I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Saturday 5 November 2011
មន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សាត្រូវបានបណ្តុះបណ្តាល
AKP ភ្នំពេញថ្ងៃទី ២៨ តុលា ២០១១—
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា បានរៀបចំសិក្ខា សាលា បណ្តុះ បណ្តាលមន្ត្រីវាយតម្លែគុណភាពអប់រំឧត្តមសិក្សា ស្តីពីដំណើរការនៃការទទួលស្គាល់គុណភាពអប់ រំលើគ្រឹះស្ថានឧត្តមសិក្សាវគ្គទី២ ឧបត្ថម្ភដោយ ធនាគារពិភពលោក ត្រូវបានប្រារឰធ្វើនៅ សណ្ឋាគារ ឆ្មេរថ្មី ក្រុងព្រះសីហនុ មានរយពេល ៣ថ្ងៃ គឺពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១១ ។
ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ តិច សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជាតំណាងដខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានគណៈកម្មាធិការទទួល ស្គាល់គុណភាពអប់រំនៃកម្ពុជា។ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១០៤នាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យ តិច សំណាង មានប្រសាសន៍បើកសិក្ខាសាលាដោយគូសបញ្ជាក់ថា យន្តការ នៃការធានាគុណភាពអប់រំដែលគណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជាកំពុងអនុ វត្ត ស្រប តាមបរិបទនៅក្នុងតំបន់ និងពិភពលោក និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំដ៏ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ផ្តល់អាទិភាពខ្ពស់ដល់ ការអភិវឌ្ឍន៍វិស័យ អប់រំគ្រប់ កម្រិត និងយកចិត្ត ទុកដាក់ក្នុង ការពង្រឹង និងធានាគុណភាព អប់រំឧត្តមសិក្សា ដើម្បីផលិតចេញនូវធនធានមនុស្សប្រកប ដោយគុណភាព និងលក្ខណ សម្បត្តិ គ្រប់គ្រាន់សម្រាប់ កម្លាំងចលករ ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ លើ គ្រប់វិស័យ ដូច្នេះ វិស័យ អប់រំ ជាវិស័យអាទិភាពក្នុងចំណោម វិស័យអាទិភាពទាំងឡាយ។
ការបណ្តុះបណ្តាលគ្នានទីបញ្ចប់សម្រាប់ការផលិតធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថ ភាពស្របតាម ទស្សនៈថា ការអប់រំល្អគឺជាកូនសោសម្រាប់ ដោះ ស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍បញ្ជាក់ទៀតថា ការបណ្តុះបណ្តាលដល់មន្ត្រីវាយតម្លៃ គុណភាពអប់រំឧត្តម សិក្សារបស់ គ.ទ.ក ឲ្យយល់ដឹងពីគោលការណ៍នីតិវិធី និងវិធី សាស្ត្រក្នុងការវាយតម្លៃគុណភាពអប់រំលើ គ្រឹះស្ថានឧត្តមសិក្សា ដែលជាគោល ដៅធានាគុណភាពអប់រំរបស់យើង ។
មន្ត្រីវាយតម្លៃគុណភាព អប់រំ ជាចលករមួយក្នុងចំណោមចលករដទៃទៀត ក្នុងការធានា និងលើកកំពស់ គុណភាពអប់រំឧត្តម សិក្សាអោយកាន់តែប្រសើរឡើង ។
តួនាទីនៃការផ្តល់ការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា មាន សារៈសំខាន់ណាស់ ក្នុងដំណើរការ ផ្តល់ការទទួលស្គាល់គុណភាពអប់រំ គឺអ្នកពិនិត្យ និងផ្ទៀងផ្ទាត់របាយ ការណ៍ស្វ័យវាយតម្លៃ និងចុះពិនិត្យ ផ្ទៀងផ្ទាត់ភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ ដើម្បីរកអោយឃើញ នូវចំណុចខ្លាំង ចំណុចខ្សោយ និង ផ្តល់អនុសាសន៍កែលម្អ ហើយជាអ្នកធ្វើរបាយការណ៍ និងលើកអនុសាសន៍ គ.ទ.ក ពិនិត្យ និងសម្រេច ក្នុងការផ្តល់ការទទួលស្គាល់គុណភាពអប់រំក្នុងកម្រិតបណ្តោះអាសន្ន ពេញសិទ្ធិ រឺមិនផ្តល់ការទទួល ស្គាល់ គុណភាពអប់រំ ។
