Tuesday, 19 June 2012

ស្ថានភាព​វិវឌ្ឍន៍​នៃ​វិស័យ​បច្ចេក​វិទ្យា​នៅ​កម្ពុជា

ភ្នំពេញៈ លោក Jazz Gill មាន​អាជីព​យូរ​អង្វែង​ក្នុង​វិស័យ​បច្ចេក​វិទ្យា ទូរគមនាគមន៍។
លោក​បាន​បង្កើត​មជ្ឈ​មណ្ឌល​ហាត់​ប្រាណ​មួយ​កន្លែង និង​បាន​ប្រកប​អាជីវកម្ម​ចែក​ចាយ​ទំនិញ នៅ​ពេល​លោក​មាន​វ័យ​១៨​ឆ្នាំ។ ក្រោយ​មក អាជីវកម្ម​របស់​លោក បាន​ក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​ផលិត software។​  លោក​បាន​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម (MBA) ពី​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​វេជ្ជ​សាស្ត្រ Imperial នៅ​ទីក្រុង​ឡុងដ៍។
លោក ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​បង្កើត​បច្ចេក​វិទ្យា​ថ្មី​ៗ​សម្រាប់​ក្រុម​ហ៊ុន​ មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ផង​ដែរ ដូច​ជា Global Crossing និង​ម៉ូតូ​រ៉ូឡា​ជា​ដើម។ ៣​ឆ្នាំ​មុន លោក Gill បាន​ធ្វើ​ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​ទូរគមនាគមន៍ និង​បច្ចេក​វិទ្យា នៅ​កម្ពុជា និង​ជា​ដៃ​គូ​វិនិយោគ​រួម​គ្នា​ជាមួយ​មូល​និធិ​ Leopard Capital។

លោក​បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ ទាក់​ទង​នឹង​អនាគត​ទូរគមនាគមន៍ និង​បច្ចេក​វិទ្យា​កំពុង​រីក​ចម្រើន នៅ​កម្ពុជា​។

លោក​មក​ទី​នេះ បី​ឆ្នាំ​ហើយ។ តើ​លោក​សង្កេត​ឃើញ​ថា ​វិស័យ​ទូរគមនាគមន៍​នៅ​ទី​នេះ មាន​ការ​រីក​ចម្រើន​យ៉ាង​ដូច​ម្តេច?

ទី​នេះ មាន​ប្រជាជន​ប្រមាណ​១៤,៥​លាន​នាក់ ហើយ​មាន​ក្រុម​ហ៊ុន​ទូរស័ព្ទ ៨ ឬ ៩​ប៉ុណ្ណោះ ព្រម​ទាំង​ក្រុម​ហ៊ុន​​ផ្តល់​សេវា​អ៊ីនធឺណិត​ជា​ច្រើន​ផង​ដែរ។ អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​នេះ គឺ​នៅ​ទី​នេះ មាន​ការ​ប្រកួត​ប្រជែង​តម្លៃ​យ៉ាង​ខ្លាំង ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទាំង​នោះ។ អ្វី​ដែល​ខ្ញុំ​មិន​បាន​សង្កេត​ឃើញ​នោះ​គឺ​ថា ពួក​គេ​មិន​មាន​គំនិត​ច្នៃ​ប្រឌិត និង​ការ​បង្កើត​ថ្មី​ឡើយ។ កត្តា​សំខាន់​តែ​មួយ​គត់​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ ឬ​ឧស្សាហកម្ម​ផ្តល់​សេវា​អ៊ីនធឺណិត ទទួល​បាន​ជោគ​ជ័យ គឺ​ការ​បង្កើន ARPU (ប្រាក់​ចំណូល​ជា​មធ្យម​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ម្នាក់) និង​ការ​កាត់​បន្ថយ អ្នក​ប្រើ​ប្រាស់​ដែល​ផ្លាស់​ប្តូរ​អ្នក​ផ្តល់​សេវា​ពី​មួយ​ទៅ​មួយ។ អ្នក​ត្រូវ​ឲ្យ​អតិថិជន​ទាំង​នេះ ប្រើ​សេវា​របស់​អ្នក​តែ​មួយ​គត់​។ នៅ​ពេល​អ្នក​មាន​ក្រុម​ហ៊ុន​ទូរស័ព្ទ ៨ ទៅ ៩ នៅ​លើ​ទី​ផ្សារ​ដែល​មាន​ប្រជា​ជន​តែ​១៤,៥​លាន​នាក់​​នោះ គឺ​អ្នក​មាន​មនុស្ស​ជា​ច្រើន ដែល​អ្នក​ត្រូវ​ផ្តល់​សេវា​ជូន។ ដូច្នេះ​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ផ្តល់​សេវា គឺ​ជា​ការ​ចាំបាច់។ ក្រុម​ហ៊ុន​ទូរស័ព្ទ​ជា​ច្រើន ចូល​មក​កាន់​ទីផ្សារ​នេះ ដោយ​សារ​វា​ជា​ទី​ផ្សារ​ដ៏​សំខាន់ ហើយ​ពួក​គេ​ចង់​ចាប់​យក​ទីផ្សារ​មួយ​នេះ​ឲ្យ​ជាប់។ ថ្វី​បើ​យ៉ាង​នេះ​ក្តី ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​រួម​បញ្ចូល​គ្នា​តែ​មួយ ហើយ​ក៏​មាន​ក្រុម​ហ៊ុន​ខ្លះ​ទៀត បោះ​បង់​អាជីវកម្ម​របស់​ខ្លួន​ចោល ឬ​ត្រូវ​ផ្លាស់​ប្តូរ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​។ ពួក​គេ​ត្រូវ​ផ្លាស់​ទៅ​វិនិយោគ​ក្នុង​បច្ចេក​វិទ្យា​ផ្សេង​ ដូច​ជា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ការ​​ផ្សព្វ​ផ្សាយ​តាម​ឌីជីថល ឬ​សេវា​ផ្សេង​ទៀត។ ពួក​គេ​ត្រូវ​វិនិយោគ​ក្នុង​វិស័យ​ចម្រុះ ដើម្បី​ផ្តល់​សេវា​ថ្មី។

ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ុន​ទាំង​នេះ បន្ត​នៅ​កម្ពុជា​ត​ទៅ​ទៀត?

