Wednesday 25 July 2012

លោក កែវ រ៉េមី៖ មេបក្សប្រឆាំងអាចចូលធ្វើនយោបាយបានប្រសិនបើក្រសួងមហាផ្ទៃ និង គ.ជ.ប អនុញ្ញាត

Wednesday, 25 July 2012 11:38 ដោយៈ លោក ឃួន វាយោ-Posted: ID-009 

ភ្នំពេញៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការ គណៈរដ្ឋមន្រ្ដីលោក កែវ រ៉េមី បានមានប្រសាសន៍ថា សំណុំរឿងលោក សម រង្ស៊ី មិនមែនជារឿងនយោយបាយ នោះទេ តែវាពាក់ព័ន្ធនឹងរឿងផ្លូវច្បាប់ ប្រសិនបើមេបក្សរូបនេះ ចង់ធ្វើនយោបាយបន្តទៀតនោះ លុះត្រាមានការ អនុញ្ញាតពីក្រសួងមហាផ្ទៃ និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ថ្លែងក្នុងសន្និសីទកាសែត ធ្វើនៅទីស្ដីការគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២នេះ លោក កែវ រ៉េមី បន្តថា «លោក សម រង្ស៊ី មិនអាចធ្វើនយោបាយបាន ទៀតទេ ដោយសារលោកជាទណ្ឌិត ហើយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងយ៉ាងច្បាស់ថា ជនជាប់ចោទ ឬទណ្ឌិត មិនអាចឈរឈ្មោះធ្វើជា តំណាង រាស្រ្ដបាននោះទេ តែប្រសិនបើក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុញ្ញាតនោះ ប្រធានបក្សប្រឆាំងនេះ អាចចូលរួមប្រឡូក ក្នុងឆាកនយោបាយបន្តទៀតបាន»។

អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បន្ថែមថា រដូវកាល នៃការបោះឆ្នោតសាកលជិតមកដល់ហើយ លោកសង្កេតឃើញថា គណបក្សប្រឆាំង បាននិងកំពុងបំពុលបរិយា កាសជាខ្លាំង ដូចជាការធ្វើសមាជ និងបង្កើតចលនារួបរួមគ្នាជាដើម។ ក្នុងនាមអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សសុំរក្សាសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយបំភ្លឺ ដែលទាក់ទងនឹងការមួលបង្កាច់មកលើការដឹកនាំរាជរដ្ឋា ភិបាលកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

ការសម្រេចរបស់គណបក្សសិទ្ធិមនុស្សកាលពីសមាជកន្លងមកថ្មីៗនេះ គឺគណបក្សនេះ សុំឲ្យមានការចូលរួមពី មេបក្សប្រឆាំងក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្ដនៅឆ្នាំ២០១៣ ខាងមុខនេះ។ តែលោក កែវ រ៉េមី បាន លើកឡើងថា ការបោះឆ្នោតសកលនាខែកក្កដា ឆ្នាំ២០១៣ គឺមានដំណើរការធម្មតា រាជរដ្ឋាភិបាលប្រកាន់ភ្ជាប់ នូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ដោយប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមាន គណបក្សច្រើនចូលរួមប្រកួតប្រជែង។

លោក កែវ រ៉េមី បញ្ជាក់ថា «ទោះជាមានការបង្កើតចលនាសង្រោះជាតិរបស់គណបក្សប្រឆាំងសម រស្ស៊ី និង គណបក្សសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាមិនខ្លាចនោះឡើយ ដោយលោកលើកហេតុ ផលថា អ្នកគាំទ្ររបស់គណបក្សទាំងពីរគ្មានការកើនឡើងទេ»។

សូមជម្រាបថា លោកសម រង្ស៊ី កំពុងរត់គេចខ្លួនពីការតាមចាប់ របស់សមត្ថកិច្ចបន្ទាប់ពី តុលាការកម្ពុជាផ្តន្ទា ទោសរូបលោកដាក់ពន្ធនាគារ សរុប១៤ឆ្នាំ ពីបទចោទប្រកាន់ជាច្រើនទាក់ទងនឹងដកតំរុយបង្គោលព្រំដែន ការ បង្ហាញផែនទីក្លែងក្លាយ និងបរិហារកេរ្តិ៍។ លោកសម រង្ស៊ី បានចាត់ទុកសំណុំរឿងទាំងនោះថា  ជារឿងនយោ បាយ ខណៈដែលរដ្ឋាភិបាលកម្ពុជាចាត់ទុករឿងនេះពាក់ព័ន្ធនឹងរឿងផ្លូវច្បាប់៕
Photo by DAP-NEWS

No comments:

Opinion: Confucius Institute Enhances Chinese Language Education, Cultural Exchange in NW Cambodia

  Please read from the Phnom Penh Post Please read from the Cambodianess  Confucius institutes have been playing a vital role in promoting C...