យុវជនដែលប្រឡងជាប់បាក់ឌុបព្រួយបារម្ភអំពីការសិក្សានៅមហាវិទ្យាល័យ
លទ្ធផលប្រឡងបាក់ឌុបដែលទើបតែត្រូវ
បានក្រសួងអប់រំប្រកាសថ្មីៗបានធ្វើឲ្យយុវជនជាច្រើនដែលប្រឡង
ជាប់សប្បាយចិត្ត។
ប៉ុន្តែក្នុងខណៈដែលពួកគេត្រៀមខ្លួនចូលមហាវិទ្យាល័យនៅចុងឆ្នាំ
នេះ សិស្សដែលទើបតែទទួលបានសញ្ញាបត្របាក់ឌុបថ្មីៗ
មានការព្រួយបារម្ភអំពីការជ្រើសរើសជំនាញរបស់ខ្លួន
ពីព្រោះតែពួកគេមិនដឹងថា ខ្លួនឯងពូកែអ្វី
ហើយត្រួវជ្រើសរើសមុខវិជ្ជាអ្វីយកមកសិក្សាបន្តនៅមហាវិទ្យាល័យ
នោះទេ។
សិស្សមួយចំនួនសម្រេចចិត្តទៅតាមក្តីប្រាថ្នារបស់ឪពុកម្តាយដែល
មិនដឹងពីសមត្ថភាពរបស់កូននេះ
ជាហេតុនាំឲ្យពួកគេអាចបោះបង់ចោលការសិក្សា។ដោយឡែក
សិស្សមួយចំនួនទៀតបានសម្រេចចិត្តទៅតាមតម្រូវការនៃទីផ្សារដោយមិន
មើលពីសមត្ថភាពរបស់ខ្លួនទេ នេះជា
ហេតុផលមួយទៀតនាំអោយពួកគេមិនបានទទួលជោគជ័យនៅក្នុងជីវិត។
នេះជាអ្វីដែលបាននិងកំពុងកើតមាននៅកម្ពុជា។
ការជ្រើសរើសបន្តការសិក្សានៅកម្រិតឧត្តមសិក្សាមុខវិជ្ជាដែលសិស្ស
រៀន ភាគច្រើននោះ គឺធនាគារ ហិរញ្ញវត្ថុ គណេនយ្យ ទីផ្សារ
ភាសាអង់គ្លេស គ្រប់គ្រង និងច្បាប់។
ការកង្វះខាតនូវពត៌មាននៃការសិក្សានៅកម្រិតឧត្តមសិក្សារបស់សិស្ស
ធ្វើឲ្យពួកគាត់ជ្រើសរើសមុខវិជ្ជាដែលមិនសមបំណងរបស់ខ្លួន។
សិស្សខ្លះ ជ្រើសរើសទៅតាមការអូសទាញរបស់មិត្តភ័ក្តិ
ហើយខ្លះទៀតតាមឪពុកម្តាយរបស់ពួកគេ។
លោកបណ្ឌិត សុខ ទូច
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈមានប្រសាសន៍ថា
សិស្សដែលបញ្ចប់បាក់ឌុបមិនបានជ្រើសរើសមុខវិជ្ជាដែលខ្លួនស្រឡាញ់
និងពេញចិត្តនោះទេ។ ភាគច្រើន
ពួកគេជ្រើសរើសទៅតាមតែទីផ្សារការងារសព្វថៃ្ង
តាមអ្នកដែលផ្តល់លុយអោយ និងតាមរយៈមិត្តភ័ក្តិ។ លោកថា
ពួកគេនឹងប្រឈមមុខជាមួយនឹងកង្វះការងារធើ្វ
និងធ្វើការងារមិនត្រូវតាមមុខជំនាញរបស់ខ្លួននាពេលអនាគត។
ការជ្រើសរើសមុខវិជ្ជាខុសក្នុងការបន្តការសិក្សានៅកម្រិតឧត្តម
សិក្សាពិតជាមានផលប៉ះពាល់ យ៉ាងខ្លាំងដល់សង្គមដូចជា
ភាពគ្មានការងារធើ្វការ តាមមិនទាន់នៃបច្ចេកវិទ្យានៅពេល
បច្ចុប្បន្ន អនាគត
និងការប្រឈមចំពោះទីផ្សារសេរីនៃអាស៊ានឆ្នាំ២០១៥ ។
យ៉ាងណាក៏ដោយ ក្រសួងអប់រំក៏បានចាប់អារម្មណ៍លើបញ្ហានេះដែរ។
លោក សំ សេរីរត្ន័
អគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំមានប្រសាសន៍ថា
ក្រសួងអប់រំបានណែនាំទៅដល់សិស្សទាំងអស់អំពីមុខវិជ្ជានីមួយៗដែល
ពួកគេត្រូវជ្រើសរើសរួចហើយ ប៉ុន្តែ
ការសម្រេចចិត្តយ៉ាងណានោះវាអាស្រ័យទៅលើសិស្សទាំងអស់នោះ
ថាតើមុខវិជ្ជាមួយណាដែលពួកគេពេញចិត្ត។
ការសម្រេចចិត្តដែលត្រឹមត្រូវទាមទារឲ្យសិស្សទទួលបានព័ត៌មានច្រើន
ពីមុខវិជ្ជាដែលខ្លួនបម្រុងនឹងរៀនតាមរយៈសាកលវិទ្យាល័យនីមួយៗដែល
ខ្លួនចង់ទៅរៀន
និងការសាកសួរអ្នកដែលធ្លាប់មានបទពិសោធន៍ពីមុនមក។
ការជ្រើសរើសមុខវិជ្ជាដែលត្រូវនឹងសមត្ថភាព
និងចំណង់ចំណូលចិត្តរបស់ខ្លួនគឺជាការត្រៀមរៀបចំអនាគតរបស់ខ្លួន
សម្រាប់ទីផ្សារការងារនាពេលខាងមុខ។
នេះជាដំបូន្មានរបស់ក្រុមអ្នកជំនាញ៕
No comments:
Post a Comment