ក្រុម​ហ៊ុន​ជា​ច្រើន អាច​ស្រោច​ស្រង់​អាជីវកម្ម​ខ្លួន​បាន ដោយ​សារ​ពួក​គេ​ទទួល​ប្រយោជន៍​ពី​ក្រៅ​ប្រទេស ដែល​បាន​ផ្តល់​ទុន​ជា​ច្រើន​ដល់​ពួក​គេ។ ​បើ​ពួក​គេ​បើក​អាជីវកម្ម​ទាំង​នោះ​ខ្លួន​ឯង ដោយ​មិន​មាន​ការ​គាំ​ទ្រ​ពី​ក្រៅ​ទេ នោះ​ការ​វិនិយោគ​ទាំង​នោះ​នឹង​ត្រូវ​ក្ស័យ​ធន​ជា​មិន​ខាន មក​ដល់​ពេល​នេះ។ បញ្ហា​នេះ​គឺ​ថា​អ្នក​មិន​អាច​បើក​អាជីវកម្ម​ ដែល​មិន​អាច​រក​ប្រាក់​បាន​ឡើយ។ ខ្ញុំ​គិត​ថា​គ្មាន​ក្រុម​ហ៊ុន​ច្រើន​ទេ ដែល​មាន​លំហូរ​សាច់​ប្រាក់​។ ទោះ​យ៉ាង​នេះ​ក្តី ពួក​គេ នៅ​តែ​បន្ត​ធ្វើ​អាជីវកម្ម​នោះ​ដដែល​ដោយ​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ ក្រុម​ហ៊ុន​ទាំង​នោះ នឹង​ក្លាយ​ទៅ​ជា​អ្នក​ឈ្នះ​។
តើ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​នៅ​កម្ពុជា នឹង​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​របៀប​ណា?
ប្រជាជន​កំពុង​ប្រើ​ទូរស័ព្ទ​ទំនើប​ៗ​កាន់​តែ​ច្រើន​ឡើង​ៗ។ គ្រប់​ៗ​គ្នា មាន​ទូរស័ព្ទ​ HTC និង iPhone គ្រប់​ៗ​គ្នា។ ពី​មុន ទូរស័ព្ទ​ទាំង​នេះ ប្រើ​សម្រាប់​តែ​និយាយ​ និង​ផ្ញើ​សារ ប៉ុន្តែ​បច្ចុប្បន្ន​គេ​ប្រើ​សម្រាប់​អ៊ីនធឺណិត​ បង្ហោះ​ព័ត៌​មាន ថត​វីដេអូ និង​ថត​រូប។

បញ្ហា​អ្វី​ខ្លះ ដែល​ប្រជាជន​កម្ពុជា​កំពុង​ប្រឈម ខណៈ​ពួក​គេ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗ?

ពេល​អ្នក​ចូល​ហាង​កាហ្វេ​ក្នុង​រាជ​ធានី​ភ្នំពេញ អ្នក​មាន WiFi។ ពេល​អ្នក​ភ្ជាប់​ទូរស័ព្ទ​ទៅ WiFi អ្នក​នឹង​ទទួល​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន ដោយ​មិន​មាន​ការ​រំខាន​ឡើយ ពេល​ដែល​បណ្តាញ​នោះ​ខ្លាំង។ អ្នក​នឹង​សប្បាយ​រីក​រាយ​នឹង​អ្វី​ដែល​អ្នក​កំពុង​តែ​ទាញ​យក​ទំព័រ​ណា​មួយ និង​បញ្ជូន​ព័ត៌មាន​តាម​អ៊ីនធឺណិត​។ ប៉ុន្តែ នៅ​ពេល​អ្នក​កំពុង​ប្រើ​ប្រាស់​សេវា 3G នៅ​ខាង​ក្រៅ ដែល​ខ្ញុំ​ធ្លាប់​ប្រើ​ពី​មុន​មក​ អ្នក​នឹង​ជួប​ការ​រំខាន​ជា​ច្រើន​។ អ្នក​នឹង​ព្យាយាម​ទាញ​យក​ទំព័រ​ដែល​អ្នក​ចង់​បាន ប៉ុន្តែ​បែរ​ជា​ជាប់​គាំង​ទៅ​វិញ​។ បន្ទាប់​ពី​អ្នក​ព្យាយាម ២ ទៅ ៣​ដង អ្នក​នឹង​លែង​ចង់​លេង​វា​ទៀត។

តើ​បញ្ហា​ទាំង​នេះ អាច​ដោះ​ស្រាយ​បាន​ដោយ​របៀប​ណា?

អ្វី​ដែល​យើង​ត្រូវ​ការ​ពេល​នេះ គឺ​ការ​អភិវឌ្ឍ​បណ្តាញ​អ៊ីនធឺណិត ទៅ​កម្រិត​បន្ទាប់ ពី​ព្រោះ​បើ​យើង​កំពុង​ប្រើ​ប្រាស់​ឧបករណ៍​ដែល​ត្រូវ​ការ​អ៊ីនធឺណិត មាន​ល្បឿន​លឿន យើង​ត្រូវ​មាន​បណ្តាញ​មាន​ស្ថិរភាព និង​ល្បឿន​លឿន​ផង​ដែរ ដែល​អាច​ឲ្យ​យើង​ប្រើ​កម្ម​វិធី​ទាំង​នេះ ​ដោយ​ងាយ​ស្រួល។ យើង​មាន​4G ហើយ​វា​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់ បង្ហោះ​ព័ត៌​មាន​តាម​អ៊ីនធឺណិត និង​ទាញ​យក​ព័ត៌​មាន​ពី​អ៊ីនធឺណិត​៕ CS

កិច្ចសម្ភាស​ជាមួយ លោក សុខ ឆាយ ដែល​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន បណ្ណាគារ អន្តរជាតិ


 លោក សុខ ឆាយ នាយក​គ្រប់គ្រង​ក្រុម​ហ៊ុន IBC ក្នុង​អំឡុង​ពេល​ផ្តល់បទ​សម្ភាស។                រូបថត ផា លីណា 
29 December 2011 ភ្នំពេញ ប៉ុស្តិ៍ 

ក្រុមហ៊ុន បណ្ណាគារ​ អន្តរជាតិ ​(IBC)​ បាន​បង្កើត​ឡើង​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​ ១៩៩៤​ ដែល​ផ្តើម​ឡើង​ពី​ទុន​តិចតួច និង​មាន​បុគ្គលិក​ប្រមាណ​ជា​១០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​សាខា​ចំនួន​ ៥​កន្លែង​នៅ​ទូទាំង​ប្រទេស​ និង​មាន​បុគ្គលិក​បម្រើ​ការ​ជិត​១០០​នាក់ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ គឺ​បណ្ណាគារ​នេះ​បាន ទទួល​ពាន​រង្វាន់​ពី​អង្គការ​ Business ​Initiative ​Direction ​(BID) ​របស់​សហគម​អ៊ឺរ៉ុប ​ដែល​វាយ​តម្លៃ​ថា ​ជា​បណ្ណាគារ​បាន​លក់​ផលិតផល​ដែល​មាន​គុណភាព​ និង​មាន​តម្លាភាព។
ទាក់ទង​នឹង​ដំណើរ​ការ​អាជីវកម្ម​នេះ​ដែរ លោក ​សៀម ប៊ុនធី​ អ្នក​យក​សារព័ត៌​មាន​របស់​កាសែត ភ្នំពេញ ប៉ុស្តិ៍​ បាន​ធ្វើ​បទសម្ភាស​ជា​មួយ ​លោក ​សុខ ឆាយ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ IBC ​ស្តី​អំពី​ដំណើរ​ការ​វិវឌ្ឍ​របស់​ក្រុមហ៊ុន​ និង​ភាព​ជោគជ័យ​លើ​ការ​ប្រកួត​ប្រជែង​នា​ពេល​បច្ចុប្បន្ន និង​ទិសដៅ​របស់​ក្រុមហ៊ុន​នា​ពេល​អនាគត។

