- Friday, 10 August 2012
- Princess Soma Norodom
- Last Sunday I was invited by the US Embassy to tour the USNS Mercy,
which arrived in Cambodia, in Sihanoukville, the final stop for the
ship’s Pacific Partnership 2012 tour.
Mission Pacific Partnership is the largest annual humanitarian and civic assistance mission in the Asia Pacific Region.The host nations for the Pacific Partnership 2012 include Indonesia, the Philippines, Vietnam and Cambodia, and the mission provides civil assistance projects (CAP) in the areas of medical, dental, veterinary and civil engineering services.
The US joint military services, interagency and civilian maritime personnel were joined this year in Cambodia by the partner nations of Australia, Canada, the Republic of Korea, Malaysia, the Netherlands, Peru and the Philippines.
This five-month mission started in May in San Diego, California, and has a staff of 1,200 US Navy medical personnel and 70 civil service mariners, focusing on the ultimate goal of being prepared to respond together in natural disasters and crisis situations.
The USNS Mercy (T-AH 19) is a medical treatment facility capable of performing surgeries on board, and with four X-ray machines and a CT scan unit on board, some of the medical treatments performed included hernias, cataracts and burns.
I trust the medical professionals on the USNS Mercy, but if I had to have surgery in Cambodia, I would think twice about it. The medical services and hospitals in Cambodia do not meet international standards and lack hands-on training of advanced practical applications by medical professionals.
Many living in Cambodia seek medical treatment and surgery in other countries like Vietnam, Thailand, and if you have money, Singapore is the destination.
It has been alleged that many of the doctors in Cambodia attend medical school and purchase their degrees, without having to intern and study for at least a minimum of 10 years in medical school.
There are some who study overseas in the US, France, Japan and Australia and come back to Cambodia to help in this much needed field, but most practice medicine in other countries.
Because of the corruption in Cambodia, many do not trust the medical professionals as well-trained physicians, and even seek medical advice in the neighbouring countries.
Medical care in Cambodia affects each and every one of us. Start by paying the doctors a higher salary, as they have to find other work to meet their financial needs.
Being a doctor is a profession, not a job which anybody can apply for. With more than one job, doctors will most likely stress out and as a result, the patients end up paying for their negative attitudes and lack of care.
In addition, Cambodian doctors should be trained by foreign medical professionals, and not just in practical applications, but medical ethics, an important element as a profession in helping people. Doctors should treat all patients equally, and not treat the poor with bad service and treat the rich with kindness and care.
It will take time for Cambodia to get to international standards in the medical profession, but in the meantime, doctors should be a little more understanding and show empathy to their patients. As another suggestion, a tour of the USNS Mercy can be a starting point for doctors training in Cambodia.
The Social Agenda with Soma Norodom
The views expressed above are solely the author’s and do not reflect any positions taken by The Phnom Penh Post.
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Saturday, 11 August 2012
Cambodia's medical care lacks international standards
កម្មវិធីបំណិនជីវិតដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលកុមារចូលរៀន
- Friday, 10 August 2012
- សេត គឹមសឿន
- កំពង់ចាមៈ
