Thursday, 12 July 2012

កៅ គឹមហួនៈ កិច្ចប្រជុំកំពូលវេទិកាតំបន់អាស៊ី ARF ផ្តោតជាសំខាន់លើបញ្ហា៦

 Thursday, 12 July 2012 19:58 ដោយៈ សយ សុភា-បាន ចក់

ភ្នំពេញ៖ លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួង ការបរទេសកម្ពុជា និងជាអ្នកនាំពាក្យ កិច្ចប្រជុំកំពូលវេទិកាតំបន់ អាស៊ី ហៅកាត់ថា ARF បានថ្លែងឱ្យដឹងក្រោយពីកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំពេញអង្គ ដោយបានសង្កត់ធ្ងន់លើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហា សន្តិសុខពិភពលោក។

ថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ នៅថ្ងៃព្រហស្បតិ៍ទី១២ ខែកក្កដា ឆ្នាំ២០០១២ ឱ្យដឹងថា កិច្ចប្រជុំនោះ ផ្តោតជាសំខាន់លើបញ្ហាចំនួន៦៖

១. រដ្ឋមន្រ្តីការបរទេស នៃ ARF បានស្វាគមន៍ការកែទម្រង់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបាន អំពាវនាវឱ្យបន្ត ការលើកលែងការដាក់ទណ្ឌកម្ម។

២. រដ្ឋមន្រ្តីការបរទេស នៃ ARF បូករូមទាំង EU (សហគមន៍អឺរ៉ុប) បានគាំទ្រតួនាទីស្នូលរបស់ អាស៊ាន នៅក្នុង តំបន់ និងចង់បន្តឱ្យអាស៊ាន។

៣. ពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើង រដ្ឋមន្រ្តីការបរទេសនៃ ARFបានស្នើឱ្យគ្រប់ភាគីពាក់ ព័ន្ធទាំងអស់ គោរព សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កលក្ខណៈងាយស្រួលឱ្យមានសន្តិភាព និងការចរចារ៦ភាគីឡើងវិញផងដែរ។

៤. ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង រដ្ឋមន្រ្តីការបរទេស នៃ ARF ក៏បានអំពាវនាវឱ្យភាគី ពាក់ព័ន្ធទាំងអស់ គោរពសន្ធិសញ្ញាស្តីពីមិត្តនៅអាស៊ីអាគ្នេយ៍ និងឯកសារគោលមួយចំនួនដូច ជាច្បាប់អន្តរជាតិ និងច្បាប់ សមុទ្ររបស់អង្គការសហប្រជាជាតិ និងសេរីភាពនៃនាវាចរណ៍។

៥. រដ្ឋមន្រ្តីការបរទេសនៃ ARF ក៏បានផ្លាស់ប្តូរទស្សនៈយោបល់ស្តី ពីបញ្ហាអន្តរជាតិនានាផងដែរ។

៦. រដ្ឋមន្រ្តីការបរទេសនៃ ARF ក៏ផ្តោតជាសំខាន់នៃគ្រោះមហន្តរាយធម្មជាតិផងដែរដើម្បីធ្វើយ៉ាង ធានាថា វេទិកាតំបន់អាស៊ី ចូលរូមចំណែកដោះស្រាយ ក៏ដូចជាឆ្លើយតបទៅគ្រោះមហន្តរាយតំបន់ នោះក៏ព្រោះតែតំបន់ អាស៊ីអាគ្នេយ៍នេះ ជាតំបន់ងាយរងគ្រោះជាងគេ៕

No comments:

WIPO-Harvard Law School Course on Patent Law and Global Public Health

Patent Law and Global Public Health hashtag - WIPO-Harvard Law School Course on Patent Law and Global Public Policy Health . https://lnkd.i...