មន្ត្រីវាយតម្លៃ ជាតួអង្គសំខាន់មួយទៀតដែល បង្ហាញឲ្យមជ្ឍដ្ឋានខាងក្រៅ មើល ឃើញអំពីអព្យាក្រឹត្យភាព និងសុក្រឹត្យភាពរបស់ គ.ទ.ក នៅពេលចុះ វាយតម្លៃ និងពេលលទ្ធផលរបស់ខ្លួនត្រូវបានផ្សព្វផ្សាយ ជា សាធារណៈ និងមានការទទួល ស្គាល់ជា សាកល ។ ដើម្បីសំរេចជោគជ័យ មន្ត្រីវាយតម្លៃត្រូវវាយតម្លៃប្រកបដោយ តម្លា ភាពគណនេយ្យភាព សុច្ចរិតភាព និងពិនិត្យផ្ទៀងផ្ទាត់អោយបានហ្មត់ចត់ ដោយផ្អែកលើ ទឡិករណ៍ និងភស្តុតាងច្បាស់លាស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ យុត្តិធម៌ អព្យាក្រឹត្យ វិន័យ សេចក្តី ថ្លៃថ្នូរ និងមានមនសិការវិជ្ជាជីវៈ ពិសេស ត្រូវយល់ដឹងអោយច្បាស់លាស់នូវស្តង់ដារគុណ ភាពអប្បបរមា ទាំងប្រាំបួន និងសូចនាករ នីមួយៗយកមកធ្វើជាមូលដ្ឋានសម្រាប់ការវាយតម្លៃ និងគោរពគោលការណ៍ បទដ្ឋាន នឹងនិតិវិធីដែលបាន កំណត់ដោយ គ.ទ.ក ៕
ដោយលោក ងូ សុមុនី
Education for the Economy
Friday, 12 August 2011 15:01
May Kunmakara and Sim Virinea
Graduates listen to Prime Minister Hun Sen speak yesterday at the National Institute of Education in Phnom Penh.
Some 300,000 young Cambodians are entering the domestic labour market every year, but often don’t have the skill sets required by private sector employers, UN Development Programme Deputy Country Director Sophie Baranes said yesterday.
Improving human capital in Cambodia requires a concentrated effort by stakeholders such as government, private sector and education institutions, she said.
“In order to succeed, a sustainable programme of training, or higher education reform, is needed.”
Yesterday, the UNDP in conjunction with the government issued a report titled Human Capital Implications of Future Economic Growth in Cambodia, aiming to provide a roadmap to building up high quality human capital to boost the economy.
“At present, there exists a significant gap between market demand and the skills available, and existing educational institutions and curricula are often unresponsive to market demands and the need of the private sector,” the report said.
Supreme National Economic Council Deputy Secretary General Hav Ratank said the government had prioritised human resource development.
Cambodia’s intention to develop its industry requires simultaneous human capital development, he said.
Although there is much work still to be done, Hav Ratanak highlighted work done by the government to improve the situation.
He noted the education budget had increased 8 times over in the 10 years from 2000 to 2010, and added certain measures had been adopted following the global economic crisis to promote employment.
So far, the programmes have assisted 40,000 laid-off workers find employment, he said.
“Indeed, it’s necessary for the government [to assist on human capital development] … but it needs wide cooperation from all the stakeholders and development partners,” he said.
The report laid out a number of short- and long-term recommendations, ranging from stopping school drop-outs to improving vocational training and reforming higher
Cambodia's Higher Education Dreams Confront Reality
Cambodia's Higher Education Dreams Confront Reality
(AFP) – Oct 5, 2008
PHNOM PENH (AFP) — She has two years to go until graduation, but already Cambodian student Chhum Savorn is filled with a sense of dread. The 21-year-old decided to major in finance, hoping she would acquire skills to help develop her country, which is one of the poorest in the world.
