Friday, 22 June 2012

ទិដ្ឋភាព​បណ្ដាញ​ព័ត៌មាន​នៅ​ប្រទេសកម្ពុជានា​គ្រា​បច្ចុប្បន្ន

ដាក់បញ្ចូលថ្ងៃ 21 June 2012, 16:38 AEST
ថ្វីបើ​​ផ្នែក​ប្រព័ន្ធ​ អ៊ិនធើរណិតនៅកម្ពុជា​​ហាក់​មាន​សន្ទុះ​លឿន​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្ដី​ ក៏បណ្ដាញ​ព័ត៌មាន​បោះ​ពុម្ព​នៅ​​មិនទាន់​ស្រក​ស្រុត​នៅ​ឡើយ​ទេ។

នៅ​ដើម​សប្ដាហ៍នេះ បណ្តាញ​ព័ត៌មាន​នៅ​ប្រទេស​អូស្រ្តាលី ​កំពុងតែ​ជួប​ប្រទះ​នូវ​ការផ្លាស់​ប្ដូរ​​ដ៏​ធំមួយ​ដែល​មិន​ធ្លាប់​មានពីមុន ​ ដោយ​សារ​ថា កាល​ពីថ្ងៃ​អង្គារ​ក្នុង​អាទិត្យ​នេះ​ ក្រុម​ហ៊ុន​ Fairfax Media Limited ដែល​ជា​ក្រុម​ហ៊ុន​ព័ត៌មាន​ដ៏ធំ​ហើយ​មាន​វ័យ​ចំណាស់ បាន​ប្រកាស​ឲ្យដឹង​ថា​ក្រុម​ហ៊ុននេះ ត្រូវ​ជម្រុះ​ចោល​បុគ្គលិក​ចំនួន​១៩០០​នាក់ ក្នុង​ចំណោម​បុគ្គលិក​ជាង​មួយម៉ឺននាក់​។  ហើយ​មួយថ្ងៃ​ក្រោយមក ​ក្រុម​ហ៊ុន​ News Limited ដែលជា​ក្រុម​ហ៊ុន​ព័ត៌មាន​ដ៏ធំមួយ​ទៀត​ក៏បាន​ប្រកាស​ថា ខ្លួននឹង​ជម្រុះ​ចោល​បុគ្គលិក​ចំនួន​១០០០​នាក់ ក្នុង​ចំណោម​បុគ្គលិក​ជាង​មួយម៉ឺននាក់​ដែលបម្រើ​ការ​ឲ្យ​ក្រុម​ហ៊ុននេះដែរ​។ ការ​ប្រកាស​របស់​ក្រុម​ហ៊ុន​ព័ត៌មាន​ទាំង២​នេះ ​សុទ្ធ​តែ​ជាដំណឹង​ដ៏​រន្ធត់​សម្រាប់​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​​ក្នុង​ ក្រុម​ហ៊ុន​​ព័ត៌មាន​ទាំងពីរ។

លោក​អ្នកនាង​កញ្ញា សូម​ជម្រាប​ថា ក្រុម​ហ៊ុន​ទាំងពីរ​ផ្ដល់​ព័ត៌មាន​ដោយ​​ប្រើ​​​ប្រព័ន្ធ​​ចម្រុះ ដោយ​រួម​ទាំង​ការ​បោះពុម្ព​ផ្សាយ​កាសែត​និង​ទស្សនា​វដ្តី​ជា​ច្រើន ហើយក៏​មាន​វិទ្យុ និង​​ទូរទស្សន៍ ព្រមទាំង​​បណ្ដាញ​អ៊ិនធើរណិត​ថែម​ទៀត។ ​​យ៉ាងណាមិញ បណ្ដាញ​បោះ​ពុម្ព​​កំពុងតែ​ស្រុត​ចុះ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​​ព័ត៌មាន​ទាំងពីរ​ពុំ​មាន​ជម្រើស​​អ្វី​ច្រើន​ក្រៅ ​ពី​​ដក​ទុន​ចេញពី​បណ្ដាញ​ដែល​មិននាំ​ចំណូល​​ហើយ​ដាក់​ទុន​នោះ​ទៅ​បណ្ដាញ​ ដែល​កំពុង​តែ​ពេញ​និយម គឺ​បណ្ដាញ​​អ៊ិនធើរណិត។

ដោយ​ឡែក​ទិដ្ឋភាព​​ បណ្តាញ​ព័ត៌មាន​នៅ​​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ខុស​ពី​ប្រទេស​អូស្រ្តាលី ។ ​ លោក​ប៉ែន​ សិមិទ្ធិ ប្រធាន​ក្លិប​អ្នក​សារ​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា ហើយ​លោក​ក៏​ជា​​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​ផងដែរ បាន​​និយាយ​ថា ថ្វីបើ​​ផ្នែក​ប្រព័ន្ធ​អ៊ិនធើរណិត​ហាក់​មាន​សន្ទុះ​លឿន​គួរ​ឲ្យ​ចាប់​ អារម្មណ៍ក្ដី​ ក៏បណ្ដាញ​ព័ត៌មាន​បោះ​ពុម្ព​នៅ​​មិនទាន់​ស្រក​ស្រុត​នៅ​ឡើយ​ទេ៖
(សំឡេង​លោក ប៉ែន សិមិទ្ធិ)

ចំណែក ​លោក​មឿន​ឈាន​ណារិទ្ធ នាយក​វិទ្យាស្ថាន កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​ខាង​ព័ត៌មាន និយាយ​ថា ថ្វី​ត្បិត​ក្រិត្យ​ក្រម​មុខវិជ្ជា​ជីវៈ​ផ្នែក​សារ​ព័ត៌មាន​នៅ​កម្ពុជា មិន​ទាន់​មាន​ស្ដង់​ដារ​ខ្ពស់​ដូច​នៅ​តាម​ប្រទេស​ជឿន​លឿន​ក្ដី​ ក៏​ផ្នែក​បច្ចេក​វិទ្យា​ហាក់​មាន​សន្ទុះ​លឿន​គួរឲ្យចាប់​អារម្មណ៍។  តែ​ទោះជា​យ៉ាងណា​​បណ្ដាញ​ព័ត៌មាន​បោះ​ពុម្ព​នៅ​តែ​​មាន​ប្រជាប្រិយភាព​ខ្ពស់ ​នៅលើ​ទីផ្សារ​ព័ត៌មាន៖
 (សំឡេង​លោក​មឿន​ឈាន​ណារិទ្ធ)​

ចាស​អំបាញមិញនេះ​ជា​អធិប្បាយ​របស់លោក​មឿន ឈាន​ណារិទ្ធ​ នាយក​វិទ្យាស្ថាន កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​ខាង​ព័ត៌មាន៕
http://www.radioaustralia.net.au/khmer/radio/onairhighlights/964838?autoplay=964798

ខ្មែរ​ជិត​ដាច់​ពូជ

ដោយ ហាស់ សាន
2011-04-20

បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន​រស់​នៅ​បស្ចិម​ប្រទេស​បាន​ស្រាវជ្រាវ​ឃើញ និង​សរសេរ​ថា ខ្មែរ​ជា​ប្រជា​ជាតិ​មួយ​ជិត​ដាច់​ពូជ ឬ​ផុត​ពូជ​ទៅ​ហើយ។

ពួក​គេ​សំអាង​លើ​កត្តា​ជាក់​ស្ដែង​មួយ​ចំនួន ប៉ុន្តែ​ពុំ​មាន​នរណា​ហ៊ាន​និយាយ​ចំៗ ដោយ​សារ​មូល​ហេតុ​ផ្សេងៗ សម្រាប់​ខ្លួន​គេ​ផ្ទាល់។

តើ​បញ្ញវន្ត​ខ្មែរ សញ្ជាតិ និង​ជា​ពល​រដ្ឋ​អាមេរិកាំង​សំអាង​លើ​កត្តា​អ្វី​ខ្លះ? ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន លោក ហាស់ សាន មាន​សេចក្ដី​រាយ​ការណ៍​សង្ខេប​មួយ ទាក់​ទិន​អត្ថបទ​របស់​បណ្ឌិត អតីត​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​មួយ​នៅ ស.រ.អា. ដែល​នឹង​បង្ហាញ​ជូន​កិច្ច​ប្រជុំ​នៅ​ប្រទេស​បារាំង​ក្នុង​ខែ​ក្រោយ​នេះ។

អ្វី​ដែល​អតីត​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច បណ្ឌិត ទិត ណារញ្ញគិរី សរសេរ​សម្រាប់​ធ្វើ​បាឋកថា​នៅ​ប្រទេស​បារាំង នា​ខែ​ឧសភា ឆ្នាំ​២០១១ នេះ ប្រហែល​ជា​មាន​ពល​រដ្ឋ​ខ្មែរ​ខ្លះ​គិត​ថា លោក​សរសេរ​នោះ ហាក់​ដូច​ជា​មិន​ស្គាល់​ស្រុក​ខ្មែរ​ច្បាស់​នោះ​ឡើយ ឬ​មួយ​ជា​ការ​សរសេរ​ប្រមាថ​មើល​ងាយ​ដល់​ជាតិ​សាសន៍​របស់​ខ្លួន។ ការ​សរសេរ​ឆ្លុះ​បញ្ចាំង​ក្នុង​នាម​លោក​ជា​ខ្មែរ សិក្សា និង​រស់​នៅ​បរទេស បង្ហាញ​នូវ​ការ​បារម្ភ​របស់​លោក​ចំពោះ​អនាគត​ប្រជា​ជាតិ​ខ្មែរ ក្នុង​នាម​ជា​ជាតិ​សាសន៍​មួយ ដែល​ចាញ់​ប្រៀប​បរទេស​ជិត​ខាង​គ្រប់​សម័យ​កាល។ បណ្ឌិត ទិត ណារញ្ញគិរី ធ្លាប់​បង្រៀន​នៅ​សកល​វិទ្យាល័យ Johns Hopkins និង​ធ្លាប់​បម្រើ​ការ​ងារ​នៅ​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ IMF ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ស.រ.អា.។

មិន​ស្គាល់​យុទ្ធសាស្ត្រ​វៀតណាម និង​សម្បូរ​បញ្ហា​ផ្ទៃ​ក្នុង

បណ្ឌិត ទិត ណារញ្ញគិរី (Naranhkiri Tith) បាន​លើក​ហេតុ​ផល​មួយ​ចំនួន ដែល​ធ្វើ​កម្ពុជា​រស់​នៅ​ក្រោម​ឥទ្ធិពល​ប្រទេស​វៀតណាម​ដោយ​ចៀស​មិន​រួច មាន​ដូច​ជា ខ្មែរ​មើល​យុទ្ធសាស្ត្រ​វៀតណាម​មិន​យល់​ជម្រៅ, វៀតណាម​មាន​របៀប​របប មាន​វិន័យ ចេះ​រៀបចំ​អង្គការ​គ្រប់គ្រង ហើយ​មើល​ឆ្ងាយ​ទៅ​មុខ យូរ​អង្វែង ជា​ដើម។ រី​ឯ​ខ្មែរ​វិញ សំបូរ​បច្ចាមិត្ត​ផ្ទៃ​ក្នុង, សង្គម​ទន់​ខ្សោយ ហើយ​មិន​ចេះ​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ទាន់​ពេល​វេលា។

ក្រៅ​ពី​នេះ លោក​ថា មាន​កត្តា​ព្រះ​មហា​ក្សត្រ ដែល​មាន​តួ​នាទី​ធ្ងន់ធ្ងរ និង​គ្រោះ​ថ្នាក់​ឲ្យ​សង្គម​មួយ​ផ្ដាច់​ការ, គ្មាន​ការ​ទទួល​ខុស​ត្រូវ, អសីលធម៌, មិន​ខ្វល់​នឹង​អ្នក​ដទៃ ហើយ​មាន​លក្ខណៈ​ដឹក​នាំ ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង។ របៀប​គ្រប់គ្រង​រដ្ឋបាល​ខ្មែរ សម្បូរ​ដោយ​អ្នក​ធំ​នៅ​ខាង​លើ តែ​ខ្សត់​អ្នក​តូច​នៅ​ខាង​ក្រោម។ ច្បាប់​រក​យុត្តិធម៌​ចែង​មិន​ច្បាស់ អ្នក​ធំ​ថា​យ៉ាង​ណា​ក៏​បាន ដរាប​ណា​មិន​ប្រមាថ​ស្ដេច។ ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង ខ្មែរ​មិន​ដែល​ចែង​ច្បាស់​ទេ។ ការ​ដំឡើង​បុណ្យ​សក្ដិ​មិន​យោង​ទៅ​តាម​សមត្ថភាព ចំណេះ​ដឹង​របស់​មនុស្ស​ទេ តែ​ធ្វើ​តាម​វង្ស​ត្រកូល សែស្រឡាយ បក្ស​ពួក និង​ការ​បញ្ចើចបញ្ចើ បញ្ជោរ សរសើរ​គ្នា ឲ្យ​អ្នក​ធំ​ចាប់​អារម្មណ៍។ លក្ខណៈ​ទាំង​អស់​នេះ វៀតណាម​អនុវត្ត​ខុស​ពី​ខ្មែរ​ទាំង​ស្រុង។