តើ​អ្វី​ជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ចាប់​យក​អាជីវកម្ម​បើក​បណ្ណាគារ​នៅ​កម្ពុជា​នេះ?
យើង​សង្ឃឹម​ថា ស្រុក​យើង​គង់​តែ​ថ្ងៃ​ណា​មួយ​មាន​ការ​អភិវឌ្ឍ​ ហើយ​បើ​វា​មាន​ការ​អភិវឌ្ឍ​វា​ត្រូវ​ការ​អ្វី​ដែល សម្រាប់​បង្កើន​ធនធាន​មនុស្ស​នោះ​ គឺ​មាន​តែ​ការ​សិក្សា​អប់រំ ហើយ​ការ​សិក្សា​អប់រំ​ត្រូវ​ការ​សៀវភៅ​ដែល​ជាក្បួន​ជា​ខ្នាត​សម្រាប់​សិក្សា ហើយ​មួយ​វិញ​ទៀត​ខ្ញុំ​គិត​ថា​ សិស្ស​សាលា​នឹង​មាន​ការ​កើន​ឡើង នៅ​ពេល​ដែល​ប្រទេស​ជាតិ រីកចម្រើន​បណ្តើរ​ៗ​គាត់​ត្រូវ​ការ​ចំណេះ​ដឹង​កាន់​តែ​ខ្ពស់ ដូច្នេះ​គេ​នឹង​ទាម​ទារ​នូវ​ផលិតផល​ដែល​មាន​គុណភាព និង​សម្បូរ​បែប។ ម៉្យាង​ទៀត​នៅ​ពេល​ប្រទេស​យើង​រីក​ចម្រើន​នឹង​មាន​អ្នក​វិនិយោគ​មក​បណ្តាក់​ ទុន​កាន់​តែ​ច្រើន ហើយ​ពេល​នោះ​គេ​នឹង​ត្រូវ​ការ​សម្ភារ​ទាំង​នេះ​ដែរ​ដើម្បី​ប្រើប្រាស់ ដោយ​កាល​នោះ​សម្ភារ​ទាំង​នេះ​គឺ​ខ្សត់​ណាស់។

តើ​ការ​បើក​អាជីវកម្ម​នេះ​ដំបូង​ឡើយ​ចំណាយ​ទុន​ប៉ុន្មាន​ដែរ ហើយ​មាន​ការ​ចូល​រួម​ពី​អ្នក​ផ្សេង​ដែរ ឬ​ទេ?
យើង​មាន​ការ​ចូលរួម​ពី​ខាង​ក្រុមហ៊ុន​ចិន​ដែល​គេ​ជា​អ្នក​ផ្តួចផ្តើម​ដែល ​គេ​ ជា​អ្នក​ផ្គត់ផ្គង់​ទំនិញ​ និង​ផ្តល់​ទុន​ចូល​រួម ប្រមាណ​៥​ម៉ឺន​ដុល្លារ ហើយ​ខាង​ខ្ញុំ​មាន​គ្នា​ប្រាំ​នាក់​ដែរ​ដែល​មាន​ទុន​ប្រមាណ​៥​ម៉ឺន​ ដុល្លារដែរ​ ប៉ុន្តែ​ក្រោយ​មក​ក្រុម ហ៊ុន​ចិន​នេះ​បាន​ដក​ភាគ​ហ៊ុន​វិញ​កាល​ពី​អំឡុង​ឆ្នាំ​ ១៩៩៦។

តើ​លោក​អាច​បង្ហាញ​ពី​របៀប​ចាប់​ផ្តើម​ដំបូង​នៃ​ការ​ធ្វើ​អាជីវកម្ម​បាន​ដែរ ​ឬ​ទេ ហើយ​មាន​ការ​លំបាក​កម្រិត​ណា និង​មាន​អតិថិជន​គាំទ្រ​ច្រើន​ដែរ​ឬ​ទេ?
កាល​នោះ​យើង​បាន​ដាក់​លក់​ផលិត​ផល​របស់​យើង​ដោយ​បាន​កំណត់​តម្លៃ​នៅ​លើ​ ផលិតផល​នោះ​តែ​ម្តង​ ដោយ​មិន​ចាំបាច់​ឲ្យ​អតិថិជន​តថ្លៃ​ឡើយ​ ហើយ​យើង​ធ្វើ​នេះ​ គឺ​បាន​បើ​ទូលាយ​ឲ្យ​អតិថិជន​បាន​មើល​ និង​កាន់​ផលិត ផល​ទាំង​នោះ​ដើម្បី​សម្រេច​ចិត្ត​ទិញ​ ពោល​គឺ​យើង​ធ្វើ​តាម​ប្រទេស​ជឿនលឿន​លោក​ខាង​លិច។ ដូច្នេះ​វា គឺជា​ការ​ប្រឈម​នឹង​ការ​ប្រថុយ​ប្រថាន​ខ្ពស់​បំផុត ព្រោះ​ថា​ អតិថិជន​ចូល​មក​អាច​នឹង​ងាយ​លួច​បន្លំ​របស់​របរ​ដោយ​សារ​កាល​នោះ ​វា​មាន​ភាព​រញ៉េរញ៉ៃ​ពិ​បាក​ក្នុង​ការ​គ្រប់គ្រង​ ហើយ​រហូត​អ្នក​មួយ​ចំនួន​គេ​មក​ទាយ​ថា​អ្នក​ឯង​ឈរ​អត់​បាន​បី​ខែ​ទេ បើ​សិន​អ្នក​​ឯង​ធ្វើ​របៀប​ហ្នឹង? ប៉ុន្តែ​យើង​អត់​ហ៊ាន​ឆ្លើយ​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​សម្រេច​ចិត្ត​ថា ​ធ្វើ​ហើយ​យើង​ត្រូវ​តែ​សាក​ល្បង ព្រោះ​ថា​ ប្រទេស​លោក​ខាង​លិច​ដែល​គេ​ជឿន​លឿន​គេអត់​មាន​ដាក់​អីវ៉ាន់​នៅ​ក្នុងទូ​ ហើយ​ដើរ​លើក​ឲ្យ​អតិថិជន​មើល​នោះ​ទេ។ ម៉្យាង​ទៀត​យើង​ក៏​សង្ឃឹម​ទៅ​ថ្ងៃ​មុខ​ប្រទេស​យើង​នឹង​រីក​ចម្រើន ជឿន​លឿន​ដែរ។ ចំពោះ​អតិថិជន​វិញ​មាន​ការអ៊ូអរ​ច្រើន​ដែរ ជា​ពិសេស​នៅ​ថ្ងៃ​គ្រិស្តស្មាស់​មាន​អតិថិជន​យ៉ាង​​ច្រើន ចូល​មក​កន្លែង​យើង ប៉ុន្តែ​យើង​អត់​មាន​អីវ៉ាន់​លក់​ឲ្យ​គេ​ដោយ​សារ​តែ​អ្នក​ផ្គត់ផ្គង់​គេ​មិន ​ ផ្តល់​ឲ្យ​យើង ហើយ​អ្វី ដែល​លំ​បាក​នោះ គឺ​ខាង​ម្ចាស់​ភាគ​ហ៊ុន​ចិន​បាន​ដក​ភាគហ៊ុន​របស់​គេ​វិញ​នៅ​អំឡុង​ឆ្នាំ​ ១៩៩៦ ​ដែល​ពេល​នោះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ព្រោះ​ថា ​លុយ​ដែល​យើង​វិនិយោគ​រួម​គ្នា​នោះ​ត្រូវ​ទិញ​សម្ភារ​ផ្សេង​ៗ​អស់​ហើយ និង​ត្រូវ​ជួល​អគារ។ ពេល​នោះ​យើង​មិន​មាន​ទុន​គ្រប់គ្រាន់​សម្រាប់​ទិញ​ទំនិញ​ទៀត​ឡើយ​ ហើយ​យើង​ក៏ បាន​សម្រច​ចិត្ត​ដើរ​ទិញ​ទំនិញ​បណ្តាក់​ពី​អាជីវករ ​តាម​ផ្សារ​អូរឫស្សី ​និង​ផ្សារ​អូឡាំពិក​សិន​ ហើយ​រហូត​ដល់ ក្រោយ​ៗ​មក​យើង​ក៏​អាច​មាន​លទ្ធភាព​នាំ​ចូល​នូវ​សម្ភារ​ផ្សេង​ៗ​ពី​ប្រទេស ជា​ច្រើន​ផង​ដែរ។