ដោយចាប់ផ្តើមគម្រោងកម្មវិធីបំណិនជីវិតនៅក្នុងឆ្នាំ២០០៩
ស្របតាមការអភិវឌ្ឍគោលនយោបាយបំណិនជីវិតរបស់ក្រសួងអប់រំនៅឆ្នាំ
២០០៦ នៅពេលនេះកម្មវិធីបំណិនជីវិត
ដែលទទួលជំនួយឧបត្ថម្ភសប្បុរសធម៌ពីពលរដ្ឋអាមេរិកតាមរយៈទីភ្នាក់
ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ(USAID)
បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញឲ្យការប្រមូលកុមារចូល
រៀននៅកម្ពុជាសម្រេចក្នុងលទ្ធផលល្អ។
លោក ចាន់ ណារិន អនុប្រធានគម្រោងកែលម្អអប់រំមូលដ្ឋានកម្រិតមូលដ្ឋាននៅកម្ពុជា បានឲ្យដឹងថា គម្រោងកែលម្អអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា បានទទួលការឧបត្ថម្ភពីសហរដ្ឋអាមេរិក ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០០៩ ផ្តោតលើសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ និងត្រូវបញ្ចប់វិញនៅក្នុងឆ្នាំ២០១៤ ដោយប្រើប្រាក់គម្រោងប្រមាណចំនួន១០លានដុល្លារសហរដ្ឋអាមេរិក។ លោកបានបន្តថា គម្រោងនេះត្រូវបានធ្វើឡើងនៅក្នុងខេត្តចំនួន៣ គឺខេត្តកំពង់ចាម ក្រចេះ និងខេត្តសៀមរាប ដើម្បីបង្កភាពងាយស្រួលធ្វើយ៉ាងណាឲ្យកុមារទាំងអស់បានចូលរៀន តាមគោលនយោបាយក្រសួងអប់រំដែលដាក់ថាប្រជាពលរដ្ឋទាំងអស់ត្រូវ រៀនឲ្យចប់ត្រឹមថ្នាក់ទី៩ និងត្រូវឲ្យពួកគេទទួលបានគុណភាពនៃការអប់រំកាន់តែប្រសើរ។
លោក បានមានប្រសាសន៍ថា៖«គម្រោងនេះដើម្បីជួយជំរុញវិស័យអប់រំនៅ កម្ពុជាធ្វើយ៉ាងណាឲ្យ មានការអភិវឌ្ឍឲ្យបានឆាប់រហ័ស ជាក់ស្តែងអ្វីដែលសំខាន់បំផុតនោះគឺគម្រោងបំណិនជីវិត ដោយផ្តោតសំខាន់លើថ្នាក់បឋម និងមធ្យមសិក្សា ដែលកម្មវិធីនេះបានផ្តល់លទ្ធភាពឲ្យកូនសិស្សចេះចំណេះដឹងទូទៅផង និងចេះបំណិនជីវិតផង ដូចជានៅពេលកំពុងរៀនពួកគេអាចចេះជំនាញកុំព្យូទ័រ កាត់ដេរ កាត់សក់ ជួសជុលកង់-ម៉ូតូ ការចិញ្ចឹមមាន់ត្រី ដាំបន្លែ បណ្តុះផ្សិត និងធ្វើម្ហូបជាដើម»។
បំណិនជីវិតត្រូវបានកំណត់ថាជា បំណិនបញ្ញា បុគ្គលិកលក្ខណៈ អន្តរបុគ្គល និងវិជ្ជាជីវៈ ដែលអាចជួយដល់ការធ្វើការសម្រេចចិត្ត ការធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ដោយអាចដោះស្រាយ និងគ្រប់គ្រងខ្លួនឯងបាន។ គឺជាបំណិនដែលរួមចំណែកក្នុងការលើកស្ទួយសុខុមាលភាព និងជីវិតប្រចាំថ្ងៃប្រកបដោយផលិតភាព។ មានការបែងចែកបំណិនជីវិតជា៣ប្រភេទដោយយោងតាមការកំណត់រួមគ្នា ជាមួយបុគ្គលិកមកពីនាយកដ្ឋានជាច្រើន និងដៃគូផ្សេងៗទៀត។ បំណិនជីវិតទាំងនោះរួមមាន បញ្ហាសង្គមដែលមាននៅក្នុងមូលដ្ឋាន ការសិក្សាអំពីអាជីវកម្ម សេដ្ឋកិច្ចការងារ និងបំណិនអាជីពងាយៗ។
ជា ទូទៅប្រធានបទអំពី បញ្ហាសង្គមដែលមាននៅក្នុងមូលដ្ឋាន គឺពាក់ព័ន្ធនឹងបរិបទខ្លឹមសារផ្សេងៗគ្នា ដើម្បីអភិវឌ្ឍបំណិន និងចំណេះដឹងផ្ទាល់ខ្លួនលើប្រធានបទដែលទាក់ទងនឹងវិទ្យាសាស្ត្រ សង្គម ប៉ុន្តែវាពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងជីវិតប្រចាំថ្ងៃរបស់ សិស្ស។ ប្រធានបទទាក់ទងនឹង អាជីវកម្ម និងសេដ្ឋកិច្ច មានគោលបំណងបណ្តុះបំណិនគ្រប់គ្រងខ្លួនឯងដែលចាំបាច់នៅក្នុង សង្គមកម្ពុជា ខណៈដែលបំណិន អាជីពងាយ មានគោលបំណងផ្តល់នូវបំណិនបុរេវិជ្ជាជីវៈដល់សិស្ស និងគ្រួសាររបស់ពួកគេ។
តាមរយៈរបាយការណ៍ក្រសួង និងអង្គការជាតិ និងអន្តរជាតិនានាបានឲ្យដឹងថា បញ្ហាការចូលរៀនរបស់កុមារ និងការបោះបង់សាលារៀននៅតែជាក្តីកង្វល់។ ប៉ុន្តែតាមរយៈការអនុវត្តលើគម្រោងកែលម្អអប់រំកម្រិតមូលដ្ឋាននៅ កម្ពុជា ពិសេសកម្មវិធីបំណិនជីវិតនៅក្នុងខេត្តចំនួន៣បានឲ្យដឹងថា គម្រោងទទួលបានជោគជ័យ៩០ភាគរយ។
លោក ហ៊ិន ស៊ីនហួន ប្រធានអង្គការ Kape ដែលមានការិយាល័យធំនៅខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងខេត្តកំពង់ចាមជាខេត្តមួយដែលមានប្រជាជនច្រើន ហើយបញ្ហាពលកម្មលើកុមារនៅតាមបណ្តាស្រុកមួយចំនួនក៏មានច្រើនដែរ ក្នុងនោះមានពលកម្មក្នុងចំការកៅស៊ូ ចំការដំឡូង រោងចក្រ និងចំការថ្នាំជាដើម។ បញ្ហាទាំងនោះជាការដាក់គម្លាតឲ្យកុមារស្ថិតនៅឆ្ងាយពីការសិក្សា ។
លោក មានប្រសាសន៍ថា៖ «បញ្ហាគ្រួសារធ្វើឲ្យកុមារមួយចំនួនមានវ័យកាន់តែធំ នឹងត្រូវគេអូសទាញទៅប្រើកម្លាំងដើម្បីរកប្រាក់»។ លោកបានបន្តថា៖«ការអូសទាញ[ត្រឡប់មករៀនវិញ]ពួកយើងពិតជាជួបការ លំបាក តែយើងធ្វើជាប្រព័ន្ធដោយសហការជាមួយភូមិឃុំ ដើម្បីផ្សព្វផ្សាយរឿងនេះ។ តែដើម្បីឆ្លើយតបនឹងបញ្ហាពិបាកខ្លាំង គឺយើងនឹងមានការផ្តល់អាហារូបករណ៍ និងការឧបត្ថម្ភជាអាហារពេលព្រឹកជាដើម»។
លោក បានបញ្ជាក់ថា៖ «ក្រោយពេលយើងរៀបចំការផ្តល់អាហារូបករណ៍ និងអនុវត្តកម្មវិធីបំណិនជីវិតធ្វើឲ្យយើងអាចកាត់បន្ថយការបោះ បង់ការសិក្សាបានច្រើន ហើយយើងអាចប្រមូលកុមារឲ្យចូលរៀនបានប្រមាណ៩០ភាគរយ»។
គួរ បញ្ជាក់ថា ដើម្បីជំរុញឲ្យការប្រមូលកុមារចូលរៀនបានទាំងអស់គ្នា គម្រោងកែលម្អអប់រំមូលដ្ឋានកម្រិតមូលដ្ឋាននៅកម្ពុជា បានផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលដល់គ្រូដែលស្ថិតក្នុងតំបន់ដាច់ស្រយាលបានចំនួន ៣៦០នាក់ និងបានចងក្រងឯកសារបំណិនជីវិតចំនួន៣០មុខវិជ្ជា៕