កាច​សហាវ មិន​ជឿនលឿន

បណ្ឌិត ទិត ណារញ្ញគិរី បាន​ស្រង់​សំដី​អ្នក​និពន្ធ​វៀតណាម ដូច​ជា ង្វៀង ធេ អាន់ (Nguyen The Anh) ដែល​គេ​ចាត់​ទុក​ខ្មែរ ជា​ជាតិ​សាសន៍​មិន​ជឿន​លឿន កាច​សហាវ (barbarians) បញ្ញវន្ត​ចិន​ឈ្មោះ យ៉ាង បាវ​យុន (Yang Bao Yun) និង អ្នក​និពន្ធ​បារាំង Jean de la Croix ចិន​ហៅ​ថា ជោអាវ ដាគ្រុស (Joao da Cruz) ដែល​គេ​សរសេរ​អំពី​ដំណើរ​ពង្រីក​ទឹក​ដី​នៃ​អធិរាជ​អាណាម ឈ្មោះ ង្វៀង (Nguyen) តាំង​ពី​ឆ្នាំ​១៦៧០ មក​ម្ល៉េះ ដែល​គេ​ឃើញ​អាណា​ចក្រ​ចម្ប៉ា​រង​គ្រោះ​មុន​គេ។ ការ​បាត់​បង់​អធិបតេយ្យ​ភាព​ជាតិ ក្នុង​សតវត្ស​ក្រោយៗ​មក បណ្ឌិត ទិត ណារញ្ញគិរី បាន​លើក​ឧទាហរណ៍​មួយ​ចំនួន ដែល​លោក​មើល​ឃើញ​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​ញាក់​ខ្សែ​មិន​ចេញ​មុខ​ពី​ចក្រពត្តិ​និយម និង​កុម្មុយនិស្ត​និយម​វៀតណាម ដោយ​សារ​ការ​គាំទ្រ​ពី​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទី​១ សម្ពន្ធភាព​ដ៏​ជិត​ស្និទ្ធ​រវាង​អតីត​ព្រះ​រាជា និង​វៀតណាម​ខាង​ជើង, ទី​២ សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​ខ្មែរ​ក្រហម ហើយ​និង​សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​លោក ហ៊ុន សែន។

បណ្ឌិត ទិត ណារញ្ញគិរី សន្និដ្ឋាន​ថា ចាប់​តាំង​ពី​ថ្ងៃ​វៀតណាម​វាយ​លុក​ចូល​កាន់​កាប់​កម្ពុជា ដើម្បី​រំលំ​របប​ខ្មែរ​ក្រហម រដ្ឋការ​ក្រុង​ហាណូយ​បាន​ព្យាយាម​គ្រប់​រូប​ភាព ដើម្បី​អនុវត្ត​គោលការណ៍​នយោបាយ ដែល​អង់គ្លេស​ហៅ​ថា ethnicide ឬ ethnocide ដែល​មាន​ន័យ​ថា ការ​សម្លាប់​ជាតិ​សាសន៍​មួយ​ដោយ​រំលាយ​វប្បធម៌៕

ខ្សែ​ភាព​យន្ត​រំលឹក​ឧក្រិដ្ឋកម្ម​ដ៏​រន្ធត់

Finding Face ឬ «ស្វែង​រក​មុខ​ពិត» ជា​ខ្សែ​ភាព​យន្ត​ឯកសារ​មួយ​ដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ ទស្សនិកជន​អាមេរិកាំង និង​ខ្មែរ​ជា​ច្រើន ក្នុង​សហ​រដ្ឋ​អាមេរិក រួម​ទាំង​ក្រុមហ៊ុន​ផលិត​ខ្សែ​ភាពយន្ត​ដ៏​ល្បី​នៃ Hollywood មួយ​ចំនួន​ផង​ដែរ បន្ទាប់​ពី​ពួក​គេ​បាន​ទស្សនា​នូវ​ភាព​រន្ធត់​ដ៏​រំជួល​ចិត្ត និង​បាន​យល់​ដឹង​អំពី​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​របស់​លោក​ស្រី ឃួន សុផល ភរិយា​របស់​លោក ស្វាយ ស៊ីថា មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជះ​ទឹក​អាស៊ី​ស្រោច​ស្រព​លើ​រាង​កាយ​របស់​អ្នក​ស្រី តាត ម៉ារីណា កាល​ពី​ឆ្នាំ​១៩៩៩។

អ្នក​និពន្ធ និង​អ្នក​ដឹក​នាំ​ខ្សែ​ភាព​យន្ត Finding Face លោក Skye Fitzgerald មាន​ប្រសាសន៍​ថា លោក​គ្រោង​ច្នៃ​ខ្សែ​ភាព​យន្ត​ឯកសារ​មួយ​នេះ​ឲ្យ​ទៅ​ជា​រឿង​វិញ ដែល​មាន​ការ​ដើរ​តួ​សម្ដែង​ដោយ​តារា​ភាព​យន្ត​ខ្មែរ។ លោក​បន្ត​ថា ក្រុមហ៊ុន​របស់ Hollywood មួយ​ឈ្មោះ Participant Media និង​ឧបត្ថម្ភ​ថវិកា​ប្រមាណ ១​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ក្នុង​ការ​ផលិត​រឿង​រ៉ាវ​ដែល​ទាក់​ទង​នឹង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ ពី​សំណាក់​ប្រព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ខ្មែរ​រូប​នេះ ៖ «យើង​អាច​ចំណាយ​ប្រមាណ​មួយ​លាន​ដុល្លារ ដើម្បី​ថត​រឿង​នេះ​ឲ្យ​បាន​ចប់​សប់​គ្រប់។ ប៉ុន្តែ​ប្រាក់​ទាំង​នេះ​វា​អាស្រ័យ​ទៅ​តាម​ទីតាំង​ដែរ។ ដូច​អ្នក​បាន​ជ្រាប​ស្រាប់​ហើយ​ថា ប្រាក់​ទាំង​នេះ​មិន​ច្រើន​នោះ​ឡើយ បើ​តាម​ស្តង់ដារ​របស់​ក្រុមហ៊ុន Hollywood។ យើង​អាច​ផលិត​រឿង​មួយ​បាន​ក្នុង​ទឹក​ប្រាក់​ប៉ុណ្ណឹង ទាល់​តែ​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ទឹក​ប្រាក់​ប្រមាណ​ពី ១​លាន ទៅ​២​លាន​ដុល្លារ យើង​អាច​ផលិត​រឿង​នេះ​បាន​យ៉ាង​ល្អ ហើយ​វា​ក៏​មិន​មែន​ជា​ភាព​ប្រថុយ​ប្រថាន​របស់​ក្រុមហ៊ុន Hollywood សម្រាប់​គម្រោង​ដ៏​តូច​នេះ​ដែរ។»

លោក Skye Fitzgerald មាន​ប្រសាសន៍​បន្ត​ថា លោក​គ្រោង​ចាប់​ផ្ដើម​ថត​រឿង​នេះ​នៅ​ឆ្នាំ​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ការ​ថត​អំពី​រឿង​នេះ​ជា​ចំណុច​រសើប​របស់​រដ្ឋាភិបាល​កម្ពុជា​ដែរ ឬ​យ៉ាង​ណា។ លោក​ថ្លែង​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ថត​នោះ លោក​អាច​ធ្វើ​ការ​ថត​រឿង​នេះ​នៅ​ប្រទេស​ផ្សេង​ដែល​មាន​ទិដ្ឋភាព​ស្រដៀង​ កម្ពុជា ៖ «រឿង​នោះ​យើង​ថត​នៅ​លើ​ផ្លូវ​សាធារណៈ វា​ជា​ទីតាំង​មួយ​ដែល​លំបាក​ថត​មែន​ទែន ហើយ​ខ្ញុំ​នៅ​មិន​ទាន់​មាន​ជំនឿ​ទេ​ថា រដ្ឋាភិបាល​អាច​អនុញ្ញាត​ឲ្យ​យើង​ចុះ​ថត​រឿង​នេះ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​យើង​ថត​ប្រធាន​បទ​នៃ​រឿង​នេះ​ទេ ​នោះ យើង​ប្រហែល​ជា​អាច​ដូរ​ទៅ​ថត​នៅ​ប្រទេស​ថៃ ប្រទេស​សិង្ហបុរី ឬ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នោះ​ជំនួស​វិញ។»

លោក Skye មាន​ប្រសាសន៍​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពុះ​ពារ​ផ្សព្វ​ផ្សាយ និង​ថត​រឿង​របស់​អ្នក​ស្រី តាត ម៉ារីណា នេះ គឺ​ដោយ​សារ​លោក​ចង់​ឃើញ​ជន​ដៃ​ដល់​ដែល​បាន​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជះ​ទឹក​ អាស៊ីដ​នេះ ត្រូវ​នាំ​ខ្លួន​យក​ទៅ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​កាត់​បន្ថយ​អំពើ​និទ្ទណ្ឌភាព​ដែល​កំពុង​រីក​រាល​ដាល​នៅ​កម្ពុជា ៖ «ក្ដី​សង្ឃឹម​របស់​ខ្ញុំ​នោះ គឺ​ថា​ជន​ដៃ​ដល់​ដែល​បាន​ធ្វើ​បាប ម៉ារីណា នឹង​មិន​អាច​រស់​នៅ​ដោយ​មាន​សេរីភាព ហើយ​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ។ ជន​ទាំង​នោះ​ត្រូវ​តែ​សង​ការ​ឈឺ​ចាប់​នូវ​ទង្វើ​យ៉ាង​អាក្រក់​ជា​ទី​បំផុត ដែល​ពួក​គេ​បាន​ធ្វើ។ ក្ដី​សង្ឃឹម​របស់​ខ្ញុំ​គឺ​ថា ជន​ល្មើស​ទាំង​នោះ​នឹង​ត្រូវ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​ថ្ងៃ​ណា​មួយ​ ជាក់​ជា​មិន​ខាន។ ខ្ញុំ​សង្ឃឹម​ថា យុត្តិធម៌​នឹង​អាច​មាន​ក្នុង​ជាតិ​នេះ ឬ​មិន​អាច​មាន​ទៅ​បាន​នោះ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នឹង​ធ្វើ​អ្វីៗ​ទៅ​តាម​លទ្ធភាព​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ច្បាស់​ថា យុត្តិធម៌​នឹង​មាន​សម្រាប់ តាត ម៉ារីណា។ មាន​ន័យ​ថា ខ្ញុំ​នឹង​បន្ត​ការ​ផលិត​ខ្សែ​ភាព​យន្ត​ពី​មួយ​ទៅ​មួយ រហូត​ដល់​ខ្ញុំ​ចាស់​សក់​ស្កូវ ដើម្បី​រក​យុត្តិធម៌​ឲ្យ​នាង។»

កាល​ពី​មាន​វ័យ​អាយុ​១៦​ឆ្នាំ ជា​តារា​សម្ដែង​ខារ៉ាអូខេ កញ្ញា តាត ម៉ារីណា នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ បាន​រង​ការ​បំផ្លាញ​រូប​សម្ផស្ស​ទាំង​ស្រុង​ដោយ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីដ ពី​សំណាក់​ឧក្រិដ្ឋជន​មួយ​ក្រុម ដឹក​នាំ​ដោយ​លោក​ស្រី ឃួន សុផល ភរិយា​របស់​លោក ស្វាយ ស៊ីថា រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការ​គណ​រដ្ឋ​មន្ត្រី។ នៅ​ដើម​ឆ្នាំ​២០០០ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​បញ្ជា​ចាប់​ខ្លួន​លោក​ស្រី ឃួន សុផល ប៉ុន្តែ​ដោយ​សារ​លោក​ស្រី​ជា​ភរិយា​របស់​មន្ត្រី​រដ្ឋាភិបាល​ដ៏​មាន​អំណាច ទើប​រហូត​មក​ទល់​ពេល​នេះ​គេ​ឃើញ​លោក​ស្រី ឃួន សុផល កំពុង​រស់​នៅ​យ៉ាង​មាន​សេរីភាព។