តើ​បច្ចុប្បន្ន​បណ្ណាគារ​អន្តរជាតិ​មាន​ប៉ុន្មាន​សាខា? ហើយ​នរណា​ជា​អតិថិជន? ​មាន​លក់​ផលិតផល​អ្វី​ខ្លះ? តើ​ផលិតផល​ទាំង​នោះ​នាំ​ចូល​ពី​ប្រទេស ណា​ខ្លះ?
សព្វ​ថ្ងៃ​យើង​មាន​៥​សាខា ដែល​៤​សាខា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​មួយ​សាខា​ទៀត​នៅ​ខេត្ត​សៀមរាប។ ចំណែក​អតិថិជន​របស់​យើង​មាន​តាំង​ពី​កូន​ក្មេង​រហូត​ដល់​មនុស្ស​ចាស់​ ជា​ពិសេស​ក៏​មាន​ជន​បរទេស​ផង​ដែរ។ ចំពោះ​ផលិត​ផល​ដែល​យើង​លក់​រួម​មាន​សម្ភារ​សិក្សា​ សៀវភៅអាន​ សៀវភៅ​សរសេរ សម្ភារការិយាល័យ ​វត្ថុ​អនុស្សាវរីយ៍​ និង​របស់​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ ផលិតផល​ទាំង​នេះ ​យើង​បាន​នាំ​ចូល​ពី​បណ្តា​ប្រទេស​ជា​ច្រើន ដូចជា​ ចិន​ សិង្ហបុរី ​ជប៉ុន ​ថៃ​ ម៉ាឡេស៊ី​ វៀតណាម​ សហរដ្ឋអាមេរិក​ និង​មាន​ផលិតផល​ខ្មែរ​ផង​ដែរ។
បច្ចុប្បន្ន​ឃើញ​ថា​ មាន​អាជីវកម្ម​បណ្ណាគារ​ធំ​ៗ​កំពុង​តែ​បើក​ដំណើរ​ការ​ជា​ច្រើន​នៅ​កម្ពុជា​ តើ​លោក​មាន​ការ​បារម្ភពី​ការ​ប្រកួត​ប្រជែង​ដែរ​ឬ​ទេ?
ខ្ញុំ​គិត​ថា ទីផ្សារ​សេរី​តែង​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ច្រើន​ មាន​ការ​ជឿនលឿន​ទាំង​អស់​គ្នា​ដែរ​ យើង​មិន​នឹក​ឃើញថា ​ខ្លាច​នោះ​ទេ ព្រោះ​យើង​មាន​បទពិសោធ​ច្រើន​ហើយ យើង​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ​បណ្ណាគារ ដែល​យើង​នៅ​តែ​ឈាន​មុខ​គេ។ ម៉្យាង​ទៀត​យើង​មាន​ធនធាន មនុស្ស​គ្រប់គ្រាន់ ​និង​មាន​ទំនិញ​គ្រប់គ្រាន់ ដូច្នេះ​យើង​មិន​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ។

តើ​លោក​អាច​ប្រាប់​ពី​យុទ្ធសាស្ត្រ​ដែល​ជំរុញ​ឲ្យ​បណ្ណាគារ​អន្តរជាតិ​អាច​ ឈរ​លើ​ទីផ្សារ​ប្រកួត​ប្រជែង​រហូត​ដល់​បច្ចុប្បន្ន ​និង​ថ្មី​ៗ​នេះ​ទទួល​បាន​ពាន​រង្វាន់​ពី​សហគម​អ៊ឺរ៉ុប?
ដោយសារ​តែ​យើង​មិន​មែន​ជា​អ្នក​ចេះ​ដឹង​នោះ​ទេ ហើយ​យើង​ជា​កូន​អ្នក​ស្រែ​ធ្លាប់​តែ​ពិបាក​ដូច្នេះ​ការងារ​យើង​រក ស៊ី​ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ​ហើយ​យើង​ត្រូវ​តែ​ខិតខំ និង​អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​យើង​ត្រូវ​កំ​ណត់​ទិស​ដៅ​រក ស៊ី​ច្បាស់​លាស់ ទីមួយ ​គឺ​យើង​ធ្វើ​អ្វី​ត្រូវ​តែ​មាន​គុណភាព បើ​សិន​ជា​យើង​គ្រាន់​តែ​ធ្វើ​ ហើយ​មិន​គិត​ពី​គុណ​ភាព​ដែល​អ្នក​ប្រើ​គាត់​ប្រើ​អត់​កើត​នោះ​យើង​អត់​ជោគ​ ជ័យទេ។ កន្លង​មក​ខ្ញុំ​មុន​នឹង​លក់​ទំនិញ​មួយ​ៗ​ ​ខ្ញុំ​ត្រូវ​សិក្សាអស់​ពី​បណ្តា​ទីផ្សារ​អន្តរជាតិ​ជុំ​វិញ​យើង​តើ​គេ​លក់​ ទំនិញ​អ្វី? តើ​ទំនិញ​នោះ​គេ​ពេញ​និយម​ដែរ​ឬ​ទេ? បើ​យើង ចេះ​តែ​លក់​ទំនិញ​ឲ្យ​តែ​បាន​ៗ​ដែល​មិន​មាន​គុណ​ភាព និង​ចង់​បាន​ចំណេញ​ច្រើន​​នោះ​ ថ្ងៃ​ក្រោយ​គេ​នឹង​មិន​មក​ទិញ​យើង​ទៀត​​ទេ។ ដូច្នេះ​ការ​កំណត់​ទិស​ដៅ​របស់​ខ្ញុំ គឺ​គុណភាព​ជា​ចម្បង គុណភាព​ជា​អាទិភាព​។
ម៉្យាង​ទៀត ទាក់​ទង​រឿង​ទទួល​ពាន​រង្វាន់​វិញ ខ្ញុំ​សឹង​តែ​មិន​ជឿ​ទេ ពេល​នោះ​ខ្ញុំ​បាន​ឲ្យ​កូន​ខ្ញុំ​សួរ​ទៅ​គាត់​ថា ​តើ​គាត់​ឲ្យ​មក​ស្រុក ខ្មែរ​ហ្នឹង​ច្រឡំ​ឬ​ក៏​យ៉ាង​ម៉េច​ព្រោះ​ថា ​អ្នក​ចូល​រួម​សុទ្ធ​តែ​អ្នក​មហា​សេដ្ឋី​ទាំងអស់​។ គាត់​និយាយ​ថា គេ​អត់​និយាយ ពី​អ្នក​មាន​អ្នក​ក្រ​ឬ​ក៏​ប្រទេស​ជឿនលឿន​នោះ​ទេ គេ​ថា​ គេ​ឃ្លាំ​មើល​គ្រប់​អាជីវកម្ម​នៅ​លើ​ពិភព​លោក​ឲ្យ​តែ​អាជីវកម្ម នោះ​មាន​គុណភាព ត្រឹមត្រូវ​ និង​ប្រកប​ដោយ​តម្លាភាព​។

