Tuesday 30 July 2013

Election Surprise Tests Hun Sen’s Popularity, CPP’s Future Plans

By and - July 30, 2013

In the month leading up to Sunday’s national election, the face of Prime Minister Hun Sen was omnipresent in Cambodia.

Every few meters along the main boulevards in Phnom Penh, Mr. Hun Sen, depicted on Cambodian People’s Party (CPP) campaign banners, smiled and waved at passersby. In the provinces, the prime minister was shown on large roadside billboards, folding his hands in respect to villagers or seated in a rice paddy and wearing a krama.

In his speeches in the months leading up to the election, Mr. Hun Sen placed himself at the center of the CPP’s campaign platform.

រយៈ​​​ពេល​​​មួយ​​​ខែ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ ​កាលពី​ថ្ងៃ​អាទិត្យ​​នេះ មុខ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន គឺ​​​ឃើញ​​​មាន​​​នៅ​​​គ្រប់​​​​​​ទី​​​កន្លែង​​​​​​ក្នុង​​​ប្រទេស​​​ កម្ពុជា​​​។
នៅ​​​តាម​​​បណ្ដោយ​​​មហាវិថី​​​នានា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ លោក​​​ ហ៊ុន សែន ដែល​​​មាន​​​មុខ​​​​​​ក្នុង​​​ផ្ទាំង​​​ឃោសនា​​​របស់​​​គណបក្សប្រជា​​​ជន​​​ កម្ពុជា​​​ បាន​​​​​បញ្ចេញ​​​ស្នាម​​​ញញឹម និង​​​គ្រវីដៃ​​​ដាក់​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​ទាំង​​​ឡាយ​​​ ។ នៅ​​​តាម​​​បណ្ដា​​​ខេត្ត​​​ មុខ​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​បង្ហាញ​​​ ក្នុង​​​ផ្ទាំង​​​ឃោសនា​​​ធំៗ​​​តាម​​​បណ្ដោយ​​​ផ្លូវនានា​​​​​​ ដោយ​​​លើក​​​ដៃ​​​សំពះ​​​ប្រជា​​​ជន​​​ ឬ​​​អង្គុយ​​​​​​​​​​​បង់​​​ក្រមាក្នុង​​​វាល​​​ស្រែ​​​​​​។
ក្នុង​​​សុន្ទរកថា​​​រយៈ​​​​​ពេល​​​ប៉ុន្មាន​​​ខែ​​​មុន​​​ការ​​​បោះ​​​ ឆ្នោត​​​ លោក ហ៊ុន សែន បាន​​​ចេញ​​​មុខ​​​យ៉ាង​​​ខ្លាំង​​​ក្នុង​​​យុទ្ធនាការ​​​ឃោសនា​​​របស់​​​គណ ​​​បក្ស​​​ប្រជា​​​ជន​​​។ ឃ្លា​​​មួយ​​​ដែល​​​គេ​​​តែង​​​បាន​​​ឮ​​​ក្នុង​​​សុន្ទរកថា​​​របស់​​​លោក ហ៊ុន សែន ខណៈ​​​ការ​​​បោះ​​​ឆ្នោត​​​ខិត​​​ជិត​​​ចូល​​​មក​​​ដល់​​​នោះ​​​ គឺ​​​ “ ប្រសិន​​​បើ​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​​អាណិត​​​ ចូល​​​ចិត្ត​​​ ស្រឡាញ់​​​ និង​​​ពេញ​​​ចិត្ត​​​ការ​​​ដឹក​​​នាំ​​​របស់​​​ខ្ញុំ​​​ ហើយ​​​មាន​​​ទំនុក​​​ចិត្ត​​​លើ​​​ខ្ញុំ​​​ គឺ​​​ ហ៊ុន សែន ក្នុង​​​ការ​​​ដឹក​​​នាំ​​​ប្រទេស​​​ឆ្ពោះ​​​ទៅ​​​រក​​​សុខ​​​សន្ដិភាព​​​ ស្ថិរភាព​​​ និង​​​ការ​​​អភិវឌ្ឍ​​​ដូច​​​សព្វ​​​ថ្ងៃ​​​នោះ​​​ សូម​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្សប្រជា​​​ជន​​​កម្ពុជា​​​”។