Instead, she thinks her education is nearly worthless -- classes are mostly packed with indifferent, cheating students and led by under-qualified professors.
"The low quality of my studies means that I can't help the country, and I'll even have a hard time getting a job that pays enough to help my family," she says.
A growing number of eager young Cambodians are finding themselves duped into a higher education system that suffers from weak management and teaching because it is geared more toward profit than learning.
As a result only one in ten recent graduates are finding work, a worrying figure in a country trying to rebuild after decades of civil war.
Cambodia's schools were obliterated under Khmer Rouge rule in the 1970s when the regime killed nearly two million people -- including most of the country's intellectuals -- as it emptied cities in its bid to forge a Communist utopia.
But as the country rebuilds and the economy grows, it is inundated with institutions peddling low-quality education.
In 2000, there were ten post-secondary institutions in Cambodia. Now there are 70 private and state-run universities. Most programs offered by those institutions are dismal, says Mak Ngoy, deputy director general of higher education at the Ministry of Education, Youth and Sports. "We are not yet satisfied with the current quality of our education," Mak Ngoy says. "I think increasing the number of higher education institutions is a positive sign, but we are struggling with the hard task of strengthening quality," he adds.
Qualified university professors complain that many students rarely do their work and cheating is rampant. A number of students are content to pay for a degree and do not realise the benefit of a good education, says Lav Chhiv Eav, rector of Royal University of Phnom Penh, the oldest and largest state-owned college."Some students are scared of studying hard and think what they need is any degree, not quality. The final result will be joblessness," he says. Most of Cambodia's universities are small-scale institutions with limited of capital, poor facilities and little discipline.
So far, the education ministry has ordered the closing of four institutions that called themselves universities, but gave little education to students. Five years ago there was an attempt to fix Cambodia's higher education institutions, with the formation of a national university accreditation committee. The committee was formed to force institutions to adhere to strict education requirements, but the World Bank pulled its funding for the scheme when it became clear the body would not be independent from government control.
With little official oversight, the quality of many Cambodian universities has worsened, while the number of Cambodians seeking a diploma has shot up. More than 135,000 Cambodians are currently enrolled in some form of higher education, says the education ministry, compared to just 25,000 eight years ago. But only one in 10 recent university graduates have found work, according to the Economic Institute of Cambodia, as the country remains mired in poverty despite the double-digit economic growth.
Ma Sopheap, officer at the Asian Development Bank, says Cambodia will have trouble luring foreign investment if it does not start producing more qualified graduates.
"If the low quality of higher education continues, it will affect Cambodia's economic development," he says. "Then there is no way to reduce poverty."
Copyright © 2011 AFP. All rights reserved. More »
Retrieved from: http://afp.google.com/article/ALeqM5httnNxhB029mwA0vdmzEDUnjgDBA
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា
ដោយ កែវពេជ្រ មេត្តា
2011-11-03
ទម្លាប់នៃការប្រកួតប្រជែងគ្នា ឬការច្រណែននិន្ទាគ្នា បានបង្កើតទៅជាវប្បធម៌មួយដែលគេនិយមហៅថា វប្បធម៌ប៉ែងជើងជាន់ពន្លិច ឬវប្បធម៌ក្ដិចត្រួយគ្នា។ទម្លាប់នេះមានន័យថា ភាគីម្ខាងធ្វើយ៉ាងណាឲ្យអ្នកដទៃដែលខ្លួនមិនចូលចិត្តលូតទៅមុខ មិនរួច ឬឈានដល់ក្ដីវិនាសអន្តរាយ ដោយប្រការផ្សេងៗជាដើម។
ប្រសិន បើសង្គមណាមួយមានមនុស្សចេះតែក្ដិចត្រួយគ្នាមិនឲ្យចម្រើន លូតលាស់ តើសង្គមនោះនឹងទទួលរងនូវវិបត្តិទុក្ខទោសយ៉ាងណាខ្លះ? ហើយថា តើគេត្រូវដោះស្រាយតាមវិធីណាដើម្បីជួយសង្គមរបស់គេឲ្យរួចផុតពី វប្បធម៌ក្ដិចត្រួយគ្នានេះ?
