- Wednesday, 08 August 2012
- យីន លាងគង់
- ជូនលោកការីនិពន្ធ
ក្រោយពីមានការឆ្លើយឆ្លងរវាងលោកបេក្ខជន បណ្ឌិតប៉ែន មីរ៉ាន់ដា និងលោក សុចរិត ខ្ញុំបាទសូមចូលរួមចែករំលែកចំណេះដឹងដ៏តិចតួចស្តួចស្តើងរបស់ ខ្ញុំ ដើម្បីទុកជាការពិចារណាទាំងអស់គ្នា។
ជាដំបូងខ្ញុំគាំទ្រទាំងស្រុងចំពោះអត្ថបទរបស់បេក្ខជនបណ្ឌិតយ៉ាងពេញទំហឹង ដោយសារមូលហេតុពីរ៖
ទី ១ ប្រជាពលរដ្ឋខ្មែរ គួរទុកប្រាក់កសាងវត្តនីមួយៗពី ២០ ទៅ ៣០ ម៉ឺនដុល្លារ យកមកអភិវឌ្ឍវិស័យអាណាចក្រប្រសើរជាង ព្រោះបច្ចុប្បន្ន វិស័យអាណាចក្រ មិនទាន់រីកចម្រើន មានតុល្យភាពជាមួយវិស័យពុទ្ធចក្រនៅទ្បើយ។
ទី ២ គួរទុកប្រាក់ទាំងនោះសាងសង់មន្ទីរពិសោធន៍ ឬបណ្ណាល័យ ដើម្បីពង្រីកចំណេះដឹងដល់សិស្សានុសិស្សនិងតាមសហគមន៍ប្រជាពលរដ្ឋ ខ្មែររស់នៅ។
នៅកម្ពុជា មានវត្តអារាមជាង៤០០០ កន្លែង និងមានព្រះសង្ឃជាង ៥០០០០ អង្គរហូតមកទល់សព្វថ្ងៃនេះ ដែលវត្តជាង ៩០ភាគរយ មានក្បូរក្បាច់រចនាល្អវិចិត្រ ស័ក្ខិសមជាទីអារាមពិតៗ ប៉ុន្តែបើយើងក្រទ្បេកមើលទៅ ខាងក្រោយវត្ត ឬបរិវេណជុំវិញវត្ត យើងឃើញផ្ទះរបស់ពុទ្ធបរិស័ទខ្លះ មិនមានដំបូលប្រក់ផ្ទះត្រឹមត្រូវគត់មត់ទេ កូនៗរបស់ពួកគេមិនមានខោអាវស្លៀកពាក់បានសមរម្យទេ និងមួយចំនួន មិនបានទាំងចូលសាលារៀនផង។
ខ្ញុំធ្លាប់ចេញទៅប្រទេសមួយចំនួន ដែលនៅក្បែរខាងកម្ពុជា ដូចជា ប្រទេសថៃ ទ្បាវនិងប្រទេសស្រីលង្កាជាដើម។ ប្រជាពលរដ្ឋប្រទេសទាំងនោះ គោរពព្រះពុទ្ធសាសនានិកាយហិនយាន(យានតូច)ដូចយើងដែរ ប៉ុន្តែនៅក្នុងប្រទេសទាំងនោះ មិនមានសង់វត្តអារាមស្អេកស្កះច្រើនសន្ធឹកសន្ធាប់ដូចនៅកម្ពុជា ទេ ប៉ុន្តែសង្គមគេមានការរីកចម្រើន និងប្រជាជនគេមានសីលធ៌មរស់នៅល្អជាងកម្ពុជា។ នៅរាជធានីភ្នំពេញ បើជិះរថយន្តពីព្រលានយន្តហោះអន្តរជាតិភ្នំពេញមកកាន់មាត់ទន្លេ មួយជុំ យើងឃើញវិហារដ៏ស្កឹមស្កៃមិនតិចជាង ១០ កន្លែងនោះទេ។
ការ កសាងវត្តអារាមជាច្រើនដែលលោក សុចរិត បានលើកទ្បើងថា ជាសទ្ធារបស់ពុទ្ធបរិស័ទពិតជាត្រឹមត្រូវ ប៉ុន្តែសួរថា តើព្រះសង្ឃ បាននិងកំពុងដើរតួនាទីត្រឹមត្រូវ តាមគោលធម៌របស់ព្រះពុទ្ធហើយឬនៅ? ព្រះពុទ្ធលោកបានត្រាស់ដឹង នៅក្រោមដើមពោធិព្រឹក្ស មិនមែនក្នុងព្រះវិហារដ៏ស្កឹមស្កៃទេ។ ព្រះពុទ្ធផ្តល់ពុទ្ធឱវាទឲ្យពុទ្ធបរិស័ទ មុនមានជំនឿលើអ្វីមួយ ឲ្យប្រើបញ្ញាជាចម្បង ប៉ុន្តែព្រះសង្ឃ នៅកម្ពុជា តែងសូត្រធម៌ជាភាសាបាលី ឬសំស្រ្កឹត ដែលពេលខ្លះ សូម្បីព្រះសង្ឃអង្គឯង មិនយល់អ្វី ដែលខ្លួនបានសូត្រផងទេ កុំថាទ្បើយពុទ្ធបរិស័ទមិនបានបួសរៀន អាចយល់និងស្តាប់បានថា មានន័យយ៉ាងដូចម្តេចនោះ។
ហេតុនេះ នៅពេលប្រជាពលរដ្ឋមិនយល់ ព្រះសង្ឃនេះហើយ ជាអ្នកដើរតួនាទីជាអ្នកពន្យល់អប់រំ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ហើយការពន្យល់នោះ ក៏មិនគួរលើកតែរឿងព្រេង រឿងពុទ្ធប្រវត្តិនៅឋានសួគ៌ ឋានត្រៃត្រិង្សនោះដែរ។ ប្រជាពលរដ្ឋលោកយល់ថា ការកសាងវត្តអារាម នឹងទទួលបានផលកុសលច្រើន នៅជាតិនេះ និងអនាគតជាតិ ប៉ុន្តែសំណួររបស់ខ្ញុំត្រង់នេះ សូមចោទសួរថា តើព្រះសង្ឃ បានដើរតួនាទីរបស់ខ្លួនត្រឹមត្រូវហើយឬនៅ ក្នុងការផ្តល់សង្ឃឱវាទ ដល់ពុទ្ធបរិស័ទអំពីការធ្វើបុណ្យ? ចម្លើយខ្ញុំអាចឆ្លើយបានថា មិនទាន់គ្រប់គ្រាន់ទេ វត្តអារាមជាថ្នាលបណ្តុះបណ្តាលចំណេះដឹង នៅក្នុងជំនាន់បារាំងបានគ្រប់គ្រងប្រទេស (ជំនាន់នោះ គេហៅសាលាវត្តបែបថ្មី) ប៉ុន្តែព្រះសង្ឃជំនាន់នេះ បានប្រព្រឹត្តខុសធម៌វិន័យជាច្រើនទាំងការបដិបត្តិប្រចាំថ្ងៃ និងការមិនបានបំពេញតួនាទី ជាព្រះសង្ឃ ដែលជួយសង្គ្រោះ សត្វលោកប្រកបដោយគុណធម៌។
ការមិនប្រព្រឹត្តត្រឹមត្រូវតាមធម៌ វិន័យយ៉ាងដូចម្តេច និងមិនបំពេញតាមគុណធម៌យ៉ាងដូចម្តេច? ខ្ញុំធ្លាប់ជាក្មេងវត្តម្នាក់ រស់នៅក្នុងវត្តមួយ ក្នុងរាជធានីភ្នំពេញ ដែលមានសម្តេចសង្ឃគង់នៅ។ អំទ្បុងពេលស្នាក់នៅវត្ត ខ្ញុំឃើញ ដោយផ្ទាល់ភ្នែក នូវសកម្មភាពព្រះសង្ឃ ក្នុងវត្តនេះ ដែលមានសង្ឃខ្លះ លេងបៀរ សង្ឃខ្លះមានកាំភ្លើង សង្ឃខ្លះមានសង្សាររហូតមកដេកជាមួយគ្នា ក្នុងកុដិយ៉ាងគួរឲ្យអាម៉ាស់បំផុត។ ការប្រព្រឹត្តរបស់សង្ឃខុសគោលធម៌ដើម ពិតជារឿងរបស់បុគ្គល។