ខណៈ​​​គណបក្សប្រជា​​​ជន​​​កម្ពុជា​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​ក្នុង​​ ​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​នោះ​​​ គណបក្ស​​​នេះ​​​បាន​​​បាត់​​​បង់​​​អាសនៈ​​​យ៉ាង​​​ច្រើន​​​។ វា​​​គឺ​​​ជា​​​លទ្ធផល​​​ដែល​​​ក្រុម​​​អ្នក​​​វិភាគ​​​នយោបាយ​​​និយាយ​​​ថា អាច​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ការ​​​ធ្លាក់​​​ចុះ​​​នូវ​​​ការ​​​គាំទ្រ​​​ និង​​​ប្រជា​​​ប្រិយភាព​​​របស់​​​លោក ហ៊ុន សែន​​​ ក្នុង​​​នាម​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដែល​​​បាន​​​​​​កាន់​​​អំណាច​​ ​អស់​​​រយៈ​​​ពេល​​​ជាយូរ​​​មក​​​ហើយ​​​នោះ​​​។
ទោះ​​​ជា​​យ៉ាងណា​​​ មន្ត្រី​​​នៅក្នុង​​​ជួរ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បា​​​ន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ​​​ថា ទោះ​​​បី​​​ជា​​​មាន​​​លទ្ធផល​​​បែប​​​នេះ​​​ក៏ដោយ​​​ ក៏​​​លោក ហ៊ុន សែន មិន​​​ប្រឈម​​​នឹង​​​ការ​​​​​​ដក​​​ចេញ​​​ពី​​​បេក្ខភាព​​​​​​នាយក​​​រដ្ឋ​​ ​មន្ត្រី​​​​​​របស់​​​គណបក្ស​​​នេះ​​​ទេ​​​។

លោក ឈាង វុន អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋ​​​សភា​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​ បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​សណ្ឋាគារ​​​ភ្នំពេញ​​​ កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ ជ័យ​​​ជម្នះ​​​នេះ​​​មាន​​​ន័យ​​​ថា ប្រជា​​​ជន​​​ទទួល​​​យក​​​សម្ដេច​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ធ្វើ​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​ប្រទេស​​​”។

លោក ផៃ​​​ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ក៏​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ​​​ផង​​​ដែរ​​​ថា លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ “ មិន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ប្រជា​​​ប្រិយភាព​​​របស់​​​​​​សម្ដេច​​​ ហ៊ុន សែន ទេ”។ ចំនួន​​​ [ អាសនៈ​​​របស់​​​គណបក្សប្រជា​​​ជន​​​នៅ​​​សភា​​​] នៅ​​​តែ​​​ស​​​បញ្ជាក់​​​ឲ្យ​​​ឃើញ​​​ថា សម្ដេច​​​ ហ៊ុន សែន នៅ​​​តែ​​​មាន​​​ប្រជា​​​ប្រិយភាព​​​ខ្លាំង​​​ ហើយ​​​ប្រជា​​​ជន​​​ភាគ​​​ច្រើន​​​ត្រូវ​​​ការ​​​ឲ្យ​​​សម្ដេច​​​ដឹក​​​នាំ​ ​​ប្រទេស​​​” ដោយ​​​លោក​​​បាន​​​បន្ថែម​​​ថា លោក ហ៊ុន សែន បាន​​​ដើ​​​រ​​​តួនាទី​​​នាំ​​​មុខ​​​រួច​​​​​​ហើយ​​​ក្នុ​​​ងការ​​​ធានា​​​ ពី​​​ជោគ​​​ជ័យ​​​​​​សម្រាប់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នៅ​​​ពេល​​ ​អនាគត​​​។