អ្នកវិទ្យាសាស្ត្រនយោបាយ និងវប្បធម៌ ព្រមទាំងអ្នកកាន់សាសនា បានបញ្ជាក់ថា មនុស្សមួយចំនួនក្នុងពិភពលោកសព្វថ្ងៃនេះ ពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បាននាំគ្នាបង្កើតនូវ «វប្បធម៌ប៉ែងជើងគ្នា» ឬគេហៅមួយបែបទៀតថា «វប្បធម៌ក្ដិចត្រួយគ្នា»។
វប្បធម៌នេះបានជះឥទ្ធិពលបង្កឲ្យមានទំនាស់ទាស់ទែងគ្នាយ៉ាង ច្រើន ដែលធ្វើឲ្យរាំងស្ទះក្នុងការស្វែងរកសុខសន្តិភាព ឬមិនអាចឈានទៅរកក្ដីចម្រើនរុងរឿងបានទាំងក្នុងសង្គមការងារតូចៗ និងទាំងនៅក្នុងសង្គមជាតិទាំងឡាយដែលកើតមានបញ្ហានេះ។
លោកបណ្ឌិត សុខ ទូច ជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ។ លោកបានមានប្រសាសន៍ថា វប្បធម៌ក្ដិចត្រួយគ្នានេះកំពុងតែរីកដុះដាល និងមានឥទ្ធិពលដ៏ខ្លាំងក្លានៅក្នុងបណ្ដាប្រទេសកំពុងរីកចម្រើននោះ រហូតដល់មានការផ្ដួលរំលំគ្នាទម្លាក់ចេញពីអំណាចចេញពីតំណែង ការងារក៏មាន។
លោកបានបន្តថា ក្នុងសង្គមកម្ពុជា ក៏មានវប្បធម៌ក្ដិចត្រួយគ្នានេះដែរ តាំងពីជំនាន់មុនៗ រហូតមកដល់សព្វថ្ងៃ។ រីឯដើមចមនាំឲ្យកើតមានបញ្ហានេះឡើង ក៏បណ្ដាលមកពីកត្តាបីយ៉ាង គឺការចង់បានអំណាចមកក្ដាប់តែម្នាក់ឯង ភាពល្ងង់ខ្លៅ និងការប្រកួតប្រជែងគ្នាតាមសម្ភារៈ៖ «អ៊ីចឹងហើយ បានជាគេចង់ឲ្យមានសង្គមប្រជាធិបតេយ្យហ្នឹង ពីព្រោះទុកឲ្យមហាជនមើលថា អ្នកហ្នឹងមានសមត្ថភាពដើម្បីកុំបារម្ភពីពួកកាន់អំណាច តើមាននរណាខ្ពស់ជាងខ្លួនទៀតនោះទៅតាមក្ដិចត្រួយគេ។ បីឆ្នាំ ៤ឆ្នាំ ក្រោយមក ឬ ៥ឆ្នាំទៅតាមរដ្ឋធម្មនុញ្ញប្រទេសនីមួយៗ អាចប្រកួតប្រជែងគ្នាបង្ហាញសាច់ដុំរបស់ខ្លួនទៅ អាហ្នឹងវាជាការជោគជ័យ។ បើសិនជាយើងយល់ថា អាហ្នឹងគឺបុព្វសិទ្ធិរបស់ខ្ញុំ ជាព្រេងសំណាងរបស់ខ្ញុំ នោះជឿជាក់ថា វប្បធម៌ក្ដិចត្រួយនៅតែបន្ដ ហើយលំបាកនឹងលប់បំបាត់ណាស់»។
វប្បធម៌ក្ដិចត្រួយគ្នា ឬគេហៅថា ប៉ែងជើងផ្ដួលរំលំគ្នានេះ មានទស្សនៈយោបល់ខ្លះទៀត បានលើកឡើងថា គឺដោយសារបុគ្គលឯណានីមួយនោះ ខ្វះការអប់រំផ្នែកសីលធម៌នៅក្នុងខ្លួន។ កាលណាមនុស្សគ្មានសីលធម៌គេអាចហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បី តែខ្លួនគេម្នាក់ ឬបក្សពួករបស់ខ្លួន បើទោះបីជាដឹងថា ក្រុមខ្លួន ឬបុគ្គលខ្លួនឯងនោះធ្វើអំពើមិនត្រឹមត្រូវយ៉ាងណាក៏ដោយ។