ពន្លឺមួយក្នុងភាពងងឹតសូន្យសុងនៃបញ្ហាព្រំដែន
ដោយ ប៉ែន បូណា
ការបកស្រាយរយៈពេលជាង៥ម៉ោងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីដំណើរការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមកាលពីថ្ងៃ ព្រហស្បតិ៍គឺជាពន្លឺមួយនៅក្នុងពិភពងងឹតសូន្យសុង អំពីបញ្ហាព្រំដែន។ ទោះបីជាការបកស្រាយនេះមិនបានធ្វើឲ្យបក្សប្រឆាំង និងអ្នកតាមដានបញ្ហាព្រំដែនមួយចំនួនអស់ចិត្ត ក៏ប៉ុន្តែ ជាទូទៅ មានការយល់ស្របគ្នាថាបញ្ហាព្រំដែនដែលជាប្រធានបទនយោបាយដ៏ក្តៅគគុក និងស្ថិតក្នុងភាពអាថ៌កំបាំងជាយូរមកហើយនោះ ត្រូវបានរដ្ឋាភិបាលលើកមកបកស្រាយជាសាធារណៈ។ នេះជាពន្លឺមួយក្នុងភាពងងឹតសូន្យសុងនៃបញ្ហាព្រំដែន។ តើគេគួរដកបទពិសោធន៍យ៉ាងណាអំពីបញ្ហានេះ?ការបកស្រាយរយៈពេលជាង៥ម៉ោងនៅចំពោះមុខសភា និងចំពោះមុខប្រជាពលរដ្ឋខ្មែរ អំពីបញ្ហាព្រំដែន បានធ្វើឲ្យអ្នកតាមដានព្រឹត្តិការណ៍នេះជក់ចិត្ត។ ជក់ចិត្តដ្បិតគឺជាលើកទី១ហើយដែលប្រមុខរដ្ឋាភិបាលបានលើកយកបញ្ហាដ៏ ក្តៅគគុក និងដែលស្ថិតក្នុងភាពអាថ៌កំបាំងជាយូរមកហើយនោះ មកបកស្រាយជាសាធារណៈ។
រយៈពេលជាង៥ម៉ោងគ្មានការឈប់សម្រាក គឺជាវេទិកាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែមានឱកាសបកស្រាយយ៉ាងពិស្តា អំពីដំណើរការបោះបង្គោលព្រំដែនជាមួយវៀតណាមតែប៉ុណ្ណោះទេ តែនេះក៏ជាវេទិកាដែលលោកនាយករដ្ឋមន្ត្រីប្រើប្រាស់ ដើម្បីការពារខ្លួនពីការចោទប្រកាន់ និងវាយបកទៅលើបក្សប្រឆាំង និងក្រុមអ្នករិះគន់វិញយ៉ាងចាស់ដៃ និងយ៉ាងគ្រោតគ្រាតផងដែរ។ យ៉ាងណាក៏ដោយ អ្នកតាមដានការបកស្រាយនេះ រាប់ទាំងតំណាងរាស្ត្របក្សប្រឆាំងដែលមានវត្តមានក្នុងរដ្ឋសភាផង បានផ្ចង់ស្តាប់ដោយយកចិត្តទុកដាក់តាំងពីដើមរហូតដល់ចប់។
ជាការពិត បញ្ហាព្រំដែនគឺជារឿងដ៏ស្មុគស្មាញ ទាំងលើទិដ្ឋភាពនយោបាយ និងបច្ចេកទេស។ ភាពស្មុគស្មាញនេះហើយដែលមហាជនទូទៅពិបាកវិនិច្ឆ័យថា តើអ្វីដែលលោកនាយករដ្ឋមន្ត្រីលើកឡើងមានភាពគួរឲ្យជឿជាក់កម្រិតណា? នេះគឺជាចំណុចមិនអស់ចិត្តទី១ ។ ចំណែកឯការមិនបើកឱកាសឲ្យតំណាងរាស្ត្របក្សប្រឆាំង ដែលជាម្ចាស់សំណួរ បានសួរដេញដោលទៅនឹងចម្លើយរបស់លោកនាយករដ្ឋមន្ត្រី គឺជាចំណុចមិនអស់ចិត្តទី២ ។ ចំណុចមិនអស់ចិត្តទាំងពីរនេះនៅតែបង្កមន្ទិលសង្ស័យនៅឡើយ ចំពោះបញ្ហាព្រំដែនបើទោះបីជាគ្រប់គ្នាហាក់មានអារម្មណ៍ជ្រះថ្លា ចេញពីភាពងងឹតសូន្យនៃភាពអាថ៌កំបាំងនេះក៏ដោយ។
ទោះជាយ៉ាងណា បើពិនិត្យជារួម ការបកស្រាយរយៈពេលជាង៥ម៉ោងនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មហាជនខ្មែរជាទូទៅ ដែលស្ទើរតែមិនដែលបានដឹងឮទាល់តែសោះ អំពីដំណើរការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ក្រៅតែពីឮពាក្យរិះគន់ និងចោទប្រកាន់គ្នាអំពីការបាត់បង់ទឹកដីតាមរយៈសារព័ត៌មាន។
ដូច្នេះ ប្រាកដណាស់ថា ព្រឹត្តិការណ៍នេះគឺជាសញ្ញាវិជ្ជមានមួយ មិនត្រឹមតែសម្រាប់បញ្ហាព្រំដែនតែមួយប៉ុណ្ណោះទេ ប៉ុន្តែ ក៏សម្រាប់ប្រជាធិបតេយ្យនៅកម្ពុជាទាំងមូលផងដែរ។ វិជ្ជមាននៅត្រង់ថា ទី១៖ វាបានបង្ហាញពីសេចក្តីក្លាហានមិនធ្លាប់ដែលឃើញរបស់រដ្ឋាភិបាល ក្នុងការលើកយកបញ្ហាដ៏រសើបមកបកស្រាយជាសាធារណៈ។ ទី២៖ ការឡើងទៅឆ្លើយដោយផ្ទាល់មាត់របស់ប្រមុខរដ្ឋាភិបាលតាមសំណើ តំណាងរាស្ត្របក្សប្រឆាំងអំពីបញ្ហាជាតិធំៗ គឺជាដំណើរការដ៏សំខាន់មួយសម្រាប់សង្គមប្រជាធិបតេយ្យ។ និងទី៣៖ ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល ចំពោះមុខសភា ក៏ដូចជាចំពោះមុខប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។
ក៏ប៉ុន្តែ ព្រឹត្តិការណ៍នោះ ក៏បានជះចេញចំណុចអវិជ្ជមានមួយចំនួនគួរឲ្យកត់សម្គាល់ដែរ។ ជាក់ស្តែង រដ្ឋាភិបាលហាក់ដូចជានៅរឹតត្បឹតពេកចំពោះការផ្តល់វេទិកាខ្លះដល់ ម្ចាស់សំណួរដើម្បីបានដេញដោលបញ្ហាមួយចំនួន ដើម្បីឲ្យពួកគេអស់ចិត្តនឹងចម្លើយ។ ម្យ៉ាងទៀត បញ្ហាមួយចំនួនគួរតែត្រូវបានជជែកគ្នាដោយសម្ងាត់ រវាងអ្នកនយោបាយជាជាងលើកមកជជែកគ្នាជាសាធារណៈក្នុងស្ថានភាព «ហែកទ្រូងឲ្យក្អែកចឹក»។ នេះក៏ដោយសារតែកង្វះទម្លាប់ជជែកគ្នា រវាងគណបក្សកាន់អំណាច និងបក្សប្រឆាំងនេះឯង។
ម្យ៉ាងទៀត តាមរយៈការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រី បញ្ហាព្រំដែនគួរតែជារឿងដែលអាចជជែកគ្នាបានក្នុងចំណោមអ្នកនយោបាយ ខ្មែរដោយមិនចាំបាច់លើកយកបញ្ហានេះទៅធ្វើជាចំណុចក្តៅនៃជម្លោះនយោបាយ ឡើយ ពីព្រោះវាជាប្រយោជន៍រួមរបស់ជាតិ។ ប្រវត្តិសាស្ត្របានបង្ហាញច្បាស់ថា ជម្លោះនយោបាយ ជាពិសេសជម្លោះអំពីបញ្ហាព្រំដែនតែម្តង គឺជាប្រភពនៃការធ្លាក់ចុះរបស់កម្ពុជាក្នុងអតីតកាល ហើយវាក៏ជាប្រភពដ៏សំខាន់ដែរនៃការបាត់បង់ទឹកដីខ្មែរ។ ក្នុងបរិបទនេះ តើគេគួរប្រែក្លាយបញ្ហាព្រំដែនឲ្យទៅជាជម្លោះបែកបាក់រវាងខ្មែរ និងខ្មែរតទៅទៀតដែរឬទេ?