ចំណុច មួយទៀត ដែលលោកសុចរិតលើកទ្បើងថាបុគ្គលជាបុរសភេទ បើបានបួសម្តងជាបុគ្គលដែលប្រសើរបំផុត។ ខ្ញុំសូមបដិសេធក្នុងចំណុចនេះ។ បដិសេធត្រង់ថា បុគ្គលដ៏ប្រសើរ មិនចាំបាច់បួសតែក្នុងពុទ្ធសាសនាទេ ពួកគេអាចសិក្សានៅខាងក្រៅបាន ព្រោះចំណេះដឹង រៀននៅទីណាក៏បាន មិនចាំបាច់រៀនតែពីវត្តអារាមឬតាមគោលធម៌ នៃពុទ្ធសាសនាតែមួយមុខនោះទេ។ បុគ្គលមួយចំនួនដោយសារខ្ជិល ជួយធ្វើការឪពុកម្តាយ បានសុំលោកមានគុណមកបួស ដែលមិនត្រឹមតែដើម្បីគេចវេះពីការងារប៉ុណ្ណោះទេ ប៉ុន្តែបានបង្កការលំបាកជាច្រើន ដល់គ្រួសារ ដើម្បីចំណាយផ្សេងៗ ដល់ការបំបួស និងក្រោយការបំបួសហើយបាន ៤ ទៅ ៥ព្រះវស្សាក៏លាចាកសិក្ខាបទ និងសុំឲ្យឪពុកម្តាយដណ្តឹងប្រពន្ធឲ្យទៀត ដែលជាការបន្ថែមបន្ទុកចំណាយកាន់តែច្រើនដល់គ្រួសារ នៅពេលខ្លួនមិនបានជួយរកចំណូលអ្វីសោះ ដល់ឪពុកម្តាយរបស់ខ្លួន។
លោក សុចរិត បានលើកជាសំណួរថា តើការដែលរបបកម្ពុជាប្រជាធិបតេយ្យ សម្លាប់ប្រជាពលរដ្ឋខ្មែរជិត ២ លាននាក់ជាកំហុសរបស់ព្រះសង្ឃដែរឬទេ? ចម្លើយពិតជាមិនមែនទេ។ ប៉ុន្តែលោកសាទ្បុតស(ប៉ុលពត)ជាបុគ្គលមួយរូប ធ្លាប់រស់នៅក្នុងវត្តបទុមវតីរាជធានីភ្នំពេញ។ អំទ្បុងស្នាក់នៅក្នុងវត្តនេះ គាត់មានចិត្តស្អប់ព្រះសង្ឃយ៉ាងខ្លាំង និងបានចាត់ទុកព្រះសង្ឃ ជាពួកព្រូន ឬប៉ារ៉ាស៊ីត។ ខ្ញុំមិនគាំទ្រការលើកទ្បើងហួសហេតុបែបនេះទេ ប៉ុន្តែតាមខ្ញុំដឹង នៅលើពិភពលោក មិនមានប្រទេសណាមួយ មានប្រជាជនត្រឹមជិត ១៤ លាននាក់ ប៉ុន្តែមានព្រះសង្ឃជាង ៥០០០០ អង្គបែបនេះនោះទ្បើយ។
ពិតណាស់ រដ្ឋាភិបាល ក៏មិនបានចាត់វិធានការផ្លូវច្បាប់គ្រប់គ្រាន់សម្រាប់កសាងប្រទេស នេះ ឲ្យមានភាពស៊ីវិល័យនៅទ្បើយទេ។ ពីមួយជំនាន់ទៅមួយជំនាន់ មេដឹកនាំខ្មែរ គិតតែផលប្រយោជន៍បុគ្គល និងរិះរកគ្រប់មធ្យោបាយ ក្នុងការធ្វើយ៉ាងណាឲ្យខ្លួនអាចគ្រប់គ្រងប្រទេស និងប្រជាជនបានយូរ។ មេដឹកនាំខ្មែរដើរតួជាឥសី ជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈពួកគេ ជាអ្នកធ្វើបាបប្រជាពលរដ្ឋទាំងនោះដោយខ្លួនឯង។
ប៉ុន្តែអ្វី ដែលគួរឲ្យសោកស្តាយបន្ថែមទៀតនោះ គឺថា នាពេលបច្ចុប្បន្ននេះ អ្នកនយោបាយខ្មែរ បានលូកដៃកកូរកកាយ ចូលយ៉ាងជ្រៅទៅក្នុងសង្គមសង្ឃ ដើម្បីទាក់ទាញប្រជាប្រិយភាព ពីព្រះសង្ឃ និងពុទ្ធបរិស័ទទាំងទីក្រុង និងទីជនបទ ដែលចំណេះដឹងពួកគាត់នៅមានកម្រិត ក្នុងវិស័យពុទ្ធចក្រ។ ពួកគេអះអាងថា ជាពុទ្ធបរិស័ទ ប៉ុន្តែនៅពេលយើងសាកល្បងសួរពួកគេថា អ្វីទៅជាសីល៥ សីល ៨ និងសីល ១០ ហើយពួកគេ បានអនុវត្តតាមសាសនា ដែលខ្លួនមានជំនឿដែរឬទេ? ចម្លើយគឺអត់ទេ។
សរុបសេចក្តីមក ការចូលរួមកសាងវត្តអារាម ជាការបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត មិនមានអ្នកណាបង្ខិតបង្ខំទេ ប៉ុន្តែសំណួរនៅទីនេះ ត្រង់ថា តើពុទ្ធបរិស័ទបាននិងកំពុងប្រើប្រាស់ថវិកាចំទិសដៅឬនៅ ឬពុទ្ធបរិស័ទបរិច្ចាគថវិកាជាច្រើន ដើម្បីទទួលបានការកោតសរសើរ ឬក៏គួរបរិច្ចាគដល់ប្រជាពលរដ្ឋ នៅក្បែរនោះ ដែលគ្មានសម្លៀកបំពាក់សមរម្យ និងមិនបានចូលសាលារៀន ឬយ៉ាងណា?
យីន លាងគង់ អតីតក្មេងវត្តក្នុងរាជធានីភ្នំពេញ
I am proud of being a Khmer. Sharing knowledge is a significant way to develop our country toward the rule of law and peace.
Wednesday, 8 August 2012
គួរចូលរួមសង់វត្តច្រើន ឬធ្វើកិច្ចការអាណាចក្រច្រើនជាង?
Tuesday, 7 August 2012
Qualifications fraud on rise as unemployed seek jobs
The value of qualifications, usually some indicator of an
employee’s abilities, is now under threat from the increasing prevalence
of degree fraud, according to qualification verification agencies.
While both buying and selling of fraudulent qualification documents is a criminal offence, demand for and supply of these documents is on the rise.Given SA’s unemployment, and the correlation between qualifications and employment opportunities, this trend is not surprising.

diploma fraud
Many view a post-matric qualification, coupled with an identity document, as a passport to employment. A matric certificate doubles the odds of finding employment while a university degree increases the odds four times.
