Sunday, 24 June 2012

ប្រសាសន៍សំខាន់ៗ របស់ប្រមុខ រដ្ឋាភិបាល កម្ពុជា-វៀតណាម ក្នុងពិធីសម្ពោធ បង្គោលព្រំដែនគោក លេខ ៣១៤


Sunday, 24 June 2012 08:19 ដោយ៖ ស៊ន សុភក្រ្ត-Posted: ID-009

ជាកិច្ចចាប់ផ្តើមសម្តេចតេជោ ហ៊ុន សែន បានឡើងថ្លែងសុន្ទរកថា ស្វាគមន៍នាយករដ្ឋមន្រ្តីវៀតណាម និងមន្រ្តីជាន់ខ្ពស់ទាំងអស់ នៃប្រទេសទាំងពីរ ដែលបានអញ្ជើញចូលរួមសម្ពោធបង្គោលព្រំដែនលេខ ៣១៤ ព្រមទាំងរៀបរាប់ពីកិច្ចទូទៅ នៃដំណើរការបោះបង្គោលព្រំដែននេះ។

- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបោះបង្គោលព្រំដែន មិនត្រឹមតែជាការបែងចែក ទឹកដី នៃប្រទេសទាំងពីរប៉ុណ្ណោះទេ តែវា ថែមទាំង ជួយជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ នៃប្រទេសទាំងពីរ។

-ជាមួយគ្នានេះ សម្តេចនាយក រដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មការបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរ ដែលបានខិតខំធ្វើការងារនេះ។

- សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា បន្ទាប់ពីបញ្ចប់ការបោះបង្គោលព្រំដែនគោក ប្រទេសទាំងពីរ នឹងចាប់ផ្តើម បោះបង្គោល ព្រំដែនទឹក ដោយមានភាពពេញលេញ ដោយគ្មានភាពលំអៀងណាមួយ។

-សម្តេចបន្តថា ក្នុងរយៈពេលកន្លងមក ក្រៅពីការខិត ខំប្រឹងប្រែង បោះបង្គោលព្រំដែន ដើម្បី ខណ្ឌចែកសីមា នៃប្រទេសទាំងពីរ រដ្ឋាភិបាល នៃប្រទេសកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការ អភិវឌ្ឍន៍តំបន់តាមព្រំដែន បង្កើនទីផ្សារ និងផលិតកម្មជាដើមជូនដល់ប្រជាពលរដ្ឋ។

- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ គឺឈរលើ មូលដ្ឋានច្បាប់ និងអន្តរជាតិ ដោយគោរព តាមការ ព្រមព្រៀងរបស់បារាំង ដែលបានរក្សាទុក ហើយបង្គោលព្រំដែនគោលលេខ ៣១៤នេះ មានសារសំខាន់ណាស់ សម្រាប់តភ្ជាប់ក្នុង ការបោះបង្គោល ព្រំដែនទឹក នៃប្រទេសទាំងពីរ។

-សម្តេចបន្តថា ការបោះបង្គោលព្រំដែននេះ មិនត្រឹមតែជាការពុះចែកព្រំ សីមា នៃប្រទេសទាំងពីរនោះទេ តែវាជាការចង់បាន និងទន្ទឹងរង់ចំា រវាងប្រទេសទាំងពីរ។

- សម្តេចតេជោ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អភិបាលខេត្តកំពត និងអភិបាលខេត្តគៀនយ៉ាង ប្រទេសវៀតណាម ព្រមទាំងអាជ្ញាធរទាំងអស់ នៃប្រទេសទាំងពីរ ដែលបានខិតខំជួយសម្រេចការងារបោះបង្គោលព្រំដែននេះ។

-ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរ គុណដល់ រដ្ឋាភិបាលវៀតណាម ដែលបានឧបត្ថម្ភដល់កិច្ចបោះបង្គោលព្រំដែនរបស់ប្រទេសទាំងពីរ ហើយសម្តេចសង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងបន្តការឧបត្ថម្ភ ដល់កិច្ចការទៀត។

- នាយករដ្ឋមន្រ្តីវៀតណាម បានមានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលបានរួមគ្នាសម្ពោធ បង្គោលព្រំដែន ដែលលើកទី១ បានធ្វើឡើងនៅខេត្តស្វាយរៀងនោះ។

-លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យ៉ុង បានមានប្រសាសន៍បន្តថា ការបោះបង្គោលព្រំដែនលេខ ៣១៤ និងបង្គោលព្រំដែនដទៃទៀត នៃប្រទេសទាំងពីរ មិនមែនបង្ហាញពីសន្តិភាព និងកិច្ចសហប្រតិបត្តិការ នៃការការកំណត់ព្រំដែននោះទេ តែវាធ្វើឲ្យមានការជំរុញ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រជាជនតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។

-លោក ង្វៀន តាន់យ៉ុន បន្តថា បង្គោលព្រំដែន ៣១៤ ស្ថិតនៅជាប់មាត់សមុទ្រ នៃប្រទេសទាំងពីរ ដែលមានខ្យល់អាកាសបរិសុទ្ធនេះ ដែលអនាគតរំពឹងថា នឹងក្លាយជាតំបន់ទេសចរណ៍ ដ៏សំខាន់របស់ប្រជាជន នៃប្រទេសទាំងពីរ និងភ្ញៀវទេសចរអន្តរជាតិ ហើយពេលនោះ នឹងបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងរវាងប្រទេសទាំងពីរ។

-លោក ង្វៀន តាន់យ៉ុង បានកោតសរសើរ ដល់មន្រ្តីគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ហើយលោកជំរុញឲ្យមន្រ្តី នៃប្រទេសទាំងពីរបន្តបោះបង្គោល ព្រំដែនដទៃទៀត។ បន្ទាប់ពីថ្លែងសុន្ទរកថា នាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ បានឡើង ទៅទាញក្រណាត់គ្រប បង្គោលព្រំដែន សម្ពោធជាផ្លូវការរួមគ្នា។

នៅពេលបញ្ចប់ពិធីសម្ពោធបង្គោលព្រំដែន នាយករដ្ឋមន្រ្តី និងមន្រ្តីរដ្ឋាភិបាល ប្រទេសទាំងពីរ បានធ្វើដំណើររួមគ្នាទៅចូលរួមសន្និសីទពាណិជ្ជកម្ម និងវិនិយោគលើកទី៣ នៅខេត្តគៀនយ៉ាង៕

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...