បច្ចុប្បន្ន​ជន​រង​គ្រោះ តាត ម៉ារីណា ដែល​កំពុង​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក ហើយ​បាន​រៀប​ការ និង​មាន​កូន ២​នាក់​ហើយ​នោះ នៅ​មាន​ការ​ភ័យ​ខ្លាច​នៅ​ឡើយ អំពី​សុវត្ថិភាព​របស់​អ្នក​ស្រី។ អ្នក​ស្រី​ថ្លែង​ថា អ្នក​ស្រី​មាន​ក្តី​រំភើប​ក្រៃ​លែង​ដែល​ក្រុម​ហ៊ុន Hollywood ចាប់​អារម្មណ៍ និង​ជួយ​ថត​រឿង​អំពី​ជីវិត​ពិត​របស់​ស្រី។ អ្នក​ស្រី​មាន​ក្តី​ត្រេកអរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​អារម្មណ៍​របស់​ សហគមន៍​អន្តរ​ជាតិ​ទៅ​លើ​ករណី​របស់​អ្នក​ស្រី ហើយ​សង្ឃឹម​ថា លទ្ធផល​ចេញ​ពី​ខ្សែ​ភាព​យន្ត​នេះ នឹង​អាច​ជា​ពន្លឺ​មួយ ដើម្បី​រក​យុត្តិធម៌​ពិត​ប្រាកដ​ដល់​អ្នក​ស្រី និង​ជន​រង​គ្រោះ​ដទៃ​ទៀត ដែល​រង​ការ​ឈឺ​ចាប់​ពី​សំណាក់​អ្នក​មាន​អំណាច ៖ «ខ្ញុំ​នឹង​សង្ឃឹម​ថា ថ្ងៃ​ក្រោយ​តុលាការ​អាច​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាន ហើយ​សំខាន់​បំផុត យ៉ាង​ហោច​ណាស់​ក៏​យើង​អាច​បាន​ទទួល​យុត្តិធម៌ ហើយ​យ៉ាង​ហោច​ណាស់​ក៏​ជា​ការ​ព្រមាន​ដល់​អ្នក​ចង់​ប្រព្រឹត្ត​អំពើ​ហិង្សា​ នៃ​ការ​ប្រើ​ទឹក​អាស៊ីដ​ទៅ​លើ​អ្នក​ដទៃ​ៗ​ទៀត។ ហើយ​យ៉ាង​ហោច​ណាស់​ក៏​គេ​គិត​អំពី​ច្បាប់​នោះ​ដែរ។ ស្រុក​ខ្មែរ​ឥឡូវ​ឮសូរ​ថា​គេ​មាន​ច្បាប់ មាន​ទម្លាប់​ល្អ​ដែរ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា រឿង​នេះ​អាច​រក​យុត្តិធម៌​ដល់​រូប​ខ្ញុំ ព្រម​ទាំង​ជន​រង​គ្រោះ​ដទៃ​ៗ​ទៀត។»

ជុំវិញ​ការ​លើក​ឡើង​របស់​ជន​រងគ្រោះ​ពី​ការ​ជះ​ទឹក​អាស៊ីដ និង​អ្នក​ដឹក​នាំ​ខ្សែ​ភាពយន្ត Finding Face ឬ ស្វែង​រក​មុខ​ពិត ថា​ជន​ដៃ​ដល់​ក្នុង​ករណី​ឧក្រិដ្ឋកម្ម​នេះ មិន​ទាន់​ត្រូវ​បាន​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​នោះ មន្ត្រី​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​រដ្ឋាភិបាល លោក ទិត្យ សុធា បាន​បញ្ជាក់​ថា តុលាការ​កម្ពុជា​បាន​បិទ​បញ្ចប់​ករណី​នេះ​ហើយ ៖ «ការ​ផលិត​ខ្សែ​ភាព​យន្ត​ណា​មួយ​ទាក់​ទង​ទៅ​នឹង​រឿង តាត ម៉ារីណា នេះ គួរ​គប្បី​អ្នក​និពន្ធ​យល់​ច្បាស់​អំពី​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ច្បាប់ ជា​ពិសេស​អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង គឺ​ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​រួច​ទៅ​ហើយ។ ហើយ​តុលាការ​គេ​បាន​ចាត់​ការ​ទៅ​តាម​នីតិ​វិធី និង​ដំណើរ​ការ​ត្រឹម​ត្រូវ​ហើយ អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ក៏​បាន​ទទួល​នូវ​ទោស​ទណ្ឌ​នេះ​ផង​ដែរ។ ហើយ​រហូត​មក​ទល់​ពេល​នេះ គឺ​រឿង​នេះ​បាន​បញ្ចប់​សព្វ​គ្រប់​រួច​បាត់​ទៅ​ហើយ។ នេះ​គឺ​ជា​ការ​លើក​ឡើង​នៃ​រឿង​ដែល​រលត់​ផុត​ទៅ​ហើយ​បាទ។»

ទោះ​បី​ជា​មាន​ការ​អះអាង​របស់​លោក ទិត្យ សុធា យ៉ាង​ដូច្នេះ​ក្ដី ក្រុម​សង្គម​ស៊ីវិល​បដិសេធ​ថា គេ​មិន​ដែល​ឃើញ​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​ឲ្យ​បាន​ហ្មត់ចត់​លើ​សំណុំ​រឿង​ នេះ ដើម្បី​នាំ​ខ្លួន​ឧក្រិដ្ឋជន​ទាំង​នោះ​មក​ផ្ដន្ទា​ទោស​នៅ​ឡើយ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស Licadho លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​នេះ​នៅ​មិន​ទាន់​អាច​បញ្ចប់​បាន​នៅ​ឡើយ​ទេ លុះ​ត្រា​តុលាការ​ពិត​ជា​បាន​ជំនុំ​ជម្រះ​ទោស​ជន​ដៃ​ដល់​ទៅ​តាម​ផ្លូវ​ ច្បាប់​ជា​សាធារណៈ ៖ «ករណី​នេះ​យើង​គិត​ទៅ​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ ដែល​ជន​ល្មើស​មិន​ទាន់​ត្រូវ​បាន​យក​ទៅ​ផ្ដន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ ​ឡើយ​ទេ។ អ៊ីចឹង​ករណី​នេះ​មិន​អាច​ធ្វើ​ការ​បិទ​បាន​ទេ បើ​សិន​ជា​បិទ​បាន​លុះ​ត្រា​តែ​តុលាការ​ធ្វើ​ការ​ផ្ដន្ទា​ទោស​ជន​ល្មើស ហើយ​ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ដាក់​ពន្ធនាគារ​ទៅ​តាម​អំណាច​សាល​ ក្រម​របស់​តុលាការ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​យើង​មិន​ទាន់​ឃើញ​ភាព​ជឿន​លឿន​ណា​មួយ​ដើម្បី​ ស្វែង​រក​ជន​ល្មើស​នៅ​ក្នុង​រឿង​ហ្នឹង​យក​ទៅ​ផ្ដន្ទា​ទោស​នៅ​ឡើយ​ទេ ទោះ​បី​ជា​ពី​មុន​មក​យើង​ដឹង​ថា​មាន​ដីកា​ចាប់​ខ្លួន ប៉ុន្តែ​គ្មាន​ការ​ចាប់​ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ហ្នឹង​យក​ទៅ​ ដាក់​ពន្ធនាគារ​ទេ បាទ។»

ចំណែក​លោក ចាន់ សូវេត មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស Adhoc មាន​ប្រសាសន៍​ថា ក្រៅ​ពី​ករណី​ជះ​ទឹក​អាស៊ីដ​លើ​អ្នក​ស្រី តាត ម៉ារីណា ក៏​មាន​ជន​សង្ស័យ​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ជា​ច្រើន​នាក់​ ផ្សេង​ទៀត នៅ​មិន​ទាន់​បាន​ផ្ដន្ទា​ទោស​ទៅ​តាម​ច្បាប់​នៅ​ឡើយ ៖ «ករណី​ដែល​មិន​បាន​ផ្ដន្ទា​ទោស​ជន​ល្មើស​ហ្នឹង មាន​ច្រើន​ណាស់។ កាល​ពី​ករណី​របស់​កញ្ញា តាត ម៉ារីណា នេះ ហើយ​ជាក់​ស្ដែង​ខ្ញុំ​ឃើញ​ថា​រាជ​រដ្ឋាភិបាល និង​ប្រព័ន្ធ​តុលាការ​យើង​នេះ លោក​បាន​ចាត់​វិធានការ​គ្រប់​គ្រាន់​អស់​ហើយ តែ​ការ​អនុវត្ត​វា​អត់​ចេញ។ ធ្វើ​ទៅ​វា​អត់​ទាន់​រួច ឃើញ​ចេញ​តែ​លិខិត​ហ្នឹង​ក៏​ពិត​មែន​យើង​ទទួល​ស្គាល់ អា​លិខិត​ដីកា​ស្អី​ៗ យើង​ឃើញ​មាន​មែន ប៉ុន្តែ​ជន​ល្មើស​ដៃ​ដល់​នោះ​វា​ចាប់​អត់​ទាន់​បាន។»

ក្រៅ​ពី​បទ​ឧក្រិដ្ឋ​ជះ​ទឹក​អាស៊ីដ​ចំណុះ​ប្រាំ​លីត្រ​មក​លើ​អ្នក​ស្រី តាត ម៉ារីណា តារា​ខារ៉ាអូខេ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ ក៏​មាន​ករណី​ឃាតកម្ម​ផ្សេង​ទៀត​ដែរ ទៅ​លើ​តារា​ចម្រៀង និង​តារា​ភាព​យន្ត​ខ្មែរ​មួយ​ចំនួន ដូច​ជា​ករណី​ឃាតកម្ម​បាញ់​ប្រហារ​តារា​ភាព​យន្ត អ្នក​ស្រី ពិសិទ្ធិ ពីលិការ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៩។ ការ​បាញ់​ប្រហារ​ទៅ​លើ​តារា​ចម្រៀង កញ្ញា ទូច ស្រីនិច កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០០៣ និង​ការ​បាញ់​ប្រហារ​ទៅ​លើ​តារា​ចម្រៀង​ម្នាក់​ទៀត​ឈ្មោះ​កញ្ញា ពៅ បញ្ញា​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៧។ ហើយ​រហូត​មក​ទល់​ពេល​នេះ ជន​ល្មើស​ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​ទាំង​នោះ គេ​នៅ​មិន​ទាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​អាច​ចាប់​ជន​ដៃ​ដល់ និង​បក្ស​ពួក​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ឡើយ។

អ្នក​ដឹក​នាំ​ខ្សែ​ភាព​យន្ត​ឯកសារ Finding Face លោក Skye Fitzgerald ថ្លែង​បញ្ជាក់​ថា លោក​ចង់​ឃើញ​និទ្ទណ្ឌភាព ឬ​ការ​មិន​ផ្ដន្ទា​ទោស​ជន​ល្មើស​នៅ​កម្ពុជា​មាន​ការ​លប់​បំបាត់ ហើយ​ជន​រងគ្រោះ​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ៕

អ្នក​វិភាគ៖ ការ​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ភាព​ប្រថុយ​ប្រថាន


ចំនួន​អ្នក​ដែល​មាន​តម្រូវ​ការ​លំនៅឋាន​នៅ​តំបន់ និង​ក្បែរ​រាជធានី​ភ្នំពេញ គឺ​មាន​ចំនួន​ច្រើន​ជាង​ការ​សាង​សង់​នៅ​ពេល​បច្ចុប្បន្ន បើ​ទោះ​ជា​មាន​សំណង់​មួយ​ចំនួន​ដែល​សង់​រួច​ហើយ នៅ​ទ្រឹង​ក៏​ដោយ។