While many may seem comfortable padding their resumes to boost their chances of getting a job, laying claim to an unearned qualification is fraud.
Criminal syndicates branch out
Danie Strydom, MD of the qualification-vetting group Qualification Verification Services, says forged degrees and diplomas are a rapidly growing problem as criminal syndicates branch out from identity document and passport fraud to meet demand.
Last month a Chinese couple was found in possession of more than 1000 stamped and signed University of SA (Unisa) certificates. Two men were also arrested for selling fake matric certificates at a shop in Johannesburg for R2000 each.
Strydom says the only way to stem qualifications fraud is to prosecute each and every instance. All employers would have to check the validity of degrees claimed by prospective staff.
Unisa spokeswoman Doreen Gough last week said 32 cases had been opened at police stations regarding forged documents – mostly submitted by prospective students. Prior to the end-of-year registration rush, 140 cases had already been opened.
Unisa says it has seen a marked increase in forged documents from students in recent years. The university is now forced to verify “practically every document received,” she said.
Education quality assurance body Umalusi says, although the body cannot give accurate figures, a major verification agency it used indicated that about 15% of certificates verified were found to be fraudulent.
Despite the high incidence of qualifications fraud, world standards for verification meant the system was largely “foolproof,” Strydom says.
Matric certificates are watermarked and feature unique registration numbers, and while it is possible to produce a highly convincing fake, it is almost impossible to beat the system, he says.
Umalusi CEO Mafu Rakometsi has said that none of the quality assurance body’s certificates has been compromised.
Tertiary qualifications more likely to be checked
Department of Basic Education director-general Bobby Soobrayan has echoed the same sentiment, saying that while the department was concerned at the threat of forged matric certificates, it was convinced that the necessary security measures were in place to protect the integrity of matric qualifications.
Matric certificates are treated in the same manner as other government documents with the same checks and balances, he says.
Stringent verification procedures for higher qualifications, such as university degrees and diplomas, explain why fraud at this level is far lower – just a tenth of the number fraudulently claiming matric qualifications.
Tertiary qualifications are also more likely to be checked.
Small and medium businesses are less likely to verify employees’ qualifications. With large businesses this is usually standard practice, Strydom says.
South African Qualifications Authority deputy executive officer Joe Samuels says in the last two years, 1,3% of the 20 130 domestic qualifications verified have been identified as fraudulent.
Of this, about 46% of certificate holders had simply claimed qualifications they did not possess, while 26% had falsely claimed qualifications they had not completed, he says.
In verifying foreign qualifications – potentially from degree- mill universities – the figure of foreign forged documents was less than 1%, he says.
University of Cape Town registrar Hugh Amoore says the institution is unconcerned by people claiming degrees from the university. He says this rarely occurs.
In cases where degree fraud has been identified, the university has pursued charges in all cases. This has happened no more than three times in the past 20 years. Almost all who claim a qualification from the institution possess it, he says.
Source
Diploma Mills: Degrees of Deception
Are you ever tempted by an email or an
ad claiming you can “earn a college degree based…on life experience”?
Don’t be, say attorneys for the Federal Trade Commission (FTC), America’s consumer protection agency. Chances are good that the ad is for a “diploma mill,”
a company that offers “degrees” or certificates for a flat fee,
requires little course work, if any, and awards degrees based solely on
life experience.
Most employers and educational institutions consider it lying if you claim academic credentials
that you didn’t earn through actual course work. Federal officials say
it’s risky behavior: If you use a so-called “degree” from a diploma mill to apply for a job or promotion, you risk not getting hired, getting fired, and in some cases, prosecution.

diploma fraud
Diploma mills may claim to be “accredited.”
Colleges and universities accredited by legitimate organizations
undergo a rigorous review of the quality of their educational programs.
Although many diploma mills claim
to be “accredited,” their accreditation is from a bogus, but
official-sounding agency that they created. You can use the Internet to
check if a school is accredited by a legitimate organization at the
database of accredited academic institutions posted by the U.S.
Department of Education at www.ope.ed.gov/accreditation or at the
Council for Higher Education Accreditation database at
www.chea.org/search. (There are a few legitimate institutions that have
not pursued accreditation.)
Look out for sound-alikes. Some diploma mills
take on names that are very similar to well-known colleges or
universities; a “dot edu” Web address is no guarantee of legitimacy,
either. Keep in mind that some diploma mills
use credible-sounding foreign names. Researching the legitimacy of a
foreign school can be a challenge, but is clearly worth the time. If
you’re having a tough time checking out a particular school, call the
registrar of a local college or university and ask if it would accept
transfer credits from the school you are considering.
So how can you tell if the institution you’re thinking about is legitimate? Here are some tell-tale signs of a diploma mill:
- No Studies, No Exams — Get a Degree for Your Experience. Diploma mills grant degrees for “work or life experience” alone. Accredited colleges may give a few credits for specific experience pertinent to a degree program, but not an entire degree.
- No Attendance. Legitimate colleges or universities, including online schools, require substantial
course work. - Flat Fee. Many diploma mills charge on a per-degree basis. Legitimate colleges charge by the credit, course, or semester, not a flat fee for an entire degree.
- No Waiting. Operations that guarantee a degree in a few days, weeks, or even months aren’t legitimate. If an ad promises that you can earn a degree very quickly, it’s probably a diploma mill.
- Click Here To Order Now! Some diploma mills push themselves through aggressive sales tactics.
Accredited colleges don’t use spam or high-pressure telemarketing to market themselves. Some diploma mills also advertise in newspapers, magazines, and on the Web. - Advertising through spam or pop-ups. If the school caught your attention through an unsolicited
email or pop-up ad, it may be a diploma mill. Legitimate institutions, including distance learning programs, won’t advertise through spam or pop-ups.
