Wednesday 11 July 2012

ការ​សិក្សា​កាន់​តែ​ខ្ពស់​កាន់​តែ​ពិបាក​រកកា​រងារ​ធ្វើ!

ដោយ គី សុខលីម
និស្សិត​ខ្មែរ​រៀន​យក​សញ្ញាប័ត្រ​អនុបណ្ឌិត​និង​បណ្ឌិត​កាន់តែ​ច្រើន​ឡើង។ ការ​រៀន​យក​សញ្ញាប័ត្រ​កាន់​តែ​ខ្ពស់​គឺ​ជា​រឿង​ល្អ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រការ​នេះ​ក៏​ជា​ការ​ប្រឈម​​របស់​សង្គម​និង​របស់​បុគ្គ​ល​អ្នក​រៀន​ខ្លួន​ ឯង​ដែរ។ តើ​មូលហេតុ​អ្វី​បាន​ជា​អ្នកសិក្សា​ចង់​បន្ត​រៀន​យក​សញ្ញាប័ត្រ​​ជាន់​​ ខ្ពស់​​នេះ?

ក្រោយ​ពី​ការ​ដួល​រំលំ​នៃ​របប​ប៉ុលពត​អាវខ្មៅ​នៅ​ឆ្នាំ​១៩៧៩ ​ចំនួន​អ្នក​ចេះ​ដឹង​ខ្មែរ​នៅ​សល់​តិចតួច​បំផុត​ដើម្បី​កសាង​ប្រទេស​ជាតិ​ ឡើង​វិញ។ កាលនោះ រដ្ឋាភិបាល​សម័យ​រដ្ឋ​កម្ពុជា​តែងតែ​ប្រកាន់​យក​ទ្រឹស្តី​អ្នកចេះ​ច្រើន​ បង្រៀន​អ្នកចេះ​តិច។

ទ្រឹស្តី​មួយ​នេះ​បាន​ចូលរួម​លើក​ទឹក​ចិត្ត​ប្រជាជន​ខ្មែរ​អោយ​ខិតខំ​ សម្ភី​សិក្សា​កាន់តែ​ខ្លាំង​ឡើង។ ៣០​ឆ្នាំ​ក្រោយ​មក និសិ្សត​ច្រើន​ម៉ឺន​នាក់​បាន​ចេញ​ពី​សាកល​វិទ្យាល័យ​ជា​រៀងរាល់​ឆ្នាំ។
បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មិនខ្វះ​ទៀត​ឡើយ​ចំនួន​និសិ្សត​ទទួល​បាន​សញ្ញាប័ត្រ​ បរិញ្ញាប័ត្រ​​ប៉ុន្តែ​ប្រទេស​ក្រីក្រ​មួយ​នេះ​កំពុង​ប្រឈម​នឹង​កង្វះ​ ការងារ​សមរម្យ​សម្រាប់​និសិ្សត​ទាំងនោះ​ទៅវិញ​។ បញ្ហា​ប៉ុស្តិ៍​ការងារ​ជារឿង​ឈឺ​ក្បាល​មួយ​។ ប៉ុន្តែ​បញ្ហា​មួយ​ទៀត​ដែល​អ្នក​ជំនាញ​មួយ​ចំនួន​កំពុង​តែ​បារម្ភ​ដែរ​នោះ​ គឺ​រឿង​និស្សិត​មួយ​ចំនួន​ធំ​បាន​នាំគ្នា​រៀន​យក​សញ្ញាប័ត្រ​កាន់តែ​ខ្ពស់​ ឡើងៗ។
បើ​ផ្អែក​លើ​ការ​កត់​សម្គាល់ជាក់ស្តែង និស្សិត​កាន់តែ​ច្រើន​ឡើង​នាំគ្នា​​រៀន​យក​សញ្ញាប័ត្រ​អនុបណ្ឌិត​ឬ​សញ្ញា​ ថ្នាក់​បណ្ឌិត។ មិនមែន​តែ​និស្សិត​ទេ​ដែល​រៀន​យក​សញ្ញាប័ត្រ​​ពីរ​ប្រភេទ​នេះ​ប៉ុន្តែ​អ្នក​ កំពុង​ធ្វើ​ការ​មួយ​ចំនួន​ក៏​ខិតខំ​ប្រឹង​រៀន​បន្ត​យក​សញ្ញាប័ត្រ​ខ្ពស់​ផុត ​លេខ​នេះ​ដែរ។
តើ​មូលហេតុ​អ្វី​បាន​ជា​មាន​និន្នាការ​រៀន​យក​សញ្ញាប័ត្រ​ជាន់​ខ្ពស់​នេះ? តើ​កា​រសិក្សា​កាន់​តែ​ខ្ពស់​កាន់​តែ​ល្អ​​ឬ​រៀន​កាន់​តែ​ខ្ពស់​កាន់​តែ​ លំបាក?
សម្រាប់​សំណួរ​ទី​មួយ​នេះ គេ​មិន​មាន​ការ​លំបាក​ក្នុង​ការ​ឆ្លើយ​ទេ​ពីព្រោះ​ជា​ក្រឹត្យ​ក្រម​ សត្យានុម័ត នៅ​ពេល​ដែល​មនុស្ស​មាន​ឳកាស​កាន់​តែ​ច្រើន​ មាន​ជីវភាព​កាន់តែ​ធូរធារ ពួកគេ​​​ចង់​តោង​ចាប់​យក​ការ​សិក្សា​កាន់តែ​ខ្ពស់។ ការ​សិក្សា​កាន់តែ​ខ្ពស់​ធ្វើ​អោយ​មនុស្ស​មាន​ការ​ពិចារណា​កាន់​តែ​ជ្រៅ។ ការ​ពិចារណា​កាន់​ជ្រៅ​អាច​ជំរុញ​អោយ​មនុស្ស​មាន​លទ្ធភាព​ទទួល​បាន​ជ័យ​ជំនះ ​ក្នុង​ជីវិត​កាន់តែ​​ច្រើន។ នេះ​គឺ​ជាហេតុផល​ទី​មួយ។