រដ្ឋាភិបាលទម្លាយសំរង់ខ្សែអាត់រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន និងលោក សុនឆ័យ
ដោយ លី ម៉េងហួរ
សំរង់ខ្សែអាត់ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយលោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី កាលពីថ្ងៃទី១៧ខែតុលា ឆ្នាំ១៩៩៧ ត្រូវបានរដ្ឋាភិបាល ផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងអត្ថបទចំនួន ២៨ ទំព័រនោះ បង្ហាញថា លោកសុនឆ័យ បានទូរស័ព្ទ រាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី អំពីសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសមរង្ស៊ី នៅក្រៅប្រទេសក្រោយពីព្រឹត្តិការណ៍ផ្ទុះអាវុធ ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ រវាងកងកម្លាំងប្រដាប់អាវុធ គាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
អត្ថបទចំនួន ២៨ ទំព័រ ជាភាសាខ្មែរ ដែលមានចំណងជើងថា
"សំរង់ខ្សែអាត់ សម្តេច ជួបជាមួយឯកឧត្តម សុន ឆ័យ ថ្ងៃទី១៧-១០-១៩៩៧ (
ម៉ោង ៧ និង ៣០នាទីយប់ )"
ត្រូវបានគេមើលឃើញក្នុងគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី
ចាប់តាំងពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។ សំរង់ខ្សែអាត់
បានបង្ហាញនូវកិច្ចសន្ទនារតាមទូរស័ព្ទ ដែលលោក សុន ឆ័យ
បានរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីហេតុការណ៍
នៅក្រៅប្រទេស និងទំនាក់ទំនងរវាងក្រុមមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច
និងគណបក្សសមរង្ស៊ី ជាមួយនឹងសហគមន៍អន្តរជាតិ
ក្រោយពីព្រឹត្តិការណ៍ផ្ទុះអាវុធ ថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧។
ខ្សែអាត់នោះ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកបង្ហាញ ក្នុងរដ្ឋសភា នៅចំពោះមុខលោក សុន ឆ័យ ខណៈដែលលោកបានចូលពន្យល់បំភ្លឺរដ្ឋសភា អំពីដំណើរការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម កាលពីព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោកតំណាងរាស្ត្រ សុនឆ័យ ជាចារកម្មរបស់លោក ដោយបានទទួលយកប្រាក់ចំនួន ១ ម៉ឺនដុល្លារអាមេរិក ដើម្បីធ្វើការងារលើការផ្តល់ព័ត៌មាន សម្រាប់ការប្រយុទ្ធគ្នា ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧ រវាងកងកម្លាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានចាត់ទុកលោកសុនឆ័យ ជាប្អូនធម៌របស់លោក និងបានផ្តល់ព័ត៌មាន ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា អាចទប់ទល់នឹងផែនការ ដែលរៀបចំដោយលោកញឹកប៊ុនឆៃ លោក ខាន់សាវឿន លោក ហូ សុខ ដែលមនុស្សស្មោះនឹងអតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
នៅថ្ងៃសុក្រនេះ លោកសុនឆ័យ មិនអាចទាក់ទងបានទេ។ ក៏ប៉ុន្តែបន្ទាប់ពីស្តាប់បទអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី នៅរដ្ឋសភា កាលពីព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ លោកតំណាងរាស្ត្រ សុន ឆ័យ បានប្រាប់អ្នកកាសែត ដោយចាត់ទុកថា ការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ពីទំនាក់ទំនងលោកជាចារកម្មនោះ ជាការចោទប្រកាន់ផ្តេសផ្តាស និងថាជាការបរិហារកេរ្តិ៍លើរូបលោក។
សូមរម្លឹកថា កាលពីខែឧសភាឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានបញ្ចេញខ្សែអាត់សំឡេង នៃការទាក់ទងតាមទូរស័ព្ទរវាងលោក និងលោកកឹមសុខា ហើយថា រូបលោកផ្ទាល់ ជាអ្នកផ្តួចផ្តើមបង្កើតគណបក្សសិទ្ធិមនុស្សរបស់លោកកឹមសុខា 0ដើម្បីបំបែកសំឡេងរបស់គណបក្សសមរង្ស៊ី។ ក៏ប៉ុន្តែកាលណោះ លោកកឹមសុខា បានបដិសេធ៕

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ សុខចិត្តលាឈប់ពីឆាកនយោបាយ
ដោយ ប៉ែន បូណា
ក្នុងលិខិតជូនដំណឹងមួយច្បាប់ពីប្រទេសបារាំង ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តម រណឫទ្ធិ បានប្រកាសថា ព្រះអង្គលាឈប់ពីឆាកនយោបាយហើយ ចាប់ពីថ្ងៃនេះតទៅ ហើយព្រះអង្គក៏លែងទទួលខុសត្រូវរាល់កិច្ចការ និងសេចក្តីសម្រេចផ្សេងៗ របស់គណបក្សនេះតទៅទៀតដែរ។ទីបំផុតទៅ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចុះចាញ់ក្នុងសង្គ្រាមដណ្តើមគណបក្សជាមួយសហការីរបស់ព្រះអង្គហើយ។ ប្រធានគណបក្ស នរោត្តម រណឫទ្ធិ បានប្រកាសពីស្រុកបារាំងថា ព្រះអង្គលាឈប់ពីឆាកនយោបាយចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ នេះតទៅហើយ។ សម្តេចក្រុមព្រះបានឲ្យដឹងថា ទ្រង់នឹងវិលទៅបំពេញកិច្ចការមនុស្សធម៌ជាមួយព្រះមហាក្សត្រនៅក្នុង ព្រះបរមរាជវាំងវិញ។ ចំណែកឯមន្ត្រីដែលមានភក្តីភាពជាមួយព្រះអង្គក៏បាននាំគ្នាលាឈប់ពីគណបក្សនយោបាយដែរ។
កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ សម្តេចក្រុមព្រះបានបដិសេធយ៉ាងដាច់អហង្ការថា ទ្រង់នឹងមិនឈប់ពីឆាកនយោបាយឡើយ។ ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីលោក សៅ រ៉ានី អគ្គលេខាធិការគណបក្ស នរោត្តម រណឫទ្ធិ បានសរសេរលិខិតស្នើសុំព្រះអង្គឲ្យឈប់សម្រាកពីឆាកនយោបាយ ដើម្បីបើកឱកាសឲ្យលោកបានបង្រួបបង្រួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច របស់លោកញ៉ឹក ប៊ុនឆៃ។