អំពើពុករលួយក្នុងសម័យប្រឡង
ដោយ សួន សុផលមុន្នី
2012-08-07
មានការលើកឡើងថា អំពើពុករលួយនៅក្នុងសម័យប្រឡង កើតមានឡើងគឺបណ្ដាលមកពីការឧបត្ថម្ភប្រាក់ឲ្យគ្រូមានតិចតួចពេក ដែលធ្វើឲ្យគ្រូបង្រៀនពិបាកក្នុងការស្នាក់នៅ ការធ្វើដំណើរ និងការចំណាយលើការហូបចុក។ទិដ្ឋភាពទូទៅនៅខាងក្រៅមណ្ឌលប្រឡងទុតិយភូមិ ឬគេនិយមហៅតាមភាសាបារាំងថា បាក់ឌុប ក្នុងខេត្តបាត់ដំបង គេសង្កេតឃើញមានភាពស្ងប់ស្ងាត់ខុសពីពេលមុន ដែលមានមនុស្សនាំគ្នាឈរគប់វិញ្ញាសាចម្លង ដែលខ្មែរភាគច្រើននិយមហៅតាមភាសាបារាំងថា ប្រ៊ុយយ៉ុង ចូលទៅក្នុងថ្នាក់ឲ្យសិស្សកំពុងប្រឡង។ ការប្រែប្រួលនេះ គឺដោយសារបច្ចុប្បន្ននេះ មានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃ និងម៉ាស៊ីនកុំព្យូទ័រ។
ជាក់ស្ដែងមានការបែកធ្លាយវិញ្ញាសាលើមុខវិជ្ជាគីមី និងប្រវត្តិវិទ្យា ដែលត្រូវបានគេលួចបង្ហោះនៅលើបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក (Facebook) នៅថ្ងៃប្រឡងដំបូងនេះដែរ។ ប៉ុន្តែវិញ្ញាសាដែលត្រូវបានគេបង្ហោះនៅតាមហ្វេសប៊ុក ពុំបានបញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់នោះទេ។
បេក្ខជនប្រឡងជាច្រើននាក់ដែលបានចូលទៅប្រឡង បាក់ឌុប កាលពីថ្ងៃច័ន្ទ ទី៦ ខែសីហា បានរិះគន់ថា គ្រូបង្រៀននៅក្នុងថ្នាក់បានប្រកាសប្រាប់សិស្សដោយចំហថា បើចង់ស្រួលត្រូវតែរៃអង្គាសលុយគ្នាឲ្យគ្រូ៖ «សិស្សភាគច្រើន យកទូរស័ព្ទចូល...។ សិស្សចូលទៅប្រហែល ១៥នាទីអីបង្ហោះចេញមកក្រៅហើយ។ ពេលខ្លះគ្រូចូលមកដល់និយាយថ្លៃតែម្ដង។ ដូចថ្នាក់ខ្ញុំថ្ងៃមិញ គ្រូមកដល់ទារតែម្ដង ឲ្យម្នាក់ ២ម៉ឺនរៀល»។
នៅក្នុងទំព័រ ហ្វេសប៊ុក ដែលគេបានបង្ហោះស្វាគមន៍ក្នុងថ្ងៃប្រឡងបាក់ឌុបដំបូង គឺនៅថ្ងៃច័ន្ទ ទី៦ ខែសីហា បានរិះគន់ថា អំពើពុករលួយពេលប្រឡង ជាធម្មតាមន្ត្រីពុករលួយគេដើរម៉ៅការតាមសាលា ដូចជា ១ សាលាគេយកពីរម៉ឺនដុល្លារពីមាតា បិតា រួចគេចេញលុយឲ្យមេប្រយោគក្នុងការបិទបាំងភ្នែក។ គ្រូអាចរកបានពី ៥០០ដុល្លារ ទៅ ២.០០០ដុល្លារ ថែមខាងក្រៅ នេះជាហេតុគេសូកលុយធ្វើជាមេប្រយោគ។
ទោះជានៅថ្ងៃប្រឡងមានសិស្សសាលាជាច្រើននាក់បានចំណាយលុយកាក់ ទៅឲ្យគ្រូដូច្នេះក្នុងថ្ងៃប្រឡងក៏ដោយ ប៉ុន្តែនៅមានឪពុកម្ដាយ អាណាព្យាបាលខ្លះប្រាប់កូនកុំឲ្យបង់ប្រាក់ទៅឲ្យគ្រូតាមការ ទាមទារ។
លោក ហង្ស សំបូរ ដែលទៅទទួលកូនចេញពីប្រឡងនោះថ្លែងថា លោកមានបំណង និងបានខិតខំណែនាំកូនឲ្យខំប្រឹងរៀនសូត្រខ្លួនឯង ប្រសើរជាងការយកលុយទៅសូកឲ្យគ្រូ៖ «ជាទូទៅខ្ញុំអត់ទម្លាប់ឲ្យលុយកូនទេ ព្រោះខ្ញុំតែងតែអប់រំកូនខ្ញុំឲ្យខំប្រឹងប្រែងរៀនសូត្រ...»។
អំពើពុករលួយនៅក្នុងសម័យប្រឡង កើតមានឡើង គឺបណ្ដាលមកពីការឧបត្ថម្ភប្រាក់ឲ្យគ្រូបង្រៀនមានតិចតួចពេក។ ថវិកាតិចធ្វើឲ្យគ្រូបង្រៀនពិបាកក្នុងការស្នាក់នៅ ការធ្វើដំណើរ និងការចំណាយទៅលើការហូបចុក។ គ្រូនៅអនុវិទ្យាល័យ គេឧបត្ថម្ភប្រាក់ ១១៥.០០០រៀល និងគ្រូធ្វើជាមេប្រយោគ ទទួលបានជាង ១៥ម៉ឺនរៀល ក្នុងរយៈពេលបីថ្ងៃនៃថ្ងៃប្រឡងដូចគ្នា។
អតីតគ្រូបង្រៀនម្នាក់បានថ្លែងថា នៅពេលពួកគាត់ធ្វើជាមេប្រយោគ ជាពិសេសអ្នកត្រួតពិនិត្យអគារ បានដើរម៉ៅការ និងបានសម្លុតគំរាមអនុរក្សនៅតាមបន្ទប់ឲ្យរកលុយឲ្យបាន ពី ២០ ទៅ ៣០ម៉ឺនរៀល។ នេះជារឿងពិតដែលកំពុងកើតមានជាក់ស្ដែងនៅក្នុងសម័យប្រឡង ហើយវាកើតមានជាប្រចាំ។ មូលហេតុទាំងនេះហើយដែលធ្វើសិស្សសាលាភាគច្រើនមិនសូវនាំគ្នា ប្រឹងប្រែងរៀនសូត្រនោះទេ ដោយសារពួកគេអាងឲ្យលុយទៅគ្រូភ្លាមៗ គាត់អាចបើកមើល អាចទិញកំណែ។ ចំណែកគ្រូខ្លះទៀត យកកំណែពីខាងក្រៅលក់ឲ្យសិស្សជាសាធារណៈ។ កត្តាទាំងនេះបានធ្វើឲ្យគុណភាពអប់រំ ស្រុតចុះ ហើយទាមទារឲ្យមានការពិនិត្យមើលចំណុចអវិជ្ជមានទាំងអស់នេះឡើងវិញ។