សម្រាប់​ហេតុផល​ទី​២​វិញ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា វា​ទាក់ទង​ទៅ​នឹង​កិត្តិយស​ច្រើន​ជាង មានន័យថា អ្នកខ្លះ​ចង់​រៀន​បន្ត​យក​សញ្ញាប័ត្រ​អនុបណ្ឌិត​ឬ​បណ្ឌិត​គឺ​ដោយសារ​តែ​ ពួកគេ​​ចង់​អោយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ឬ​សង្គម​អោយ​តម្លៃ​ទៅ​លើ​ពួកគេ។ អ្នកខ្លះ​ទៀត សុខចិត្ត​បន្ត​ការ​សិក្សា​យក​សញ្ញាប័ត្រ​ជាន់​ខ្ពស់​​គឺ​ដោយសារ​តែ​ពួកគេ​​ មាន​តួនាទី​តំណែង​ខ្ពង់ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។ នៅ​ពេល​ដែល​ពួកគេ​មាន​តំណែង​ខ្ពស់​ហើយ ដូច្នេះ ពួកគេ​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​រៀន​បន្ត​ទៀត​​ដើម្បី​អោយ​សញ្ញាប័ត្រ​ ស័ក្តិសម​នឹង​តំណែង​របស់​ពួកគេ​។ មាន​តំណែង​ខ្ពស់​ មាន​សញ្ញាប័ត្រ​ខ្ពស់​ ពួកគេ​អាច​ចៀសផុត​ពី​ការ​រិះគន់​របស់​មនុស្ស​នៅ​ក្រោម​បង្រ្គាប់។ រីឯ​ចំណុច​ទី​៣​វិញ អ្នកសិក្សា​ដែល​ប្រាថ្នា​ចង់​បាន​សញ្ញាប័ត្រ​ជាន់ខ្ពស់​ពីព្រោះ​ពួកគេ​រំពឹង ​ថា រៀន​កាន់​តែ​ខ្ពស់​ទទួល​បាន​ប្រាក់ខែ​កាន់​តែ​ច្រើន។

ងាក​មក​ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា តើ​រៀន​កាន់​តែ​ខ្ពស់​កាន់​តែ​ល្អ​ឬ​រៀន​កាន់​តែ​ខ្ពស់​កាន់តែ​លំបាក​ទៅ​វិញ ​នោះ? អ្នក​ជំនាញ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​អត្ថាធិប្បាយ​ថា ជារួម ​រៀនតែ​កាន់​ខ្ពស់​គឺ​ជា​ប្រការ​ល្អ​សម្រាប់​ជីវិត​របស់​បុគ្គល​ខ្លួន​ឯង​ និង​សម្រាប់​សង្គម​ជាតិ​ទាំង​មូល។ ប៉ុន្តែ ពេល​ខ្លះ និស្សិត​ខ្លួន​ឯង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​រក​ការងារ​ធ្វើ​ទៅ​វិញ​ទេ នៅ​ពេល​ដែល​ខ្លួន​រៀន​កាន់តែ​ខ្ពស់​ពេក​នោះ​ពីព្រោះ​ទីផ្សារ​មិនហ៊ា​នអោយ​ តម្លៃ​ប្រាក់ខែ​ខ្ពស់​ទេ។ ម្យ៉ាងវិញ​ទៀត ប៉ុស្តិ៍​ការងារ​សម្រាប់​អ្នកមាន​សញ្ញាប័ត្រ​ខ្ពស់​ក៏​មាន​មិន​ច្រើន​ដែរ។

អ្នកវិភាគ​សង្គម​ដដែល​បាន​បន្ត​ទៀត​ថា ក្រៅពី​បញ្ហា​ទីផ្សារ​ការងារ គុណភាព​សញ្ញាប័ត្រ​ជាន់​ខ្ពស់​នៅ​កម្ពុជា​នៅ​ចោទ​ជា​បញ្ហា​នៅ​ឡើយ មាន​ន័យ​ថា បរិមាណ​សញ្ញាប័ត្រ​មាន​ច្រើន​មែន​ប៉ុន្តែ​គុណភាព​មនុស្ស​ដែល​ទទួល​បាន​ សញ្ញាប័ត្រ​ជាន់​ខ្ពស់​នៅ​មាន​កម្រិត​ទាប​បើ​ប្រៀបធៀប​ទៅ​ការ​អប់រំ​ជា​មួយ​ ប្រទេស​នៅ​ក្នុង​តំបន់។ គុណភាព​ទាប​នេះ​នឹង​ធ្វើ​អោយ​កម្លាំង​ពល​កម្ម​ខ្មែរ​មិន​អាច​ប្រកួត​ប្រជែង​ ជា​មួយ​កម្លាំង​ពលកម្ម​នៃ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន​៕

No comments:

China's Confucius Institutes flourish in ASEAN after West's freeze-out (西方冷落后中国孔子学院在东盟蓬勃发展)

  Geopolitical baggage less of a factor, while learning Chinese is seen as a smart move 地缘政治包袱影响较小,学习中文被视为明智之举 https://asia.nikkei.com/P...