ប៉ុន្តែ ពេលនេះស្រាប់តែព្រះអង្គសម្រេចព្រះទ័យលាឈប់ពីឆាកនយោបាយទៅវិញ។ ហេតុផលដែលព្រះអង្គលើកមកពន្យល់នៅពេលនេះ គឺដោយសារតែទ្រង់យល់ឃើញថា របបរាជានិយមនៅកម្ពុជាបច្ចុប្បន្ន កាន់តែរឹងមាំក្រោមការការពារដោយរដ្ឋធម្មនុញ្ញ និងដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សម្តេចក្រុមព្រះបានបញ្ជាក់ថា ព្រះអង្គនឹងវិលទៅបំពេញកិច្ចការមនុស្សធម៌ និងសង្គមកិច្ច ជាមួយព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំងវិញ។
សម្តេចក្រុមព្រះធ្លាប់បានលាឈប់ពីនយោបាយម្តងហើយ កាលពីចុងឆ្នាំ២០០៨ ដើម្បីទៅទទួលតួនាទីជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះអង្គក៏បានវិលចូលឆាកនយោបាយឡើងវិញ។
ការប្រកាសលាឈប់ពីឆាកនយោបាយរបស់សម្តេចក្រុមព្រះនៅពេលនេះ បានធ្វើឡើងខណៈដែលគណបក្សរបស់ទ្រង់កំពុងបែកបាក់យ៉ាងខ្លាំង ជុំវិញការបង្រួបបង្រួមអ្នករាជានិយម។ លោក សៅ រ៉ានី ដែលជាគូទំនាស់ជាមួយសម្តេចក្រុមព្រះ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា លោកអរគុណចំពោះការសម្រេចព្រះទ័យរបស់សម្តេចក្រុមព្រះ និងចាត់ទុកការលាឈប់នេះថាបានបើកផ្លូវឲ្យការបង្រួបបង្រួម អ្នករាជានិយមកាន់តែលឿនទៅមុខ។
ប៉ុន្តែ មន្ត្រីដែលមានភក្តីភាពជាមួយសម្តេចក្រុមព្រះ មិនបានទៅចូលរួមក្នុងការបង្រួបបង្រួមអ្នករាជានិយមនេះទេ។ លោក ប៉ែន សង្ហា អ្នកនាំពាក្យ គណបក្ស នរោត្តម រណឫទ្ធិ បានប្រាប់ឲ្យដឹងនៅថ្ងៃនេះថា រូបលោកផ្ទាល់ ក៏ដូចជាមន្ត្រីគណបក្សនរោត្តម រណឫទ្ធិ ជាច្រើនទៀតដែរកំពុងដាក់ពាក្យលាឈប់ពីគណបក្ស។ លោក ប៉ែន សង្ហា បញ្ជាក់ថា រូបលោក និងមន្ត្រីដែលមានភក្តីភាពជាមួយសម្តេចក្រុមព្រះនឹងមិនចូលរួមចលនា រាជានិយមណាដែលគ្មានសម្តេចក្រុមព្រះនោះឡើយ៕
លោក ឈឹម សៀកឡេង និងលោក ប៉ែន សង្ហា ប្រកាសឈប់ ធ្វើនយោបាយ តាមសម្តេចក្រុមព្រះ
Saturday, 11 August 2012 11:54
ដោយ៖ សយ សុភាព :ID-068
ភ្នំពេញ ៖ លោក ឈឹម សៀកឡេងប្រធានស្តីទីគណបក្ស នរោត្តម រណឫទ្ធិ និងលោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្ស បានប្រកាសឈប់ ធ្វើនយោបាយ និងអ្នកនាំពាក្យ គណបក្សនរោត្តមរណឫទ្ធិ តាមសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលាលែងចេញពីសមាជិកគណបក្ស ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ នេះតទៅ ដែលការប្រកាសឈប់ធ្វើ នយោបាយ នេះ បានបង្ហាញឲ្យ ឃើញថា មន្ត្រីទាំងពីររូប ពិតជាមានភក្តីភាព ជាមួយសម្តេចក្រុមព្រះ ដែលព្រះអង្គបានប្រកាសឈប់ ធ្វើនយោបាយ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ ។
យោងតាមលិខិតប្រកាសលាលែងពីតំណែងប្រធានស្តីទី និងសមាជិកគណបក្ស នរោត្តម រណឫទ្ធិ នៅថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១២ លោក ឈឹម សៀកឡេង បានសរសេរថា "ដោយយោងព្រះលិខិតសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ ដែលព្រះអង្គប្រកាស ឈប់ធ្វើនយោបាយ ខ្ញុំឈឹម សៀកឡេង ប្រធានស្តីទីគណបក្ស នរោត្តម រណឫទ្ធិ ដែលបានដង្ហែ សម្តេចក្រុមព្រះអស់រយៈពេលជាង ២៨ឆ្នាំ មកហើយនេះ សូមជម្រាបជូន សហជីវិន សហជីវនី សមាជិក សមាជិកា គណៈកម្មាធិការនាយក នៃគណបក្ស នរោត្តម រណឫទ្ធិ ថា ខ្ញុំលាឈប់ពីប្រធានស្តីទី..." ។
លោក ឈឹម សៀកឡេង ធ្លាប់កាន់តំណែងជាអគ្គលេខាគណបក្ស ហ៊្វុនស៊ិនប៉ិច ក្នុងរយៈពេលខ្លី ក្នុងឆ្នាំ១៩៩៣ និងធ្លាប់កាន់តំណែងជារដ្ឋលេខាធិការ ក្រសួងធម្មការ និងកិច្ចការសាសនា នៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន ក្រោយការបោះឆ្នោត ខែឧសភា ឆ្នាំ១៩៩៣។
នៅក្នុងរដ្ឋាភិបាលអាណត្តិទី១ លោក ឈឹម សៀកឡេង ធ្លាប់កាន់តំណែងជាអភិបាលក្រុងភ្នំពេញ ដែលនៅក្នុងតំណែងរបស់លោកនោះ លោកបានចេញសារាចរណែនាំឲ្យស្ត្រីជិះម៉ូតូចំហៀង មិនឲ្យជិះម៉ូតូអង្គុយ ពីក្រោយដូចបុរសទេ។ នៅក្នុងពេលនោះដែរ ដោយសារលោកមានជំងឺ តំណែងអភិបាលនេះ ត្រូវបានទំនេរ ដោយលោក ជា សុផារ៉ា ដឹកនាំកិច្ចការជំនួស។ ក្រោយ ហ៊្វុនស៊ិនប៉ិច បែកបាក់នៅខែតុលា ឆ្នាំ២០០៦ លោក ឈឹម សៀកឡេង បានងាកចេញ ហើយមកគាំទ្រសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បង្កើតគណបក្ស នរោត្តម រណឫទ្ធិ ។ បន្ទាប់ពីសម្តេចក្រុមព្រះ បានប្រកាសឈប់ធ្វើនយោបាយលើកទី១ នៅខែកញ្ញា ឆ្នាំ២០០៨ លោក ឈឹម សៀកឡេង បានកាន់តំណែងជាប្រធានគណបក្ស ជាតិនិយម ដែលប្តូរឈ្មោះមកពីគណបក្ស នរោត្តម រណឫទ្ធិ ។
នៅមុនការលាលែងរបស់លោកពីឆាកនយោបាយ លោកបានកាន់តំណែងជាប្រធានស្តីទី គណបក្ស នរោត្តម រណឫទ្ធិ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ ។
បច្ចុប្បន្ន លោកនៅសល់តំណែងជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ។ នៅក្នុងតំណែងនយោបាយ លោក ឈឹម សៀកឡេង មិនមានអាស្រូវទេ រាប់ទាំងអំពើពុករលួយ។
អ្នកវិភាគនយោបាយ បានចាត់ទុកលោក ឈឹម សៀកឡេង ថាជាអ្នកនយោបាយមានភាពចាស់ទុំ និងមិនបានចាត់ទុកបក្សផ្សេងជាសត្រូវឡើយ។