អតីតគ្រូបង្រៀនមិនបញ្ចេញឈ្មោះ៖ «ជាក់ស្តែងខ្ញុំធ្លាប់ចូល រួមធ្វើមេប្រយោគដែរ អ៊ីចឹងនៅពេលដែលធ្វើមេប្រយោគហ្នឹង សិស្សវាអត់មានចេះអីទេ គឺភាគច្រើនក្នុងថ្នាក់អ្នកចេះពិតប្រាកដហ្នឹងប្រហែលជាមួយនាក់ ឬពីរនាក់ទេ ដែលចេះពិតប្រាកដ ក្រៅពីហ្នឹងគឺអត់ចេះអីទេ ពឹងទៅលើប្រ៊ុយយ៉ុង ពឹងទៅលើការចម្លងគ្នា ការទិញវិញ្ញាសាពីគ្រូពីអីតែប៉ុណ្ណឹងឯង ហើយពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំសង្កេតឃើញថា សិស្សកាន់តែយ៉ាប់ទៅៗ គឺគាត់អត់ប្រឹងរៀនទេ...»។
ពោលគឺពួកគាត់ចាំដល់ពេលទិញប្រ៊ុយយ៉ុង។ ជាក់ស្ដែងនៅក្នុងសាលារៀនដែលពួកគាត់រៀននោះក៏ដូចគ្នាដែរ។ គ្រូនៅតាមវិទ្យាល័យ អនុវិទ្យាល័យ ពេលប្រឡងប្រចាំខែម្ដងៗ គាត់មិនចាំបាច់ឲ្យសិស្សប្រឹងប្រែងឆែកមើលមេរៀនទេ គឺគ្រូលក់ទាំងសំណួរ និងចម្លើយក្នុងហ្នឹងជាស្រេច។ ប្រការទាំងនេះ ធ្វើឲ្យសិស្សមិនខំប្រឹងសិក្សារៀនសូត្រ ហើយរង់ចាំដល់ថ្ងៃប្រឡងឲ្យលុយគ្រូទៅបានប្រឡងជាប់។ សិស្សខ្លះទៀតមិនសូវបានចូលសាលារៀននោះ ពួកគាត់ក៏មិនសូវមានការភ័យបារម្ភដែរ អោយតែមានលុយយកទៅឲ្យនាយកសាលា នាយកសាលានឹងឲ្យគាត់ឡើងថ្នាក់ដោយពុំបានគិតខ្វល់ខ្វាយពីរឿងឲ្យ ពិន្ទុតាមការខំប្រឹងរៀន និងការចូលរៀនទៀងទាត់នោះទេ។
អតីតគ្រូបង្រៀនមិនបញ្ចេញឈ្មោះ៖ «ចំពោះខ្ញុំធ្លាប់ធ្វើអនុរក្សកន្លងមក គឺអ៊ីចឹង។ ពេលខ្លះអ្នកត្រួតពិនិត្យអគារគាត់ត្រូវគ្នាជាមួយនឹង អប្បមាទខាងក្រៅ (អ្នកត្រួតនៅពីលើ)។ គ្រូអនុរក្សភាគច្រើនគាត់អត់ហាន ព្រោះគេមានការវាយតម្លៃពិន្ទុ អ៊ីចឹងអ្នកត្រួតអគារគេមើលពីរទៅបីបន្ទប់ អ៊ីចឹងគេមើលទៅបើថា គ្រូហ្នឹងយ៉ាងម៉េច គេដាក់ អេ ប៊ី តាមកម្រិតហ្នឹង ហើយបើសិនដល់កម្រិតដែលយើងមិនពេញចិត្តគេដាក់យើង ដេរ អីអ៊ីចឹងទៅ ឆ្នាំក្រោយគេព្យួរជើងយើងចោល អ៊ីចឹងហើយបានមេប្រយោគខ្លះ ចង់ ឬមិនចង់ គាត់ត្រូវបង្ខំចិត្តប្រមូលលុយសិស្សដែរ»។
ទាំងនេះជារូបភាពនៃការគាបសង្កត់តគ្នា គ្រូនៅក្នុងសាលាបើកដៃ រួមទាំងកម្លាំងសមត្ថកិច្ចមួយ ចំនួនជាអ្នកការពារនៅក្នុងបរិវេណប្រឡងនោះ ក៏បានចូលរួមចំណែកក្នុងការដឹកជញ្ជូនវិញ្ញាសាពីខាងក្រៅចូលទៅ ខាងក្នុងដែរ។ កងកម្លាំងមានសមត្ថកិច្ចទាំងនោះ មានតួនាទីយាមនៅខាងក្រៅក៏ពិតមែន ប៉ុន្តែនៅពេលពួកគាត់ប៉ះចំជាមួយកូនអស់លោកធំៗ បន្ទប់ណា សាលាណាដែលប៉ះជាមួយនឹងកូនគ្រូ កូនប្រធានមណ្ឌលប្រឡង គឺគេអាចទាក់ទងគ្នាដើម្បីជួយគ្នាយកវិញ្ញាសាចូលទៅក្នុងថ្នាក់ ប្រឡង។ ករណីនេះ គ្រូមិនហានតវ៉ាទេ ព្រោះបញ្ហាកើតមានក្នុងសង្គមទូទៅហើយ។
នៅក្នុងសម័យប្រឡង ក្រសួងអប់រំបានហាមឃាត់មិនឲ្យគ្រូ និងសិស្សយកទូរស័ព្ទ និងម៉ាស៊ីនថត ចូលក្នុងថ្នាក់ប្រឡងទេ ដើម្បីទប់ស្កាត់កុំមានការទាក់ទង ឬថតចម្លងមេរៀន វិញ្ញាសាផ្សេងៗ ប៉ុន្តែជាក់ស្ដែង ករណីនេះកំពុងកើតមានជាហូរហែនៅក្នុងសម័យប្រឡង។
អតីតគ្រូបង្រៀនដដែលបានថ្លែងថា ចំណុចអវិជ្ជមានទាំងនេះ ត្រូវបានគេដឹងឮ មើលឃើញគ្រប់គ្នា ដែលមិនអាចប្រកែកបាន ប៉ុន្តែពុំមានអ្នកណាហានចាប់ឃាត់ទេ ព្រោះពួកគេយល់ថា ក្នុងសង្គមកើតបញ្ហានេះជាទូទៅអ៊ីចឹងទៅហើយ មិនចាំបាច់ខ្លួនម្នាក់ឯងខំប្រឹងតវ៉ាបានប្រយោជន៍អី។ ម្យ៉ាងវិញទៀត អ្នកត្រួតពិនិត្យអគារ សន្តិសុខ ប្រធានមណ្ឌលប្រឡងពួកគេបានសហការគ្នាបានល្អថែមទៀត។
ការទិញវិញ្ញាសាគឺនៅតែកើតមានឡើង។ ពួកគេទិញពីគ្រូទិញពីអ្នកដែលថតចម្លង។ ការផ្ដល់ប្រ៊ុយយ៉ុង តាមហ្វេសប៊ុក តាមទូរស័ព្ទ គឺគេអាចឆែកមើលបាន។ ជាក់ស្ដែងនៅមុនពេលប្រឡង គឺនៅយប់នោះ គេអាចមើលឃើញទីកន្លែងថតចម្លងឯកសារមួយចំនួន នៅក្នុងក្រុងបាត់ដំបង មានសិស្សសាលាបានទៅតម្រៀបជួរគ្នាណែនណាន់ ដើម្បីរង់ចាំទិញវិញ្ញាសាដែលបែកធ្លាយចេញមកកូនសិស្ស។ សិស្សខ្លះបានងើបទៅតាំងពីម៉ោង ៣ ម៉ោង ៤ និងម៉ោង ៥ ទៅអង្គុយចាំវិញ្ញាសាដែលគេផ្ញើចេញមកពីភ្នំពេញ។ នេះជាទម្លាប់ទៅហើយ នៅពេលសម័យប្រឡងលើកណាក៏ដូចគ្នាដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមអំពីទិដ្ឋភាព និងភាពមិនប្រក្រតីនានានៅក្នុងមណ្ឌលប្រឡងមួយចំនួននៅរាជធានី ភ្នំពេញ និងនៅខេត្តពោធិ៍សាត់ តាមរយៈការសាកសួររវាងលោក សេក បណ្ឌិត ជាមួយលោក ដែន អយុធ្យា និងលោក មណ្ឌលកែវ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Monday, 6 August 2012
អប់រំគួរតែក្លាយជាវិស័យគំរូ!