លោក ពេជ្រ ទុំក្រវិល ជាទីប្រឹក្សារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកបានមានប្រសាសន៍ថា តាមការយល់ឃើញរបស់លោក ហេតុដែលនាំឲ្យមានវប្បធម៌ក្ដិចត្រួយគ្នា ឬប៉ែងជើងគ្នា ពីព្រោះតែបុគ្គលអ្នកប្រព្រឹត្តនោះជាមនុស្សពោរពេញទៅដោយសេចក្ដី លោភ និងក្ដីច្រណែននិន្ទា។
លោកបន្តថា បុគ្គលដែលមានគំនិតអស់ទាំងនេះគេមិនខ្លាចធ្វើអំពើខុសទេ៖ «មិន ខ្លាចនឹងលាបពណ៌អ្នកដទៃ មិនខ្លាចនឹងធ្វើអ្នកដទៃខាតបង់។ ជារឿងលោភៈផ្ទាល់ខ្លួន ធ្វើម៉េចដើម្បីបំផ្លាញអ្នកឯទៀតដែលខ្លួនមិនពេញចិត្ត។ កាលណាសង្គមមួយសម្បូរទៅដោយមនុស្សដែលច្រណែននិន្ទានោះប្រយោជន៍ជា រួមហ្នឹងក៏មិនល្អដែរ»។
ទាក់ទងនឹងពាក្យវប្បធម៌ក្ដិចត្រួយគ្នាមិនឲ្យលូតលាស់ ចម្រុងចម្រើននេះ គេឃើញមានការចែងប្រាប់នៅក្នុងព្រះពុទ្ធសាសនាផងដែរ ប៉ុន្តែជាពាក្យប្រើតាមភាសាបាលីថា ព្យាបាទៈ ឬការព្យាបាទ។ គឺជាការផ្គងចិត្ត ឬប៉ុនប៉ងគុំកួនអ្នកដទៃ ដែលខ្លួនមិនពេញចិត្តឲ្យដល់នូវក្ដីវិនាសអន្តរាយគ្រប់បែបយ៉ាង។
អាស្រ័យហេតុនេះហើយ ទើបនៅក្នុងព្រះពុទ្ធសាសនាមានការទូន្មានប្រាប់ដល់ពុទ្ធបរិស័ទ និងមនុស្សទូទៅឲ្យចៀសវាងអំពើអាក្រក់ផងទាំងពួង មានការព្យាបាទនោះជាដើម ពីព្រោះជាអំពើផ្ដល់ទុក្ខទោសខ្លាំងណាស់ដល់មនុស្សផងគ្នា។
ព្រះតេជព្រះគុណ ញឹម សុធន អតីតព្រះមេគណខេត្តប៉ៃលិន បច្ចុប្បន្នគង់នៅវត្តទួលទំពូង ក្រុងភ្នំពេញ បានមានព្រះថេរដីកាថា ការព្យាបាទនេះកើតឡើងនៅក្នុងសន្ដានចិត្តរបស់បុគ្គលដែលមិនបាន អប់រំទូន្មានក្នុងផ្លូវធម៌ឲ្យបានជ្រៅជ្រះ។ បុគ្គលដែលមិនបានអប់រំចិត្តឲ្យបានល្អនេះ គឺតែងតែកើតមាននូវក្ដីច្រណែននិន្ទាឈ្នានីសគ្នា ដែលភាសាបាលីថា ឥច្ឆា ឬក៏ឥស្សា។
ព្រះតេជព្រះគុណ ញឹម សុធន៖ «ដោយសារមនុស្សហ្នឹងបង្កប់ទុក្ខនូវ ធម៌ទាំងបីក្នុងចិត្តរបស់ខ្លួនជាប្រចាំ ដែលធម៌ទាំងបីហ្នឹង គឺ លោភៈ ទោសៈ មោហៈ។ កាលណាបើមនុស្សរក្សាធម៌ទាំងបីនៅក្នុងខ្លួនហើយ មនុស្សហ្នឹងទៅកន្លែងណាហើយ តែងតែមានសេចក្ដីលោភលន់ មានសេចក្ដីចង់បានវង្វេង និងសេចក្ដីក្រោធកើតឡើងដល់អ្នកដទៃដែលគេខ្ពង់ខ្ពស់ជាងខ្លួនក៏ ចេះតែរកវិធីសាស្ត្រផ្សេងៗ ដើម្បីបញ្ចុះបញ្ចូលញុះញង់ ធ្វើយ៉ាងណាឲ្យបុគ្គលហ្នឹងទទួលរងនៅការបាត់បង់ការងារ»។