អ្នកវិភាគចាត់ទុកលោក ឈឹម សៀកឡេង ជាអ្នកនយោបាយគួរឲ្យគោរព ។ លោក ឈឹម សៀកឡេង ត្រូវបានគេដឹងថា ជាឪពុកក្មេករបស់លោក កែវ រ៉េមី បច្ចុប្បន្នជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ។

ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ ប្រតិកម្មតបសម្ដីនាយករដ្ឋមន្ត្រីលើបញ្ហាព្រំដែន
ដោយ ម៉ម មុនីរតន៍
2012-08-10
ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រលោក សឺន ស៊ូប៊ែរ ប្រតិកម្មទៅនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រើប្រាស់ព្រះនាមព្រះមហាវីរក្សត្រព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ក្នុងរឿងបោះបង្គោលព្រំដែនគោកជាមួយប្រទេសវៀតណាម ហើយថានេះគឺជាការគេចវេះចំពោះការទទួលខុសត្រូវក្នុង ប្រវត្តិសាស្ត្រ។
RFA/Sok Serey
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយបំភ្លឺនៅសភាជាតិ រឿងព្រំដែនជាមួយវៀតណាម កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។
ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានភ្ជាប់ព្រះនាមរបស់ព្រះអង្គក្នុងរឿងព្រំដែនម្ដងជាពីរម្ដង នៅក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃទី៩ ខែសីហា។
ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រចាត់ទុកថា ការព្យាយាមភ្ជាប់ព្រះនាមព្រះមហាវីរក្សត្រទៅនឹងបញ្ហាព្រំដែនម្ដង ហើយម្ដងទៀតនោះ គឺជារឿងអយុត្តិធម៌ចំពោះព្រះអង្គ។
លោក សឺន ស៊ូប៊ែរ ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ លោកហៅការថ្លែងរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីថ្ងៃទី៩ ខែសីហា ក្នុងកិច្ចប្រជុំពិសេសរបស់សភាថា គឺជាប្រការដែលមិនអាចទទួលយកបាននោះទេ។ លោក សឺន ស៊ូប៊ែរ អះអាងថា ព្រះនរោត្តម សីហនុ គឺជាក្សត្រដែលមានភក្ដីភាពបំផុត ចំពោះបូរណភាពទឹកដី។ ក្នុងន័យនេះលោកថា ក្នុងឋានៈប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន គួរទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រនេះ ជាជាងភ្ជាប់បញ្ហាពីមួយទៅមួយ។
ការប្រតិកម្មរបស់លោក សឺន ស៊ូប៊ែរ នៅពេលនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ស្រាយបំភ្លឺសំណួររបស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ ខាងគណបក្ស សម រង្ស៊ី ក្នុងរឿងបោះបង្គោលព្រំដែនគោកជាមួយប្រទេសវៀតណាម កាលពីថ្ងៃទី៩ ខែសីហា នៅក្នុងកិច្ចប្រជុំសភា។
ការប្រើពេលវេលាឆ្លើយសំណួរអ្នកតំណាងរាស្ត្ររបស់បក្សប្រឆាំង ជាង៥ម៉ោងនៅក្នុងសភា លោក ហ៊ុន សែន ចាត់ទុកអ្នកដែលព្យាយាមចោទប្រកាន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស ប្រជាជន ថាធ្វើឲ្យបាត់បង់ទឹកដីទៅលើប្រទេសវៀតណាម នោះ គឺគោលបំណងសំខាន់ចង់វាយប្រហារទៅលើព្រះមហាវីរក្សត្រប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានហៅអ្នករិះគន់បែបនេះថា ជាក្រុមកាកសំណល់ពីសម័យសាធារណរដ្ឋ ហើយមានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលដូចក្នុងអតីតកាល។
ព្រះអង្គម្ចាស់ធម្មិកោ ទីប្រឹក្សាព្រះមហាក្សត្រ ព្រះអង្គហាក់មានភាពស្ទាក់ស្ទើរក្នុងការអត្ថាធិប្បាយជុំវិញចេតនា នៃការព្យាយាមភ្ជាប់ព្រះនាមព្រះមហាវីរក្សត្រក្នុងរឿងព្រំដែននេះ ក៏ប៉ុន្តែព្រះអង្គម្ចាស់ធម្មិកោ ស្ដីបន្ទោសថា ការបង្កើតឲ្យមានភាពសាំញ៉ាំ និងជំងឺរ៉ាំរ៉ៃក្នុងរឿងព្រំដែនសម្រាប់កម្ពុជានេះ គឺជាកំហុសដែលកើតចេញពីរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែលមិនប្រើប្រាស់អំណាចកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបញ្ចប់សន្ធិសញ្ញាទសវត្សរ៍ឆ្នាំ៨០ ដែលកាលនោះ របបរដ្ឋកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សប្រជាជន បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមជាមួយប្រទេសវៀតណាម ក្នុងរឿងព្រំដែននោះ។វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានទេ ជុំវិញបញ្ហានេះពីមន្ត្រីរដ្ឋាភិបាល នៅថ្ងៃទី១០ ខែសីហា។
យ៉ាងនេះក្ដី លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ លោកចាត់ទុកថានេះទំនងជាចំណុចខ្សោយរបស់លោក ហ៊ុន សែន ដែលប្រើប្រាស់ព្រះនាមព្រះមហាវីរក្សត្រធ្វើជាខែល ក្នុងការបង្ហាញចំពោះភាពចម្រូងចម្រាសពីបញ្ហាព្រំដែនកម្ពុជា និងវៀតណាមនោះ៕
PM Hun Sen addresses assembly

- Prime Minister Hun Sen (L) gestures before delivering his speech at the National Assembly yesterday in Phnom Penh. Minister of Interior Sar Keng (2nd R) and Deputy Prime Minister Sok An (R) were also in attendance. Photograph: Pha Lina/Phnom Penh Post
- Friday, 10 August 2012
- Meas Sokchea and David Boyle
- Sometimes austere, other times ebullient, Prime Minister Hun Sen spent
his rare, more than five-hour speech to parliament yesterday outlining a
border demarcation plan with Vietnam and taunting the opposition before
refusing to answer anything other than written questions.