ដោយ គី សុខលីម
នៅពេលដែលការប្រឡងបាក់ឌុបចូលមកដល់ម្តងៗ
ក្រុមអ្នករិះគន់និងមន្រ្តីរដ្ឋាភិបាលតែងតែខ្វែងគំនិតគ្នាអំពី
អំពើពុករលួយដែលអាចកើតមានឡើងនៅក្នុងពេលប្រឡង។
ប៉ុន្តែទោះបីជាការពិតយ៉ាងណានោះវិស័យអប់រំគួរតែក្លាយជាវិស័យ
គំរូមួយសម្រាប់សង្គមខ្មែរ។គំរូទាំងសកម្មភាពគំរូទាំង
សតិសម្បជញ្ជៈ។អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលមតិសាធារណៈទូទៅ ក្រុមអង្គការសង្គមស៊ីវិល អ្នកនយោបាយបានជជែកគ្នាជុំវិញភាពមិនប្រក្រតីដែលអាចកើតមានឡើងនៅ ពេលប្រឡងម្តងៗជាពិសេសនៅពេលប្រឡងបាក់ឌុប។
មតិសាធារណជននិងក្រុមអ្នករិះគន់បានចោទប្រកាន់ជារៀងរាល់ឆ្នាំថា អាចមានអំពើពុករលួយកើតឡើងនៅរាល់ការប្រឡងម្តងៗ។ អំពើពុករលួយដែលអ្នករិះគន់បរិហារនោះមានចាប់តាំងពីការបែងចែក បុស្តិ៍អោយគ្រូមេប្រយោគជាដើម។ មេប្រយោគដែលចង់កាន់សាលានៅក្បែរទីប្រជុំជនត្រូវបង់ថវិកាខ្លះ។ សូមបញ្ជាក់ថា មូលហេតុដែលមេប្រយោគដណ្តើមគ្នាចង់កាន់សាលាដែលមានទីតាំងនៅក្បែរ ទីប្រជុំជនពីព្រោះពួកគេរំពឹងថា អាចរកប្រាក់ចំណូលបានមកវិញខ្លះនៅពេលប្រឡង។
ក្រៅពីភាពមិនប្រក្រតីទាក់ទងទៅនឹងការបែងចែកសាលា សម័យប្រឡងបាក់ឌុបម្តងៗត្រូវបានគេរិះគន់ថា អាចមានការសូកប៉ាន់នៅក្នុងពេលប្រឡងជាដើម។ ពេលខ្លះ សិស្សអាចនាំគ្នាប្រមូលលុយអោយគ្រូដើម្បីអាចចម្លងគ្នាទៅវិញទៅមក បានឬលួចមើលវិញ្ញាសារព្រាងបាន។ នៅថ្ងៃចន្ទនេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែអះអាងថា មានភាពមិនប្រក្រីតីកើតឡើងដដែល។
ឆ្លើយតបទៅនឹងរាល់ការចោទប្រកាន់ខាងលើនេះ មន្រ្តីក្រសួងអប់រំតែងតែបដិសេធដាច់អហង្ការដោយការពារថា គ្មានឡើយការសូកប៉ាន់នៅពេលប្រឡង។ ការរៀបចំការប្រឡងពីមួយឆ្នាំទៅមួយឆ្នាំរឹតតែប្រសើជាងមុន ពោលគឺភាពរញ៉េរញ៉ៃ ភាពមិនប្រក្រតីទាំងឡាយដែលធ្លាប់មាននាពេលកន្លងមកត្រូវបានកាត់ បន្ថយជាបណ្តើរៗ។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីបំបាត់នូវរាល់ការជះទឹកដាក់គ្នាជុំវិញភាពមិនប្រក្រតីនៅ ពេលប្រឡងនោះ ក្រុមយុវជនស្រាវជ្រាវមួយក្រុមគ្រោងនឹងសម្ភាសន៍ជាមួយសិស្ស៤០០ នាក់ក្រោយពេលប្រឡងចប់ដើម្បីចង់ដឹងថា សម័យប្រឡងឆ្នាំ២០១២នេះមានអំពើពុករលួយដូចអ្វីដែលធ្លាប់បានចោទ ប្រកាន់ដែរឬទេ? និយាយបែបផ្សេងមានន័យថា ការស្ទង់មតិខាងលើនេះអាចជាមធ្យោបាយមួយក្នុងការបញ្ចប់នូវមន្ទិល សង្ស័យនៅក្នុងសម័យប្រឡង។
ប្រសិនបើគ្មានការអង្កេតឬការស្ទង់មតិអោយបានច្បាស់លាស់ទេនោះ តម្លាភាពក្នុងសម័យប្រឡងវានៅតែជាតម្លាភាពនៅក្នុងភាពងងឹត។ ហើយសូមកុំភ្លេចថា តម្លាភាពនៅក្នុងភាពងងឹតគឺជាតម្លាភាពដែលនៅតែដិតដានដោយក្តី មន្ទិលសង្ស័យ។ ដូច្នេះ មានតែការស្ទង់មតិឯករាជ្យទេដែលអាចបញ្ចប់ភាពចម្រូងចម្រាស់ក្នុង វិស័យអប់រំបាន។
អ្នកវិភាគសង្គមសេដ្ឋកិច្ចខ្លះដែលបានតាមដានសម័យប្រឡងបាក់ឌុបអស់ រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានអត្ថាធិប្បាយថា នេះគឺជាពេលវេលាដែលក្រសួងអប់រំត្រូវបញ្ចប់នូវភាពចម្រូងចម្រាស់ ក្នុងសម័យប្រឡងបាក់ឌុបនេះហើយ។ បើមិនដូច្នេះទេ រូបភាពនៃវិស័យអប់រំខ្មែរនៅតែប្រឡាក់ដិតដាមស្នាមខ្មៅដដែល។ ហើយនេះ ពេលខ្លះ វាខុសពីការពិតដែលបាននិងកំពុងកើតមានឡើងនៅក្នុងវិស័យអប់រំ។ ការពិតអាចថា គ្មានទាល់តែសោះអំពើផ្តេសផ្តាសនៅក្នុងវិស័យអប់រំនិយាយជារួមនិង និយាយដោយឡែក នៅពេលប្រឡងបាក់ឌុបនេះតែម្តង។
ប៉ុន្តែដើម្បីអាចធ្វើអោយគេជឿជាក់ថា សម័យប្រឡងនេះឬសម័យប្រឡងនោះមានសុក្រិត្យភាព១០០% អ្នកពាក់ព័ន្ធទាំងឡាយគួរបង្ហាញអ្វីដែលជាមន្ទិលសង្ស័យទៅកាន់ សាធារណជន អាចតាមរយៈ ការស្ទង់មតិក្តី ឬតាមរយៈការផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានក្តី។ ប្រសិនបើអ្នកពាក់ព័ន្ធ ហ៊ានបង្ហាញតម្លាភាពយ៉ាងដូច្នេះ ពេលនោះ ក្រុមអ្នករិះគន់ដែលធ្លាប់តែទាញប្រយោជន៍នយោបាយពីសម័យប្រឡងនោះ នឹងលែងមានប្រសិទ្ធិភាពតទៅទៀត។
អ្នកតាមដានសភាពការណ៍សង្គមសេដ្ឋកិច្ចដដែលបានអត្ថាធិប្បាយបន្តទៀតថា វិស័យអប់រំ ទោះបីថាល្អឥតខ្ចោះហើយក្តីឬក៏ធ្លាប់មានបញ្ហាខ្លះក៏ដោយក្តី វាគួរតែក្លាយទៅជាវិស័យគំរូមួយចាប់ពីពេលនេះតទៅ គំរូទាំងសកម្មភាព គំរូទាំងសតិសម្បជញ្ជៈសម្រាប់សង្គមជាតិទាំងមូល៕
និស្សិតខ្មែរនិយាយពីការដោះស្រាយជម្លោះដីនៅអាល្លឺម៉ង់
ដោយ ផន រីណា
2012-08-06
និស្សិតខ្មែរម្នាក់សិក្សាមុខវិជ្ជាចាត់ចែង និងសិទ្ធិកាន់កាប់ដីធ្លីនៅប្រទេសអាល្លឺម៉ង់ បានពន្យល់បង្ហាញពីយន្តការដោះស្រាយវិវាទដីធ្លីនៅប្រទេសអភិវឌ្ឍន៍ ដូចជានៅអាល្លឺម៉ង់ ដោយប្រៀបធៀបរបៀបដោះស្រាយនៅប្រទេសកម្ពុជា ក្រោយពេលសង្គ្រាមដូចគ្នា។និស្សិត វុធ សូវៀត កំពុងសិក្សាមុខវិជ្ជានៃការចាត់ចែងដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីនៅឯសកលវិទ្យាល័យ ម៉ូនីក (Munich) នៃប្រទេសអាល្លឺម៉ង់ បានរៀបរាប់ថា ប្រទេសដែលមានការអភិវឌ្ឍផ្ដោតការយកចិត្តទុកដាក់លើពលរដ្ឋដែលរស់ នៅក្នុងបន្ទាត់ក្រីក្រជាងគេ គឺមានន័យថា ចាប់ផ្ដើមពីថ្នាក់ក្រោមឡើងទៅលើ។
លោកបញ្ជាក់ថា ការចូលរួមមតិពីពលរដ្ឋក្រីក្រជាកត្តានាំឲ្យប្រទេសរីកចំរើន៖ «ការ ចូលរួមរបស់ប្រជាពលរដ្ឋសំខាន់ណាស់។ ទោះបីជាយើងគិតថា គាត់អត់បានរៀនសូត្រខ្ពង់ខ្ពស់ ប៉ុន្តែបើនិយាយពីស្ថានភាពនៅក្នុងភូមិគាត់ បានន័យថា គាត់ជាបណ្ឌិតនៅក្នុងភូមិឃុំហ្នឹង។ នៅបណ្ដាប្រទេសជឿនលឿនដូចប្រទេសអាល្លឺម៉ង់ ប្រជាពលរដ្ឋគេរួមគ្នាណាស់»។
