Friday 7 December 2012

Angkor Wat site in danger: Deputy PM

Opposition party alleges corrupt government land deal

ក្រុមហ៊ុនបកប្រែ ប្រ៊ីជ ធ្វើបទបង្ហាញ ពីវិធីបង្កើត ចំណេះដឹង ភាសាអង់គេ្លស ដល់គ្រូ សាលាអន្តរជាតិ ញូយ៉ក

 Friday, 07 December 2012 14:25 ដោយ ៖ ដើមអម្ពិល(DAP): ID-014

ភ្នំពេញ៖ ក្រុមហ៊ុនបកប្រែ ប្រ៊ីជ អ៊ីធើណេសិនណល បានសហការជាមួយ គណៈគ្រប់គ្រងរបស់ សាលាអន្តរជាតិញូយ៉ក ដែលហៅកាត់ថា NYIS ធ្វើបទបង្ហាញ ជូនដល់លោកគ្រូ អ្នកគ្រូ របស់សាលាអន្តរជាតិមួយនេះ អំពីវិធីនៃការបង្កើនចំណេះដឹងភាសាអង់គ្លេស ឲ្យបានល្អ និងការត្រៀម ខ្លួន សម្រាប់ការចូលមកដល់ នៃសហគមន៍អាស៊ាន ឆ្នាំ២០១៥។
ការធ្វើបទបង្ហាញនេះ រៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃ NYIS នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ ដោយមានការចូលរួមស្តាប់ ពីលោកគ្រូ អ្នកគ្រូ សាលាអន្តរជាតិ NYIS យ៉ាងច្រើនកុះករ។
មន្រ្តីបកប្រែជាន់ខ្ពស់ នៅសាលាក្តីខ្មែរក្រហម លោក ស៊ាង សុបញ្ញា និងជាប្រធានក្រុមហ៊ុបបកប្រែ ប្រ៊ីជ បានឡើងធ្វើបទបង្ហាញ អំពីតួនាទី និងសារសំខាន់របស់កម្ពុជា ក្នុងការចូលជាសមាជិក នៃសមាគមអាស៊ាន ពិសេសនៅពេលដែលអាស៊ាន ក្លាយទៅជាសហគមន៍តែមួយ នៅឆ្នាំ ២០១៥ខាងមុខ។

លោកថ្លែងថា ភាសាអង់គ្លេស មានសារសំខាន់យ៉ាងខ្លាំង ដែលជាភាសាយានមួយ សម្រាប់ប្រើប្រាស់ នៅក្នុងទីផ្សារការងារ បើកចំហនៅ ពេលអាស៊ាន ក្លាយជាសហគមន៍តែមួយនៅឆ្នាំ ២០១៥។ ដូច្នេះ ដើម្បីត្រៀមខ្លួនប្រកួតប្រជែង ក្នុងទីផ្សារការងារដ៏សម្បូរបែបនេះ គឺទាមទារ ឲ្យពួកយើង អាចប្រើប្រាស់ភាសាអង់គ្លេស ឲ្យបានល្អ។

លោក ស៊ាង សុបញ្ញា បានបង្ហាញពីវិធីសាស្ត្រ ក្នុងការសិក្សាភាសាអង់គ្លេស ឲ្យបានល្អ ចាប់ចេះ ចំនួន ៥វិធី គឺទី១ ត្រូវធ្វើយ៉ាងណា ទម្លាប់ប្រើភាសា អង់គ្លេសប្រចាំថ្ងៃ ។ ទី២ ពេលអានឯកសារ ត្រូវពន្យល់ខ្លឹមសារ របស់ឯកសារនោះឡើងវិញ ថាតើឯកសារនោះ គេនិយាយអំពីអ្វី។ ទី៣ ត្រូវចេះ ស្តាប់អ្នកដទៃ និយាយភាសាអង់គ្លេស ហើយរៀនថាតាម គេដើម្បីរៀននិយាយឲ្យបានស្ទាត់ជំនាញ ។ ទី៤ បន្ទាប់ពីស្តាប់បាន និយាយបានហើយ ត្រូវប្រើពាក្យជំនួយ ពីមួយទៅពាក្យមួយទៀត ដែលមានន័យដូចគ្នា និងទី៥ ត្រូវរៀនបកប្រែ។
លោក ជា សុខឃាង អគ្គនាយក ក្រុមហ៊ុន អារីហ្សូនគ្រុប ខូអិលធីឌី ជាក្រុមហ៊ុនធំ បង្កើតសាលាអន្តរជាតិ ញូយ៉ក និងសាលារៀន អារីហ្សូន នៅកម្ពុជា បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនបកប្រែប្រ៊ីជ ដែលចំណាយពេលមកធ្វើបទបង្ហាញ ដល់លោកគ្រូ អ្នកគ្រូ សាលាអន្តរជាតិ NYIS ហើយថា បង្ហាញនេះពិតជាបានផ្តល់ នូវបទពិសោធន៍ជូនដល់សាលា NYIS ដើម្បីអាចបង្កើនចំណេះភាសាអង់គ្លេស បន្ថែមទៀត ក្នុងការប្រកួត ប្រជែងការងារ ក្នុងឆ្នាំ២០១៥ ខាងមុខនេះ។

ក្រុមហ៊ុនបកប្រែ ប្រ៊ីជ អ៊ិនធើណេសិនណល សេវាកម្មបកប្រែឯកសារ និងផ្ទាល់មាត់ និងជួលឧបករណ៍បកប្រែទំនើបៗ សម្រាប់សន្និសីទធំៗផង ដែរ។ ក្រុមហ៊ុន ក៏ទទួលសរសេរ និងវាយតម្លៃគម្រោង និងបណ្តុះបណ្តាល តាមស្ថាប័ន អង្គការ និងក្រុមហ៊ុនឯកជនផងដែរ។ អ្វីដែលពិសេសនោះ ក្រុមហ៊ុននេះ ផ្តល់សេវាកម្មភាសាមួយចប់ នៅកន្លែងតែមួយ (One-stop language solutions) ដូចជា ការបោះពុម្ភ និង ការរចនាសៀវភៅ ជាដើម៕ ព័ត៌មានលម្អិត អំពីវគ្គបណ្តុះបណ្តាល និងសេវាកម្មផ្សេងៗ មាននៅគេហទំព័រ www.bridgeinternational.biz

សភា​ជាតិ​ជជែក​មិន​ចុះ​សម្រុង​គ្នា​លើ​ការ​ខ្ចី​ប្រាក់​បន្ថែម​ពី​បរទេស

Mooted casino tax shot down by ruling party

Tuesday 4 December 2012

ICJ schedules hearings over Cambodian, Thai disputed territory

Index shows equitable rule of law long way off

ដំណើរ​ទស្សនកិច្ច​របស់​អូបាម៉ា​មិន​មែន​ជា​របត់​ថ្មី​ដែល​ស៊ី​ជម្រៅ​ឡើយ

China's Confucius Institutes flourish in ASEAN after West's freeze-out (西方冷落后中国孔子学院在东盟蓬勃发展)

  Geopolitical baggage less of a factor, while learning Chinese is seen as a smart move 地缘政治包袱影响较小,学习中文被视为明智之举 https://asia.nikkei.com/P...