លោក​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ គណ​​​បក្ស​​​ប្រជា​​​ជន​​​​​​​​​បាន​​​នាំ​​​មុខ​​​មួយ​​​ជំហាន​​​រួច​​​ទៅ​ ​​ហើយ​​​។ យុវជន​​​គឺ​​​ជា​​​​​​ឥទ្ធិពល​​​កំពុង​​​កើន​​​ឡើង​​​​​​នៅ​​​ក្នុង​​​ ប្រទេស​​​កម្ពុជា​​​។ ក្នុង​​​នាម​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ យើង​​​យល់​​​ថា យើង​​​អាច​​​រៀប​​​ចំ​​​គណ​​​បក្ស​​​នេះ​​​សម្រាប់​​​​​​យុវជន​​​ជំនាន់​​​ ថ្មី​​​តាម​​​រយៈ​​​ការ​​​រក្សា​​​កំណើន​​​សេដ្ឋកិច្ច​​ យុត្តិធម៌​​​សង្គម និង​​​ការ​​​ធ្វើ​​​សមាហរណកម្ម​​​​​​​​​ទៅ​​​ក្នុង​​​ទី​​​ផ្សារនៅ​​​​​​ ក្នុង​​​តំបន់​​​ និង​​​ពិភព​​​លោក​​​”។
ប៉ុន្តែ លោក កឹម ឡី អ្នក​​​វិភាគ​​​នយោបាយ​​​ និង​​​ជា​​​អ្នក​​​ស្រាវ​​​ជ្រាវ​​​នៅឯ​​​​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​ ​កម្ពុជា​​​​​​ បាន​​​លើក​​​ឡើង​​​ថា លទ្ធផល​​​នៃ​​​ការ​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​នេះ​​​ស្ដែង​ ​​ឲ្យ​​​ឃើញ​​​ថា ការ​​​គាំ​​​ទ្រ​​​រដ្ឋាភិបាល​​​លោក​​​ ហ៊ុន សែន បាន​​​ធ្លាក់​​​ចុះ​​​ហើយ​​​។ លោក កឹម ឡី ​​​មាន​​​ប្រសាសន៍​​​ថា “ លទ្ធផល​​​នេះ​​​បង្ហាញ​​​ថា​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ធ្លាក់​​​ចុះ​​​ប្រជាប្រិយភាព​​​ខ្លាំង​​​ណាស់​​​។ ហើយ​​​របៀប​​​ដឹក​​​នាំ​​​របស់​​​លោក​​​ ព្រម​​​ទាំង​​​ការ​​​គ្រប់​​​គ្រង​​​​​​កំណែ​​​ទម្រង់​​​រដ្ឋាភិបាល​​​មិ​​​ ន​​​បាន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ស្ថាន​​​ភាព​​​ពិត​​​ប្រាកដពាក់​​​ព័ន្ធ​ ​​នឹង​​​​​​តម្រូវ​​​ការ​​​របស់​​​ប្រជា​​​ជន​​​កម្ពុជា​​​ទេ​​​”។

លោក ខាលីល ថេយ័រ (Carlyle Thayer) អ្នក​​​ជំនាញ​​​ផ្នែក​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​នៅ​​​សាលា​​​បណ្ឌិត​​​ សភា​​​កង​​​កម្លាំង​​​ការ​​​ពារជាតិ​​​អូស្ត្រាលី​​​ បាន​​​លើក​​​ឡើង​​​ថា ការ​​​ធ្លាក់​​​ចុះ​​​​​​យ៉ាង​​​ខ្លាំង​​​នូវ​​​ប្រជា​​​ប្រិយភាព​​​​​​របស់ ​​​លោក ហ៊ុន សែន ដូច​​​ដែល​​​ត្រូវ​​​បាន​​​បង្ហាញ​​​តាម​​​រយៈ​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​ ​ពី​​​ថ្ងៃ​​​អាទិត្យ​​​នេះ ​​​​​​​​​​​​​​​​​​​​​នឹង​​​ដាក់​​​សម្ពាធ​​​ថ្មី​​​​​​ឲ្យ​​​លោក ហ៊ុន សែន សិក្សា​​​ពី​​​កំណែ​​​ទម្រង់​​​​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ពី​​​សមាជិក​​​​​​ក្នុង​​​បក្ស​​​របស់​​​លោក​​​ផ្ទាល់​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា  លោក ថេយ័រ បាន​​​សម្ដែង​​​មន្ទិល​​​មិន​​​ដឹង​​​ថា តើ​​​លោក​​​ ហ៊ុន សែន មាន​​​ឆន្ទៈ​​​ក្នុង​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​រដ្ឋាភិបាល​​​​​​ដែល​​ ​លោក​​​បា​​​ន​​​គ្រប់​​​គ្រង​​​អស់​​​រយៈ​​​ពេល​​​ជា​​​យូរ​​​មក​​​ហើយ​​​ ឬ​​​អត់​​​នោះ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​មិន​​​គិត​​​ថា ហ៊ុន សែន ជា​​​ប្រភេទ​​​មនុស្ស​​​ដែល​​​​​​ហ៊ាន​​​ក្រោក​​​ឈរ​​​ឡើង​​​និយាយ​​​ថា៖ ខ្ញុំ​​​បានធ្វើ​​​ខុស​​​ ហើយ​​​យើង​​​ត្រូវ​​​កែកុន​​​​​​វិញ​​​​​​  នោះទេ​”។​​​​​