Peppered with vitriolic outbursts at his critics, the premier’s speech to 103 lawmakers at the National Assembly focused on a plan for Cambodia and Vietnam to compensate one another with unoccupied land for villages it had been agreed fell in the opposing country’s territory.
“The choice is that we must keep the same situation according to the occupation [of areas] of people,” he said.
Land for exchange in Kampot, Kampong Cham and Takeo provinces had already been agreed upon by the two countries, while negotiations to do the same in Prey Veng and Svay Rieng provinces were under way, Hun Sen told the parliament.
Cambodians have been occupying 2,160.6 hectares of territory belonging to their eastern neighbour while Vietnamese are living on 916.7 hectares of land in the Kingdom, he added, stressing that exchanges would be equal, hectare for hectare.
The process of demarcation, the premier said, followed that which was laid down by King Father and former president Norodom Sihanouk, relying on maps devised by the French colonial administrations of Cochinchina (southern Vietnam) and Cambodia.
“I would like to say that with both land border and maritime border, we followed the map which Samdech Norodom Sihanouk deposited at the United Nations [in 1964],” he said.
“Your insults of Hun Sen are equal to insults of Sihanouk, because Hun Sen follows Sihanouk for all.”
National Assembly President Heng Samrin enacted his constitutional right to quash any debate during the session, though the premier did answer four written questions sent to him by Sam Rainsy Party whip Son Chhay more than six weeks prior.
Heng Samrin’s decision infuriated Son Chhay, who said Cambodia was undoubtedly alone amongst democracies around the world in having a parliament that was never allowed to debate anything.
“They don’t allow us to speak, they don’t allow us to ask questions, for five hours just listening to his threats – we’re really pissed off,” he said, adding that it was the first time in almost 20 years that Hun Sen had even answered a written question in parliament.
“If you don’t have any questions, you don’t call it question time, you call it propaganda time.”
The government, he said, was constantly violating Article 96 of the constitution by not responding to questions within a week or simply not answering at all, which had happened with 70 per cent of the letters he had sent.
Political analyst Lao Mong Hay said he felt the solution the government had presented to resolve the long-running process of demarcating the border with Vietnam was fair but also expressed disappointment about the premier’s conduct in parliament.
“We heard one side of the story, so we should be able to hear the other side as well,” he said.
In response to the written questions, Hun Sen clarified Cambodia’s position on once-disputed Phu Quoc Island, which is currently part of Vietnam but known by Cambodians as Koh Tral Phu Quoc, as well as two villages in Kampong Cham province.
The premier said Sihanouk had told former Vietnamese Prime Minister Pham Van Dong that Cambodia no longer demanded Koh Trol back in 1999, relinquishing the Kingdom’s right to the island.
Sihanouk’s personal adviser and secretary, Prince Thomico Sisowath, refused to comment on any discussion the king father might have had with Pham Van Dong in 1999 but said the map the king father had taken to the UN made no such concession.
“The map which the King took to deposit at the UN claimed that Koh Trol is in Khmer land. Cambodia denied that France took Koh Trol to give to Cochinchina,” he said. In June, senior minister in charge of the Cambodian Border Affairs Committee, Va Kimhong, said the government would have to cede two villages to Vietnam to keep Thlok Trach and Anlung Chrey villages in Kampong Cham province’s Ponhea Krek district.
Ever since, the opposition has been demanding to know which villages would be ceded in exchange for the territory that includes the birthplace of Heng Samrin.
But Hun Sen yesterday simply confirmed that part of Heng Samrin’s village was in Vietnamese territory and that the National Assembly president had been lobbying hard for it to remain in Cambodia, without explaining whether or not it would.
The Vietnamese Embassy in Phnom Penh did not reply to enquiries from the Post.
Not for the first time, Hun Sen accused Son Chhay of political skulduggery, rehashing his old claim that the lawmaker, whom he belittling referred to as his “younger brother”, had acted as “his little spy” in 1997 in exchange for US$10,000.
The premier took the allegation further yesterday, claiming 20 pages of documents and a CD recording proved Son Chhay had tipped him off about a plan to overthrow him in 1997.
“During that time, you reported [to me] about the military situation that was organised by [then-Funcinpec military commander] Nhek Bunchhay, Khan Saveoun and Ho Sok. It was a good report that made me have enough time to prevent the situation in advance,” he said.
Hun Sen, then second co-prime minister next to Funcinpec’s Prince Norodom Ranariddh, became Cambodia’s unopposed leader shortly after, following bloody factional fighting that the premier has repeatedly argued was not a coup d’etat.
Son Chhay said it was sad that the prime minister of Cambodia behaved in such a dishonest, undignified way in a speech broadcast across the country.
“This is a dirty game, this is a cheap thing, that this man has been using. So they play this game,” Chhay said, rejecting all Hun Sen’s accusations as complete rubbish.
Son Chhay has previously conceded that he did indeed accept US$10,000 from Hun Sen, but only when he returned to Cambodia in 1997, money he believed parliamentarians that had stayed had also be given.
Not taking the money, Son Chhay told the Post in December 2006, could have been seen as a “negative reaction” to a goodwill gesture from the premier and jeopardised his negotiations with Hun Sen to secure the return of other politicians who had fled.