តើ​លោក​មាន​គម្រោង​ពង្រីក​អាជីវកម្ម​នេះ​បន្ថែម​ទៀត​ដែរ​ឬ​ទេ? នៅ​ពេល​អនាគត​តើ​លោក​មាន​គម្រោង​បង្កើត រោង​ចក្រ​ផលិត​សម្ភារ ឬ​ជា​ផលិតផល​ផ្ទាល់​ខ្លួន​ដែរ​ឬ​ទេ ឬក៏​នៅ​តែ​ពឹង​ផ្អែក​ពី​ការ​នាំ​ចូល​ពី​គេ​ទាំង​ស្រុង?
យើង​គិត​ថា​ ការ​រីក​ចម្រើន​វា​ឥត​ឈប់​ទេ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ការ​ រីក ចម្រើន​ ទីក្រុង​កាន់​តែ​មាន ការ​អភិវឌ្ឍ ​យើង​ក៏​មាន​គម្រោង​ពង្រីក​បន្ថែម​ទៅ​តាម​ជាក់​ស្តែង​តាម​នេះ​ដែរ ហើយ​នៅ​ពេល​អនាគត​ យើង​ក៏ មាន​គម្រោង​គិត​គូរ​អំពី​ការ​បង្កើត​ផលិតផល​ខ្លួន​ឯង​ដែរ។

តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​បើក​ផ្សារ ហ៊ុន​របស់​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​នេះ?
នេះ​ ជា​របត់​ថ្មី​មួយ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​យើង​ឈាន​ទៅ​មុខ​ ដែល​ត្រូវ​បង្កើត​ទីផ្សារ​នេះ​ឡើង​ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​មាន​ទុន និង​បង្កើន​ទុន​ដើម្បី​ពង្រីក​ចង្វាក់​ផលិត​កម្ម​របស់​ខ្លួន ហើយ​នេះ ​គឺជា​ការ​ល្អ។ ខ្ញុំ​ចេះ​តែ​មាន​ការ​គិត​គូរ​ដែរ តែ​គ្រាន់​តែ​ថា ​វា​មិន​បាន​ភ្លាម​ៗ​ យើង​គិត​បណ្តើរ​ៗ គឺ​យើង​គាំទ្រ ហើយ​យើង​គិត​មើល​ថា​គួរ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​រួម​ចំណែក៕

បទ​បញ្ជា​សម្តេច​ហ៊ុន សែន​គួរ​តែ​ត្រូវ​ពិនិត្យ​ឡើង​វិញ


គោរព​លោក​ការីនិពន្ធ
ដោយ​សារ​តែ​បទ​បញ្ជា​របស់​សមេ្ដច ហ៊ុន សែន មិន​សូវ​មាន​តម្លៃ សព្វ​ថ្ងៃ​នេះ ​ប្រជា​ពលរដ្ឋ​កម្ពុជា​មើល​ឃើញ​ថា​ ហាក់​ដូច​ជា​មាន​ភាព​អនាធិបតេយ្យ​សម្បើម​ណាស់ ហើយ​បទ​បញ្ជា​ទាំង​អស់​នោះ ពុំ​មែន​ហាក់​ដូច​ជា​គ្មាន​តម្លៃ​នោះ​ទេ ​និយាយ​ឲ្យ​ចំទៅ​ គឺ​អត់​តម្លៃ​តែ​ម្តង។ ខ្ញុំ​លើក​ឧទារហណ៍​ជាក់​ស្តែង ដូច​ជា​បទ ល្មើស​ព្រៃ​ឈើ បទ​ល្មើស​នេសាទ បទ​ល្មើស​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ជា​ដើម ។ល។ ​និង ។ល។ ឯ​ស្តង់ដារ​ក្នុងការ​អនុវត្ត​ច្បាប់​វិញ​ហាក់​ដូចជា​មាន​លក្ខណៈ​ខុស​គ្នា ​ នៅ​តាម​តំបន់ និង​បាន​អនុវត្ត​ដោយ​រើស​មុខ។

ខ្ញុំ​សូម​លើក​យក​បទ​ល្មើស​មួយ​ជាក់​ស្តែង ​ពាក់​ព័ន្ធការ​ប្រើប្រាស់​កាំភ្លើង​ខុស​ច្បាប់ និង​បាញ់​បោះ​សេរី​ នៅ​តាម​ភោជនីយដ្ឋាន ហាង​ផឹក​ស៊ី​នៅ​ទូទាំង​ប្រទេស។ កន្លង​មក​បទ​ល្មើស​ជាច្រើន ​នៅ​តាម​បណ្តា​ហាង​ផឹក​ស៊ី ដែល​ពាក់ព័ន្ធ​នឹង​ការ​វាយ​តប់ នៅ​តាម​បណ្តា​ខេត្ត ក្រុង កន្លែង​ដែល​គ្មាន​ខ្នង​គឺ​ត្រូវ​គេ​បិទ តែ​បើក​ន្លែង​ដែល​មាន​ខ្នង គេ​បិទ តែ​មួយ​ប៉ប្រិច​ភ្នែក រួច​បើក​វិញ ហើយ​បើ​កន្លែង​ដែល​មាន​ខ្នង​ក្រាស់​គឺ​អត់​បិទ​ទេ ទោះ​ជា​បទ​ល្មើស​នោះ ជាក់​ស្តែង​ផ្អើល​ម៉ា​ស្រុក​ខ្មែរ ក៏​ហាង​ដែល​ពាក់​ព័ន្ធនឹង​បទ​ល្មើស​នោះ​ មិន​ត្រូវ​បាន​គេ​បិទ​ដែរ មិន​ដឹង​ថា​មកពីហេតុ​អ្វី? ដូច​ជា​ករណី​វាយ​ចៅ​ក្រម​នៅ​មណ្ឌល​គិរី លោក ហ៊ុន សែន បញ្ជា​ឱ្យ​គេ​ចាប់​ជន​ល្មើស ទោះ​ជាអ្នក​នោះ​គឺ​ជា​កូន​ប្រសា​ចៅ​ហ្វាយ​ខេត្ត​ក៏​ដោយ។

