Tuesday 26 June 2012

ចិននឹងជួយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សក្នុងការពង្រឹងសមត្ថភាព និងផ្តល់លទ្ធភាពផ្សព្វផ្សាយព័ត៌មាន



Tuesday, 26 June 2012 16:01 ដោយៈ DAP-Posted: ID-009 

ភ្នំពេញៈ កាលពីរសៀលថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១២ គណៈប្រតិភូ នៃអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស (PRU) នៃទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលដឹកនាំដោយលោក ស្វាយ ស៊ីថា រដ្ឋ លេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ដោយលោក Hong Liang អគ្គនាយករងក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សា ដែលមានរយៈ ពេលមួយម៉ោង ស្តីពីបញ្ហាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបរិបទ នៃភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីគ្រប់ ជ្រុងជ្រោយរវាងរដ្ឋាភិបាលកម្ពុជា និងចិន។
លោក ស្វាយ ស៊ីថា បានសំដែងនូវការអបអរសាទរចំពោះមិត្តភាពដ៏យូរអង្វែង និងកាន់តែរឹងមាំ ដោយផ្អែកលើ ផលប្រយោជន៍ និងការគោរពទៅវិញទៅមករវាងចិន និងកម្ពុជា ហើយលោកក៏បានសង្កត់ធ្ងន់អំពីតម្រូវការជា បន្ទាន់ឱ្យមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាងមុននៅក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជាមធ្យោបាយដ៏ត្រឹមត្រូវ និងទូលំទូលាយក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការផ្សព្វផ្សាយរបស់បរទេ ស នៃការផ្តល់ព័ត៌មានខុស និងការផ្តល់ព័ត៌មានមិនត្រឹមត្រូវអំពីគោលនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាការ ចោទប្រកាន់នានារបស់បរទេស ដែលត្រូវបានធ្វើឡើងមកលើកម្ពុជា និងចិន និងដើម្បីប្រាប់ទៅពិភពលោកអំពី ការពិត គុណតម្លៃ និងអាទិភាពជាក់ស្តែង នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

លោក Hong Liang បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជា គឺជាមិត្តដ៏ល្អ និងជាអ្នកជិតខាងដ៏ល្អ ចំពោះ ប្រជាជនចិន ហើយដោយសារប្រជាជនចិនគាំទ្រយ៉ាងខ្លាំងក្លាដល់ប្រជាជនកម្ពុជានោះ រដ្ឋាភិបាលចិននឹងនៅ តែមានសិទ្ធិស្របច្បាប់ ដើម្បីជួយដល់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានជ្រើសរើសដោយប្រជាជនកម្ពុជា តាមរយៈដំណើរការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យ។
ជំនួបពិភាក្សានោះ បានបញ្ចប់ទៅជាមួយនឹងការសន្យាគាំទ្រដែលថា ចិននឹងជួយដល់អង្គភាពព័ត៌មាន និងប្រតិ កម្មរហ័សពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការងារផ្សព្វផ្សាយ និងប្រតិកម្ម មិនថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយធម្មតា ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងតែរីកដុះដាលនោះទេ ហើយក៏ដើម្បីធ្វើឱ្យមានតុល្យភាពរវាងសេច ក្តីរាយការណ៍ព័ត៌មាន និងបទវិភាគនានា នៃប្រទេសអភិវឌ្ឍន៍ និងសេចក្តីរាយការណ៍ព័ត៌មាន និងបទវិភាគនានា នៃប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជា និងចិន។

នៅថ្ងៃនោះដែរ គណៈប្រតិភូអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ លោក Wang Chen រដ្ឋមន្រ្តី នៃក្រុមប្រឹក្សារដ្ឋទទួលបន្ទុកស្ថាប័នព័ត៌មាន (SCIO) ដែលសវនាការនេះ បាន ប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយអត្ថន័យ និងជាមិត្តភាព ក្នុងក្របខណ្ឌ នៃការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង PRU និង SCIO ក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