ព្រះតេជព្រះគុណបានមានព្រះថេរដីកាទៀតថា ដើម្បីធ្វើឲ្យសង្គមគ្រួសារ សង្គមការងារ ឬក៏ប្រទេសមួយមានភាពសុខដុមរមនា មិនមានការច្រណែននិន្ទាឈ្នានីសគ្នា ឬក៏មិនមានវប្បធម៌ក្ដិចត្រួយគ្នា លុះត្រាតែមនុស្សនៅក្នុងសង្គមទាំងឡាយនោះស្វះស្វែងប្រកាន់ភ្ជាប់ នូវសីលធម៌ ឬព្រហ្មវិហារធម៌ទាំង ៤យ៉ាង គឺមានចិត្តមេត្តា ឬសេចក្ដីស្រឡាញ់រាប់អាន មានចិត្តករុណា ឬសេចក្ដីអាណិតអាសូរ មានមុទិតា ឬការជួយត្រេកអរដល់អ្នកដទៃនៅពេលដែលឃើញគេមានគេបានសេចក្ដីសុខ និងមានចិត្តជាឧបេក្ខា ជាកណ្ដាលមិនលម្អៀង ព្រោះស្អប់ ព្រោះក្ដីស្រឡាញ់។
ព្រះតេជព្រះគុណ ញឹម សុធន៖ «ដូចជាឪពុកម្ដាយអ្នកមានព្រហ្ម វិហារធម៌មកលើកូនអ៊ីចឹង បើសិនជាឪពុកម្ដាយមិនមានព្រហ្មវិហារធម៌ចំពោះកូនទេ គ្រួសារហ្នឹងមិនមានសេចក្ដីចម្រុងចម្រើនរុងរឿងបានទេ ហើយកូនហ្នឹងក៏មានការលំបាកក្នុងការរស់នៅ។ ការគ្រប់គ្រងស្រុកសង្គមជនបទក៏យើងយកព្រហ្មវិហារធម៌ហ្នឹងជាគោល ដែរ ទាំងព្រះមហាក្សត្រក្ដី មន្ត្រីរាជការតៗមកក្ដី ក៏លោកយកព្រហ្មវិហារធម៌ហ្នឹងក្នុងការគ្រប់គ្រងដោយសុខសាន្ត សម្រាប់អ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងហ្នឹង»។
លោក ព្រាបចាន់ ម៉ារ៉ា សាស្ត្រាចារ្យផ្នែកអារ្យធម៌ខ្មែរនៃសកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ បានបញ្ជាក់ប្រាប់ដែរថា នៅក្នុងសង្គមខ្មែរកាលពីជំនាន់ដើម គឺបុព្វបុរសលោកក៏បានប្រកាន់យកនៅព្រហ្មវិហារធម៌ទាំង ៤នេះដែរ ដើម្បីមកធ្វើការទូន្មានចិត្តរបស់ខ្លួន និងជួយគ្របសង្កត់នូវវប្បធម៌ក្ដិចត្រួយគ្នានេះ។
លោកបានបន្តថា បុព្វបុរសខ្មែរបានធ្វើការអប់រំខ្លួនរហូតដល់ទៅសាងប្រាសាទព្រហ្ម មុខ៤ ឬព្រហ្មមុខ៤ថែមទៀត ដែលគេឃើញមាននៅសេសសល់សព្វថ្ងៃនៅក្នុងតំបន់ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ការសាងសង់ប្រសាទមានមុខ៤ ឬហៅថា ប្រាសាទបាយ័ននោះ គឺតំណាងបញ្ជាក់ពីអរិយធម៌ វប្បធម៌រាប់អានគ្នារបស់ខ្មែរ៖ «ជីដូនជីតាយើងនេះលោកឲ្យយោបល់ លោកប្រដៅណែនាំមកនេះក្នុងគំនិតអ្វីៗ វាទៅជាសង្គមអ្វីៗវាទៅទាំងអស់គ្នាវាទៅអ្វីជុំគ្នា។ ការដែលលូតលាស់តែម្នាក់ឯង ថ្កុំថ្កើងតែម្នាក់ឯង រុងរឿងតែម្នាក់ឯងក៏មិនប្រសើរ»។