ចុះ​ករណី​នៅ​រតន​គិរី អ្នក​បើក​ហាង​ផឹក​ស៊ី​មាន​អង្គ​រក្ស ប្រើ​កាំភ្លើង ហើយ​វាយ​តប់​គេ​ស្ទើរ​ងាប់ ហេតុ​អ្វី​ក៏​មក​ដល់​ថ្ងៃ​នេះ​បែរ​ជា​ស្ងាត់​អត់​ទាន់​ស្រែក​មួយ​ម៉ាត់​ទៅ​ វិញ? ហើយ​ករណី​នេះ​ កើត​ចំកូន​តំណាង​រាស្ត្រ   គណបក្ស​ប្រជាជន​គ្នា​ឯង ​ដែល​ត្រូវ​ជា​ប្អូន​លោក ប៊ូ ថង សមាជិក​អចិន្រៃ្តយិ៍​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​ថែម​ទៀត ឬ​ក៏​ម្ចាស់​ហាង ​ដែល​ឲ្យ​អង្គរក្ស​ប្រើ​កាំភ្លើង វាយ​ក្បាល​កូន​តំណាង​រាស្ត្រ ប៊ូ ឡាំ មាន​ខ្នង​ធំ​ជាង លោក ប៊ូ ឡាំ? ដល់​ថ្នាក់​កូន​តំណាង​រាស្ត្រ ប៊ូ ឡាំ ក៏​គេ​ហ៊ាន​វាយ​ដែរ​ មិន​ឲ្យ​និយាយ​ថា​ ខ្នង​ធំ​ជាង​ម្តេច​បាន? ថា​វាយ ក៏វាយ​ចុះ គឺ​​មក​ពី​កូន​លោក ប៊ូ ឡាំ មាន​កំហុស​ដែរ តែ​ឋានៈត្រឹម​ថៅ​កែ​ហាង​មួយ​សោះ​ មាន​អង្គរក្ស មាន​កាំភ្លើង​ប្រើ​ប្រាស់​យក​ទៅ​វាយ​គេ​នោះ បាន​កាំភ្លើង​ពីណា​ នរណា​ចេញ​លិខិត​ឲ្យ​ប្រើប្រាស់​? ហើយ​រហូត​មក​ទល់​ថៃ្ង​នេះ ហាង​នោះ​ នៅ​តែ​អាច​ដំណើរ​ការ​លក់​ដូរ​បាន​ទៀត​តើ​ហេតុ​អ្វី? ខ្ញុំ​នៅ​ចាំ​បាន​ថា លោក ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​អះអាង​ថា អ្នក​មាន​សិទ្ធិ​ប្រើ​ប្រាស់​កាំភ្លើង​ខ្លី លុះ​ត្រា​តែ​មាន​ឋានៈ​ពី​ថ្នាក់​វរសេនីយ៍ទោ ឡើង​ទៅ តែ​សព្វ​ថ្ងៃ​នេះ​កុំ​ថា​ឡើយ​វរសេនីយ៍ទោ ព្រិន្ទបាល​ឯក​ក៏មាន​សិទ្ធិ​ប្រើ​ប្រាស់​ដែរ ។ ខ្លះ​អត់​មាន​ទាំង​ដោយ​ផង ករណី​ដូច​ជា កែន សារ៉ា មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន ផ្ទាល់ ​ដែល​បាញ់​បោះ​សេរី ហើយ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ដាក់​គុក​ កាល​ពី​អំឡុង​​ចូល​ឆ្នាំ​ខ្មែរ​នោះ​ជា​ដើម។ ការ​សរសេរ​នេះ​ពុំ​មែន​មាន​ន័យ​ ថា​ ផ្ចាញ់​ផ្ចាល​សម្តេច ហ៊ុន សែន ទេ តែ​ក្នុង​នាម​ប្រជា​ពលរដ្ឋ​ម្នាក់ គ្រាន់​តែ​ចង់​ជូន​ជា​ព័ត៌មាន​ថា សូម​សម្តេច​គួរ​តែ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​បទ​បញ្ជា​របស់​សម្តេច ជា​ពិសេស គឺ​បទ​បញ្ជា​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​កាំភ្លើង​នេះ។ សម្តេច​ធ្លាប់​នៅ​ចាំ​បាន​ទៀត​ទេ សម្តេច​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង ​បើ​ដឹង​ថា​ មាន​កាំភ្លើង​តែ​មួយ​ដើម អ្នក​ឯង​នឹង​អាយុ​ខ្លី! ចុះ​ឋានៈ​ត្រឹម​ថៅ​កែហាង​មួយ ហើយ​នៅ​ឯ​ខេត្ត​ទៀត តែ​មាន​អង្គ​រក្ស​ប្រើ​កាំភ្លើងខ្លី ហេតុ​អ្វី​ក៏​គ្មាន​ទោស? បើ​តាម​កាសែត​ចុះ​ផ្សាយ​កន្លង​មក ​ម្ចាស់​ហាង​មាន​ឈ្មោះ លី សុខ​ងីម ស្គាល់​ទាំង​ម្ចាស់​ច្បាស់​យ៉ាង​នេះ​ ច្បាស់​ទៅ​ហើយ ចុះចៅ​ហ្វាយខេត្ត​លោក​ ប៉ាវ ហម​ផាន រវល់​ធ្វើ​អី បាន​ជា​ធ្វើ​មិន​ដឹង មិន​ឮ​ដែរ ឬ​ក៏​ចាំ​ទាល់​តែ​សម្តេច​ស្រែក​បាន​ធ្វើ? វា​ចម្លែក​ដែរ នៅ​ទូទាំង​ប្រទេស បើ​មាន​ករណី​បែប​នេះ​ឋានៈ​ត្រឹម​អភិបាល​ស្រុក ​ក៏​គេ​មាន​អំណាច អាច​ឲ្យ​បិទ ឬ ផ្អាក​សិន​ដែរ តែ​នេះ​ស្ងាត់​ច្រៀប​ ទាំង​អភិបាល​ស្រុក ទាំង​អភិបាល​ខេត្ត ទាំង​តុលាការ ឬ​ក៏​ម្ចាស់​ហាង លី សុខ​ងីម នោះ​ មាន​បុណ្យ​ស័ក្តិ​ធំ​ជាង​ចៅ​ហ្វាយ​ខេត្ត?

 វា​អា​ក្រក់​មើល​ពេក​ណាស់ និង​បង្ហាញ​ពីភាព​កម្សោយ​ពេក ដល់​ថ្នាក់​ចៅហ្វាយ​ខេត្ត​មិន​ដឹង​ថា ​ធ្វើ​ស្អី​ថៅ​កែ​ហាង​មួយ​កើត វា​ខូច​ទាំង​តម្លៃ នាយក​រដ្ឋ​មន្ត្រី​ថែម​ទៀត។  ប៉ុន្តែ​ថា​ចៅ​ហ្វាយ​ខេត្ត​ចុះអ៊ីចឹង ចុះ​តុលា​ការ​ខេត្ត​យ៉ាង​ម៉េច​ដែរ លោក​ព្រះ​រាជ អាជ្ញា យ៉ាង​ណា បាន​ជា​ស្ងាត់​ដែរ ខ្ញុំ​មិន​ជឿ​ថា​ ជន​រង​គ្រោះ​មិន​ប្តឹង​នោះ​ទេ ឬក៏​ស្តង់​ដា​រច្បាប់​នៅ​ស្រុក​ខ្មែរ ខុស​គ្នា? ដូច​ជា​ក្រុម​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា​ ប៉ុន​ប៉ង​បង្កើត​តំបន់​អប​គមន៍ បាន​ត្រូវ​បញ្ជា​ឲ្យ​ដេញ​ប៉ផាប់​ចាប់ព​ភីង ដូច​ករណី​ស្ត្រី​នៅ​បឹង​កក់ និង​ទំនាស់​ដីធ្លី​ផ្សេងៗ​ទៀត​ជា​ដើម។