លោក​​​ ថេយ័រ បាន​​​បន្ត​​​ថា “ ខ្ញុំ​​​មិន​​​គិត​​​ថា ​​​រដ្ឋាភិបាល​​​លោក ហ៊ុន សែន នឹង​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​​បោះ​​​ឆ្នោត​​​នោះ​​​តាម​​​រយៈ​​​ការ​​​ ធ្វើ​​​កំណែ​​​ទម្រង់​​​ឡើយ​​​។ ពួក​​​គេ​​​នឹង​​​មិន​​​​​​ធ្វើ​​​កំណែ​​​ទម្រង់​​​​​​លែង​​​ឲ្យ​​​មាន​​​ ការ​​​ចាប់​​​យក​​​ដី​​​ធ្លី​​​ និង​​​​​​​​​អំពើ​​​ពុក​​​រលួយ​​​ទេ​​​​​​។ កំណែ​​​ទម្រង់​​​ គឺ​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​ ព្រោះ​​​មាន​​​ផល​​​ប្រយោជន៍​​​ច្រើន​​​ណាស់​​​ដែល​​​ត្រូវ​​​បាត់​​​បង់​​​ ”។

ក៏​​​ប៉ុន្តែ​​​ លោក ថេយ័រ បាន​​​លើក​​​ឡើង​​​ថា  ប្រសិន​​​បើ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មើល​​​ឃើញ​​​ថា ភាព​​​ទោមនស្ស​​​របស់​​​​​​ប្រជាជន​​​ចំពោះ​​​លោក ហ៊ុន សែន បន្ត​​​កើន​​​ឡើង​​​ក្នុង​​​រយៈ​​​ពេល​​​​​ប្រាំ​​​ឆ្នាំ​​​បន្ទាប់​​​នោះ​​ ​ គណបក្ស​​​នេះ​​​ប្រហែល​​​ជា​​​គ្មាន​​​ជម្រើស​​​ណា​​​ផ្សេង​​​ក្រៅ​​​ពី​​​ ស្វះ​​​ស្វែង​​​រក​​​ផ្លូវ​​​ផ្សេង​​​សម្រាប់​​​ដើរ​​​ឡើយ​​​។
លោក​​​បាន​​​​ថ្លែង​​​​​​ថា “ ​​​ [​​​គណបក្ស​​​ប្រជាជន​​​] បារម្ភ​​​ខ្លាច​​​​​​ការ​​​ផ្លាស់​​​ប្ដូរ​​​បង្ក​​​ឲ្យ​​​មាន​​​អស្ថិរភាព​ ​​ ដូច្នេះ​​​ពួក​​​គេ​​​ចង់​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ក្នុង​​​កម្រិត​​​ អប្បបរមា​​​​។ ប៉ុន្តែ​​​​​​ពេល​​​ការ​​​បោះ​​​ឆ្នោត​​​លើក​​​ក្រោយ​​​មក​​​ដល់​​​ ពួក​​​គេ​​​អាច​​​នឹង​​​ភ្ញាក់​​​ខ្លួន​​​​​​ថា ការ​​​រក្សា​​​អ្វី​​​ៗ​​​ឲ្យ​​​​​​នៅ​​​ដដែល​​​​​​ គឺ​​​ជា​​​ការ​​​នាំ​​​មក​​​នូវ​​​ភាព​​​បរាជ័យ​​​​​​​​សម្រាប់​​​ខ្លួន​​​ ឯង​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “ ក្នុង​​​ជួរ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ផ្ទាល់​​​ អ្នក​​​ដែល​​​ស្និទ្ធ​​​នឹង​​​អ្នក​​​​​​កាន់​​​អំណាច​​​ក្នុង​​​បក្ស​​​ ប្រហែល​​​ជា​​​ត្រូវ​​​ប្រាប់​​​មេ​​​ដឹក​​​នាំ​​​របស់​​​ខ្លួន​​​ថា ​​​គាត់​​​គ្មាន​​​សម្លៀក​​​បំពាក់​​​ជាប់​​​ខ្លួនទេ​​​​​​”។