To contact the reporters on this story: Meas Sokchea at sokchea.meas@phnompenhpost.com
David Boyle at david.boyle@phnompenhpost.comWith assistance from Vong Sokheng
Wednesday, 8 August 2012
សម្តេចហ៊ុន សែន ៖សង្ឃឹមថា បក្សប្រឆាំង នឹងមិនដើរចេញ ពីរដ្ឋសភា ជាលើកទី២
Wednesday, 08 August 2012 15:55
ដោយ អេង គឹមជាង Posted:ID-067
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានថ្លែងអះអាងថា
គណបក្សប្រឆាំង នឹងមិនដើរចេញពី រដ្ឋសភាពជា លើកទី២ទេ
បន្ទាប់ពីដើរចេញជាលើកទី១ នាពេលកន្លងមក ដោយពួកគេបានធ្វើការ ចោទប្រកាន់ថា
ពុំមាន សិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតី បើក សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៦២ ប្រវែង១២៨គីឡូម៉ែត្រ ចាប់ពីថ្នល់បំបែកខេត្ត កំពង់ធំ ឆ្ពោះទៅទីរួមខេត្ត ព្រះវិហារ នៅព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១២ថា នៅថ្ងៃទី៩ ខែសីហា ស្អែកនេះ សម្តេចនឹងទៅឆ្លើយបំភ្លឺករណីព្រំដែនហើយរំពឹងថា តំណាងរាស្រ្តគណបក្សប្រឆាំង នឹងមិនដើរចេញពីរដ្ឋសភា ដូចលើកមុននោះទេ។សម្តេចបានលើកឡើងថា ការដែលសម្តេចមានប្រសាសន៍យ៉ាងដូច្នេះ មិនស្មើនឹងពួក ប្រឆាំង បានជេរប្រមាថមើលងាយមកលើរាជរដ្ឋាភិបាលយ៉ាងច្រើនថា ជាអ្នកក្បត់ជាតិ។
សម្តេចបន្តថា «បក្សប្រឆាំងនឹងមិនធ្វើដំណើរចាកចេញពីរដ្ឋសភាទេ ហើយល្ងាចនេះម៉ោងបីនេះ បានជួបប្រជុំ ទៀតហើយ ដើម្បីត្រៀមរៀបចំឯកសារជាថ្មី ហើយខ្ញុំនិយាយនេះ មិនស្មើអស់លោកដើរជេរបញ្ចោពួកខ្ញុំតាមផ្លូវ តុគុយទាវ និងតៀមកាហ្វេទេ ខ្ញុំនិយាយនៅក្នុងរដ្ឋសភា»។
ប្រមុខរាជរដ្ឋាភិបាលបន្តថា បើគណបក្សប្រឆាំងដើរចេញពីរដ្ឋសភាមែននោះ មានរបៀបពីរយ៉ាង ទី១.យកកន្សែងខ្ទប់ភ្នែកដើម្បីកុំឲ្យបានឃើញអ្វីទាំងអស់។ ទី២.យកសំឡីញុកត្រចៀកឲ្យជិតហើយចាំទៅដល់ផ្ទះចាំដកវាចេញ ខ្លាចក្រែងនៅថ្ងៃស្អែក មានករណីបែប នេះកើត ឡើងម្តងទៀត។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា «គេវ៉ៃ ហ៊ុន សែន ត្រឹមតែចំណុចមិនសំខាន់ទេ តែគេវ៉ៃដល់ចំណុចនរោត្តមសីហនុនោះ ព្រោះអ្វីដែល ហ៊ុន សែន ធ្វើគ្រាន់តែជាការយកអ្វីដែលព្រះនរោត្តម សីហនុ បន្សល់ទុកតែប៉ុណ្ណោះ ទាំងព្រំដែនសមុទ្រ និងព្រំដែនគោក។ អីចឹងគោលដៅពិតប្រាកដដែលគេវ៉ៃ គឺវ៉ៃ ហ៊ុន សែន តែតម្រង់ទៅសម្តេចព្រះនរោត្តម សីហនុ ដើម្បីការពារភាពត្រឹមត្រូវរបស់គេ នៃការធ្វើរដ្ឋប្រហារ ទំលាក់សម្តេចព្រះសីហនុ នៅឆ្នាំ១៩៧០»។
សម្តេចបានបញ្ជាក់ថា សម្តេចនឹងនិយាយរយៈពេល៤ម៉ោង ប៉ុន្តែ៤ម៉ោងនេះ មិនគ្រប់គ្រាន់ទេ គួរតែបន្ថែមឲ្យ បាន៧ម៉ោង ដើម្បីបកស្រាយជុំវិញបញ្ហានេះ ហើយសម្តេចនឹង ពន្យល់ពីដំណាក់កាលនីមួយៗ ពាក់ព័ន្ធនឹង បញ្ហាព្រំដែនហ្នឹង ហើយផ្សាយបន្តផ្ទាល់គ្រប់ទូរទស្សន៍ និងវិទ្យុទាំងអស់។
សូមបញ្ជាក់ថា សមាជិកសភាគណបក្ស សម រង្ស៊ី ១៦រូប កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ បានសរសេរ លិខិតទៅសម្តេចនាយករដ្ឋមន្រ្តី តាមរយៈប្រធានរដ្ឋសភា ដើម្បីសួរនាំអំពីបញ្ហាបោះបង្គោលព្រំដែន និងខណ្ឌ សីមាព្រំដែនលេខ ១៨៤-១៨៧ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជូនលិខិតទៅសម្តេចនាយករដ្ឋមន្រ្តី។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែធ្នូ បានឆ្លើយតបទៅនឹងការសួររបស់តំណាងរាស្រ្ត គណបក្ស ប្រឆាំងទាំង១៦រូប តាមរយៈលិខិតសម្តេច ហេង សំ រិន ហើយនៅថ្ងៃទី២៦ ខែធ្នូ លោក សម រង្ស៊ី បានសរសេរលិខិត ជូនសម្តេចតេជោ ហ៊ុន សែន ដោយបាន ថ្លែងអំណរគុណ និងសំដែងការគាំទ្រជំហររាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។
សម្តេច ហ៊ុន សែន បានឆ្លើយតបទៅនឹងលិខិតនោះថា «…ទីតាំងបង្គោលព្រំដែនលេខ១៨៥ ក៏ដូចជាបង្គោល ព្រំដែនមួយចំនួន ដែលនៅសេសសល់រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម រហូតមកដល់ពេលនេះ គណៈ កម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម មិនទាន់បានឯកភាពគ្នា លើទីតាំងបោះបង្គោល នៅឡើយទេ។ ភាគីទាំងពីរបន្តចរចា ដើម្បីកំណត់ទីតាំងបង្គោលនេះ ក៏ដូចជាទីតាំងបង្គោលព្រំដែន ដែលនៅសេសសល់ដទៃទៀត ឲ្យបានសមស្របអាចទទួលយកបាន នាពេលខាងមុខ»។
លោក សម រង្ស៊ី ឆ្លើយតបទៅនឹងលិខិតរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ថា «ខ្ញុំសូម សម្តែងការគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះជំហរដ៏ត្រឹមត្រូវក្នុងការការពារបូរណភាពទឹកដី នៃប្រទេសកម្ពុជា ដូចបានបញ្ជាក់នៅក្នុងលិខិតរបស់សម្តេចខាងលើ»។
លោក សម រង្ស៊ី បន្តថា «សូមសម្តេចជឿជាក់ចុះថា អ្នកស្នេហាជាតិខ្មែរទាំងអស់ ច្បាស់ជារួមកម្លាំង ពេញទំហឹង ជាមួយរាជរដ្ឋាភិបាល ដើម្បីការពារដីស្រែ ចំការ របស់ជនជាតិខ្មែរ ដែលរស់នៅតាមព្រំប្រទល់ដែន ក្នុងការខិតខំ រកដំណោះស្រាយឲ្យបានសមស្របអាចទទួលយកបាននៅពេលខាងមុខ តាមប្រសាសន៍របស់សម្តេច»។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២កន្លងទៅនេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយក រដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យុង បានធ្វើជាអធិបតីនៅក្នុងពិធីសម្ពោធបង្គោលព្រំសីមាលេខ ៣១៤ នៅក្នុង ខេត្តកំពត-ហាទៀង ដើម្បីជាការចូលរួមអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំង ពីរ។ នៅក្នុងពិធីនោះ មេដឹកនាំទាំងពីរ បានសន្យាជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ឲ្យមានការ រីកចម្រើនបន្ថែមទៀត ខណៈដែលប្រទេសទាំងពីរបានកសាងព្រំដែនសន្តិភាពជាមួយគ្នា៕

Subscribe to:
Posts (Atom)
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...