ប្រធានអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស និងរដ្ឋមន្រ្តី នៃ SCIO បានផ្លាស់ប្តូរទស្សនៈយោបល់ស្តីអំពីបញ្ហា ប្រឈម ដែលកម្ពុជា និង ចិន កំពុងជួបប្រទះក្នុងការបង្ហាញនូវការពិត នៃប្រទេសរៀងៗខ្លួន គុណតម្លៃជាទី ស្រលាញ់ដ៏ជ្រៀលជ្រៅរបស់ប្រជាជនទាំងពីរ និងអាទិភាព នៃរដ្ឋាភិបាលទាំងពីរ ចំពោះពិភពលោក ដែលត្រូវ បានគ្របដណ្តប់ដោយសារព័ត៌មាន និងការផ្សាយបរទេស។
ឆ្លើយតបទៅនឹងប្រសាសន៍របស់លោក ស្វាយ ស៊ីថា ដែលស្នើឱ្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សប្រើប្រាស់បាននូវមធ្យោបាយដ៏ទំនើប និងសម្បូរបែប របស់ SCIO ក្នុងការផ្សព្វផ្សាយរបាយការណ៍ព័ត៌មានសំខាន់ៗរបស់ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដែលរួមមានបទអាត្ថាធិប្បាយ វិចារណកថា និងអត្ថបទវិភាគនោះ លោកWang Chen  មានជំនឿយ៉ាងមុតមាំថា SCIO នឹងជួយគាំទ្រយ៉ាងពេញទំហឹងដល់អង្គភាពព័ត៌មាន និងប្រតិកម្ម រហ័សលើបញ្ហាទាំងនេះ។

នាថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ ២០១២ គណៈប្រតិភូ PRU បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្រុមបោះពុម្ពអន្តរ ជាតិចិន និងសមាគមអ្នកបកប្រែ នៃប្រទេសចិន (CIPG) ដឹកនាំដោយលោក Guo Xiaoyong ដែលជាអនុ ប្រធានប្រតិបត្តិ។ បន្ទាប់ពីទស្សនាការិយាល័យ ក្រុមបោះពុម្ពអន្តរជាតិចិន (CIPG) ដែលមានអ្នកនិពន្ធភាសា បរទេសជាច្រើនរយនាក់ ធ្វើការជាមួយនឹងទីតាំងមានបំពាក់បច្ចេកវិទ្យាឈានមុខ ចុងក្រោយដ៏មានអត្ថប្រយោជ ន៍ បម្រើប្រព័ន្ធអ៊ីនធើណិតចិន និងបន្ទប់សម្រាប់ថតសំឡេង និង ផ្តិតយករូបភាព ដើម្បីរៀបចំការបោះពុម្ពផ្សាយ និងការបង្ហោះតាមអ៊ីនធើណិតនោះ អនុប្រធានប្រតិបត្តិ និងបុគ្គលិក CIPG ព្រមទាំង គណៈប្រតិភូអង្គភាពព័ត៌ មាន និងប្រតិកម្មរហ័ស បានបើកកិច្ចប្រជុំមួយ ដើម្បីផ្លាស់ប្តូរទស្សនៈយោបល់ លើបញ្ហាសារព័ត៌មាន និងការ បោះពុម្ពផ្សាយ ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមបែបថ្មី។
ដោយយោងតាមសំណើរបស់ លោក ស្វាយ ស៊ីថា ស្តីពីជំនួយ ដែលជាប់ទាក់ទងនឹងការផ្សព្វផ្សាយរបាយការ ណ៍សំខាន់ៗ របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស អនុប្រធានប្រតិបត្តិរបស់ CIPG បានឆ្លើយតបប្រកប ដោយភាពវិជ្ជមាន ដែលនេះមានន័យថា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សអាចនឹងផ្សព្វផ្សាយរបាយការណ៍ ព័ត៌មានតាមរយៈគេហទំព័រ China.org.cn ដែលមានគេហទំព័រចំនួន ៣០ផ្សេងទៀត នៅក្រោមការគ្រប់គ្រង របស់ខ្លួន។ កិច្ចប្រជុំត្រូវបានបញ្ចប់ដោយបរិយាកាស ប្រកបដោយសហប្រតិបត្តិការ និងមិត្តភាព។

នៅទីក្រុងប៉េកាំងនេះដែរ គណៈប្រតិភូអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានទៅធ្វើទស្សនកិច្ចតំបន់វប្បធម៌ បុរាណល្បីល្បាញ មានទីលានធានអាមិន (Tiananmen Square), វាំងចាស់ (The forbidden City) និង មហាកំផែង។
នៅថ្ងៃទី២០ ខែមិថុនា គណៈប្រតិភូអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ត្រូវបានស្វាគមន៍ យ៉ាងកក់ក្តៅ ដោយ លោកស្រី Wang Yanwen សមាជិករបស់គណៈកម្មាធិការបក្សខេត្ត និងជាប្រធាននាយកដ្ឋានសាធារណៈ នៃ បក្សកុំម្មុយនីស្តចិន គណៈកម្មាធិការបក្សខេត្ត Jiangsu និង សហការីរបស់លោកស្រី រួមទាំងអ្នកតំណាងមកពី សារព័ត៌មាន Xinhua និងស្ថានីយផ្សព្វផ្សាយខេត្ត Jiangsu ។
លោក ស្វាយ ស៊ីថា និងលោកស្រី Wang Yanwen បានផ្លាស់ប្តូរចំណាប់អារម្មណ៍ ដ៏កក់ក្តៅស្តីពីចំណងមិត្តភាព យូរអង្វែងរវាងប្រជាជន និងរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា និង ចិន។