ព្រះតេជព្រះគុណ ញឹម សុធន អតីតព្រះមេគណខេត្តប៉ៃលិន បច្ចុប្បន្នគង់នៅវត្តទួលទំពូង ក្រុងភ្នំពេញ បានមានព្រះថេរដីកាថា មនុស្សគ្រប់រូបមិនថាតែជនជាតិខ្មែរទេនៅក្នុងលោកនេះ គឺម្នាក់ៗតែងប្រាថ្នាចង់បាននូវសេចក្ដីសុខសប្បាយ ចម្រើនរុងរឿងដូចគ្នា ដូច្នេះគួរអ្វីនាំគ្នាបង្កើតវប្បធម៌ស្អប់ខ្ពើម ផ្ដួលរំលំគ្នា ក្ដិចត្រួយគ្នាទៅវិញ។ បើគេនាំគ្នាបង្កើតតែធម៌ក្ដៅក្រហាយគំនុំគុំកួនច្រណែនឈ្នានីស គ្នាយ៉ាងដូច្នោះ តើសេចក្ដីសុខចម្រើនអាចកើតមានដល់ខ្លួនឯងយ៉ាងដូចម្ដេចបាន?
ព្រះតេជព្រះគុណបានបញ្ជាក់ទៀតថា បើមនុស្សគ្រប់គ្នាចង់បានសេចក្ដីសុខចម្រើនរុងរឿងខ្លួនឯងបាននោះ គឺត្រូវតែផ្ដល់សេចក្ដីសុខចម្រើនរុងរឿងឲ្យដល់អ្នកដទៃដូចគ្នា នឹងខ្លួនឯងផងដែរ ទើបបុគ្គលនោះៗទទួលបាននូវសេចក្ដីសុខពិតប្រាកដ និងមានស្ថិរភាពយូរអង្វែងបាន៕
Letter Send to Editor of the Cambodia Daily
Letter Send to Editor of the Cambodia Daily
by Sam Rany on Tuesday, February 22, 2011 at 7:37am
Having read your article titled on “Battambang University Rector Accused of Corruption” (page 13, February 20-21, 2011), I would like to express my deeper concern over the internal conflict of interests between the rector and some lecturers at this university. This conflict can be affected its reputation to attract the prospective students who will enroll in coming year. Moreover, it can be impacted on the glory of current higher education institutions (HEIs) in our beloved country.
I recognized that University of Battambang (UBB) is a top public university that just newly inaugurated under presided over by Prime Minister Hun Sen at the end of 2010. Presently, the numbers of students have dramatically increased every academic year because of high quality of education and leadership. Enrollment has jumped to 5,080 in only three years. As a new beginning, it normally faced some problems with the administrative and financial management. I strongly hope that everything will be resolved in step by step.