លោកថា នៅពេលមានទំនាស់ដីធ្លីកើតឡើង ប្រទេសអាល្លឺម៉ង់ គេផ្ដោតយកដំណោះស្រាយតាមផ្លូវច្បាប់មកអនុវត្ត។ នេះជាកត្តាដែលនាំឲ្យប្រទេសនេះជឿនលឿនទៅបានក្រោយពេលសង្គ្រាម។ លោកបញ្ជាក់ថា អាល្លឺម៉ង់ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទី២ មានការជួបប្រទះបញ្ហាជម្លោះដីធ្លីជាច្រើនណាស់។
ការកសាងប្រទេសឡើងវិញ ក្រោយការខ្ទេចខ្ទាំធ្ងន់ធ្ងរដោយសារសង្គ្រាម អាល្លឺម៉ង់បានអភិវឌ្ឍផ្លូវថ្នល់ និងសំណង់អគារផ្សេងៗក្នុងប្រទេសរបស់ខ្លួនយ៉ាងសកម្ម។ ការកសាងឡើងវិញទាំងនោះ បានប៉ះពាល់ដល់ដីលំនៅឋានរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែគេប្រើដំណោះស្រាយមានតម្លាភាព ដោយឲ្យភាគីទាំងពីរទទួលបានសិទ្ធិ និងផលប្រយោជន៍ស្មើគ្នាពីការស្ថាបនានោះ។
លោកមានប្រសាសន៍ថា សេចក្ដីសម្រេចទាំងឡាយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ គឺតែងមានការចូលរួមមតិពីមហាជន។ វិធីសាស្ត្រក្នុងសេចក្ដីសម្រេចនោះ គឺផ្ដើមចេញពីថ្នាក់ក្រោមឡើងទៅថ្នាក់លើវិញ៖ «គេចង់ធ្វើផ្លូវមួយខ្សែឆ្លងកាត់នៅភូមិហ្នឹង អ៊ីចឹងមេភូមិរបស់គេ គេចាប់ផ្ដើមប្រជុំជាមួយមេភូមិថា ខាងលើមានគំរោងនឹងសាងសង់ដីមួយខ្សែ ដូចថា ឆ្លងកាត់ភូមិយើងអ៊ីចឹង អ៊ីចឹងគេឲ្យប្រជាជនចូលរួមហ្នឹងថា តើចង់បានផ្លូវហ្នឹងកាត់ភូមិរបស់គេមែន ឬក៏ចង់ទុកជារបៀបធម្មជាតិហ្នឹងពីដើម?ដូចនេះគេពិភាក្សាគ្នា បើគេអត់ចង់បានផ្លូវហ្នឹងទេ អ៊ីចឹងគេពន្យាររហូតអត់អាចទៅមុខបានទេ លុះត្រាតែមានការព្រមព្រៀងពីថ្នាក់ក្រោមកាត់កន្លែងណាធ្វើទៅឲ្យ មានការព្រមព្រៀងរហូត»។
លោកបន្តថា ប្រទេសអាល្លឺម៉ង់ ពេលនោះ គេមានច្បាប់អស្សាមិកដូចប្រទេសកម្ពុជា បច្ចុប្បន្នដែរ។ ច្បាប់អស្សាមិកមានន័យថា រដ្ឋមានសិទ្ធិទិញអ្វីមួយមុនអ្នកដទៃសម្រាប់អភិវឌ្ឍន៍ ប្រសិនបើការអភិវឌ្ឍនោះផ្ដល់ប្រយោជន៍ជាសាធារណៈ ហើយសំណងនឹងទូទាត់តាមតម្លៃទីផ្សារដែលភាគីម្ខាងទៀតខាតបង់។
លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ការផ្ដល់សំណងទូទាត់គឺជាចំណែកមួយរបស់ក្រុមហ៊ុន រួមជាមួយនឹងរដ្ឋាភិបាល៖ «បើសិនជាគេធ្វើទៅប៉ះពាល់ដីហ្នឹង បានន័យថាដីហ្នឹងគេផ្ដល់សំណងជាពីរ ប៉ុន្តែគេចង់បានថវិកាជំនួសដី ឬក៏គាត់ចង់បានដីកន្លែងថ្មីជំនួសដីចាស់ហ្នឹង? បើគាត់ចង់បានលុយជំនួសដីហ្នឹង គេសុខចិត្តឲ្យដីហ្នឹងក្នុងតម្លៃទីផ្សារ។ ...គេបំពេញឲ្យយើងមិនឲ្យខកចិត្តទេ អាហ្នឹងច្បាប់គេហ្នឹង។ ឧទាហរណ៍នៅប្រទេសខ្មែរ យើងចង់សង់ថ្នល់មួយ បើទោះបីជំនួយពីបរទេសមែន ប៉ុន្តែរដ្ឋាភិបាលហ្នឹងគាត់បានចូលរួមធ្វើបដិភាគក្នុងថវិកាសរុប នៃការកសាងផ្លូវហ្នឹង ភាគច្រើនថវិការបស់រដ្ឋហ្នឹង គឺយើងយកមកដោះស្រាយផលប៉ះពាល់»។
និស្សិត វុធ សូវៀត បញ្ជាក់បន្ថែមថា លោកក៏បាននាំយកឧទាហរណ៍ទាក់ទងនឹងវិវាទដីធ្លីនៅកម្ពុជា មកពិភាក្សាជាមួយគ្រូ និងក្រុមនិស្សិតពីប្រទេសជាច្រើនដែរ។ លោកថា ភាពជោគជ័យ ឬបរាជ័យវាអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល៖ «អ្វីដែលសំខាន់ គឺការតាំងចិត្តរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះ។ សំខាន់ណាស់ ប្រសិនបើជម្លោះមួយរដ្ឋាភិបាលអត់ឆន្ទៈក្នុងការដោះស្រាយ មិនអាចទៅមុខបានទេ។ មួយទៀត អភិបាលកិច្ចដែលជាគោលការណ៍ គេឲ្យឱសានវាទហ្នឹង។ រដ្ឋគេ គេមានការដោះស្រាយ មានការចូលរួមពីភាគីទាំងអស់»។
បញ្ហាវិវាទដីធ្លីជាបញ្ហាចម្រូងចម្រាសមួយកើតមានជាបន្តបន្ទាប់ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ បញ្ហានេះនាំដល់ការបណ្ដេញពីពលរដ្ឋចេញពីលំនៅឋាន ការប្រើអំពើហិង្សាដល់អ្នកស្រុកស្លូតត្រង់ ចាប់ពលរដ្ឋដាក់ពន្ធនាគារជាដើម ហើយមន្ត្រីសិទ្ធិមនុស្ស បានបញ្ជាក់ថា ជម្លោះដីធ្លីនេះមកពីការធ្វេសប្រហែសរបស់រដ្ឋាភិបាល ក្នុងការធ្វើសម្បទានដីសេដ្ឋកិចុ្ច ឬវិនិយោគឲ្យក្រុមហ៊ុនដែលមិនបានសិក្សាអំពីផលប៉ះពាល់ឲ្យបាន ច្បាស់លាស់ និងគ្មានការផ្ដល់សំណងត្រឹមត្រូវ។
ទោះបីយ៉ាងណាក៏ដោយ នៅក្នុងរបាយការណ៍របស់តំណាងពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុក ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក៏បានបង្ហាញថា ជម្លោះដីធ្លី និងការបណ្ដេញអ្នកភូមិដោយសារតែវិវាទដីធ្លីនៅកម្ពុជា ជាបញ្ហានាំមុខគេ។ លោកអំពាវនាវឲ្យរដ្ឋាភិបាលបង្កើនការដោះស្រាយដោយចំហ និងស្មើភាពគ្នា ដើម្បីឲ្យមានភាពយុត្តិធម៌ដល់ម្ចាស់ដី និងបានទទូចឲ្យមានការពង្រឹងនូវការអនុវត្តច្បាប់ភូមិបាលកម្ពុជា ឆ្នាំ២០០១។
ចំណែកនិស្សិត វុធ សូវៀត ដែលកំពុងសិក្សាមុខវិជ្ជានៃការចាត់ចែងដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីនៅឯសកលវិទ្យាល័យ ម៉ូនីក នៃប្រទេសអាល្លឺម៉ង់ បានតាំងចិត្តថា ទៅអនាគតលោកនឹងយកចំណេះពីការសិក្សានេះទៅជួយដល់ប្រទេសកម្ពុជា។ លោកចង់ធ្វើជាគ្រូបង្រៀនមហាវិទ្យាល័យមួយ និងបំរើការជាមន្ត្រីក្នុងរដ្ឋាភិបាលទាក់ទងនឹងបញ្ហាដីធ្លី៕
California to launch college for ‘illegal’ immigrants
Associated Press05 August 2012 Issue No:233
Last year, Georgia lawmakers mulled over a bill that would have barred
undocumented immigrants from attending college. A group of college
professors then banded together to offer those students an education.
