Sunday, 24 June 2012

លោក ម៉ែន វិបុល ស្នើឲ្យសមាជិកបក្សស្វែងរកចំណុចខ្លាំង និងចំណុចខ្សាយពីការបោះឆ្នោតកន្លងមក


Sunday, 24 June 2012 11:34 ដោយៈ គុជ វិភាគ-Posted: ID-009
ស្វាយរៀងៈ អនុប្រធានទី១ក្រុមការងារចុះជួយក្រុង ស្វាយរៀងលោក ម៉ែន វិបុល បានប្រាប់ឲ្យសមាជិក គណបក្សប្រជាជនកម្ពុជាទាំងអស់ ជាពិសេសក្រុមប្រិក្សាឃុំ-សង្កាត់ក្រុងស្វាយរៀង ដែលទើបតែជាប់ ឆ្នោតថ្មីៗ ត្រូវស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លង មក ដើម្បីយើងធ្វើការកែលម្អ និងធ្វើយ៉ាងណាឲ្យសំឡេងឆ្នោត កាន់តែកើនឡើងបន្ថែមទៀត នាពេល បោះឆ្នោតខាងមុខ។

មានប្រសាសន៍នៅក្នុងពីធីបូកសរុបលទ្ធផលការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៣ នៅព្រឹកថ្ងៃ អាទិត្យ ទី ២៣ ខែ មិថុនា ឆ្នាំ២០១២ នាសាលប្រជុំឆ្នេរទន្លេ លោក ម៉ែន វិបុល អភិបាលរង ខេត្តស្វាយរៀង និងជាអនុប្រធានទី១ ក្រុមការងារចុះជួយក្រុងស្វាយរៀង បានចាត់ទុកលទ្ធផលការបោះ ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នាពេលកន្លងមករបស់ក្រុងស្វាយរៀង គឺទទួលបានជោគជ័យ ដ៏ ធំធេងទៅតាមការគ្រោងទុករបស់គណបក្សប្រជាជនកម្ពុជា ក្រុងស្វាយរៀង។
លោកបានថ្លែងថា «នេះជាលទ្ធផលដ៏គួឲ្យពេញចិត្ត ក៏ប៉ុន្តែយើងត្រូវស្វែងពីចំណុចខ្លាំង និងចំណុច ខ្សោយ របស់យើងបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការកែលម្អ ចំណុចខ្វះខាត ដែលយើងមានកន្លង មក»។

យោងតាមលទ្ធផលបោះឆ្នោតកន្លងមកក្រុងស្វាយរៀង ដែលមាន៧សង្កាត់ គណបក្សប្រជាជនបាន ទទួលអាសនៈ ក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៤២ អាសនៈ ក្នុងចំណោម៤៥អាសនៈ ពោលគឺមានការកើន ឡើង ២អាសនៈបើប្រៀបធៀបនឹងអាណត្តិមុនព្រមទាំងឈ្នះដាច់ ៤សង្កាត់ក្នុងចំណោម ៧សង្កាត់។
បើតាមលោក ម៉ែន វិបុល ការទទួលបានជោគជ័យនេះ គឺជាការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំង ចិត្តរបស់សមាជិកគណបក្សទាំងអស់គ្នា ជាពិសេសក្រុមសកម្មជនរបស់គណបក្សប្រជាជន នៅតាមមូល ដ្ឋាន ព្រមទាំងគ្រូសារបក្សផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយលោក ម៉ែន វិបុល ក៏បានស្នើឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា ក្រុងស្វាយ រៀងទាំងអស់គ្នាខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យគណបក្សប្រជាជនខេត្តស្វាយរៀង ទទួលបានការ គាំទ្រពីប្រជាជនកាន់តែច្រើនថែមទៀត ជាពិសេសនៅក្នុងការបោះឆ្នោតតំណាងរាស្រ្តនាឆ្នាំក្រោយ ត្រូវ ធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសភា៥លើ៥ ដូចក្នុងអាណត្តិឆ្នាំ២០០៨៕

No comments:

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia

Enhancing Loan Payment Efficiency Through Mobile App Technology Utilization in the Banking Sector of Battambang City, Cambodia : In the cont...