 ចំណែក​ឯក​ឧត្តម ស ខេង សូម​មេត្តា​ពិនិត្យ​ខេត្ត រតន​គិរី នេះ​ផង ចៅ​ហ្វាយ​ខេត្ត​មុនៗ មិន​សូវ​សម្បូរ​រឿង​អាស្រូវ​ដូច​សព្វ​ថ្ងៃ​នេះទេ លើក​លែង​តែ​ករណី​កាប់​ឈើ តែ​ឥឡូវ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ ប៉ាវ ហម​ផាន សម្បូរ​រឿង​ណាស់ ឃាត​កម្ម កាប់ចាក់​ក៏​សម្បូរ ចោរ​ប្លន់​ក៏​ញឹក មាន​អា​ប្លន់​មក​ពី​ខេត្ត​ក្រៅ​ពួនសម្ងំ​នៅ​ក្នុង​ខេត្ត​ក៏​មាន ហើយ​ពី​មុន​ល្បែង​ភ្នាល់​បាល់ ចាក់​កន្ទុយ​លេខ​អត់​មាន​ទេ តែ​ឥឡូវ​ចាប់​ផ្តើម​មាន​ហើយ មិន​ដឹង​ថា​តើ​លោក​អភិបាល​ខេត្ត​បាន​ដឹង​ឬ​អត់?
ដោយ​ កាន់ វិរៈ

Standards out for tourism officials


A tourist poses for a photograph at Angkor Wat, in Siem Reap province, earlier this year. Photograph: Sreng Meng Srun/Phnom Penh Post

Tuesday, 22 May 2012, Rann Reuy

Housekeeping and front offices at hotels around Cambodia are set to change as the country prepares to adopt regional standards that all ASEAN nations are trying to put in place.

The draft document on housekeeping and front-office standards, and related training courses, had been finalised by Tourism Ministry officials, Try Chhiv, director of the National Committee for Tourism Professionals, said.

The committee would wait until July, when ASEAN officials send copies of ASEAN’s standard documents, in order to ensure uniformity, he said.

The documents, implemented by trainers, trainees and employers, would become the standard for evaluating professional staff, Try Chhiv said yesterday.

Tourism Minister Thong Khon said the preparation of services in compliance with ASEAN standards was crucial for Cambodian tourism.

“I want Cambodia to go along with ASEAN,” he said.

Thong Khon said Cambodia did not yet have state-run professional schools for training, but staff were trained by private-sector partners.

Cambodia’s tourism sector employed about 400,000 people and would need twice that number by 2020, Ang Kim Eang, president of the Cambodia Association of Travel Agents, said.

Cambodian military integrates with Microsoft Lync

Thursday, 31 May 2012, Stuart Alan Becker

The Cambodian Ministry of Defence has begun using Microsoft Lync, an instant messaging client that uses IP protocols, like those used by the internet, to integrate communications from radios to smart phones, enabling secure communications between commanders and troops via many different kinds of mobile devices.

General Manager Sampath Perera of Techenture Consulting, said his firm is proud to be helping the Ministry of Defence integrate their communications with security and speed.

“Basically if you take traditional military communication, you have radio, which is limited to a certain area. The general can be in another country, but with Microsoft Lync he can use his smart phone to talk with radio channels even on the battlefield,” Perera said.

The system runs with Microsoft Lync Server software on computer hardware owned by the client and has built-in high-level encryption, Perera said.

“The advantages are that you don’t really need to throw away the existing systems.  When you integrate the radio systems with Lync, communications are available anywhere in the world.”

Sri Lankan Perera, 28, has been in Cambodia for about four years. He says many other organizations including banks with multiple branches, mobile operators, government agencies and NGOs could benefit from such secure unified communications capability.

“The benefit for a customer with Microsoft Lync is that you can replace the traditional communications system. You can integrate a standard PBX telephone system, Yahoo Messenger, Skype and different applications. When they want to do a phone call they pick up the phone and use Skype. You can integrate all these things because Microsoft now owns Skype,” Perera said.

“The main benefit for business is they don’t need to invest in different devices for different channels of communications.  They need land phones, fax machines, separate emails, chat and instant messaging.  With link you integrate all devices, it saves costs and money on IP administration,” he said.

Giving the example of the Lync system capability using The Phnom Penh Post, Perera said, “If the operator at The Post rings your extension, it will ring your mobile phone. No matter where you are, we get your call to you. If you are a large organisation with many branch offices and a need to call from branch to branch, it costs money.  By using Lync, you can deploy IP communications.”

The cost of the system depends on the number of users, Perera says.

“If you have 30 to 50 users with standard Lync, then we are looking at somewhere like $5,000 for the deployment and that’s just for the software.  With the hardware it would total from $6,000 to $7,000.  The cost is based on the number of client access licenses,” he said.

Sok Siphana’s law firm joins ZICOlaw

Monday, 11 June 2012 Stuart Alan Becker

Lawyer and government advisor Sok Siphana has made his law firm, Sok Siphana & Associates, a member of ZICOlaw, a leading regional law firm based in Kuala Lumpur and focused on the ASEAN region.

ZICOlaw, named for its origins as Zaid Ibrahim & Co, is an integrated network of independent legal and related professional service providers in the ASEAN region with offices in Singapore, Indonesia, Thailand, Vietnam, Cambodia, Australia and Dubai.

“We regard it as of paramount importance that we continue to improve and seek out the skills and knowledge base of the firm and this requires significant investment on our part,” Sok Siphana said.

Sok Siphana & Associates was established in 1995, before he left legal practice to serve as the Secretary of State for the Cambodian Ministry of Commerce. In 2009, he resumed his practice and reconstituted his law firm.

“We focus on three specific areas: legal works in relation to the business and investment in Cambodia; international consulting practice, and trade-related technical assistance,” he said.

Expectations exceeded at new dental hospital

 Dr Tith Hongyeou, of the Roomchang Dental and Aesthetic Hospital, speaks to the Post in Phnom Penh. Photograph: Stuart Alan Becker/Phnom Penh Post

Friday, 15 June 2012 Stuart Alan Becker

When Dr Tith Hongyoeu opened Roomchang Dental and Aesthetic Hospital in a new 10-storey building on Street 184 just off Norodom Boulevard six months ago, it was the realisation of a dream come true for a poor boy from Kampong Thom province who grew up tending cows and cutting grass under the Khmer Rouge.

What he’s most proud of is the fact that people no longer need to travel outside Cambodia to get top notch dental care. The American, Chinese, Japanese and Malaysian embassies have all acknowledged Roomchang as a safe place for their staff to get dental work done.

Dr Tith recently signed a contract with the Peace Corps, a US government volunteer service, that enables the young American volunteers in Cambodia to get their dental work done at Roomchang.