បញ្ហា​នេះ គឺ​បណ្ដាល​មក​ពី​អ្នក​ដែល​ចង់​ទិញ​ផ្ទះ នៅ​ខ្វះ​លទ្ធភាព ឬ​មាន​លុយ​កាក់​តិច​តួច​មិន​គ្រប់​គ្រាន់​ទៅ​នឹង​តម្លៃ​ផ្ទះ​នោះ​នៅ​ឡើយ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ចំណោម​ប្រជាជន​ទាំង​នោះ មាន​ប្រជាជន​មួយ​ចំនួន មាន​ចំណូល​មធ្យម ដែល​មាន​បំណង និង​លទ្ធភាព​ទិញ​ផ្ទះ ឬ​ដី ដោយ​ប្រើ​វិធី​បង់​រំលោះ។ ប៉ុន្តែ​មាន​អ្នក​ខ្លះ​បង់​រំលោះ​តាម​រយៈ​ធនាគារ ហើយ​អ្នក​ខ្លះ​ទៀត ម្ចាស់​គម្រោង​សាង​សង់​ជា​អ្នក​ទទួល​ធ្វើ​ការ​បង់​រំលោះ​ដោយ​ម្ចាស់​គម្រោង​ ផ្ទាល់។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន អចលន​ទ្រព្យ​កម្ពុជា (ស៊ី.អ៊ី.អេ) លោក សេន ច័ន្ទរាត្រី មាន​ប្រសាសន៍​ថា ការ​រៀប​ចំ​ការ​បង់​រំលោះ​ដោយ​ម្ចាស់​គម្រោង​ផ្ទាល់ គឺ​មាន​ភាព​ងាយ​ស្រួយ​ជាង​ខាង​ធនាគារ ដោយ​លោក​បញ្ជាក់​ថា ធនាគារ​គឺ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​បំពេញ​បែប​បទ​រយៈពេល​ច្រើន និង​មាន​លក្ខខណ្ឌ​ច្រើន​ជាដើម៖ «វា​ត្រូវ​ការ​ពេល​វេលា​ច្រើន។ តាម​ពិត បើ​សិន​ជា​ម្ចាស់​គម្រោង​ធ្វើ​ហិរញ្ញប្បទាន វា​លឿន​ជាង ហើយ​ខាង​ធនាគារ​ខ្លះ ពីរ​ខែ​បាន​ឲ្យ​កម្ចី​ហ្នឹង​បាន ហើយ​សក្ក​សម​នឹង​ទទួល​បាន​កម្ចី​នោះ​ក៏​អត់»

លោក សេន ច័ន្ទរាត្រី បាន​ឲ្យ​ដឹង​ថា ការ​ទិញ​ផ្ទះ ឬ​អចលនទ្រព្យ​ដោយ​បង់​រំលោះ ដោយ​ឆ្លង​កាត់​ប្រព័ន្ធ​ធនាគារ គឺ​ជា​វិធី​មួយ​ល្អ ដែល​បញ្ជាក់​ថា ប្រភេទ​អចលនទ្រព្យ​នោះ មាន​ភាព​ត្រឹម​ត្រូវ ដោយ​ធនាគារ​នីមួយៗ​មាន​ការ​ស្រាវ​ជ្រាវ​ច្បាស់​លាស់។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សេន ច័ន្ទរាត្រី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​ទិញ​ផ្ទះ​ដោយ​បង់​រំលោះ​នោះ ជា​ជម្រើស​ល្អ ទាំង​ម្ចាស់​គម្រោង និង​អតិថិជន​ផង​ដែរ។ ប៉ុន្តែ លោក រាត្រី បន្ថែម​ថា បញ្ហា​នោះ គឺ​អតិថិជន​តែង​តែ​ធ្វើ​លិខិត​ប័ណ្ណ​កម្មសិទ្ធិ​អចលនទ្រព្យ​ត្រឹម​តែ​ឃុំ​ សង្កាត់​នេះ មាន​ចំនួន​ច្រើន ដោយ​សារ​តែ​ប្រជាជន​ភាគ​ច្រើន​ដែល​ជា​អ្នក​ទិញ​អចលនទ្រព្យ​ទាំង​នោះ សន្សំ​សំចៃ ទាក់​ទង​នឹង​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​រឹង​ទាំង​នោះ។
លោក​បញ្ជាក់​ទៀត​ថា កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​អតិថិជន​មិន​ចង់​ធ្វើ​ប្លង់​រឹង​នោះ នឹង​អាច​មាន​បញ្ហា​ជាច្រើន​នៅ​ពេល​អនាគត៖ «ខ្ញុំ ​ធ្លាប់​ឆ្លង​កាត់​មក យើង​យក​ល្អ​ត្រូវ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​រឹង ដើម្បី​ឲ្យ​ដឹង​ថា កន្លែង​ហ្នឹង គ្រប់​គ្រង​បាន​មួយ​ជីវិត ឬ​ក៏​អត់»

លោក សេន ច័ន្ទរាត្រី បន្ថែម​ទៀត​ថា ក្នុង​ចំណោម​អតិថិជន​ដែល​ទិញ​ផ្ទះ​មួយ​ចំនួន ដែល​មិន​ចង់​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​នោះ គឺ​ជា​ប្រភេទ​អតិថិជន​ទិញ​ផ្ទះ​លក់​បន្ត។
បញ្ជាក់​បន្ថែម​អំពី​បញ្ហា​នេះ ប្រធាន​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប (Bonna Realty Group) លោក ស៊ឹង ប៊ុណ្ណា មាន​ប្រសាសន៍​ថា ចំពោះ​រឿង​ដែល​អតិថិជន​ទិញ​អចលនទ្រព្យ​ដោយ​មាន​ការ​បញ្ជាក់​​​ត្រឹម​ឃុំ​ សង្កាត់ នេះ គឺ​បច្ចុប្បន្ន​ភាព កម្ពុជា​កំពុង​កើត​ឡើង ហើយ​អនាគត​ភាព កាន់​តែ​លំបាក​ជាង​ហ្នឹង​ទៅ​ទៀត នៅ​ពេល​ដែល​ប្រទេស​ជាតិ​កាន់​តែ​អភិវឌ្ឍន៍ និង​ដី​ធ្លី​កាន់​តែ​មាន​ទីផ្សារ ឬ​ក៏​មាន​តម្រូវ​ការ​ច្រើន។

លោក​បញ្ជាក់​ថា បើ​សិន​ជា​ប្រជាពលរដ្ឋ​កាន់​កាប់​ផ្ទះ​សម្បែង​ដោយ​បញ្ជាក់​ត្រឹម​អាជ្ញាធរ​ ដែន​ដី ដែល​ជា​អ្នក​ធ្វើ​សាក្សី ឬ​គ្រាន់​តែ​ជា​អ្នក​ធ្វើ​ការ​ដឹង​លឺ​នោះ បញ្ហា​នេះ​នឹង​បង្ក​ផល​លំបាក​យ៉ាង​ច្រើន ឬ​ក៏​បង្កើត​ជា​ជម្លោះ​ទាក់​ទង​នឹង​ការ​កាន់​កាប់​អចលនទ្រព្យ​ទាំង​នោះ៖ «ប្រការ ​ជៀស​វាង ប្រជាពលរដ្ឋ​គួរ​ជៀស​វាង​នូវ​ប្រើ​វប្បធម៌ កាន់​កាប់​អចលនទ្រព្យ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ អី​ជា​អ្នក​ដឹង​លឺ ឬ​ជា​អ្នក​គ្រប់​គ្រង»

លោក​បន្ត​ទៀត​ថា បញ្ហា​នេះ​នឹង​ក្លាយ​ជា​បន្ទុក​មួយ ដែល​រដ្ឋាភិបាល​ត្រូវ​ដោះ​ស្រាយ​នៅ​ពេល​ដែល​មាន​វិវាទ​ទៅ​អនាគត ហើយ​អតិថិជន​ក៏​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ការ​បញ្ជាក់​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹម ​ឃុំ​សង្កាត់​ទាំង​នោះ និង​កត្តា​មួយ​ទៀត រដ្ឋាភិបាល​នឹង​ខាត​បង់​ចំណូល​តាម​រយៈ​ការ​បង់​ពន្ធ និង​កាត់​ផ្ទេរ​ឈ្មោះ​ជាដើម មាន​ន័យ​ថា ការ​លក់​ដូរ​មាន​ចំនួន​ច្រើន ប៉ុន្តែ​មិន​បាន​ធ្វើ​តាម​ការ​កាត់​ផ្ទេរ​ឈ្មោះ​តាម​រយៈ​ក្រសួង​សុរិយោដី នគរោបនីយកម្ម និង​សំណង់។
ទោះ​ជា​យ៉ាង​នេះ​ក្ដី មាន​អតិថិជន​ជា​អ្នក​ទិញ​ផ្ទះ​ជា​ច្រើន​បាន​អះអាង​ថា ការ​ដែល​មិន​បាន​ទៅ​បង់​ពន្ធ គឺ​បណ្ដាល​មក​ពី​ការ​បង់​ពន្ធ​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​កត្តា​នេះ លោក ស៊ឹង ប៊ុណ្ណា បញ្ជាក់​ថា បញ្ហា​ដែល​មិន​មាន​ការ​បញ្ជាក់​ដល់​ក្រសួង​គឺ​បណ្ដាល​មក​ពី​ប្រជាជន​ដែល​ជា​ អតិថិជន​ទិញ​ផ្ទះ ឬ​អចលនទ្រព្យ និង​អាជ្ញាធរ​ដែន​ដី។

ប្រជាពលរដ្ឋ​គាត់​ដឹង​ហើយ​ថា ពេល​ដែល​គាត់​កាន់​កាប់​អចលនទ្រព្យ គាត់​ត្រូវ​តែ ​គ្រប់​គ្រង និង​ត្រូវ​តែ​ធ្វើ​ក្រដាស​ស្នាម​ឲ្យ​ដល់​មន្ទីរ ឬ​ក្រសួង​ដែន​ដី នគរោបនីយកម្ម ហើយ​ប្រធាន​ភូមិ ប្រធាន​ឃុំ ប្រធាន​សង្កាត់ គាត់​ដឹង​តួនាទី​គាត់​មិន​មែន​ជា​អ្នក​ចាត់​ចែង និង​គ្រប់​គ្រង​រឿង​នេះ​ទេ។ គាត់​ត្រូវ​តែ​រុញ​បន្ត និង​តម្រូវ​ឲ្យ​ស្ថាប័ន​គ្រប់​គ្រង​ដី​ធ្លី និង​ផ្ទះ​សម្បែង ទើប​ជា​កាតព្វកិច្ច​ត្រឹម​ត្រូវ ហើយ​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ចំណូល​ចូល​រដ្ឋ តាម​រយៈ​ការ​បង់​ពន្ធ។

អ្នក​វិភាគ​នានា បាន​អះ​អាង​ថា ការ​ទិញ​អចលនទ្រព្យ​មាន​លក្ខណៈ​ស្មុគ​ស្មាញ ប៉ុន្តែ​មុន​នឹង​សម្រេច​ចិត្ត​ទិញ គឺ​ត្រូវ​ពិនិត្យ​លើ​កត្តា​មួយ​ចំនួន​ដូច​ជា ប្រវត្តិ​របស់​ក្រុម ថា​តើ​មាន​ច្បាប់​អនុញ្ញាត ឬ​ទេ? ហើយ​ការ​សាង​សង់​ទាំង​នោះ លើ​ប្រភេទ​ដី​សម្បទាន​សេដ្ឋកិច្ច ដី​រដ្ឋ ឬ​ដី​ឯកជន។ កត្តា​ទី​ពីរ គឺ​គុណភាព​នៃ​ការ​អភិវឌ្ឍ ឬ​សំណង់ និង​កត្តា​សំខាន់​ផ្សេង​ទៀត គឺ​អតិថិជន​ទាំង​នោះ​មាន​វប្បធម៌​កាត់​ផ្ទេរ​ឈ្មោះ ពី​មន្ទីរ ឬ​ក្រសួង​ដែន​ដី នគរោបនីយកម្ម ជា​ដើម។
ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​ផ្នែក​អចលនទ្រព្យ​នានា​បាន​អះអាង​ទៀត​ថា អតិថិជន​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ទិញ​ផ្ទះ ឬ​អចលនទ្រព្យ​នានា ត្រូវ​មាន​ទម្លាប់​ប្រើ​ប្រាស់​ភ្នាក់​ងារ​អចលនទ្រព្យ ដែល​មាន​ការ​អនុញ្ញាត​ដោយ​ច្បាប់ គឺ​ជា​កត្តា​សំខាន់​ចំពោះ​អតិថិជន​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ ដែល​ភ្នាក់​ងារ​នោះ មាន​បទពិសោធន៍​ច្រើន ក្នុង​ការ​ដឹង​ប្រភេទ​សំណង់ ឬ​ក្រុម​ណា​ដែល​មាន​ប្រវត្តិ​មិន​ល្អ ឬ​ក៏​មិន​ស្រប​ច្បាប់​ជា​ដើម។

បើ​ទោះ​ជា​អ្នក​វិភាគ​បាន​ផ្ដល់​វិធីសាស្ត្រ​នានា និង​លើក​ទឹក​ចិត្ត​ដល់​អតិថិជន ដែល​ជា​អ្នក​ទិញ​អចលនទ្រព្យ ដែល​ជា​ពិសេស​ឲ្យ​មាន​ការ​ផ្ទេរ​សិទ្ធិ​ដល់​ក្រសួង​ក៏​ដោយ ប៉ុន្តែ​បញ្ហា​នេះ លោក ស៊ឹង ប៊ុណ្ណា មាន​ប្រសាសន៍​ថា បាន​កើត​មាន​រួច​ហើយ ដោយ​លោក​បញ្ជាក់​ថា ក្នុង​ចំណោម​អតិថិជន​ដែល​ទិញ​ផ្ទះ ឬ​អចលនទ្រព្យ​នានា ដែល​បញ្ជាក់​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹម​ឃុំ សង្កាត់ មាន​ចន្លោះ​ពី ២០%​ទៅ ៣០%​នៅ​កម្ពុជា៕

Film production tackles Cambodia's social issues


 Cambodian actors Kol Davy and Pream Nak, in a scene from the upcoming feature film Bewailing of Life. Photograph: supplied

Important messages about big social issues are the focus of the new film Bewailing of Life, a feature-length production of the non-profit Fine Arts Association.

