានរបស់ទាហានថៃ កាលពីខែកក្កដា ឆ្នាំ២០០៨នោះ មិនមែនបណ្តាលមកពីការចុះប្រាសាទ ព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកឡើយ។
នាយឧត្តសេនីយ៍រូបនេះ បានបន្តថា កម្ពុជា ដែលបច្ចុប្បន្នរង់ចាំការបកស្រាយ សាលក្រមរបស់ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ គឺមិនប៉ះពាល់នូវការសម្រេច របស់តុលាការមួយនេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ឡើយ ពោលវា គ្រាន់តែចង់បញ្ជាក់បន្ទាត់ព្រំដែនច្បាស់លាស់ នៃប្រទេសទាំងពីរ។

លោក ទៀ បាញ់ បានសង្កត់ធ្ងន់ទៀតថា ក្នុងជំនួបរវាងមេដឹកនាំទាំងពីរ កម្ពុជា-ថៃ កាលពីថ្ងៃទី១៣ ខែកក្កដា ហើយបានឯកភាពគ្នាកែសម្រួលកងទ័ពនោះ គឺបង្ហាញ យ៉ាងច្បាស់ថា កម្ពុជាគោរពច្បាប់អន្តរជាតិ និងការសម្រេច របស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ។
បើតាមលោក ទៀ បាញ់ កម្លាំងនគរបាលចំនួន ២៥០នាក់ កម្លាំងសណ្តាប់ធ្នាប់អាជ្ញាធរជាតិព្រះវិហារ ចំនួន ១០០នាក់ ដែលនឹងត្រូវទៅឈរជើងនៅតំបន់គ្មាន កងទ័ពជាបណ្តោះអាសន្ននោះ គឺមានកាតព្វកិច្ចទប់ស្កាត់បទ ល្មើសផ្សេងៗ ដូចជាការលួចវត្ថុបុរាណ ការកាប់ព្រៃឈើ និងការចាប់ដីខុសច្បាប់ជាដើម ហើយងាកមក ជួយថែ រក្សាប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិទាំងមូល។

លោក ទៀ បាញ់ បានរម្លឹកទៀតថា ការឈ្លានពានរបស់ថៃ តាមរយៈការគូសផែនទីឯកតោភាគី គឺបង្កឡើងដោយ អ្នកនយោបាយមួយក្រុម ដែលបានបង្កើតរឿងបង្ក ឲ្យមានការទាស់ទែងគ្នានៅក្នុងបញ្ហាប្រាសាទព្រះវិហារនេះ។

នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងក្នុងអង្គពិធីថា ចំពោះចំណុចដែលត្រូវ កែសម្រួលកងទ័ពជំហានទី១ នៅជុំវិញតំបន់ប្រាសាទ ព្រះវិហារ ក្នុងតំបន់គ្មានកងទ័ពបណ្តោះអាសន្ន គឺផ្សារ ជណ្តើរនាគ ជណ្តើរបុរាណខាងកើត ជណ្តើរបុរាណខាងជើង និងវត្តកែវសិក្ខាគិរីស្វារៈ។

លោក នាង ផាត បានបន្តថា ការកែសម្រួលកងទ័ពជំហានទី១ ចំនួន ៤៨៥នាក់ គឺស្ថិតនៅក្នុងកងពលធំអន្តរា គមន៍លេខ៣ និងកងពលតូចអន្តរាគមន៍លេខ ៧ ដែល ការកែសម្រួលនេះ គឺត្រូវជំនួសឡើងវិញ ដោយកម្លាំង នគរបាលជាតិ ២៥៥នាក់ និងកងសន្តិសុខអភិរក្ស អាជ្ញាធរជាតិព្រះវិហារ១០០នាក់។

ក្រោយពេលឡើងថ្លែងសុន្ទរកថា នាយឧត្តមសេនីយ៍ ទៀ បាញ់ ក៏បានចុះហត្ថលេខា បញ្ជាក់ពីការកែសម្រួលកង ទ័ពនេះ ហើយរូបលោក និងមន្ត្រីយោធាជាន់ខ្ពស់ ជាច្រើននាក់ទៀត បានជូនដំណើរកងទ័ព ដែលប្រដាប់ដោយ អាវុធ និងសាក់កាដូរ ឡើងរថយន្តចេញពីតំបន់គ្មានកងទ័ព ក្បែរប្រាសាទព្រះវិហារ។
ជាមួយនឹងការកែសម្រួល កងទ័ពរបស់កម្ពុជានេះ ខាងភាគីថៃនាព្រឹកថ្ងៃនេះ ក៏បានធ្វើពិធីកែសម្រួលកងទ័ពផងដែរ ចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ ដោយដាក់ ជំនួសមកវិញ នូវកម្លាំងតម្រួតការពារ ប្រដាប់ដោយអាវុធមិនដល់១ពាន់នាក់នោះទេ។
រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ បានថ្លែងថា ការកែសម្រួលកងទ័ពនេះ មិនធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ ឬអធិបតេយ្យភាព របស់ប្រទេសថៃឡើយ៕

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...