លោក ចន ស៊ីយ៉ូស៊ីយ៉ារី (John Ciorciari) អ្នក​​​ជំនាញ​​​ផ្នែក​​​តំបន់​​​អាស៊ីអាគ្នេយ៍​​​ នៅ​​​មហា​​​វិទ្យាល័យ​​​គោល​​​នយោបាយ​​​សាធារណៈ​​​ ជើ​​​រ៉ល​​​ អ ហ្វដ (Gerald R. Ford  School of Public Policy) នៃ​​​សាកល​​​វិទ្យាល័យ​​​មីឈីហ្គែន (Michigan) បាន​​​លើក​​​ឡើង​​​ថា លោក ហ៊ុន សែន ​​​និង​​​គណ​​​បក្ស​​​​​​ប្រជា​​​ជ​​ន​​​កម្ពុជា​​​បាន​​​វេញ​​​ចូល​​​គ្នា​ ​​ជា​​​ធ្លុង​​​មួយ​​​មិន​​​អាច​​​បំបែក​​​ចេញ​​​ពី​​​គ្នា​​​បាន​​​ឡើយ ពោល​​​គឺ​​​ជោគ​​​វាសនា​​​របស់​​​គណ​​​​​​បក្ស​​​នេះ​​​ផ្អែក​​​លើ​​​​​​ បេក្ខភាព​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​របស់​​​លោក ហ៊ុន សែន។

​​​​​​​​​លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា  “ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​លោក ហ៊ុន សែន គឺ​​​ប្រៀប​​​ដូច​​​ជា​​​​​​មនុស្ស​​​តែ​​​ម្នាក់​​​ ដូច្នេះ​​​ការ​​​បោះ​​​ឆ្នោត​​​គឺ​​​ប្រៀប​​​ដូច​​​ជា​​​ការ​​​ធ្វើ​​​ប្រជា ​​​មតិអំ​​​​​​ពី​​​ការ​​​ដឹក​​​នាំ​​​របស់​​​លោក​​​ផង​​​ និង​​​អំ​​​ពី​​​គណបក្ស​​​នេះ​​​ផង​​​។ ប៉ុន្តែ​​​ទោះ​​​បីជា​​​សមាជិក​​​មួយ​​​ចំនួន​​​របស់​​​គណ​​​បក្ស​​​ប្រជា​​ ​ជន​​​ចាត់​​​ទុក​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ថា ជា​​​ការ​​​ឆ្លុះ​​​បញ្ចាំង​​​មិន​​​ល្អ​​​ពី​​​មេ​​​ដឹក​​​នាំ​​​របស់​​​ ខ្លួ​​​ន​​​ក៏​​​ដោយ​​​ ក៏​​​វា​​​មិន​​​ច្បាស់​​​សោះ​​​ឡើយ​​​ថា តើ​​​នឹង​​​មាន​​​ភាគី​​​​​​ប្រឆាំង​​​ណា​​​មួយមាន​​​​​​លទ្ធភាព​​​ទទួល​​​ បាន​​​ការ​​​គាំ​​​ទ្រ​​​ល្ម​​​ម​​​នឹង​​​ប្រជែង​​​​​យក​​​បេក្ខភាព​​​ជាមួយ ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ​​​​​​ឬអត់​​​នោះ​​​”។