នៅក្នុងឱកាសនេះ ទន្ទឹមនឹងការកោតសរសើរចំពោះសកម្មភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលសម្រេចបាន ដោយ ខេត្ត Jiangsu លោក ស្វាយ ស៊ីថា ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិន ទាំងប្រព័ន្ធផ្សព្វផ្សាយធម្មតា និងប្រព័ន្ធបណ្ដាញសង្គម និងជួយចែកចាយព័ត៌មាន និងដំណឹង ផ្សេងៗ អំពីកម្ពុជាទៅឱ្យអ្នកអានរាប់លាននាក់ក្នុងប្រទេសចិន ដើម្បីបង្កើននូវការយល់ដឹងឱ្យកាន់តែទូលាយ និងពង្រឹងនូវចំណាប់អារម្មណ៍ ចំពោះប្រទេសកម្ពុជាក្នុងឋានៈជាគោលដៅទេសចរណ៍ និងការវិនិយោគពាណិជ្ជ កម្មពីសំណាក់ប្រជាជនចិន។ នៅក្នុងខេត្ត Nanjing គណៈប្រតិភូអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ក៏មាន ឱកាសធ្វើទស្សនកិច្ចនៅសហគ្រាសខ្នាតតូច និងមធ្យមមួយចំនួន ព្រមទាំងទីតាំងផ្នូរ Sun Yat-sen (Sun Yat-Sen Mausoleum) ហើយនឹងអតីតរាជវាំងសន្តតិវង្ស ម៉ីង (Ming) ដែលត្រូវបានកែសម្រួលជាមជ្ឈមណ្ឌលទេស ចរណ៍បុរាណចិន ផងដែរ។
នៅ Shanghai នៅថ្ងៃទី ២២ ខែមិថុនា ក្រោមការរៀបចំរបស់ការិយាល័យព័ត៌មាន ទីក្រុង shanghai (Informa tion Office of Shanghai Municipality) គណៈប្រតិភូអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស ក៏បានទៅពិនិត្យ គេហទំព័រ EastDay.com ដែលជាគេហទំព័ររដ្ឋដ៏សំខាន់មួយ នាំមុខគេនៅក្នុងការទទួល និងចែកចាយព័ត៌មាន ដោយមានក្រុមប្រតិកម្មរហ័ស (Emergency Reaction Group - ERG) នៅប្រចាំការ និងឆ្លើយតបទៅនឹង ព្រឹត្តិការណ៍បន្ទាន់ផ្សេងៗ។ ការិយាល័យព័ត៌មានទីក្រុង Shanghai ក៏បានរៀបចំឱ្យគណៈប្រតិភូអង្គភាពព័ត៌ មាន និងប្រតិកម្មរហ័ស បានធ្វើទស្សនកិច្ចនៅការិយាល័យផែនការអភិវឌ្ឍទីក្រុង Sanghai (Planning Office of Shanghai Municipality) និងអគារអង់តែន TV ខ្ពស់ត្រដែតលេចធ្លោ នៃក្រុង Shanghai (Landmark Shanghai TV Tower)។

ជារួមដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទៅកាន់សាធារណរដ្ឋ ប្រជាមានិតចិន តាមការអញ្ជើញពីក្រុមប្រឹក្សារដ្ឋ ទទួលបន្ទុកស្ថាប័នព័ត៌មាន (SCIO) បានបញ្ចប់ទៅដោយផ្លែផ្កា និង ទទួលបាននូវជោគជ័យអាស្រ័យ ដោយសារការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងការរៀបចំដ៏ល្អរបស់ ភាគីម្ចាស់ផ្ទះ។ សំខាន់ជាងនេះទៅទៀត តាមរយៈដំណើរទស្សនកិច្ចនេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស (PRU) នៃទីស្ដីការគណៈរដ្ឋមន្ត្រី មិនត្រឹមតែបានទទួលនូវបទពិសោធន៍ថ្មី និងល្អៗនៅក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រីកនូវបណ្ដាញរបស់ខ្លួន សម្រាប់ការផ្សព្វផ្សាយ ព័ត៌មាន ដោយមានការគាំទ្រសហការពីសំណាក់ភាគីចិនផងដែរ៕

No comments:

China's Confucius Institutes flourish in ASEAN after West's freeze-out (西方冷落后中国孔子学院在东盟蓬勃发展)

  Geopolitical baggage less of a factor, while learning Chinese is seen as a smart move 地缘政治包袱影响较小,学习中文被视为明智之举 https://asia.nikkei.com/P...