Now a similar effort to Freedom University, as it was called, is going
national, reports Associated Press.
A project called National Dream University, mirrored after the Georgia effort, is being formed in California. It’s a collaboration between the University of California, the Los Angeles Center for Labor Research and Education and the National Labor College. It aims to offer online courses for college credit to young immigrant and labour rights activists who want to attend college.
A project called National Dream University, mirrored after the Georgia effort, is being formed in California. It’s a collaboration between the University of California, the Los Angeles Center for Labor Research and Education and the National Labor College. It aims to offer online courses for college credit to young immigrant and labour rights activists who want to attend college.
Last year, Georgia lawmakers mulled a bill that would have barred undocumented immigrants from attending college. A group of college professors then banded together to offer those students an education.
Now a similar effort to Freedom University, as it was called, is going national.
A project called National Dream University, mirrored after the Georgia effort, is being formed in California. It’s a collaboration between the University of California, Los Angeles Center for Labor Research and Education and the National Labor College.
It aims to offer online courses for college credit to young immigrant and labor rights activists who want to attend college.
The project was inspired by an effort last year in Georgia to reach out to undocumented immigrant students barred from area universities and President Obama's decision to grant temporary work permits to many young undocumented immigrants.
In Georgia, five professors offered to teach a rigorous, once-a-week seminar that would have mirrored courses taught at academically-rigorous Georgia schools. It was meant for Georgia students who graduated from high school but barred from attending a top state school because of Georgia state education policy, which was later dropped.
Students are getting motivated, they're having a newfound sense of hope they can go to college. If they're not having this opportunity in their home state, they need someone to provide that.- Alma Castrejon, the project's coordinator
About 35 students will be accepted to take six courses in 2013 on topics such as labor history and nonviolence and social movements, Castrejon said. Anyone interested in immigrant and labor rights can apply whether they have legal status or not, she said.
The year's coursework will cost $2,490. Students will be required to travel to Maryland and California at the beginning and end of the year but will complete their coursework and assignments online.
Applications are due Oct. 5.
Lisa Garcia-Bedolla, associate professor at University of California, Berkeley's graduate school of education, said she thought the program would draw students who couldn't otherwise afford to go to school because of rising tuition costs, living expenses and the difficulty of keeping a job while taking classes.
"I think people will take advantage of it because it's the only option for them," she said.
Jonathan Perez, an undocumented immigrant student activist, said the topics appear geared to students who are involved in immigrant rights work, many who are likely already seeking a higher education.
Castrejon said students who complete the program will receive a certificate and can transfer the credits. If the program succeeds, it might be expanded to a two- or four-year degree, she said.
New Columbia institute to advance NYC tech industry
Bloomberg05 August 2012 Issue No:233
Columbia University will start an Institute for Data Sciences and
Engineering in New York City. The institute, which will be housed at
Columbia’s existing campuses in Morningside Heights and Washington
Heights, is expected to employ 75 new faculty members over the next 15
years, writes Henry Goldman for Bloomberg.
This is according to a news release from the city announcing the plan. The agreement includes the creation of 4,000 square metres of applied science and engineering space by 2016. New York City will provide $15 million in financial assistance, including discounted-energy transmission costs and partial debt forgiveness, according to the release.
Mayor Michael Bloomberg has made developing the city’s technology industry a major initiative. Cornell University in Ithaca, New York, and its partner Technion-Israel Institute of Technology, last year won a city contest to build an engineering campus with a grant of land on Roosevelt Island and $100 million for infrastructure improvements. Columbia’s plan is another advance, the mayor said.
This is according to a news release from the city announcing the plan. The agreement includes the creation of 4,000 square metres of applied science and engineering space by 2016. New York City will provide $15 million in financial assistance, including discounted-energy transmission costs and partial debt forgiveness, according to the release.
Mayor Michael Bloomberg has made developing the city’s technology industry a major initiative. Cornell University in Ithaca, New York, and its partner Technion-Israel Institute of Technology, last year won a city contest to build an engineering campus with a grant of land on Roosevelt Island and $100 million for infrastructure improvements. Columbia’s plan is another advance, the mayor said.
Subscribe to:
Posts (Atom)
-
លោកនិពន្ធនាយកជាទីគោរពរាប់អាន! តាម ការពិនិត្យសង្កេតរបស់ខ្ញុំ មានប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន បានច...
-
Wachira Kigotho 09 May 2014 Issue No:319 Unequal access to university education is likely to persist in most countries globally ...
-
ការពិនិត្យមើលផលអាក្រក់កើតចេញពីវប្បធម៌ប៉ែងជើង ឬក្ដិចត្រួយគ្នា ដោយ កែវពេជ្រ មេត្តា 2011-11-03 ទម្លាប់នៃការប...
-
Chambers and Partners - Home 1 Bun & Associates THE FIRM Sources single out this firm as a market leader, highlighting its inc...
-
Combat Journalism: CQR Is reporting on global conflict worth the risk? By Frank Greve Introduction Chr...
-
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ « ព្រះបរមរតនកោដ្ឋ » បានស្ថាបនាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងតាមរយៈ ព្រះរាជក្រឹត្យលេខ ៣៤/៦៨.ប.រ ចុះថ្...
-
By Sam Rany 1. There is a jump in higher education in Cambodia, what do you see from this development? Actually, I o...
-
https://www.box.com/files/0/f/0/1/f_2876428255#/files/0/f/0/1/f_2876428255 International Journal of Higher Education ISSN 1927-...
-
Academic Adjustment Issues in a Malaysian Research University: The Case of Cambodian, Laotian, Burmese, and Vietnamese Postgraduat...
-
https://www.box.com/profile#/profile/183918435/page/1/1/2876421805 International Journal of Learning & Development ISSN 216...