លោក រស់​​​ ចិន្ត្រាបុត្រ​​​ សមាជិក​​​​​​រាជ​​​បណ្ឌិត​​​សភា​​​កម្ពុជា​​​ និង​​​ជា​​​ទី​​​ប្រឹក្សា​​​របស់​​​លោក​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​លើក​​​ឡើងថា គឺ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​បាន​​​ដៅ​​​ចំ​​​​​​លោក​​​ ហ៊ុន សែន ក្នុង​​​ការ​​​អំពាវ​​​នាវ​​​រ​​​បស់​​​ខ្លួន​​​​​​ឲ្យ​​​មាន​​​ការ​​​ “ ផ្លាស់​​​ប្ដូរ​​​” អំឡុង​​​យុទ្ធ​​​នាការ​​​ឃោសនា​​​រក​​​សំឡេ​​​ង​​​ឆ្នោត​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ គណបក្ស​​​ប្រឆាំង​​​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ ប្ដូរ​​​​​​ដោយ​​​សំដៅ​​​លើ​​​សម្ដេច​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន មិន​​​មែន​​​លើគណបក្ស​​​នយោបាយ​​​ទេ​​​។ វា​​​ហាក់​​​ដូច​​​ជា​​​ថា ការ​​​បោះ​​​ឆ្នោត​​​នេះ​​​មិន​​​មែន​​​​​​ដើម្បី​​​ជ្រើ​​​ស​​​រើស​​​ គណបក្ស​​​នយោបាយ​​​ឡើយ​​​​​​ ប៉ុន្តែ​​​ដើម្បី​​​ប្រជែង​​​យក​​​តំណែង​​​នាយក​​​រដ្ឋ​​​​​​មន្ត្រី​​​​​​​ ​​ទៅ​​​វិញ​​​ទេ​​​” ដោយ​​​លោក​​​បាន​​​បន្ថែម​​​ថា លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ គឺ​​​ជា​​​ភ័ស្តុតាង​​​បញ្ជាក់​​​ពី​​​ការ​​​បន្ត​​​គាំ​​​ទ្រ​​​លោក ហ៊ុន សែន។

លោក ផាវីន ឆាឆាវ៉ាល់ប៉ុងពុន (Pavin Chachavalpongpun) សាស្ត្រាចារ្យ​​​រង​​​នៅ មជ្ឈមណ្ឌល​​​សម្រាប់​​​ការ​​​សិក្សា​​​ពី​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​  (Center for Southeast Asian Studies)  នៃ​​​សាកល​​​វិទ្យាល័យ​​​ក្យូតុ (Kyoto University)  បាន​​​លើក​​​ឡើង​​​ថា លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ មិន​​​មែន​​​គ្រាន់​​​តែ​​​ជា​​​​​​​​​​​​ការ​​​ឆ្លុះ​​​បញ្ចាំ​​​ង​​​​​​ពី ​​​ការ​​​ដឹក​​​នាំ​​​របស់​​​លោក ហ៊ុន សែន​​​ ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​​​វាក៏​​​ជា​​​​​​សារ​​​ពញាក់​​​ស្មារតី​​​​​​មួយ​​​ថា ​​​អ្នក​​​បោះ​​​ឆ្នោត​​​នៅ​​​កម្ពុជា​​​លែង​​​ជឿ​​​លើ​​​ការ​​​សន្យា​​របស់ ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​​​​អំពី​​​ការ​​​រក្សា​​​ស្ថិរភាព​​​ និង​​​ការ​​​អភិវឌ្ឍ​​​​​​ជាមូល​​​ដ្ឋាន​​​ទៀត​​​ហើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​គិត​​​ថា លទ្ធផល​​​នេះ​​​មិន​​​មែន​​​គ្រាន់តែ​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ការ​​​យល់​​ ​ឃើញ​​​របស់​​​អ្នក​​​បោះ​​​ឆ្នោត​​​ចំពោះ​​​ការ​​​ដឹក​​​នាំ​​​របស់​​​លោក ហ៊ុន សែន ប៉ុណ្ណោះ​​​ទេ​​​​​​​​​ តែ​​​​​​ក៏​​​បង្ហាញ​​​ពី​​​កម្រិត​​​នៃ​​​ការ​​​ផ្លាស់​​​ប្ដូរ​​​ទិដ្ឋភាព ​​​​​​​​​​​​នយោបាយ​​​នៅ​​​កម្ពុជា​​​ផង​​​ដែរ​​​​​​​​​” ដោយ​​​លោក​​​បាន​​​បន្ថែម​​​ថា លោក ហ៊ុន សែន មិន​​​ទំនង​​​ថា នឹង​​​ធ្វើ​​​សម្បទាន​​ច្រើន​​​​​​​​​​​​ដែល​​​អាច​​​​​​ធ្វើ​​​ឲ្យ​​​លោក​​ ​ប្រឈម​​​នឹង​​​ការ​​​របូត​​​អំណាច​​​ពី​​​ដៃ​​​ទេ​​​។
លោក ឆាឆាវ៉ាល់ប៉ុងពុន បាន​​​បន្ត​​​ថា “ ជា​​​ការ​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​​ធ្លាក់​​​ចុះ​​​នូវ​​​ការ​​​គាំទ្រ​ ​​ចំពោះ​​​គណបក្ស​​​របស់​​​ខ្លួន​​​ គណបក្ស​​​​​​កំពុង​​​កាន់​​​អំណាច​​​នេះ​​​ចាំ​​​បាច់​​​ត្រូវ​​​ដឹក​​​នាំ​ ​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​នយោបាយ​​​​​​តាម​​​រយៈ​​​ការ​​​ពង្រឹង​​​ ស្ថាប័ន​​​ប្រជា​​​ធិបតេយ្យ​​​។ ប៉ុន្តែ​​​វា​​​ប្រហែល​​​ជា​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​លះបង់​​​ពី​​​លោក ហ៊ុន សែន ដែល​​​មិន​​​ទំនង​​​ថា អាច​​​ទៅ​​​រួច​​​ឡើយ​​​។

