Wednesday 18 July 2012

សម្តេច ហេង សំរិន នឹងទៅទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងឡាវនៅចុង​ ខែកក្កដានេះ

Wednesday, 18 July 2012 15:32 ដោយៈ សេង ផល្លាភ-Posted : ID-014 

ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញទៅទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅ វៀតណាម ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ រួចនឹងបន្តដំណើរទៅ ឡាវ នៅថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២នេះ បានឲ្យដឹងថាការអញ្ជើញទៅទស្សន កិច្ចជាផ្លូវការ និងជាមិត្តភាពនៅប្រទេសទាំងពីរនេះ ក្នុងគោលបំណងពង្រឹងពង្រីក ចំណងមិត្តភាព សាមគ្គីភាព និងកិច្ច សហប្រតិបត្តិការ ជាប្រពៃណី ដែលមានជាយូរយារមកហើយ រវាងប្រទេស ទាំងពីរ កម្ពុជា-សាធារណរដ្ឋ សង្គមនិយមវៀតណាម និងកម្ពុជា -សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

សេចក្តីប្រកាសបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់ នឹងអញ្ជើញចូលជួប សវនាការ និងសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ រដ្ឋាភិបាល និងរដ្ឋសភានៃ ប្រទេសទាំងពីរ និងមានកម្មវិធីទស្សនា ទីកន្លែងប្រវត្តិសាស្រ្តមួយចំនួនទៀតនៃប្រទេសនីមួយៗ ទៀតផងដែរ៕

No comments:

China's Confucius Institutes flourish in ASEAN after West's freeze-out (西方冷落后中国孔子学院在东盟蓬勃发展)

  Geopolitical baggage less of a factor, while learning Chinese is seen as a smart move 地缘政治包袱影响较小,学习中文被视为明智之举 https://asia.nikkei.com/P...