“We have produced many speaking plays and social spots to promote awareness of national and commune elections, as well as the decentralisation of the NEFEC, the non-profit organisation working on elections,” said Pream Nak, the film’s screenwriter. “But this is the first time that we produced a movie to fight against current issues such as child abuse, discrimination, drug trafficking and fake medicine.”

The plot follows the heartbreaking life story of a street child named Veasna. As a boy, Veasna sleeps rough and is often beaten by the people who own the doorstep on which he sleeps at night.

Veasna’s luck turns when he is adopted by a generous family and is sent to school. He graduates and gets a job at a media company where he falls in love with a colleague named Tevy.

Pream Nak explains that his lead character’s good fortune doesn’t last for long though.

“Tevy’s father doesn’t like Veasna, because he knows that he is from a poor background. So he plots to separate Veasna from his daughter by hiring a woman to pretend to be Veasna’s mistress.”

His reprehensible plan succeeds and Tevy leaves Veasna. As time goes on, Tevy marries a member of the Mafia, a drug trafficker, while Veasna suffers alone with a broken heart.

Although the woman who posed as Veasna’s mistress confesses her crime to Tevy, it is too late for the star-crossed lovers. Events have been put into motion that cannot be stopped, and the movie ends in tragedy.

Cambodian writers before 1970s would use the struggles and unhappiness of their characters as a metaphor for injustices in society. When they even killed the actors, it meant their society was full of exploitation.

The sad events that unfold through the film are more literal than symbolic.

“This story can happen in our real society today,” says Pream Nak, “Nowadays people who struggle hard in their life like Veasna don’t really survive. A man who is rich like Sambath is not really a good person.”

Two of Cambodia’s biggest stars are on the bill. Tevy is played by the celebrity actress Kol Davy and the police detective is played by Tep Rindaro. Pream Nak himself plays Veasna.

Despite the modern themes and big names, the movie still uses retro production techniques such as dubbing.

Pream Nak knows that Kol Davy has a good voice and he is a speaking theatre performer, but the screenwriter believes dubbing gives a better sense of romance.

Korean college for Siem Reap



Thursday, 21 June 2012 Rann Reuy

Cheju Halla, a Korean university, plans to build a university of tourism and hospitality in Siem Reap next year, Tourism Minister Thong Khon told reporters yesterday at a meeting with Han Soo Kim, the new South Korean ambassador to Cambodia.

The Ministry of Tourism has requested South Korea’s help in developing Cambodia’s tourism sector due to a sharp increase in the number of tourists from Korea.

Construction of the new university will start in 2013 and cost a total of US$20 million, said Thong Khon.

“South Korea is working to help us to set up a university of tourism and hospitality as we aim to move forward in developing tourism and cooperation between our two nations,” he said.

South Korea sent voluntary Korean-language teachers in April to provide language training to Cambodians, so that they can replace the current guides, who are Korean, in the next two years.

Ang Kim Eang, president of the Cambodia Association of Travel Agents, said the factors driving South Korean visitors to come to Cambodia include the high standard of living in Korea, the five direct flights from Korea to Cambodia per day and Cambodia’s many restaurants, as well as the good relationship between the governments of both countries.

According to statistics compiled by the Ministry of Tourism, Korean visitors increased 38.9 per cent to more than 180,900 for the first four months of 2012 compared to 130,200 visitors for the same period of 2011.

Tuesday, 19 June 2012

ស្ថានភាព​វិវឌ្ឍន៍​នៃ​វិស័យ​បច្ចេក​វិទ្យា​នៅ​កម្ពុជា

ភ្នំពេញៈ លោក Jazz Gill មាន​អាជីព​យូរ​អង្វែង​ក្នុង​វិស័យ​បច្ចេក​វិទ្យា ទូរគមនាគមន៍។
លោក​បាន​បង្កើត​មជ្ឈ​មណ្ឌល​ហាត់​ប្រាណ​មួយ​កន្លែង និង​បាន​ប្រកប​អាជីវកម្ម​ចែក​ចាយ​ទំនិញ នៅ​ពេល​លោក​មាន​វ័យ​១៨​ឆ្នាំ។ ក្រោយ​មក អាជីវកម្ម​របស់​លោក បាន​ក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​ផលិត software។​  លោក​បាន​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម (MBA) ពី​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​វេជ្ជ​សាស្ត្រ Imperial នៅ​ទីក្រុង​ឡុងដ៍។
លោក ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​បង្កើត​បច្ចេក​វិទ្យា​ថ្មី​ៗ​សម្រាប់​ក្រុម​ហ៊ុន​ មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ផង​ដែរ ដូច​ជា Global Crossing និង​ម៉ូតូ​រ៉ូឡា​ជា​ដើម។ ៣​ឆ្នាំ​មុន លោក Gill បាន​ធ្វើ​ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​ទូរគមនាគមន៍ និង​បច្ចេក​វិទ្យា នៅ​កម្ពុជា និង​ជា​ដៃ​គូ​វិនិយោគ​រួម​គ្នា​ជាមួយ​មូល​និធិ​ Leopard Capital។

លោក​បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ ទាក់​ទង​នឹង​អនាគត​ទូរគមនាគមន៍ និង​បច្ចេក​វិទ្យា​កំពុង​រីក​ចម្រើន នៅ​កម្ពុជា​។

លោក​មក​ទី​នេះ បី​ឆ្នាំ​ហើយ។ តើ​លោក​សង្កេត​ឃើញ​ថា ​វិស័យ​ទូរគមនាគមន៍​នៅ​ទី​នេះ មាន​ការ​រីក​ចម្រើន​យ៉ាង​ដូច​ម្តេច?

ទី​នេះ មាន​ប្រជាជន​ប្រមាណ​១៤,៥​លាន​នាក់ ហើយ​មាន​ក្រុម​ហ៊ុន​ទូរស័ព្ទ ៨ ឬ ៩​ប៉ុណ្ណោះ ព្រម​ទាំង​ក្រុម​ហ៊ុន​​ផ្តល់​សេវា​អ៊ីនធឺណិត​ជា​ច្រើន​ផង​ដែរ។ អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​នេះ គឺ​នៅ​ទី​នេះ មាន​ការ​ប្រកួត​ប្រជែង​តម្លៃ​យ៉ាង​ខ្លាំង ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទាំង​នោះ។ អ្វី​ដែល​ខ្ញុំ​មិន​បាន​សង្កេត​ឃើញ​នោះ​គឺ​ថា ពួក​គេ​មិន​មាន​គំនិត​ច្នៃ​ប្រឌិត និង​ការ​បង្កើត​ថ្មី​ឡើយ។ កត្តា​សំខាន់​តែ​មួយ​គត់​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ ឬ​ឧស្សាហកម្ម​ផ្តល់​សេវា​អ៊ីនធឺណិត ទទួល​បាន​ជោគ​ជ័យ គឺ​ការ​បង្កើន ARPU (ប្រាក់​ចំណូល​ជា​មធ្យម​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ម្នាក់) និង​ការ​កាត់​បន្ថយ អ្នក​ប្រើ​ប្រាស់​ដែល​ផ្លាស់​ប្តូរ​អ្នក​ផ្តល់​សេវា​ពី​មួយ​ទៅ​មួយ។ អ្នក​ត្រូវ​ឲ្យ​អតិថិជន​ទាំង​នេះ ប្រើ​សេវា​របស់​អ្នក​តែ​មួយ​គត់​។ នៅ​ពេល​អ្នក​មាន​ក្រុម​ហ៊ុន​ទូរស័ព្ទ ៨ ទៅ ៩ នៅ​លើ​ទី​ផ្សារ​ដែល​មាន​ប្រជា​ជន​តែ​១៤,៥​លាន​នាក់​​នោះ គឺ​អ្នក​មាន​មនុស្ស​ជា​ច្រើន ដែល​អ្នក​ត្រូវ​ផ្តល់​សេវា​ជូន។ ដូច្នេះ​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ផ្តល់​សេវា គឺ​ជា​ការ​ចាំបាច់។ ក្រុម​ហ៊ុន​ទូរស័ព្ទ​ជា​ច្រើន ចូល​មក​កាន់​ទីផ្សារ​នេះ ដោយ​សារ​វា​ជា​ទី​ផ្សារ​ដ៏​សំខាន់ ហើយ​ពួក​គេ​ចង់​ចាប់​យក​ទីផ្សារ​មួយ​នេះ​ឲ្យ​ជាប់។ ថ្វី​បើ​យ៉ាង​នេះ​ក្តី ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​រួម​បញ្ចូល​គ្នា​តែ​មួយ ហើយ​ក៏​មាន​ក្រុម​ហ៊ុន​ខ្លះ​ទៀត បោះ​បង់​អាជីវកម្ម​របស់​ខ្លួន​ចោល ឬ​ត្រូវ​ផ្លាស់​ប្តូរ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​។ ពួក​គេ​ត្រូវ​ផ្លាស់​ទៅ​វិនិយោគ​ក្នុង​បច្ចេក​វិទ្យា​ផ្សេង​ ដូច​ជា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ការ​​ផ្សព្វ​ផ្សាយ​តាម​ឌីជីថល ឬ​សេវា​ផ្សេង​ទៀត។ ពួក​គេ​ត្រូវ​វិនិយោគ​ក្នុង​វិស័យ​ចម្រុះ ដើម្បី​ផ្តល់​សេវា​ថ្មី។

ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ុន​ទាំង​នេះ បន្ត​នៅ​កម្ពុជា​ត​ទៅ​ទៀត?

ក្រុម​ហ៊ុន​ជា​ច្រើន អាច​ស្រោច​ស្រង់​អាជីវកម្ម​ខ្លួន​បាន ដោយ​សារ​ពួក​គេ​ទទួល​ប្រយោជន៍​ពី​ក្រៅ​ប្រទេស ដែល​បាន​ផ្តល់​ទុន​ជា​ច្រើន​ដល់​ពួក​គេ។ ​បើ​ពួក​គេ​បើក​អាជីវកម្ម​ទាំង​នោះ​ខ្លួន​ឯង ដោយ​មិន​មាន​ការ​គាំ​ទ្រ​ពី​ក្រៅ​ទេ នោះ​ការ​វិនិយោគ​ទាំង​នោះ​នឹង​ត្រូវ​ក្ស័យ​ធន​ជា​មិន​ខាន មក​ដល់​ពេល​នេះ។ បញ្ហា​នេះ​គឺ​ថា​អ្នក​មិន​អាច​បើក​អាជីវកម្ម​ ដែល​មិន​អាច​រក​ប្រាក់​បាន​ឡើយ។ ខ្ញុំ​គិត​ថា​គ្មាន​ក្រុម​ហ៊ុន​ច្រើន​ទេ ដែល​មាន​លំហូរ​សាច់​ប្រាក់​។ ទោះ​យ៉ាង​នេះ​ក្តី ពួក​គេ នៅ​តែ​បន្ត​ធ្វើ​អាជីវកម្ម​នោះ​ដដែល​ដោយ​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ ក្រុម​ហ៊ុន​ទាំង​នោះ នឹង​ក្លាយ​ទៅ​ជា​អ្នក​ឈ្នះ​។
តើ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​នៅ​កម្ពុជា នឹង​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​របៀប​ណា?
ប្រជាជន​កំពុង​ប្រើ​ទូរស័ព្ទ​ទំនើប​ៗ​កាន់​តែ​ច្រើន​ឡើង​ៗ។ គ្រប់​ៗ​គ្នា មាន​ទូរស័ព្ទ​ HTC និង iPhone គ្រប់​ៗ​គ្នា។ ពី​មុន ទូរស័ព្ទ​ទាំង​នេះ ប្រើ​សម្រាប់​តែ​និយាយ​ និង​ផ្ញើ​សារ ប៉ុន្តែ​បច្ចុប្បន្ន​គេ​ប្រើ​សម្រាប់​អ៊ីនធឺណិត​ បង្ហោះ​ព័ត៌​មាន ថត​វីដេអូ និង​ថត​រូប។

បញ្ហា​អ្វី​ខ្លះ ដែល​ប្រជាជន​កម្ពុជា​កំពុង​ប្រឈម ខណៈ​ពួក​គេ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗ?