លោក ខៀវ កាញារីទ្ធ​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​​​​ដែល​​​បាន​​​បញ្ចេញ​​​លទ្ធផល​​​បឋម ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ដែល​​​បង្ហាញ​​​ថា បក្ស​​​ប្រជា​​​ជន​​​បាន​​​បាត់​​​បង់​​​២២​​​អាសនៈ​​​នៅ​​​សភា​​​នោះ​​​ បាន​​​ហៅ​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ថា ជា​​​ “ សារ​​​ពញាក់​​​ស្មារតី​​​សម្រាប់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​”  ប៉ុន្តែ​​​លោក​​​បានសន្មត​​​​​​ថា “ យុទ្ធ​​​នាការ​​​​​​​​​រើស​​​អើង​​​ជាតិ​​​សាសន៍​​​” និង​​​ “ ការ​​​សន្យា​​​ខ្យល់​​​” ពី​​​បក្ស​​​ប្រឆាំង​​​ គឺ​​​ជា​​​មូល​​​ហេតុ​​​​​​នៅ​​​ពី​​​ក្រោយ​​​ជ័យ​​​ជម្នះ​​​​​​ក្នុង​​​ការ ​​​បោះឆ្នោត​​​នេះ​​។
លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​ហ្វេសប៊ុក​​​​​​ថា “ ទោះ​​​បី ជា​​​មាន​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​រើ​​​ស​​​អើង​​​ជាតិ​​​សាសន៍​​​… ទោះ​​​បី​​​ជា​​​មាន​​​ការ​​​សន្យា​​​ខ្យល់​​​ក៏​​​ដោយ​​​ ក៏​​​អ្នក​​​បោះ​​​ឆ្នោត​​​នៅតែ​​ជ្រើ​​​ស​​​រើស​​​​​​គណបក្ស​​​ប្រជា​​​ជន​ ​​កម្ពុជា​។ ក្នុ​​​ង​​​ពេល​​​ជា​​​មួយ​​​គ្នា​​​នេះ​​​ វា​​​ក៏​​​ជា​​​សារ​​​ពញាក់​​​ស្មារត​​​ី​​​​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ក​ ​​ម្ពុជា​​​​​​កុំឲ្យ​​​ភ្លេច​​​ខ្លួន​​​។ យើង​​​ចាំ​​​បាច់​​​ត្រូវ​​​កែ​​​សម្រួល​​​​​​ការ​​​ងារ​​​របស់​​​យើង​​​ឲ្យ ​​​មាន​​​ភាព​​​ប្រសើ​​​រឡើង​​​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “ ប៉ុន្តែ ចំណុច​​​ខ្លាំង​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​គឺ​​​ថា គណបក្ស​​​នេះ​​​មាន​​សមត្ថភាព​​​​​​សម្រប​​​ខ្លួន​​​ទៅ​​​នឹង​​​ការ​​​ ផ្លាស់​​​ប្ដូរ​​​ ហើយ​​​ដឹង​​​ពី​​​វិធី​​​សាស្ត្រ​​​ក្នុង​​​ការ​​​ទាញ​​​យក​​​ផល​​​ប្រយោជន៍ ​​​ពី​​​ស្ថាន​​​ភាព​​​ដែល​​​លំបាក​​​បំផុត​​​”។

