Tuesday, 26 June 2012

លោក ស ខេង៖ ត្រូវលុបបំបាត់គ្រឿងញៀនឲ្យអស់នៅត្រឹម ឆ្នាំ២០១៥


Tuesday, 26 June 2012 09:10 ដោយៈ គង់ សិរីរ័ត្ន-សៅ ដារ៉ានី : Posted : ID-011
ភ្នំពេញ៖ ដើម្បីចូលរួមលុប បំបាត់គ្រឿង ញៀន នៅឆ្នាំ២០១៥ ដែលជាគោលដៅ របស់អាស៊ាន លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ បានអំពាវនាវឲ្យអង្គការជាតិ និងអន្តរជាតិ ព្រមទំាងដៃ គូពាក់ព័ន្ធទំាងអស់ ត្រូវចូលរួមអប់រំ ប្រជាជន ធ្វើយ៉ាងណា ជៀសឲ្យផុត ពីការប្រើប្រាស់គ្រឿងញៀន។

ថ្លែងក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆំាង គ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ លោក ស ខេង បានបញ្ជាក់ថា កម្ពុជាមិនមែន ជាប្រទេសផលិត គ្រឿងញៀនទេ ប៉ុន្តែកម្ពុជាកំពុងទទួលរងនូវ ផលប៉ះពាល់ពីគ្រឿងញៀនដូចបណ្តាប្រទេសនានា ក្នុងតំបន់ និង លើពិភពលោកផងដែរ។ ដោយលោក អំពាវនាវឲ្យ អាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន កាកបាទក្រហមកម្ពុជា ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គម ស៊ីវិលជាតិ-អន្តរជាតិ វិស័យឯកជន និងថ្នាក់​ដឹកនាំ​គ្រប់លំដាប់ថ្នាក់ ទំាងផ្នែកពុទ្ធចក្រ និងអាណាចក្រ ប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យជៀសផុតពីការប្រើប្រាស់គ្រឿងញៀន។

លោកបានបន្តថា មុនទសវត្សរ៍ឆ្នាំ៩០ ទំាងការផលិត ការចរាចរណ៍ឆ្លងកាត់ និងការប្រើ​ប្រាស់​គ្រឿងញៀន មិនមាននៅក្នុងទឹកដី កម្ពុជាទេ។ ប៉ុន្តែបន្ទាប់ពីការបើកចំហរទីផ្សារ ស្ថានភាព​គ្រឿងញៀនក្នុងប្រទេសមានការប្រែប្រួលគួរឲ្យកត់សម្គាល់ និងគួរឲ្យយក ចិត្តទុកដាក់ជាទីបំផុត។

ទន្ទឹមនឹងនេះដែរ លោកស ខេង បានលើកយកបញ្ហាមួយចំនួនទាក់ទងគ្រឿងញៀនជាពិសេសពលករឆ្លងដែន កុមារអនាថា កម្មករ ក្នុងទីក្រុង មួយចំនួននៃភាគពាយ័ព្យ ប្រទេសកម្ពុជាបានធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន ដោយហេតុតែពួកគេមិនបានយល់ដឹងពីឥទ្ធិពល គ្រោះថ្នាក់នៃគ្រឿង ញៀនគ្រប់ប្រភេទ ហើយក្លាយខ្លួនជាជនរងគ្រោះដែលភាគច្រើន ដែល ជាក្រុមមនុស្សមានអាយុពី១០ឆ្នាំ ដល់៣៥ឆ្នាំ បណ្តាលឲ្យគ្រួសារ ទទួលរងភាពឈឺចាប់ អំពើហិង្សាញ៉ាំញី ភាពក្រីក្រ ហើយសាមីខ្លួន​ដែលប្រើ​គ្រឿងញៀន ត្រូវចុះទ្រុឌទ្រោម សុខភាពយ៉ាងធ្ងន់ធ្ងរ ទទួលរងភាពអាម៉ាស់ខូចអនាគត និងបាត់បង់កក្តិយសក្នុងសង្គមថែមទៀតផង។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ បណ្តាមេដឹកនាំអាស៊ានទំាងអស់ បានលើកយកប្រធានបទ ប្រទេសអាស៊ានទំាងអស់​គ្មានគ្រឿងញៀន មកជជែកពិភាក្សាផងដែរ ដើម្បីលុបបំបាត់គ្រឿងញៀន៕

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...