ពេល​អ្នក​ចូល​ហាង​កាហ្វេ​ក្នុង​រាជ​ធានី​ភ្នំពេញ អ្នក​មាន WiFi។ ពេល​អ្នក​ភ្ជាប់​ទូរស័ព្ទ​ទៅ WiFi អ្នក​នឹង​ទទួល​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន ដោយ​មិន​មាន​ការ​រំខាន​ឡើយ ពេល​ដែល​បណ្តាញ​នោះ​ខ្លាំង។ អ្នក​នឹង​សប្បាយ​រីក​រាយ​នឹង​អ្វី​ដែល​អ្នក​កំពុង​តែ​ទាញ​យក​ទំព័រ​ណា​មួយ និង​បញ្ជូន​ព័ត៌មាន​តាម​អ៊ីនធឺណិត​។ ប៉ុន្តែ នៅ​ពេល​អ្នក​កំពុង​ប្រើ​ប្រាស់​សេវា 3G នៅ​ខាង​ក្រៅ ដែល​ខ្ញុំ​ធ្លាប់​ប្រើ​ពី​មុន​មក​ អ្នក​នឹង​ជួប​ការ​រំខាន​ជា​ច្រើន​។ អ្នក​នឹង​ព្យាយាម​ទាញ​យក​ទំព័រ​ដែល​អ្នក​ចង់​បាន ប៉ុន្តែ​បែរ​ជា​ជាប់​គាំង​ទៅ​វិញ​។ បន្ទាប់​ពី​អ្នក​ព្យាយាម ២ ទៅ ៣​ដង អ្នក​នឹង​លែង​ចង់​លេង​វា​ទៀត។

តើ​បញ្ហា​ទាំង​នេះ អាច​ដោះ​ស្រាយ​បាន​ដោយ​របៀប​ណា?

អ្វី​ដែល​យើង​ត្រូវ​ការ​ពេល​នេះ គឺ​ការ​អភិវឌ្ឍ​បណ្តាញ​អ៊ីនធឺណិត ទៅ​កម្រិត​បន្ទាប់ ពី​ព្រោះ​បើ​យើង​កំពុង​ប្រើ​ប្រាស់​ឧបករណ៍​ដែល​ត្រូវ​ការ​អ៊ីនធឺណិត មាន​ល្បឿន​លឿន យើង​ត្រូវ​មាន​បណ្តាញ​មាន​ស្ថិរភាព និង​ល្បឿន​លឿន​ផង​ដែរ ដែល​អាច​ឲ្យ​យើង​ប្រើ​កម្ម​វិធី​ទាំង​នេះ ​ដោយ​ងាយ​ស្រួល។ យើង​មាន​4G ហើយ​វា​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់ បង្ហោះ​ព័ត៌​មាន​តាម​អ៊ីនធឺណិត និង​ទាញ​យក​ព័ត៌​មាន​ពី​អ៊ីនធឺណិត​៕ CS

កិច្ចសម្ភាស​ជាមួយ លោក សុខ ឆាយ ដែល​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន បណ្ណាគារ អន្តរជាតិ


 លោក សុខ ឆាយ នាយក​គ្រប់គ្រង​ក្រុម​ហ៊ុន IBC ក្នុង​អំឡុង​ពេល​ផ្តល់បទ​សម្ភាស។                រូបថត ផា លីណា 
29 December 2011 ភ្នំពេញ ប៉ុស្តិ៍ 

ក្រុមហ៊ុន បណ្ណាគារ​ អន្តរជាតិ ​(IBC)​ បាន​បង្កើត​ឡើង​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​ ១៩៩៤​ ដែល​ផ្តើម​ឡើង​ពី​ទុន​តិចតួច និង​មាន​បុគ្គលិក​ប្រមាណ​ជា​១០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​សាខា​ចំនួន​ ៥​កន្លែង​នៅ​ទូទាំង​ប្រទេស​ និង​មាន​បុគ្គលិក​បម្រើ​ការ​ជិត​១០០​នាក់ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ គឺ​បណ្ណាគារ​នេះ​បាន ទទួល​ពាន​រង្វាន់​ពី​អង្គការ​ Business ​Initiative ​Direction ​(BID) ​របស់​សហគម​អ៊ឺរ៉ុប ​ដែល​វាយ​តម្លៃ​ថា ​ជា​បណ្ណាគារ​បាន​លក់​ផលិតផល​ដែល​មាន​គុណភាព​ និង​មាន​តម្លាភាព។
ទាក់ទង​នឹង​ដំណើរ​ការ​អាជីវកម្ម​នេះ​ដែរ លោក ​សៀម ប៊ុនធី​ អ្នក​យក​សារព័ត៌​មាន​របស់​កាសែត ភ្នំពេញ ប៉ុស្តិ៍​ បាន​ធ្វើ​បទសម្ភាស​ជា​មួយ ​លោក ​សុខ ឆាយ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ IBC ​ស្តី​អំពី​ដំណើរ​ការ​វិវឌ្ឍ​របស់​ក្រុមហ៊ុន​ និង​ភាព​ជោគជ័យ​លើ​ការ​ប្រកួត​ប្រជែង​នា​ពេល​បច្ចុប្បន្ន និង​ទិសដៅ​របស់​ក្រុមហ៊ុន​នា​ពេល​អនាគត។

តើ​អ្វី​ជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ចាប់​យក​អាជីវកម្ម​បើក​បណ្ណាគារ​នៅ​កម្ពុជា​នេះ?
យើង​សង្ឃឹម​ថា ស្រុក​យើង​គង់​តែ​ថ្ងៃ​ណា​មួយ​មាន​ការ​អភិវឌ្ឍ​ ហើយ​បើ​វា​មាន​ការ​អភិវឌ្ឍ​វា​ត្រូវ​ការ​អ្វី​ដែល សម្រាប់​បង្កើន​ធនធាន​មនុស្ស​នោះ​ គឺ​មាន​តែ​ការ​សិក្សា​អប់រំ ហើយ​ការ​សិក្សា​អប់រំ​ត្រូវ​ការ​សៀវភៅ​ដែល​ជាក្បួន​ជា​ខ្នាត​សម្រាប់​សិក្សា ហើយ​មួយ​វិញ​ទៀត​ខ្ញុំ​គិត​ថា​ សិស្ស​សាលា​នឹង​មាន​ការ​កើន​ឡើង នៅ​ពេល​ដែល​ប្រទេស​ជាតិ រីកចម្រើន​បណ្តើរ​ៗ​គាត់​ត្រូវ​ការ​ចំណេះ​ដឹង​កាន់​តែ​ខ្ពស់ ដូច្នេះ​គេ​នឹង​ទាម​ទារ​នូវ​ផលិតផល​ដែល​មាន​គុណភាព និង​សម្បូរ​បែប។ ម៉្យាង​ទៀត​នៅ​ពេល​ប្រទេស​យើង​រីក​ចម្រើន​នឹង​មាន​អ្នក​វិនិយោគ​មក​បណ្តាក់​ ទុន​កាន់​តែ​ច្រើន ហើយ​ពេល​នោះ​គេ​នឹង​ត្រូវ​ការ​សម្ភារ​ទាំង​នេះ​ដែរ​ដើម្បី​ប្រើប្រាស់ ដោយ​កាល​នោះ​សម្ភារ​ទាំង​នេះ​គឺ​ខ្សត់​ណាស់។

តើ​ការ​បើក​អាជីវកម្ម​នេះ​ដំបូង​ឡើយ​ចំណាយ​ទុន​ប៉ុន្មាន​ដែរ ហើយ​មាន​ការ​ចូល​រួម​ពី​អ្នក​ផ្សេង​ដែរ ឬ​ទេ?
យើង​មាន​ការ​ចូលរួម​ពី​ខាង​ក្រុមហ៊ុន​ចិន​ដែល​គេ​ជា​អ្នក​ផ្តួចផ្តើម​ដែល ​គេ​ ជា​អ្នក​ផ្គត់ផ្គង់​ទំនិញ​ និង​ផ្តល់​ទុន​ចូល​រួម ប្រមាណ​៥​ម៉ឺន​ដុល្លារ ហើយ​ខាង​ខ្ញុំ​មាន​គ្នា​ប្រាំ​នាក់​ដែរ​ដែល​មាន​ទុន​ប្រមាណ​៥​ម៉ឺន​ ដុល្លារដែរ​ ប៉ុន្តែ​ក្រោយ​មក​ក្រុម ហ៊ុន​ចិន​នេះ​បាន​ដក​ភាគ​ហ៊ុន​វិញ​កាល​ពី​អំឡុង​ឆ្នាំ​ ១៩៩៦។

តើ​លោក​អាច​បង្ហាញ​ពី​របៀប​ចាប់​ផ្តើម​ដំបូង​នៃ​ការ​ធ្វើ​អាជីវកម្ម​បាន​ដែរ ​ឬ​ទេ ហើយ​មាន​ការ​លំបាក​កម្រិត​ណា និង​មាន​អតិថិជន​គាំទ្រ​ច្រើន​ដែរ​ឬ​ទេ?
កាល​នោះ​យើង​បាន​ដាក់​លក់​ផលិត​ផល​របស់​យើង​ដោយ​បាន​កំណត់​តម្លៃ​នៅ​លើ​ ផលិតផល​នោះ​តែ​ម្តង​ ដោយ​មិន​ចាំបាច់​ឲ្យ​អតិថិជន​តថ្លៃ​ឡើយ​ ហើយ​យើង​ធ្វើ​នេះ​ គឺ​បាន​បើ​ទូលាយ​ឲ្យ​អតិថិជន​បាន​មើល​ និង​កាន់​ផលិត ផល​ទាំង​នោះ​ដើម្បី​សម្រេច​ចិត្ត​ទិញ​ ពោល​គឺ​យើង​ធ្វើ​តាម​ប្រទេស​ជឿនលឿន​លោក​ខាង​លិច។ ដូច្នេះ​វា គឺជា​ការ​ប្រឈម​នឹង​ការ​ប្រថុយ​ប្រថាន​ខ្ពស់​បំផុត ព្រោះ​ថា​ អតិថិជន​ចូល​មក​អាច​នឹង​ងាយ​លួច​បន្លំ​របស់​របរ​ដោយ​សារ​កាល​នោះ ​វា​មាន​ភាព​រញ៉េរញ៉ៃ​ពិ​បាក​ក្នុង​ការ​គ្រប់គ្រង​ ហើយ​រហូត​អ្នក​មួយ​ចំនួន​គេ​មក​ទាយ​ថា​អ្នក​ឯង​ឈរ​អត់​បាន​បី​ខែ​ទេ បើ​សិន​អ្នក​​ឯង​ធ្វើ​របៀប​ហ្នឹង? ប៉ុន្តែ​យើង​អត់​ហ៊ាន​ឆ្លើយ​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​សម្រេច​ចិត្ត​ថា ​ធ្វើ​ហើយ​យើង​ត្រូវ​តែ​សាក​ល្បង ព្រោះ​ថា​ ប្រទេស​លោក​ខាង​លិច​ដែល​គេ​ជឿន​លឿន​គេអត់​មាន​ដាក់​អីវ៉ាន់​នៅ​ក្នុងទូ​ ហើយ​ដើរ​លើក​ឲ្យ​អតិថិជន​មើល​នោះ​ទេ។ ម៉្យាង​ទៀត​យើង​ក៏​សង្ឃឹម​ទៅ​ថ្ងៃ​មុខ​ប្រទេស​យើង​នឹង​រីក​ចម្រើន ជឿន​លឿន​ដែរ។ ចំពោះ​អតិថិជន​វិញ​មាន​ការអ៊ូអរ​ច្រើន​ដែរ ជា​ពិសេស​នៅ​ថ្ងៃ​គ្រិស្តស្មាស់​មាន​អតិថិជន​យ៉ាង​​ច្រើន ចូល​មក​កន្លែង​យើង ប៉ុន្តែ​យើង​អត់​មាន​អីវ៉ាន់​លក់​ឲ្យ​គេ​ដោយ​សារ​តែ​អ្នក​ផ្គត់ផ្គង់​គេ​មិន ​ ផ្តល់​ឲ្យ​យើង ហើយ​អ្វី ដែល​លំ​បាក​នោះ គឺ​ខាង​ម្ចាស់​ភាគ​ហ៊ុន​ចិន​បាន​ដក​ភាគហ៊ុន​របស់​គេ​វិញ​នៅ​អំឡុង​ឆ្នាំ​ ១៩៩៦ ​ដែល​ពេល​នោះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ព្រោះ​ថា ​លុយ​ដែល​យើង​វិនិយោគ​រួម​គ្នា​នោះ​ត្រូវ​ទិញ​សម្ភារ​ផ្សេង​ៗ​អស់​ហើយ និង​ត្រូវ​ជួល​អគារ។ ពេល​នោះ​យើង​មិន​មាន​ទុន​គ្រប់គ្រាន់​សម្រាប់​ទិញ​ទំនិញ​ទៀត​ឡើយ​ ហើយ​យើង​ក៏ បាន​សម្រច​ចិត្ត​ដើរ​ទិញ​ទំនិញ​បណ្តាក់​ពី​អាជីវករ ​តាម​ផ្សារ​អូរឫស្សី ​និង​ផ្សារ​អូឡាំពិក​សិន​ ហើយ​រហូត​ដល់ ក្រោយ​ៗ​មក​យើង​ក៏​អាច​មាន​លទ្ធភាព​នាំ​ចូល​នូវ​សម្ភារ​ផ្សេង​ៗ​ពី​ប្រទេស ជា​ច្រើន​ផង​ដែរ។