លោក ដេវីដ ឈែនល័រ (David Chandler) អ្នក​​​សិក្សា​​​ពី​​​ប្រវត្តិសាស្ត្រ​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​ថា ការ​សម្រប​​​ខ្លួន​​​បែប​​​នេះ​​​ក៏​​​ប្រហែល​​​ជា​​​មាន​​​ន័យ​​​ថា ខណៈ​​​ដែល​​​លោក​​​ ហ៊ុន សែន មិន​​​ប្រឈម​​​នឹង​​​ការ​​​ដក​​​បេក្ខភា​​​ព​​​ជា​​​នាយក​​​រដ្ឋ​​​ មន្ត្រីក្នុង​​​ពេល​​​ខ្លី​​​នោះ​​​ លទ្ធផ​​​ល​​​នៃ​​​កា​​​រ​​​បោះ​​​ឆ្នោត​​​​​​ថ្មី​​​បំផុត​​​នេះ​​​អាច​​​ នឹង​​​ជំរុញ​​​ឲ្យ​​​លោក​​​ធ្វើ​​​សម្បទាន​​​ជាមួយ​​​គូ​​​ប្រជែង​​​នយោបាយ​ ​​របស់​​​លោក​​​ដើម្បី​​​ធ្វើ​​​តាម​​​ការ​​​សន្យា​​​​​​ស្ដី​​​ពី​​​ការ​​​ បន្ត​​​កាន់​​​​​​អំណាច​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ទសវត្សរ៍​​​ទៀត​​​។

លោក​​​​​​មាន​​​ប្រសាសន៍​​​​​​ថា “ លទ្ធផល​​​នៃ​​​ការ​​​​​​បោះ​​​ឆ្នោត​​​​​​នេះ​​​អាច​​​នឹង​​​ពន្លឿន​​​ការ​​ ​ចាក​​​ចេញ​​​​​​ពី​​​អំណាច​​​នៅ​​​អាយុ​​​៧៤​​​ឆ្នាំ​​​ដូច​​​ការ​​​សន្យា​ ​​ [របស់​​​លោក ហ៊ុន សែន]។ ខ្ញុំ​​​ហ៊ាន​​​និយាយ​​​ថា អ្វី​​​ៗ​​​គឺ​​​អាស្រ័យ​​​លើ​​​អ្វី​​​ដែល​​​នឹង​​​កើត​​​ឡើង​​​ក្នុង​​​ រយៈ​​​ពេល​​​ប៉ុន្មាន​​​សប្ដាហ៍​​​បន្ទាប់​​​នេះ​​​ មិ​​​ន​​​មែន​​​​​​​​ការ​បែង​​​ចែក​​​អំណាច​​​ទេ​​​ ប៉ុន្តែ​​​គឺ​​​ថា តើ​​​គាត់​​​មាន​​​ចិត្ត​​​ផ្លាស់​​​ប្ដូរ​​​ទម្រង់​​​ការ​​​ងារ​​​ដើម្បី​​ ​ទប់​​​ទល់​​​នឹង​​​សម្ពាធ​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ដាក់​​​លើ​​​ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដែរ​​​ឬក៏​​អត់​​​”៕

(រាយការណ៍​​​បន្ថែម​​​ដោយ Simon Marks និង ផន បុប្ផា)
ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...