As a Cambodian Catholic and civil servant at the Ministry of Education, Youth, and Sport (MoEYS), I would like contribute my personal recommendation to the relevant parties in this dispute as following:
1. Conflicted parties shouldn't revenge their parties through using any claims or reasons against someone in the purpose of personal interests. All parties should join hand together to develop their university in the spirit of solidarity, love, patience, common sense, and public interest. They must deeper understand that university where the place to educate all kinds of human resources in conformity with the Royal Government of Cambodia’s policy. They should be considerate that university is a central heart of Cambodian intellectuals and students to learn, to exchange, and share experiences, knowledge, and good models as well. Also, they must always remember that they are educators in the higher education.
2. Conflict parties should immediately stop using verbal attacks such as corruption, intimidation, labor exploitation, partisanship, and mismanagement via any mass media and complaints to reveal their weakness in the public. They should conduct face to face negotiation in order to find the best resolution to end this dispute. It can help them to win the public's confidence, particularly the Royal Government of Cambodian, students, and people. Success in this endeavor would be their most enduring legacy to their nation and university.
3. Relevant ministries and institutions should pay attention and take an affordable measure to find the trust and resolution on this conflict. It would be impossible without the peaceful intervention of these entities. Mediation or conciliation method should be used in the principle of win, win policies.
At the end, I would like to express my most profound and admiration for your very nobel, very just and very courageous struggle for the freedom of expression in Cambodian in accordance with your slogan stated that “All the News Without Fear or Favor.”
Please accept my highest consideration.
Thank you in advanced,
Yours sincerely,
Sam Rany
Letter send to Editor of the Phnom Penh Post
Letter send to Editor of the Phnom Penh Post
by Sam Rany on Tuesday, February 22, 2011 at 7:39am
Having read your article titled on “Battambang Lecturer in Craft Claim” (January 28, 2011), I would like to express my deeper concern over the internal conflict of interests between the rector and some lecturers at this university. This conflict can be affected its reputation to attract the prospective students who will enroll in coming year. Moreover, it can be impacted on the glory of current higher education institutions (HEIs) in our beloved country.
I recognized that University of Battambang (UBB) is a top public university that just newly inaugurated under presided over by Prime Minister Hun Sen at the end of 2010. The numbers of students have dramatically increased every academic year because of high quality of education and leadership. Enrollment has jumped to 5,080 in only three years. As a new beginning, it normally faced some problems with the administrative and financial management. I strongly hope that everything will be resolved in step by step.
As a Cambodian Catholic and civil servant, I would like to contribute my personal recommendation to the relevant parties in this dispute as following:
1. Conflicted parties shouldn't revenge their parties through using any claims or reasons against someone in the purpose of personal interests. All parties should join hand together to develop their university in the spirit of solidarity, love, patience, common sense, and public interest. They must deeper understand that university where the place to educate all kinds of human resources in conformity with the Royal Government of Cambodia’s policy. They should be considerate that university is a central heart of Cambodian intellectuals and students to learn, to exchange, and share experiences, knowledge, and good models as well. Also, they must always remember that they are educators in the higher education.
2. Conflict parties should immediately stop using verbal attacks such as corruption, intimidation, labor exploitation, partisanship, and mismanagement via any mass media and complaints to reveal their weakness in the public. They should conduct face to face negotiation in order to find the best resolution to end this dispute. It can help them to win the public's confidence, particularly the Royal Government of Cambodian, students, and people. Success in this endeavor would be their most enduring legacy to their nation and university.
3. Relevant ministries and institutions should pay attention and take an affordable measure to find the trust and resolution on this conflict. It would be impossible without the peaceful intervention of these entities. Mediation or conciliation method should be used in the principle of win, win policies.
At the end, I would like to express my most profound and admiration for your very nobel, very just and very courageous struggle for the freedom of expression in Cambodia in accordance with your mission.
Please accept my highest consideration.
Thank you in advanced,
Yours sincerely,
Sam Rany
Director of IFL, UBB
Subscribe to:
Posts (Atom)
The influence of institutional factors in Cambodian universities
https://www.amazon.ae/influence-institutional-factors-Cambodian-universities/dp/6138947533

-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
Last Updated on 28 February 2013 By Siv Meng Property experts say foreign companies are coming to invest in Cambodia’s property s...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...