តើ​បច្ចុប្បន្ន​បណ្ណាគារ​អន្តរជាតិ​មាន​ប៉ុន្មាន​សាខា? ហើយ​នរណា​ជា​អតិថិជន? ​មាន​លក់​ផលិតផល​អ្វី​ខ្លះ? តើ​ផលិតផល​ទាំង​នោះ​នាំ​ចូល​ពី​ប្រទេស ណា​ខ្លះ?
សព្វ​ថ្ងៃ​យើង​មាន​៥​សាខា ដែល​៤​សាខា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​មួយ​សាខា​ទៀត​នៅ​ខេត្ត​សៀមរាប។ ចំណែក​អតិថិជន​របស់​យើង​មាន​តាំង​ពី​កូន​ក្មេង​រហូត​ដល់​មនុស្ស​ចាស់​ ជា​ពិសេស​ក៏​មាន​ជន​បរទេស​ផង​ដែរ។ ចំពោះ​ផលិត​ផល​ដែល​យើង​លក់​រួម​មាន​សម្ភារ​សិក្សា​ សៀវភៅអាន​ សៀវភៅ​សរសេរ សម្ភារការិយាល័យ ​វត្ថុ​អនុស្សាវរីយ៍​ និង​របស់​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ ផលិតផល​ទាំង​នេះ ​យើង​បាន​នាំ​ចូល​ពី​បណ្តា​ប្រទេស​ជា​ច្រើន ដូចជា​ ចិន​ សិង្ហបុរី ​ជប៉ុន ​ថៃ​ ម៉ាឡេស៊ី​ វៀតណាម​ សហរដ្ឋអាមេរិក​ និង​មាន​ផលិតផល​ខ្មែរ​ផង​ដែរ។
បច្ចុប្បន្ន​ឃើញ​ថា​ មាន​អាជីវកម្ម​បណ្ណាគារ​ធំ​ៗ​កំពុង​តែ​បើក​ដំណើរ​ការ​ជា​ច្រើន​នៅ​កម្ពុជា​ តើ​លោក​មាន​ការ​បារម្ភពី​ការ​ប្រកួត​ប្រជែង​ដែរ​ឬ​ទេ?
ខ្ញុំ​គិត​ថា ទីផ្សារ​សេរី​តែង​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ច្រើន​ មាន​ការ​ជឿនលឿន​ទាំង​អស់​គ្នា​ដែរ​ យើង​មិន​នឹក​ឃើញថា ​ខ្លាច​នោះ​ទេ ព្រោះ​យើង​មាន​បទពិសោធ​ច្រើន​ហើយ យើង​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រង​ទីផ្សារ​បណ្ណាគារ ដែល​យើង​នៅ​តែ​ឈាន​មុខ​គេ។ ម៉្យាង​ទៀត​យើង​មាន​ធនធាន មនុស្ស​គ្រប់គ្រាន់ ​និង​មាន​ទំនិញ​គ្រប់គ្រាន់ ដូច្នេះ​យើង​មិន​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ។

តើ​លោក​អាច​ប្រាប់​ពី​យុទ្ធសាស្ត្រ​ដែល​ជំរុញ​ឲ្យ​បណ្ណាគារ​អន្តរជាតិ​អាច​ ឈរ​លើ​ទីផ្សារ​ប្រកួត​ប្រជែង​រហូត​ដល់​បច្ចុប្បន្ន ​និង​ថ្មី​ៗ​នេះ​ទទួល​បាន​ពាន​រង្វាន់​ពី​សហគម​អ៊ឺរ៉ុប?
ដោយសារ​តែ​យើង​មិន​មែន​ជា​អ្នក​ចេះ​ដឹង​នោះ​ទេ ហើយ​យើង​ជា​កូន​អ្នក​ស្រែ​ធ្លាប់​តែ​ពិបាក​ដូច្នេះ​ការងារ​យើង​រក ស៊ី​ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ​ហើយ​យើង​ត្រូវ​តែ​ខិតខំ និង​អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​យើង​ត្រូវ​កំ​ណត់​ទិស​ដៅ​រក ស៊ី​ច្បាស់​លាស់ ទីមួយ ​គឺ​យើង​ធ្វើ​អ្វី​ត្រូវ​តែ​មាន​គុណភាព បើ​សិន​ជា​យើង​គ្រាន់​តែ​ធ្វើ​ ហើយ​មិន​គិត​ពី​គុណ​ភាព​ដែល​អ្នក​ប្រើ​គាត់​ប្រើ​អត់​កើត​នោះ​យើង​អត់​ជោគ​ ជ័យទេ។ កន្លង​មក​ខ្ញុំ​មុន​នឹង​លក់​ទំនិញ​មួយ​ៗ​ ​ខ្ញុំ​ត្រូវ​សិក្សាអស់​ពី​បណ្តា​ទីផ្សារ​អន្តរជាតិ​ជុំ​វិញ​យើង​តើ​គេ​លក់​ ទំនិញ​អ្វី? តើ​ទំនិញ​នោះ​គេ​ពេញ​និយម​ដែរ​ឬ​ទេ? បើ​យើង ចេះ​តែ​លក់​ទំនិញ​ឲ្យ​តែ​បាន​ៗ​ដែល​មិន​មាន​គុណ​ភាព និង​ចង់​បាន​ចំណេញ​ច្រើន​​នោះ​ ថ្ងៃ​ក្រោយ​គេ​នឹង​មិន​មក​ទិញ​យើង​ទៀត​​ទេ។ ដូច្នេះ​ការ​កំណត់​ទិស​ដៅ​របស់​ខ្ញុំ គឺ​គុណភាព​ជា​ចម្បង គុណភាព​ជា​អាទិភាព​។
ម៉្យាង​ទៀត ទាក់​ទង​រឿង​ទទួល​ពាន​រង្វាន់​វិញ ខ្ញុំ​សឹង​តែ​មិន​ជឿ​ទេ ពេល​នោះ​ខ្ញុំ​បាន​ឲ្យ​កូន​ខ្ញុំ​សួរ​ទៅ​គាត់​ថា ​តើ​គាត់​ឲ្យ​មក​ស្រុក ខ្មែរ​ហ្នឹង​ច្រឡំ​ឬ​ក៏​យ៉ាង​ម៉េច​ព្រោះ​ថា ​អ្នក​ចូល​រួម​សុទ្ធ​តែ​អ្នក​មហា​សេដ្ឋី​ទាំងអស់​។ គាត់​និយាយ​ថា គេ​អត់​និយាយ ពី​អ្នក​មាន​អ្នក​ក្រ​ឬ​ក៏​ប្រទេស​ជឿនលឿន​នោះ​ទេ គេ​ថា​ គេ​ឃ្លាំ​មើល​គ្រប់​អាជីវកម្ម​នៅ​លើ​ពិភព​លោក​ឲ្យ​តែ​អាជីវកម្ម នោះ​មាន​គុណភាព ត្រឹមត្រូវ​ និង​ប្រកប​ដោយ​តម្លាភាព​។

តើ​លោក​មាន​គម្រោង​ពង្រីក​អាជីវកម្ម​នេះ​បន្ថែម​ទៀត​ដែរ​ឬ​ទេ? នៅ​ពេល​អនាគត​តើ​លោក​មាន​គម្រោង​បង្កើត រោង​ចក្រ​ផលិត​សម្ភារ ឬ​ជា​ផលិតផល​ផ្ទាល់​ខ្លួន​ដែរ​ឬ​ទេ ឬក៏​នៅ​តែ​ពឹង​ផ្អែក​ពី​ការ​នាំ​ចូល​ពី​គេ​ទាំង​ស្រុង?
យើង​គិត​ថា​ ការ​រីក​ចម្រើន​វា​ឥត​ឈប់​ទេ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ការ​ រីក ចម្រើន​ ទីក្រុង​កាន់​តែ​មាន ការ​អភិវឌ្ឍ ​យើង​ក៏​មាន​គម្រោង​ពង្រីក​បន្ថែម​ទៅ​តាម​ជាក់​ស្តែង​តាម​នេះ​ដែរ ហើយ​នៅ​ពេល​អនាគត​ យើង​ក៏ មាន​គម្រោង​គិត​គូរ​អំពី​ការ​បង្កើត​ផលិតផល​ខ្លួន​ឯង​ដែរ។

តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​បើក​ផ្សារ ហ៊ុន​របស់​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​នេះ?
នេះ​ ជា​របត់​ថ្មី​មួយ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​យើង​ឈាន​ទៅ​មុខ​ ដែល​ត្រូវ​បង្កើត​ទីផ្សារ​នេះ​ឡើង​ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​មាន​ទុន និង​បង្កើន​ទុន​ដើម្បី​ពង្រីក​ចង្វាក់​ផលិត​កម្ម​របស់​ខ្លួន ហើយ​នេះ ​គឺជា​ការ​ល្អ។ ខ្ញុំ​ចេះ​តែ​មាន​ការ​គិត​គូរ​ដែរ តែ​គ្រាន់​តែ​ថា ​វា​មិន​បាន​ភ្លាម​ៗ​ យើង​គិត​បណ្តើរ​ៗ គឺ​យើង​គាំទ្រ ហើយ​យើង​គិត​មើល​ថា​គួរ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​រួម​ចំណែក៕

បទ​បញ្ជា​សម្តេច​ហ៊ុន សែន​គួរ​តែ​ត្រូវ​ពិនិត្យ​ឡើង​វិញ


គោរព​លោក​ការីនិពន្ធ
ដោយ​សារ​តែ​បទ​បញ្ជា​របស់​សមេ្ដច ហ៊ុន សែន មិន​សូវ​មាន​តម្លៃ សព្វ​ថ្ងៃ​នេះ ​ប្រជា​ពលរដ្ឋ​កម្ពុជា​មើល​ឃើញ​ថា​ ហាក់​ដូច​ជា​មាន​ភាព​អនាធិបតេយ្យ​សម្បើម​ណាស់ ហើយ​បទ​បញ្ជា​ទាំង​អស់​នោះ ពុំ​មែន​ហាក់​ដូច​ជា​គ្មាន​តម្លៃ​នោះ​ទេ ​និយាយ​ឲ្យ​ចំទៅ​ គឺ​អត់​តម្លៃ​តែ​ម្តង។ ខ្ញុំ​លើក​ឧទារហណ៍​ជាក់​ស្តែង ដូច​ជា​បទ ល្មើស​ព្រៃ​ឈើ បទ​ល្មើស​នេសាទ បទ​ល្មើស​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ជា​ដើម ។ល។ ​និង ។ល។ ឯ​ស្តង់ដារ​ក្នុងការ​អនុវត្ត​ច្បាប់​វិញ​ហាក់​ដូចជា​មាន​លក្ខណៈ​ខុស​គ្នា ​ នៅ​តាម​តំបន់ និង​បាន​អនុវត្ត​ដោយ​រើស​មុខ។