In an interview on Wednesday on the six-month anniversary, Dr Tith said Roomchang’s business had exceeded expectations with 150 patients per day, with 50 per cent of them foreigners. “We are the first dental hospital in Cambodia’s history, and we have a big team that can offer every kind of service to the customers. We guarantee that no customer needs to go overseas. We have a big capacity to treat the foreigners from overseas who come here because we have the highest international standard dental services, but we charge local prices.”

Among Dr Tith’s patients are the upper ranks of the Cambodian government, including Prime Minister Hun Sen himself.

Dr Tith says he’s grateful to the Cambodian leadership for creating the conditions for economic stability following a difficult past. He calls on all young Cambodians from the rural areas or the cities to focus on education and to come up with their own dreams.

“By passion they can make their dreams come true like me,” he said.

Dr Tith said his success was the result of a personal strategy of learning new things each day and constantly striving himself to become better. He’s a crusader against laziness.

“Today, I must be better than yesterday and tomorrow I must be doing better than today. Every day I learn new things. Many people are limited because they don’t want to learn new things. I can learn from people selling ice cream or cleaning the road, or people cooking food. Everywhere I go I learn everything.”

He said learning is the key to success in life.

“I have absorbed knowledge that I can utilise and transfer it into development in dentistry. I can learn from the construction worker, electricity from electrician, plumbing, so I can build a hospital.

“You must learn new things every day and you must make it happen. Don’t just talk. Do it. As you start to do it, you will make it true.”

Within Roomchang, Dr Tith is proud of the latest technology, including a centralised suction and compressor system from Germany, dental chairs and X-ray machines from Italy and Japan, as well as a CAD/CAM system from the USA.

“All the material we are using here is the highest standard of material in the industry.”

With 21 dentists and a total of 80 staff members, Dr Tith says he takes pride in taking on the complicated cases personally.

Revenue has increased 40 per cent since opening in December. Next year, 10 additional dental chairs will be added on the fourth floor.

“Presently we have 26 dental chairs.”

The investment in the latest imported dental equipment at Roomchang cost $2.5 million.

Dr Tith says dental treatment at Roomchang costs about 20 per cent of what it costs in the United States or Australia, which puts Cambodia on the map for what he calls dental tourism.

“One root canal in the United States costs about $1,000 and our fee is only $200,” he said.

“The living cost and labour costs are lower here, so we can maintain the fee, but we use the same equipment and material, and in many cases we have better equipment and better material.”

Dr Tith takes hygiene very seriously, with as many disposable products as possible: disposable gloves and single use materials.

He uses the highest graded sterilization systems for the equipment including antiseptic solutions, ultrasonic cleaners, clean water washes and finally a “type B autoclave” which is the highest standard disinfectant procedure.

“We are completely in the high standard, the same as in UK, US or in Germany. Because we are health professionals, we do it thoroughly and step by step.”

The 75 foreigners per day who go through Roomchang are managed through appointments with about eight patients per dentist. Most foreigners are European along with Americans, Australians and citizens of the United Kingdom.

“We welcome to all the tourists who plan to visit Cambodia to save money. For example if they spend $20,000 in their home country for dental work, they can have it done in Cambodia for $4,000.

“We are happy about that. We can provide high quality with the local price. We have a strong policy to offer the maximum benefit to the patient, for the long term predictable result.”

Interestingly, more foreigners have gum disease than Cambodians, which Dr Tith thinks comes from a combination of a diet with fewer vegetables and colder weather, which makes bathing less frequent.

“When foreigners live in Cambodia for two or three years, there is less gum disease,” he said.”With a vegetable-based Asian diet, you have to chew more and the chewing helps to improve the dental structure.”

With a two-pronged approach, for Cambodians and foreigners, Dr Tith says some patents even with difficult dental problems might not need additional treatment for ten to twenty years.

Dr Tith says for Cambodians who have never seen a dentist, he cleans the teeth, does the treatment that is required and tells them to brush after every meal.

“Gum disease causes the most destruction,” he said. “And gum disease happens with everybody, even if you are rich.”

“I feel the public awareness in Cambodia is improving and people need better quality of life, a quality healthcare system and a quality education system. We guide people to improve their quality of life. We are the light for them. They know they have a good dental service,” he said.

In Kampong Thom at the age of six, young Tith started working in the fields, tending cows and cutting grass. He finished high school in 1989 and went to dental school in Phnom Penh in 1990.

“I found that standard of dental education and care was very low. I saw that I could transform this low standard to modern dental healthcare.

“From 1996, I started to travel, to Vietnam, Malaysia, Singapore, taking short six months courses. In Vietnam, I studied root canals. I went to Malaysia for oral surgery training and to Germany for a two year program.”

In September, Dr Tith will return to Germany for another study program.

CIMB eyes expansion in Cambodia


 CIMB Group chief executive Nazir Razak speaks last week on the sidelines on the CIMB ASEAN Conference in Kuala Lumpur. Photograph supplied 

Monday, 18 June 2012, May Kunmakara

CIMB Bank Cambodia will look to expand into the Kingdom’s fledgling capital market, as well as into its maturing microfinance sector, Nazir Razak, the chief executive of Malaysia’s second-largest bank, CIMB Group, says.

The relatively limited scale of Cambodia’s banking sector, coupled with the more than 30 banks that experts say already overcrowd the space, would push regional banks such as CIMB to diversify their services, Razak said last week on the sidelines of the CIMB ASEAN Conference in Kuala Lumpur.

“We are playing a long-term game. As [Cambodia’s] capital market develops, CIMB wants to get involved as well. We want to look at other deposit-acquisition opportunities, possibly including micro-finance,” Razak said. “We we will look at other avenues to make a bigger impact on the Cambodian market.”

CIMB opened a bank branch in Phnom Penh in late 2010. By the end of next year, it should have 10 to 12 branches, Razake said.

Cambodia must continue to invest in its human resources and technology for the banking sector to catch up with regional standards, Razak said.

Given the the size of the Cambodian market, domestically owned banks would also need to eventually look beyond their borders to find economies of scale, he said.

Malaysian banks such as CIMB, Maybank and Public Bank have done as much in the region, even with a population of 28 million that earned US$8,363 per capita in 2010.

Cambodia’s 14.7 million people brought in slightly more than $900 per head last year, according to Ministry of Economy and Finance data.

Malaysia’s Maybank became an incorporated subsidiary in Cambodia in April, betting on what Maybank CEO Abdul Wahid Omar said was a low banking-penetration rate in the country.

Although the numbers are disputed, a World Bank report released last month showed Cambodia at the bottom of the list in terms of bank use in the Asia-Pacific region.

Only four per cent of Cambodians had formal bank accounts, and just one per cent saved money at a formal financial institution, it said.

Razak noted the sector’s low penetration rate, but agreed with most industry insiders on the need for smaller banks to consolidate.

“My view is that it’s fine if the central bank wants to proliferate the number of licences, but over time the right thing to do is to have consolidation.

“To have fewer, bigger banks is better for the customer as well. You have bigger, safer banks. Banks enjoy economies of scale, which allow them to place their products more efficiently.”

Although Razak did not give a time frame for consolidation, he said the market would most likely end up with about 10 banks.

Mission Letter to Germany on June 1-9, 2025