ខ្ញុំ​សូម​លើក​យក​បទ​ល្មើស​មួយ​ជាក់​ស្តែង ​ពាក់​ព័ន្ធការ​ប្រើប្រាស់​កាំភ្លើង​ខុស​ច្បាប់ និង​បាញ់​បោះ​សេរី​ នៅ​តាម​ភោជនីយដ្ឋាន ហាង​ផឹក​ស៊ី​នៅ​ទូទាំង​ប្រទេស។ កន្លង​មក​បទ​ល្មើស​ជាច្រើន ​នៅ​តាម​បណ្តា​ហាង​ផឹក​ស៊ី ដែល​ពាក់ព័ន្ធ​នឹង​ការ​វាយ​តប់ នៅ​តាម​បណ្តា​ខេត្ត ក្រុង កន្លែង​ដែល​គ្មាន​ខ្នង​គឺ​ត្រូវ​គេ​បិទ តែ​បើក​ន្លែង​ដែល​មាន​ខ្នង គេ​បិទ តែ​មួយ​ប៉ប្រិច​ភ្នែក រួច​បើក​វិញ ហើយ​បើ​កន្លែង​ដែល​មាន​ខ្នង​ក្រាស់​គឺ​អត់​បិទ​ទេ ទោះ​ជា​បទ​ល្មើស​នោះ ជាក់​ស្តែង​ផ្អើល​ម៉ា​ស្រុក​ខ្មែរ ក៏​ហាង​ដែល​ពាក់​ព័ន្ធនឹង​បទ​ល្មើស​នោះ​ មិន​ត្រូវ​បាន​គេ​បិទ​ដែរ មិន​ដឹង​ថា​មកពីហេតុ​អ្វី? ដូច​ជា​ករណី​វាយ​ចៅ​ក្រម​នៅ​មណ្ឌល​គិរី លោក ហ៊ុន សែន បញ្ជា​ឱ្យ​គេ​ចាប់​ជន​ល្មើស ទោះ​ជាអ្នក​នោះ​គឺ​ជា​កូន​ប្រសា​ចៅ​ហ្វាយ​ខេត្ត​ក៏​ដោយ។

ចុះ​ករណី​នៅ​រតន​គិរី អ្នក​បើក​ហាង​ផឹក​ស៊ី​មាន​អង្គ​រក្ស ប្រើ​កាំភ្លើង ហើយ​វាយ​តប់​គេ​ស្ទើរ​ងាប់ ហេតុ​អ្វី​ក៏​មក​ដល់​ថ្ងៃ​នេះ​បែរ​ជា​ស្ងាត់​អត់​ទាន់​ស្រែក​មួយ​ម៉ាត់​ទៅ​ វិញ? ហើយ​ករណី​នេះ​ កើត​ចំកូន​តំណាង​រាស្ត្រ   គណបក្ស​ប្រជាជន​គ្នា​ឯង ​ដែល​ត្រូវ​ជា​ប្អូន​លោក ប៊ូ ថង សមាជិក​អចិន្រៃ្តយិ៍​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​ថែម​ទៀត ឬ​ក៏​ម្ចាស់​ហាង ​ដែល​ឲ្យ​អង្គរក្ស​ប្រើ​កាំភ្លើង វាយ​ក្បាល​កូន​តំណាង​រាស្ត្រ ប៊ូ ឡាំ មាន​ខ្នង​ធំ​ជាង លោក ប៊ូ ឡាំ? ដល់​ថ្នាក់​កូន​តំណាង​រាស្ត្រ ប៊ូ ឡាំ ក៏​គេ​ហ៊ាន​វាយ​ដែរ​ មិន​ឲ្យ​និយាយ​ថា​ ខ្នង​ធំ​ជាង​ម្តេច​បាន? ថា​វាយ ក៏វាយ​ចុះ គឺ​​មក​ពី​កូន​លោក ប៊ូ ឡាំ មាន​កំហុស​ដែរ តែ​ឋានៈត្រឹម​ថៅ​កែ​ហាង​មួយ​សោះ​ មាន​អង្គរក្ស មាន​កាំភ្លើង​ប្រើ​ប្រាស់​យក​ទៅ​វាយ​គេ​នោះ បាន​កាំភ្លើង​ពីណា​ នរណា​ចេញ​លិខិត​ឲ្យ​ប្រើប្រាស់​? ហើយ​រហូត​មក​ទល់​ថៃ្ង​នេះ ហាង​នោះ​ នៅ​តែ​អាច​ដំណើរ​ការ​លក់​ដូរ​បាន​ទៀត​តើ​ហេតុ​អ្វី? ខ្ញុំ​នៅ​ចាំ​បាន​ថា លោក ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​អះអាង​ថា អ្នក​មាន​សិទ្ធិ​ប្រើ​ប្រាស់​កាំភ្លើង​ខ្លី លុះ​ត្រា​តែ​មាន​ឋានៈ​ពី​ថ្នាក់​វរសេនីយ៍ទោ ឡើង​ទៅ តែ​សព្វ​ថ្ងៃ​នេះ​កុំ​ថា​ឡើយ​វរសេនីយ៍ទោ ព្រិន្ទបាល​ឯក​ក៏មាន​សិទ្ធិ​ប្រើ​ប្រាស់​ដែរ ។ ខ្លះ​អត់​មាន​ទាំង​ដោយ​ផង ករណី​ដូច​ជា កែន សារ៉ា មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន ផ្ទាល់ ​ដែល​បាញ់​បោះ​សេរី ហើយ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ដាក់​គុក​ កាល​ពី​អំឡុង​​ចូល​ឆ្នាំ​ខ្មែរ​នោះ​ជា​ដើម។ ការ​សរសេរ​នេះ​ពុំ​មែន​មាន​ន័យ​ ថា​ ផ្ចាញ់​ផ្ចាល​សម្តេច ហ៊ុន សែន ទេ តែ​ក្នុង​នាម​ប្រជា​ពលរដ្ឋ​ម្នាក់ គ្រាន់​តែ​ចង់​ជូន​ជា​ព័ត៌មាន​ថា សូម​សម្តេច​គួរ​តែ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​បទ​បញ្ជា​របស់​សម្តេច ជា​ពិសេស គឺ​បទ​បញ្ជា​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​កាំភ្លើង​នេះ។ សម្តេច​ធ្លាប់​នៅ​ចាំ​បាន​ទៀត​ទេ សម្តេច​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង ​បើ​ដឹង​ថា​ មាន​កាំភ្លើង​តែ​មួយ​ដើម អ្នក​ឯង​នឹង​អាយុ​ខ្លី! ចុះ​ឋានៈ​ត្រឹម​ថៅ​កែហាង​មួយ ហើយ​នៅ​ឯ​ខេត្ត​ទៀត តែ​មាន​អង្គ​រក្ស​ប្រើ​កាំភ្លើងខ្លី ហេតុ​អ្វី​ក៏​គ្មាន​ទោស? បើ​តាម​កាសែត​ចុះ​ផ្សាយ​កន្លង​មក ​ម្ចាស់​ហាង​មាន​ឈ្មោះ លី សុខ​ងីម ស្គាល់​ទាំង​ម្ចាស់​ច្បាស់​យ៉ាង​នេះ​ ច្បាស់​ទៅ​ហើយ ចុះចៅ​ហ្វាយខេត្ត​លោក​ ប៉ាវ ហម​ផាន រវល់​ធ្វើ​អី បាន​ជា​ធ្វើ​មិន​ដឹង មិន​ឮ​ដែរ ឬ​ក៏​ចាំ​ទាល់​តែ​សម្តេច​ស្រែក​បាន​ធ្វើ? វា​ចម្លែក​ដែរ នៅ​ទូទាំង​ប្រទេស បើ​មាន​ករណី​បែប​នេះ​ឋានៈ​ត្រឹម​អភិបាល​ស្រុក ​ក៏​គេ​មាន​អំណាច អាច​ឲ្យ​បិទ ឬ ផ្អាក​សិន​ដែរ តែ​នេះ​ស្ងាត់​ច្រៀប​ ទាំង​អភិបាល​ស្រុក ទាំង​អភិបាល​ខេត្ត ទាំង​តុលាការ ឬ​ក៏​ម្ចាស់​ហាង លី សុខ​ងីម នោះ​ មាន​បុណ្យ​ស័ក្តិ​ធំ​ជាង​ចៅ​ហ្វាយ​ខេត្ត?

 វា​អា​ក្រក់​មើល​ពេក​ណាស់ និង​បង្ហាញ​ពីភាព​កម្សោយ​ពេក ដល់​ថ្នាក់​ចៅហ្វាយ​ខេត្ត​មិន​ដឹង​ថា ​ធ្វើ​ស្អី​ថៅ​កែ​ហាង​មួយ​កើត វា​ខូច​ទាំង​តម្លៃ នាយក​រដ្ឋ​មន្ត្រី​ថែម​ទៀត។  ប៉ុន្តែ​ថា​ចៅ​ហ្វាយ​ខេត្ត​ចុះអ៊ីចឹង ចុះ​តុលា​ការ​ខេត្ត​យ៉ាង​ម៉េច​ដែរ លោក​ព្រះ​រាជ អាជ្ញា យ៉ាង​ណា បាន​ជា​ស្ងាត់​ដែរ ខ្ញុំ​មិន​ជឿ​ថា​ ជន​រង​គ្រោះ​មិន​ប្តឹង​នោះ​ទេ ឬក៏​ស្តង់​ដា​រច្បាប់​នៅ​ស្រុក​ខ្មែរ ខុស​គ្នា? ដូច​ជា​ក្រុម​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា​ ប៉ុន​ប៉ង​បង្កើត​តំបន់​អប​គមន៍ បាន​ត្រូវ​បញ្ជា​ឲ្យ​ដេញ​ប៉ផាប់​ចាប់ព​ភីង ដូច​ករណី​ស្ត្រី​នៅ​បឹង​កក់ និង​ទំនាស់​ដីធ្លី​ផ្សេងៗ​ទៀត​ជា​ដើម។

 ចំណែក​ឯក​ឧត្តម ស ខេង សូម​មេត្តា​ពិនិត្យ​ខេត្ត រតន​គិរី នេះ​ផង ចៅ​ហ្វាយ​ខេត្ត​មុនៗ មិន​សូវ​សម្បូរ​រឿង​អាស្រូវ​ដូច​សព្វ​ថ្ងៃ​នេះទេ លើក​លែង​តែ​ករណី​កាប់​ឈើ តែ​ឥឡូវ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ ប៉ាវ ហម​ផាន សម្បូរ​រឿង​ណាស់ ឃាត​កម្ម កាប់ចាក់​ក៏​សម្បូរ ចោរ​ប្លន់​ក៏​ញឹក មាន​អា​ប្លន់​មក​ពី​ខេត្ត​ក្រៅ​ពួនសម្ងំ​នៅ​ក្នុង​ខេត្ត​ក៏​មាន ហើយ​ពី​មុន​ល្បែង​ភ្នាល់​បាល់ ចាក់​កន្ទុយ​លេខ​អត់​មាន​ទេ តែ​ឥឡូវ​ចាប់​ផ្តើម​មាន​ហើយ មិន​ដឹង​ថា​តើ​លោក​អភិបាល​ខេត្ត​បាន​ដឹង​ឬ​អត់?
ដោយ​ កាន់ វិរៈ

Standards out for tourism officials


A tourist poses for a photograph at Angkor Wat, in Siem Reap province, earlier this year. Photograph: Sreng Meng Srun/Phnom Penh Post

Tuesday, 22 May 2012, Rann Reuy

Housekeeping and front offices at hotels around Cambodia are set to change as the country prepares to adopt regional standards that all ASEAN nations are trying to put in place.

The draft document on housekeeping and front-office standards, and related training courses, had been finalised by Tourism Ministry officials, Try Chhiv, director of the National Committee for Tourism Professionals, said.

The committee would wait until July, when ASEAN officials send copies of ASEAN’s standard documents, in order to ensure uniformity, he said.

The documents, implemented by trainers, trainees and employers, would become the standard for evaluating professional staff, Try Chhiv said yesterday.

Tourism Minister Thong Khon said the preparation of services in compliance with ASEAN standards was crucial for Cambodian tourism.

“I want Cambodia to go along with ASEAN,” he said.

Thong Khon said Cambodia did not yet have state-run professional schools for training, but staff were trained by private-sector partners.

Cambodia’s tourism sector employed about 400,000 people and would need twice that number by 2020, Ang Kim Eang, president of the Cambodia Association of Travel Agents, said.

Mission Letter to Germany on June 1-9, 2025